ការចូលរួមកិច្ចព្រមព្រៀង CPTPP - ការប្តេជ្ញាចិត្តដ៏ខ្លាំងក្លារបស់វៀតណាម ក្នុងការផ្លាស់ប្ដូរថ្មី និងធ្វើសមាហរណកម្មអន្តរជាតិ
(VOVWORLD) -នាថ្ងៃទី ១២ ខែវិច្ឆិកា នៅក្នុងសម័យប្រជុំលើកទី ៦ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ សមាជិក សមាជិការរដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ។ ក្រោយពីពេល ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានបកស្រាយឯកសារស្ដីពីការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង CPTPP ទៅកាន់រដ្ឋសភានោះ សមាជិក សមាជិការរដ្ឋសភាបានទទួលស្គាល់ថា ជាប្រទេសសមាជិកមួយ ដែលបានចូលរួមការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង CPTPP នេះ វៀតណាមកំពុងទទួលបានឱកាសជាច្រើន ប៉ុន្តែក៏ប្រឈមមុខនឹងការសាកល្បងជាច្រើនក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិផងដែរ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh (quochoi.vn) |
កិច្ចព្រមព្រៀង CPTPP ដែលមានការចូលរួមរបស់ខឿនសេដ្ឋកិច្ចចំនួន ១១ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងមានសុពលភាពនាចុងខែធ្នូឆ្នាំ២០១៨ខាងមុខ។ ការចូលរួម និងផ្ដល់សច្ចាប័នលើ CPTPP យ៉ាងឆាប់ៗ នឹងជួយឲ្យវៀតណាមបង្ហាញនូវការប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លាចំពោះការផ្លាស់ប្ដូរថ្មី និងការធ្វើសមាហរណកម្មដ៏ទូលំទូលាយ ព្រមទាំងអះអាងនូវតួនាទី និងឋានៈទីតាំងភូមិសាស្ត្រនយោបាយដ៏សំខាន់របស់វៀតណាមនៅតំបន់អាស៊ីអាគ្នេយ៍ក៏ដូចជានៅតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។
លើកកម្ពស់ឋានៈនយោបាយ និងសេដ្ឋកិច្ចរបស់វៀតណាម
នៅក្នុងបរិបទ ដែលស្ថានភាពនយោបាយ សន្តិសុខពិភពលោក កំពុងប្រែប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញនោះ ការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង CPTPP បានជួយឲ្យវៀតណាមលើកកម្ពស់កម្លាំងផ្ទៃក្នុងដើម្បីទប់ទល់នឹងការសាកល្បងផង និងជួយពង្រឹងឋានៈ ដើម្បីអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេស ឯករាជ្យ ម្ចាស់ការ ពហុទិស ពិពិធកម្ម ដោយផ្សាភ្ជាប់នឹងការពង្រឹង និងពង្រីកវិស័យការពារជាតិនិងសន្តិសុខ។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានចាត់ទុកថា។
“វៀតណាមចូលរួម CPTPP ក្នុងនាមជាសមាជិកនាំមុខគេ នឹងបង្ហាញ យ៉ាងខ្លាំងក្លានូវគោលការណ៍ ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងម្ខាស់ការរបស់ប្រទេសជាតិ ព្រមទាំងអះអាងនូវតួនាទី និងឋានៈទីតាំងភូមិសាស្ត្រនយោបាយដ៏សំខាន់របស់វៀតណាមក្នុងតំបន់អាស៊ី អាគ្នេយ៍ក៏ដូចជាតំបន់អាស៊ី -ប៉ាស៊ីហ្វិកផងដែរ។ ម៉្យាងវិញទៀត ជួយលើកកម្ពស់ឋានៈរបស់ប្រទេសជាតិក្នុងប្លុកអាស៊ាន ក្នុងតំបន់ ក៏ដូចជាលើឆាកអន្តរជាតិផងដែរ។ ស្ដីពីវិស័យសេដ្ឋកិច្ចនោះ ទីផ្សាររបស់បណ្ដាប្រទេសដែលចូលរួម CPTPP មានទ្រង់ទ្រាយធំ ពោលគឺ GDP របស់ប្លុកទាំងមូលស្រូបយក ១៣ ភាគរយនៃ GDP សកលលោក។ ហេតុដូច្នេះ ការចូលរួមជាសមាជិក CPTPP បាននាំមកនូវផលប្រយោជន៍សម្រាប់វៀតណាមផងដែរ”។
ប្រែក្លាយការលំបាកសាកល្បង ទៅជាឱកាសអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ
សមាជិក សមាជិការដ្ឋសភាបានចាត់ទុកថា ការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង CPTPP នឹងជួយឲ្យវៀតណាមអះអាងនូវតួនាទី និងឋានៈរបស់វៀតណាមនៅតំបន់ និងអន្តរជាតិ ព្រមទាំងពង្រឹងថែមទៀតនូវកម្លាំងសេដ្ឋកិច្ចសម្រាប់វៀតណាមតារយៈការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទាក់ទាញទុនវិនិយោគពីបរទេស ក៏ដូចជាជំរុញការនាំចេញទំនិញវៀតណាមទៅកាន់ទីផ្សារធំៗផងដែរ។ លោក Tran Tuan Anh សមាជិកសភាមណ្ឌលទីក្រុងហូជិមិញបានចាត់ទុកថា៖
“នៅពេលធ្វើសមាហរណកម្មអន្តរជាតិនោះ សមត្ថភាពប្រកួតប្រជែង ថ្នាក់ជាតិ ផលិតផលទំនិញ និងសេវាកម្មត្រូវមានការផ្លាស់ប្ដូថ្មី និងច្នៃប្រឌិត។ ការប្រើប្រាស់វិទ្យាសស្ត្រ និងបច្ចេកវិទ្យានឹងជួយឲ្យសហគ្រាស វៀតណាម កែលម្អការផលិត និងផលិតភាពការងារផងដែរ”។
ការសាកល្បងដ៏ធំបំផុតរបស់វៀតណាម នៅពេលចូលរួមជាសមាជិក CPTPP គឺសមត្ថភាពប្រកួតប្រជែង។ ហេតុដូច្នេះហើយ នាពេលកន្លងទៅ រដ្ឋាភិបាលបានធ្វើការកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម លើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសដោយឥតឈប់ឈរ។ លោក Tran Hoang Ngan សេដ្ឋកិច្ចវិទូមួយរូបបានចាត់ទុកថា៖
“CPTPP គឺជា កិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយ និងជឿនលឿន ពោលគឺ CPTPP មិនត្រឹមតែទាក់ទងនឹងពន្ធគយប៉ុណ្ណោះទេ ថែមទាំងលើវិស័យវិនិយោគ កម្មសិទ្ធិបញ្ញា ពលកម្ម និងការវិនិយោគចូលក្នុងទីផ្សារសេវាកម្មទៀតផង។ ម៉្យាងវិញទៀត CPTPP បានផ្ដោតលើសហគ្រាស ក្នុងនោះ មានទាំងសហគ្រាស ខ្នាតតូច និងមធ្យម ដោយជំរុញ ឲ្យការសុក្រឹតរបៀបរបបសេដ្ឋកិច្ចទីផ្សានៅវៀតណាមផងដែរ”។
កិច្ចព្រមព្រៀង CPTPP បាននាំមកនូវឱកាសជាច្រើនសម្រាប់សហគ្រាសវៀតណាម។ ដើម្បីធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍ប្រកបដោយជោគជ័យ សហគ្រាសវៀតណាមនឹងត្រូវធ្វើសមាហរណកម្មយ៉ាងម្ចាស់ការ ស្វែររកទិដៅ ដ៏ត្រូមត្រូវ ដែលសមស្របសម្រាប់ការអភិវឌ្ឍរបស់ខ្លួនផងដែរ៕