កម្មវិធីគោលដៅជាតិធានាសុខុមាលភាពសង្គម
HONG VAN -  
(VOVworld)-ទោះបីជាសេដ្ឋកិច្ចនៅជួបប្រទះនឹងការលំបាក ប៉ុន្តែវៀតណាមនៅតែ
កាត់បន្ថយបានអត្រាក្រីក្រនិងធានាសុខុមាលភាពសង្គម។នេះជាលទ្ធផលលេចធ្លោ
ក្នុង បណ្តាកម្មវិធីគោលដៅជាតិដែលបានអនុវត្តន៌ក្នុងរយៈ៣ឆ្នាំកន្លងទៅ។ វាយតម្លៃ
ចំពោះលទ្ធផលនេះ បណ្តាសមាជិក សមាជិការសភាចូលរួមកិច្ចប្រជុំលើកទី៦ រដ្ឋ
សភាវៀតណាមនីទិកាលទី១៣បានទទួលស្គាល់ចំពោះលទ្ធផលវិជ្ជមានរបស់បណ្តា
កម្មវិធីទាំងនេះ ព្រមទាំងចាត់ទុកថា នាពេលខាងមុខ វៀតណាមគួរតែផ្តល់អាទិភាព
វិនិយោគសម្រាប់កម្មវិធីស្នូលមួយចំនួនប្រកបដោយការយក ចិត្តទុកដាក់។
|
រដ្ឋសភាបានលៃទុករយៈពេលជាង១ថ្ងៃដើម្បីេពិភាក្សាអំពី
ស្ថានភាពសេដ្ឋកិច្ចសង្គម(រូបថតៈ dangcongsan.vn) |
កម្មវិធីគោលដៅជាតិជួយវៀតណាមធានាសុខុមាលភាពសង្គម
វៀតណាមមានកម្មវិធីគោលដៅជាតិចំនួន១៦គំរោងលើវិស័យជាច្រើន។ក្នុង
រយៈពេល៣ឆ្នាំកន្លងទៅ ពីឆ្នាំ២០១១ដល់ឆ្នាំ២០១៣ ថវិការរដ្ឋសរុបនិងប្រភពទុន
ODA ចំពោះបណ្តាកម្មវិធីគោលដៅជាតិ សម្រេចបានជាង៨០ម៉ីន២រយលានដុង
ស្មើរនឹង ៣៣%នៃផែនការដំណាក់កាល២០១១-២០១៥ទាំងមូល។ កម្មវិធីទាំង
នេះ បានជួយវៀតណាមអនុវត្តន៌គោលដៅសុខុមាលភាពសង្គម ជាច្រើននិង
គោលដៅសហសវត្ស។ វាយតម្លៃចំពោះការយកចិត្តទុកដាក់របស់ រដ្ឋាភិបាល
អំពីគោលនយោបាយសង្គម លោកស្រី Nguyen Thi Thanh Hoa សមាជិការស
ភាមណ្ឌល Bac Ninhទទួលស្គាល់ថា៖“បណ្ដាលទ្ធផលដែលទទួលបានក្នុងរយះ
ពេល៣ឆ្នាំកន្លងទៅ គឺគួរអោយកត់សម្គាល់និងមានអត្ថន័យដ៏សែនសំខាន់។ បញ្ហា
សុខុមាលភាពសង្គមជានិច្ចកាលទទួលបានការយកចិត្តទុកដាក់ពីបក្ស រដ្ឋាភិ
បាល និងរដ្ឋសភា។ ទោះបីជាខឿនសេដ្ឋកិច្ចនៅមានការលំបាក ក៏ដោយGDP
ត្រូវថយចុះ ប៉ុន្តែការវិនិយោគសំរាប់វិស័យសុខុមាលភាពសង្គមនៅបានយក
ចិត្តទុកដាក់ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយ អត្រាគ្រួសារក្រី
ក្រត្រូវបានថយចុះជាប្រចាំឆ្នាំ…។ល។ ”
ទោះបីជាទទួលបានលទ្ធផលមួយចំនួនក្តី ប៉ុន្តែ ដំណាងជាច្រើនបានចាត់
ទុកថា៖នៅមានបញ្ហាសេសសល់ជាច្រើនក្នុងការអនុវត្តបណ្តាកម្មវិធីគោលដៅ
ជាតិ។ ដើម្បីបណ្ដាកម្មវិធីគោលដៅជាតិទទួលបានលទ្ធផលខ្ពស់ជាងទៀត
នោះ សមាជិកសមាជិកាសភាជាច្រើននាក់បានចាត់ទុកថា៖ត្រូវពិនិត្យឡើងវិញ
នូវការជ្រើសរើសកម្មវិធីគោលដៅជាតិផ្សេងៗ។
បង្រុញគម្លាតនៃបណ្ដាកម្មវិធីគោលដៅជាតិដើម្បីបង្កើនសមិទ្ធិផល
នៃការវិនិយោគ
បណ្ដាដំណាងបានស្នើថា៖ត្រូវពិនិត្យឡើងវិញរាល់កម្មវិធី ឬគំរោងការណ៍
ត្រូវវិនិយោគតាមចំណុចស្នូល។ លោក La Ngoc Thoang សមាជិកសភាមណ្ឌល
ខេត្ត Cao bang (ភាគខាងជើងវៀតណាម) បានលើកមតិថា៖“យើងត្រូវពិនិត្យ
ឡើងវិញគោលដៅទាំងឡាយរបស់កម្មវិធីនិមួយៗ និងបន្តកែសម្រួល កាត់បន្ថយ
និងរួមផ្សុំកម្មវិធីនានាអោយសមស្របទៅនឹងប្រភពកម្លាំង។ កែសម្រួលអត្រាទុន
បង្កើនចំណាយអោយការវិនិយោគអភិវឌ្ឍន៌ពិសេសគឺ៖ហេដ្ឋារចនាសម្ព័ន្ធ
គមនាគមន៍ សាលារៀន …។ល។”
គួរឲ្យគត់សម្គាល់ថា ចាប់ពីឆ្នាំ២០១៦ រដ្ឋាភិបាលនឹងពិនិត្យឡើងវិញនិង
រក្សាទុកកម្មវិធីណាដែលសំខាន់និងមានប្រសិទ្ធភាពចំនួន២ទៅ៣កម្មវិធីក្នុងការ កាត់បន្ថយភាពក្រីក្រនិងជនបទថ្មី។ លោក Hoang Dăng Quang សាជិកសភា
មណ្ឌល Quang Binh លើកមតិថា៖“ខ្ញុំគាំទ្រការផ្តួចផ្តើមគំនិតរបស់រដ្ឋាភិបាលគឺ ក្នុងលក្ខណៈសេដ្ឋកិច្ចជួបការលំបាក នៅផ្តល់អាទិភាពប្រភពទុនដើម្បីអភិវឌ្ឍន៌
កសិកម្មជនបទ។ ដោយហេតុនេះ ខ្ញុំសើររដ្ឋសភា រដ្ឋាភិបាលយកចិត្តទុកដាក់ បង្កើនកម្រឹតវិនិយោគសម្រាប់ កសិកម្ម។ មានគោលនយោបាយលើកទឹកចិត្ត
ប្រជាជនមានយកចិត្តទុកដាក់ ដល់វាលស្រែផងដែរ។
បង្កើនសិទ្ធម្ចាស់ការសម្រាប់តំបន់
ដើម្បីកម្មវិធីគោលដៅជាតិត្រូវបានលាតត្រដាងអនុវត្តប្រកបដោយប្រសិទ្ធ
ភាព រដ្ឋាភិបាលវៀតណាមនឹងពង្រីក សិទ្ធម្ចាស់ការជាងទៀតសម្រាប់បណ្តា
តំបន់។តំបន់នានានឹងត្រូវមានសិទ្ធម្ចាស់ការទាំងស្រុង និងមានការទទួលខុស
ត្រូវដោយ ខ្លួនឯងចំពោះបណ្តាគោលដៅដែលបានដាក់ចេញ៕
HONG VAN