ការដកស្រង់លិខិត១៩៥៨ដើម្បីទាមទារអធិបតេយ្យភាពគឺជាអំពើខុសឆ្គង

(VOV)_រួមជាមួយអំពើដាក់ស្ថានីយខួងដោយខុសច្បាប់នៅក្នុង​តំបន់សេដ្ឋ
កិច្ច ផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ចិន​បន្តប្រើខ្លឹមសារ
នៃ លិខិតរបស់អតីតនាយករដ្ឋមន្ត្រីវៀតណាម លោក ​Pham Van Dong ( លិខិត  ១៩៥៨) ដើម្បីនិយាយថា៖ វៀតណាម​បាន​ទទួល​ស្គាល់ចិនមានអធិបតេយ្យភាព
ចំ ពោះប្រជុំកោះ Hoang Sa និង​Truong Sa។ បណ្ឌិត Nguyen Toan Thang អនុ ប្រធានជំនាញផ្នែកច្បាប់អន្តរជាតិ​នៅមហាវិទ្យាល័យច្បាប់​ហាណូយ ​បាន​បញ្ជាក់
ថា៖​ ចិនបាន​ឆ្លៀតយកប្រើប្រាស់លិខិតនេះដើម្បីទាមទារអំពីអធិបតេយ្យភាពគឺ
ខុសឆ្គង​ទាំងស្រុង។

          នាថ្ងៃទី៤ កញ្ញា ឆ្នាំ ១៩៥៨ ​រដ្ឋាភិបាលចិនបានចេញសេចក្ដីប្រកាស​ ស្ដីពី
ដែនសមុទ្រ។ ហើយដល់ថ្ងៃទី ១៤ កញ្ញា ឆ្នាំ១៩៥៨ ​នាយករដ្ឋមន្ត្រី​រដ្ឋាភិបាល សាធារណះរដ្ឋប្រជាធិបតេយ្យវៀតណាម លោក Pham Van Dong បានផ្ញើលិខិត ដល់នាយករដ្ឋមន្ត្រីចិន លោក Zhōu Ēnlái ដែលក្នុងនោះ​បានអះអាងថា៖ រដ្ឋាភិ
បាល នៃសាធារណះរដ្ឋ​ប្រជាធិបតេយ្យវៀតណាម​ទទួលស្គាល់ និងឯក ភាពចំ ពោះសេចក្ដីប្រកាស នាថ្ងៃទី៤ កញ្ញាឆ្នាំ​១៩៥៨ របស់រដ្ឋាភិបាលសាធារណ រដ្ឋប្រមានឹតចិន ស្ដីពីដែនសមុទ្ររបស់ចិន។

ការដកស្រង់លិខិត១៩៥៨ដើម្បីទាមទារអធិបតេយ្យភាពគឺជាអំពើខុសឆ្គង - ảnh 1
នាយករដ្ឋមន្ត្រី​រដ្ឋាភិបាល សាធារណះរដ្ឋប្រជាធិបតេយ្យវៀតណាម លោក Pham Van Dong


          ក្លែងការពិតនិងមិនសមស្របទៅនឹងច្បាប់អន្តរជាតិ

          អធិប្បាយអំពី​​លិខិត១៩៥៨ ភាគីចិនបានចាត់ទុកថា៖ ក្នុងសេចក្ដី​ប្រកាស អំពីដែនសមុទ្រ ១៩៥៨ ចិនបានលើកច្បាស់ក្របខ័ណ្ឌ៖ ប្រវែង១២ម៉ាយដែន
សមុទ្រ ត្រូវបានអនុវត្តចំពោះកោះទាំងឡាយរបស់ចិន (រួមទាំងប្រជុំកោះ ​Hoang
Sa និង Truong Sa របស់វៀតណាម) និង លិខិត១៩៥៨បានកត់​សម្គាល់និងឯក
ភាព​ជាមួយការផ្តួចផ្តើមគំនិតស្ដីពី​​ដែនសមុទ្រនេះរបស់ចិនប៉ុណ្ណោះ។ បណ្ឌិត
 ​Nguyen Toan Thang បានអោយដឹងថា៖ សេចក្ដីប្រកាសថ្ងៃទី៤ ​កញ្ញាឆ្នាំ ​១៩៥៨  របស់ចិនគឺជាសេចក្ដីប្រកាសអំពីដែនសមុទ្រតែប៉ុណ្ណោះ មិនម៉ែនជាសេចក្ដីប្រ
កាសអំពីអធិបតេយ្យភាពដែនដីទេ។ និង លិខិត១៩៥៨ ​បាន​លើកច្បាស់ថា៖ទទួលស្គាល់ និងឯកភាពចំពោះដែនសមុទ្រប្រវែងទទឹងដែនសមុទ្រចិនបាន
ប្រកាសគឺ១២​ម៉ាយតែប៉ុណ្ណោះ ហើយគ្មានការទទួលស្គាល់ចំពោះអធិបតេយ្យ
ភាពដែនដីទេ។ ទន្ទឹមនឹងនោះ បញ្ហាដែនដីនិងសេចក្ដីប្រកាសអំពីការបង្កើត
តំបន់​សមុទ្រជាបញ្ហាចំនួន២ផ្សេងគ្នា​។ ម្យ៉ាងវិញទៀត សេចក្ដីប្រកាសអំពី​ដែន សមុទ្រ១៩៥៨ មិនអនុញ្ញាតអោយចិនអះអាងអំពីអធិបតេយ្យភាព​ចំពោះកោះ
ផ្សេងៗ ដែលចិនកំពុងទាមទារនេះ​បានជា ចិនមិនអាច​ប្រកាសដែនសមុទ្រចំ
ពោះប្រជុំ កោះ Hoang Sa និង Truong Sa របស់​វៀតណាមបានឡើយ។ ដោយ
មាន ចរិតលក្ខណះជាសេចក្ដីប្រកាសដោយ​ឯកតោភាគី ចិនមិនអាចនាំចេញសំ ណូមពរចំពោះកោះនានា ដែលកំពុងមានជំលោះជាមួយប្រទេសផ្សេងៗ ។ ដូច្នេះ ប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa ជានិច្ចកាលជាផ្នែកមួយក្នុង ដែនដីរបស់វៀតណាម។

          លិខិត ១៩៥៨ មិនបោះបង់អធិបតេយ្យភាពចំពោះប្រជុំកោះ Hoang
 Sa
និង Truong Sa

          ក្នុងស្ថានភាពជាក់ស្ដែងនិងវិស័យគតិយុត្ត នាឆ្នាំ ១៩៥៤ វៀត​ណាមត្រូវ បែងចែកជា២ភាគ។ គ្រឹះដ្ឋានគតិយុត្តអន្តរជាតិសំរាប់សភាព​ការណ៍នោះគឺសន្និ
សីទ Gieneva ស្ដីពីការបង្កើតសន្តិភាពឡើងវិញនៅ​ឥណ្ឌូចិន និងកិច្ចព្រមព្រៀង
ទីក្រុង Gieneva ដែលត្រូវបានចុះហត្ថលេខា​ ថ្ងៃទី២១ ​កក្កដា ឆ្នាំ ១៩៥៤។ ក្នុង
សេចក្ដីប្រកាស​ចុងក្រោយរបស់សន្និសីទ ​ភាគីនានាដែលបានចូលរួមបានសន្យា គោរពឯករាជ្យ អធិបតេយ្យភាព​ ឯកភាពប្រទេសជាតិ និងបូរភាពដែនដីរបស់
វៀតណាម។ ដូច្នេះ ការ​វាយប្រហារទន្ទ្រានកាន់កាប់នៅប្រជុំកោះ Hoang Sa របស់
ចិន បាន​រំលោភយ៉ាង​ធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងការមានវត្តមានរបស់ចិននៅ​ប្រ
ជុំកោះ Hoang Sa នេះមិនអាចអះអាងអំពីអធិតេយ្យភាពរបស់ចិន​ចំពោះប្រជុំកោះនេះ បានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ