ការទាក់ទាញរបស់វៀតណាមចំពោះមិត្តភ័ក្តអន្តរជាតិ

ការទាក់ទាញរបស់វៀតណាមចំពោះមិត្តភ័ក្តអន្តរជាតិ - ảnh 1
ការទាក់ទាញរបស់វៀតណាមចំពោះមិត្តភ័ក្តអន្តរជាតិ


        VOV-ក្នុងប៉ុន្មានឆ្នាំកន្លងមក វៀតណាមត្រូវបានចាត់ទុកជាចំណុចភ្លឺមួយ​ក្នុងដំបន់ជាមួយសមិទ្ធិគួរឲ្យចាប់អារម្មណ៍លើគ្រប់វិស័យ។ គួរឲ្យចាប់​អារម្មណ៍ គឺទំនាក់ទំនងការទូតរវាងវៀតណាមជាមួយបណ្ដាប្រទេសលើសកលលោក
កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃតាមទិសល្អប្រសើ។ មិនត្រឹមតែ​ប៉ុណ្ណោះ​ តួនាទីរបស់វៀតណាមលើឆាកអន្តរជាតិកាន់តែបានអះអាងពីមួយ​ថ្ងៃ​ទៅមួយ
ថ្ងៃ។​ លោក Valeriu Arteni ភារធារីរូម៉ានីប្រចាំនៅវៀតណាមបានឲ្យដឹង​ថា៖

        “ក្នុងការវិនិយោគថ្មីរបស់រូម៉ានី បណ្ដាអង្គភាពអាជីវកម្មរូម៉ានីបានយកចិត្ត​ទុកដាក់អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ ពិសេសគឺក្នុងវិស័យដូចជាប្រេងឧស្ម័ន។ រូម៉ានីក៏បានចូលរួមសាងសង់រោងចក្រចម្រាញ់ប្រេងដើមដំបូងរបស់វៀតណាម
នៅ Dung Quat ផងដែរ។ វៀតណាមបានក្លាយទៅជាដៃគូជួរមុខរបស់រូម៉ានីក្នុង
បណ្ដាប្រទេស​អាស៊ាន។ យើងបានមានទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការ
យូអង្វែងនិង​ទំនាក់ទំនងឆ្ពោះទៅអនាគត។”

ការទាក់ទាញរបស់វៀតណាមចំពោះមិត្តភ័ក្តអន្តរជាតិ - ảnh 2
លោក Valeriu Arteni ភារធារីរូម៉ានីប្រចាំនៅវៀតណាម

        ឆ្នាំ២០១២ជាឆ្នាំលំបាកមួយចំពោះខឿនសេដ្ឋកិច្ចពិភពលោកនិងវៀតណាម
ក៏មិនអាចជៀសវាងពីការរងឥទ្ធិពលបានឡើយ។ ប៉ុន្តែប្រភពទុនវិនិយោគផ្ទាល់
ពីបរទេសចូលមក​វៀតណាមនៅជាតួលេខសុទិដ្ឋិនិយមជាមួយចំនួនប្រាក់
ប្រមាណ១៣ពាន់លាន​ដុល្លារអាមេរិក។ លោក Tobiaslim អាជីវករសឹង្ហបុរីមួយរូប
បានឲ្យដឹងថា៖

        “ខ្ញុំធ្វើអាជីវកម្មក្នុងវិស័យសេវាកម្មម្ហូបអាហារដូច្នេះការងារនេះងាយស្រួល​អនុវត្តនៅវៀតណាម។ ប៉ុន្តែប្រការសំខាន់គឺផលិតផលត្រូវសមស្របជាមួយ​តម្រូវការរបស់ប្រជាជនវៀតណាម ក្នុងពេលចាប់ផ្ដើមធ្វើអាជីវកម្មខ្ញុំបានប្រមូល
ផ្ដុំទៅអតិថិជនបរទេស អតិថិជន​ភាគច្រើនរបស់ខ្ញុំគឺជនកូរ៉េខាងត្បូង។”

        ធ្លាប់បានទៅទេសចរណ៍នៅកន្លែងជាច្រើនធ្វើការនៅប្រទេសជាច្រើន ប៉ុន្តែ​
លោកស្រី Brenda Meiklejohn ជនជាតិអូស្ត្រាលីបានជ្រើសរើសវៀតណាមជា​កន្លែង​បង្អង់ជើងយូអង្វែង។ បណ្ដាមិត្តវៀតណាមជិតស្និទ្ធរាក់ទាក់ដែលលោកស្រី​បាន​ធ្វើការជាមួយនៅអូស្ត្រាលីនិងជីវភាពរស់នៅទីនេះបានធ្វើឲ្យលោកស្រីសំរេចចិត្ត​នឹងស្នាក់នៅយូអង្វែងនៅវៀតណាម ចាត់ទុកនេះជាស្រុកកំណើតទី២របស់ខ្លួន។ រាល់ប្រការសាមញ្ញបំផុតបានធ្វើឲ្យលោកស្រីកាន់តែស្រឡាញវៀតណាម។

        “ខ្ញុំក៏បានទៅផ្សារនាពេលព្រឹក។​ទេសភាពនៅទីនោះរវល់ណាស់។​បណ្ដាអ្នក​លក់ទំនិញល្អណាស់។ ជួនកាលគេបានប្រាប់ខ្ញុំឲ្យដឹងអំពីគួទិញម្ហូបណាឆ្ងាញ់។
វាខុស​ពី​នៅអូស្ត្រាលី គ្មានអ្នកលក់ម្ហូបនៅតាមផ្លូវឡើយ យើងខ្ញុំត្រូវចូលផ្សារទំនើប
ទិញ​អីវ៉ាន់។”

ការទាក់ទាញរបស់វៀតណាមចំពោះមិត្តភ័ក្តអន្តរជាតិ - ảnh 3
លោកស្រី Katherine Muller Marin ប្រធានដំណាងការិយាល័យ UNESCO ប្រចាំនៅទីក្រុងហាណូយ

        រួមជាមួយការធ្វើសមាហរណកម្មអន្តរជាតិ រូបភាពវៀតណាមកំពុងបាន
មិត្តភ័ក្ក​អន្តរជាតិជាច្រើនស្គាល់ដល់ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងប៉ុន្មានឆ្នាំកន្លង
មកបរិមាណ​ភ្ញៀវទេសចរណ៍បរទេសមកវៀតណាមបានកើនឡើងជាបន្តបន្ទាប់។
ត្រឹមតែក្នុង​ខែមករាឆ្នាំ២០១៣ បរិមាណភ្ញៀវអន្តរជាតិមកវៀតណាមទទួលបាន
ជាង៦៥ពាន់​នាក់ កើន២,២%បើប្រៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១២។ បណ្ដា
រម្មណីដ្ឋាន​បេតិកភ័ណ្ឌវប្បធម៍ពិភពលោកនៅវៀតណាមជាមូលហេតុទាក់ទាញ
ភ្ញៀវទេសចរណ៍បរទេសមកវៀតណាមដើម្បីស្វែងយល់។ លោកស្រី Katherine
Muller Marin ប្រធានដំណាងការិយាល័យ UNESCO ប្រចាំនៅទីក្រុងហាណូយ
បានឲ្យដឹងថា៖

        “ខ្ញុំចូលចិត្តវៀតណាមណាស់។ ខ្ញុំបានទៅទេសចរណ៍ជាច្រើននិងបានពិសារ
​ម្ហូប​ជាច្រើន។ ខ្ញុំចូលចិត្តបណ្ដាម្ហូបដែលខ្ញុំបានពិសា។ ចាប់អារម្មណ៍បំផុតក្នុង​ពេលបានឃើញខឿនវប្បធម៍ពហុបែបផ្សេងៗគ្នារួមក្លាយទៅជាប្រទេសមួយ។”

        ប្រទេសវៀតណាមកំពុងផ្លាស់ប្តូរជាជំហានៗតាមទិសឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មពោពេញទៅដោយសក្ដានុពលអភិវឌ្ឍន៍ជាច្រើន។ រួមជាមួយ
ផ្នែកវប្បធម៍​ប្រពៃណីរបៀបរស់នៅសាមញ្ញរាក់ទាក់របស់ប្រជាជនវៀតណាមបាន បង្កឡើងការទាក់ទាញរបស់វៀតណាមក្នុងកែវភ្នែកមិត្តភក្កអន្តរជាតិ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ