ការគ្រប់គ្រងInternetត្រូវដើរទន្ទឹមជាមួយការបង្កលក្ខណៈដើម្បីអភិវឌ្ឍន៌
THU HOA -  
(VOVworld)-ក្រសួងព័តមាននិងផ្សព្វផ្សាយទើបនឹងបានដាក់ជូនរដ្ឋាភិបាល ចេញ
អនុក្រិត្យថ្មីអំពីការគ្រប់គ្រង ផ្គត់ផ្គង់ ប្រើប្រាស់សេវាកម្មInternetនិងខ្លឹមសារព័ត
មានលើinternet។ នេះគឺជាបណ្ដាការកំណត់សមស្របតាមច្បាប់វៀតណាមក៏ដូច
ជាបណ្ដាការសន្យាអន្តរជាតិ របស់វៀតណាម ដើម្បីកែសម្រួលបណ្ដាសកម្មភាព
សង្គម ក្នុងនោះមានការប្រើប្រាស់ Internet សំដៅធានាស្ថិរភាព និងសណ្ដាប់ធ្លាប់
សង្គម។ THU HOAអ្នកយកព័តមាននៃវិទ្យុសម្លេងវៀតណាម មានបទសរសេរ
ក្រោមចំណង់ជើងថា៖ Internet ការគ្រប់គ្រងទៅទន្ទឹមគ្នានឹងការបង្កលក្ខណះដើម្បី
អភិវឌ្ឍន៍។
|
រូបថតៈ Internet |
ទស្សនះរបស់ក្រសួងព័តមាន និងផ្សព្វផ្សាយវៀតណាម នាពេលកសាង
គម្រោងអអនុក្រិត្យគឺ មិនគ្រាន់តែជួយឧបត្ថម្ភបណ្ដាស្ថាប័នគ្រប់គ្រង់រដ្ឋមានបន្ថែម
បណ្ដាមូលដ្ឋានគ្រប់គ្រងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកសុក្រិដ្ឋក្របខ័ណ្ឌច្បាប់ប្រ
កបដោយចីរភាពជាង។ គម្រោងអនុក្រិត្យ ថ្មីនេះ មានការផ្លាស់ប្តូរជាច្រើន អោយ
សមស្របទៅនឹង សភាពការណ៍អភិវឌ្ឍន៍របស់សេវាកម្ម Internet និងព័តមាន អេឡិកត្រូនិកលើInternet នាបច្ចុប្បន្ន កំណត់យ៉ាងច្បាស់លាស់ជាងអំពីការគ្រប់
គ្រង ផ្គត់ផ្គង់ ប្រើប្រាស់ សេវាកម្ម Internet…លៗ
ការដែល ក្រសួងព័ត៌មាននិងផ្សព្វផ្សាយកសាងអនុក្រិត្យថ្មី១ ស្តីអំពីការ
គ្រប់គ្រង Internet ជាសម្មភាពរស់រវឹក១ អំពីការដែល វៀតណាមបន្តសុក្រិដ្ឋក្រម ច្បាប់ដើម្បីបង្កលក្ខណៈឲ្យ Internet ដែលជាមធ្យោបាយផ្សាយព័ត៌មាន ឃោស
នា បំរើការអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គម។លោក Luu Vu Hai ប្រធាននាយកដ្ឋានគ្រប់ គ្រងផ្សាយសម្លេងទូរទស្សន៌ និងព័ត៌មានអេឡិក ត្រូលិកនៃក្រសួងព័ត៌មាននិង
ផ្សព្វផ្សាយសង្កត់ធ្ងន់ថា៖
“មុនបង្អស់ត្រូវអះអាងថា វៀតណាមមានការយកចិត្តទុកដាក់បង្កលក្ខណៈ
ដើម្បីអភិវឌ្ឍន៌ Internet។ ទស្សនៈនេះ បានសម្តែងជាក់ស្តែងបំផុតក្នុងបណ្តា ឯកសារជាលាយល័ក្ខអក្សនៃច្បាប់ស្តីអំពី គោលនយោបាយគ្រប់គ្រង Internet
ដូចជា ច្បាប់បច្ចេកវិទ្យាព័ត៌មាន ច្បាប់ទូរគមនាគមន៌ អនុក្រិត្យលេខ ៩៧ ស្តីអំ
ពីការគ្រប់គ្រង ផ្គត់ផ្គង់ និងប្រើប្រាស់សេវ៉ាកម្ម Internet ក្នុងនោះបានលើក
ច្បាស់ថា៖ លើកទឹកចិត្តការអនុវត្ត Internet ក្នុងបណ្តាវិស័យសេដ្ឋកិច្ច វប្បធម៌
សង្គម ដើម្បីលើកកំពស់ទិន្នផលពលកម្ម ពង្រីករាល់សកម្មភាពពាណិជ្ជកម្ម
លើកកំពស់គុណភាពរស់នៅឲ្យប្រជាជន និងធានាសន្តិសុខការពារជាតិ”។
|
រូបថតៈ Internet |
វៀតណាមបានតភ្ជាប់ Internet ទូទាំងសកលលោកតាំងពីចុងឆ្នាំ ១៩៩៧។
ដល់សព្វថ្ងៃ ក្រោយរយៈ១៥ឆ្នាំអភិវឌ្ឍន៌ វៀតណាមមានមនុស្សប្រើប្រាស់ Internet
ជាង ៣០,៨លាននាក់ ស្រូបយក ៣៥%ចំនួនប្រជាជន។កើនយ៉ាងលឿន ក្នុងរយះ
ពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។ ក្នុងរយះពេល ១០ ឆ្នាំ កន្លងមក បរិមាណមនុស្សប្រើ
ប្រាស់ Internet ក៏ដូចជាបរិមាណបណ្ដា Websiteនៅវៀតណាម បានកើនឡើង ប្រ
កបដោយស្ថិរភាព បណ្ដាប្រភពកំលាំងបច្ចេកទេសសម្រាប់ការតភ្ជាប់Internetក៏បាន
បើកទូលាយដោយឥតឈប់ឈរដែរ។ នាបច្ចុប្បន្នវៀតណាមមានស្ថាប័នកាសែតអេ
ឡិកត្រូនិករាប់រយស្ថាប័ន និងគេហទំព័ររាប់ពាន់ របស់បណ្ដាស្ថាប័នសារព័ត៍មាន
អង្គការ សង្គម …លៗ។ គិតអំពីល្បឿនកំណើន វៀតណាមជាប្រទេសមានអត្រា
កំណើនInternet លឿនបំផុតក្នុងដំបន់ និងស្ថិតនៅក្នុងចំណោមបណ្ដាប្រទេស
មានអត្រាកំណើន Internet ខ្ពស់បំផុតលើពិភពលោក។ប្រការនេះបានសរអោយ ឃើញនូវប្រសិទ្ធភាពរបស់គោលនយោបាយ ជំរុញការអភិវឌ្ឍន៍ Internet នៅវៀត
ណាម។ ប៉ុន្តែ មានល្បិចកលមួយចំនួនបាននិយាយថា៖ វៀតណាមរារាំងការអភិ
វឌ្ឍន៍របស់Internet គឺខុសឆ្គងចំពោះស្ថានភាពជាក់ស្ដែងនៅវៀតណាម។ ស្ដីអំពី
បញ្ហានេះ លោក Luu Vu Hai បានអោយដឹងថា៖
“ទស្សនះកសាងគោលនយោបាយគ្រប់គ្រងInternet របស់ប្រទេសជាច្រើន
ក្នុងនោះមានវៀតណាម។ នោះគឺ ជំរុញការអភិវឌ្ឍន៍Internet បង្កលក្ខណះអោយ
ប្រជាជនបានទាក់ទងជាមួយInternet ប្រកបដោយងាយស្រួល សមស្របជាមួយ
ច្បាប់ និងការសន្យាជាមួយពិភពលោក។ និងក្នុងការពិតជាក់ស្ដែង នៅវៀតណាម
ប្រជាជនអាចទាក់ទងជាមួយInternet ដ៏ងាយស្រួល សេរីភាព និង ជាមួយការ
ចំណាយដ៏តិច ។ នេះគឺជាប្រការពិបាកអាចមើលឃើញនៅប្រទេសជាច្រើន។”
|
រូបថតៈ Internet |
ការពិតជាក់ស្ដែងបានអោយដឹងថា៖ នៅប្រទេសណាបិទទ្វាInternet
មិនគ្រាន់តែជំរុញថយក្រោយប្រវត្តិសាស្ត្ររបស់ខ្លួនឯងតែប៉ុណ្ណោះ ថែមទាំង ដើ
ផ្ទុយទៅនឹងនិន្នាការអភិវឌ្ឍន៍របស់មនុស្សទៀតផង។បង្កលក្ខណៈដើម្បី Internet
ពង្រីកឧត្តមភាព ដើម្បីអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គម ម្យ៉ាងទៀតវៀតណាមក៏កំពុងខំ
ប្រឹងប្រែងគ្រប់គ្រងដើម្បីទប់ស្កាត់ រាល់កំហិត និងផលប៉ះពាល់ពី Internet។ មិន
ត្រឹមតែ នៅវៀតណាមប៉ុណ្ណោះទេ ប្រទេស ផ្សេងៗទៀតលើពិភពលោកក៏កំពុង
ធ្វើដូច្នេះដែរ៕
THU HOA