ការទូតការពារផលប្រយោជន៍ជាតិរួមកំលាំងដើម្បីគោលដៅសមាហរណកម្ម

ការទូតការពារផលប្រយោជន៍ជាតិរួមកំលាំងដើម្បីគោលដៅសមាហរណកម្ម - ảnh 1
ការទូតការពារផលប្រយោជន៍ជាតិរួមកំលាំងដើម្បីគោលដៅសមាហរណកម្ម (dantri.com.vn)

        Vovworld-ជាប្រចាំរាល់២ឆ្នាំម្ដង ក្នុងប៉ុន្មានថ្ងៃចុងឆ្នាំ បណ្ដាស្ថាប័នដំណាង​
ការទូត​វៀតណាមនៅដំបន់ជាច្រើនលើពិភពលោកបានមានវត្តមាននៅទីក្រុង
ហាណូយដើម្បីចូលរួមសន្និសីទរបស់ផ្នែក។ ប្រព្រឹត្តទៅក្នុងរយៈពេល៦ថ្ងៃសន្និសីទ
ឆ្នាំនេះ​ជា​​សន្និសីទលើកទី២៨និងជាសន្និសីទដែលប្រព្រឹត្តទៅបន្ទាប់ពី១២ឆ្នាំគិត
តាំងពី​ការិយាល័យ​​នយោបាយផ្សព្វផ្សាយសេចក្តីសំរេចចិត្តអំពី “សមាហរណកម្ម​
សេដ្ឋកិច្ច​អន្តរជាតិ”។ សន្និសីទលើកនេះបានប្រមូលផ្ដុំវាយតំលៃវិភាគស្ថានភាព​
ក្នុង​ប្រទេសនិងអន្តរជាតិ បន្ទាប់ពីនោះបានដាក់ចេញភារកិច្ចជាក់ស្ដែងដើម្បីបន្ត​
សមាហរណកម្ម​អន្តរជាតិស៊ីជម្រៅ ដើម្បីគោលដៅខ្ពស់បំផុតគឺនាំមកផល​
ប្រយោជន៍​សំរាប់ប្រទេសជាតិ។

រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ

        តាមការសង្កេតថា ក្នុងរយៈពេល២ឆ្នាំកន្លងមក គិតតាំងពីពេលសន្និសីទ​ការទូត​
លើកទី២៧ អាចបានឃើញថា តួនាទីរបស់ការទូតបំរើអភិវឌ្ឍន៍សេដ្ឋកិច្ច​ប្រទេសជាតិ
មានការបោះជំហានទៅមុខច្បាស់លាស់។ ការទូតបានដើរតួនាទីល្អក្នុងការជួយ​
ឧបត្ថម្ភក្នុងការអនវុត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមវៀតណាមក្នុងដំណាក់កាល
ថ្មី។

         មិនត្រឹមតែបង្កភាពងាយស្រួលសំរាប់ដំណើរការចលនាទទួលស្គាល់បែបបទ
សេដ្ឋកិច្ចទីផ្សារប៉ុណ្ណោះទេ ឆ្លៀតយកប្រភពទុនជំនួយអភិវឌ្ឍន៍ (ODA) ទាក់ទាញ​ទុន
វិនិយោគផ្ទាល់ (FDI) ការទូតនៅតែបានប្រឹងប្រែងទាន់ពេលវេលាចំពោះអំពើរគាំពារ​ដែលកើតមានក្នុងទំនាក់ទំនងពាណិជ្ជកម្មទៀតផង។ ស្ថានភាពជាក់ស្ដែងទីផ្សារ​
អាមេរិក ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Nguyen Quoc Cuong បាន
ឲ្យដឹងថា៖

         “នេះជាចំណុចដោយឡែកដ័ពិសេសដែលវៀតណាមត្រូវតែតស៊ូដោយឈរលើ មូលដ្ឋានច្បាប់របស់អាមេរិកនិងវៀតណាមឬយោយយ​ន្តការនៃ អង្គការពាណិជ្ជកម្ម
ពិភព​លោកទៀតផង។ខណះដែ​លទំនាក់ទំនង ពាណិជ្ជកម្ម បានអភិវឌ្ឍន៍នោះ
ជំលោះកាន់តែកាន់តែកើ​នឡើង។ដោយ ហេតុនេះបណ្តាស្ថាប័នមានសមត្ថកិច្ចនៅ
ក្នុងប្រទេសក៍ដូចជាស្ថាប័ន ដំណាងការទូតរបសើវៀតណាម​ប្រចាំអាមេរិកនឹងត្រូវ
ជួយឧបត្ថម្ភអង្គភាព អាជីវកម្មតស៊ូប្រឆាំងនឹងរបងពន្ឋដានានា។    “ ជាងនេះទៅទៀត
សកម្មភាព​ការទូតបានរួមចំណែកយ៉ាងសកម្មក្នុងការ ជំរុញការចរចារស្តីពីកិច្ចព្រម
ព្រៀង ពាណិជ្ជកម្មសេរី(FTA)សំខាន់ៗ ទៀតផង។តាមរយះនោះបង្កើតគ្រឹស្ថានផល
ប្រយោជន៍ខាងយុទ្ឋសាស្រ្ត នយោបាយនិងសេដ្ឋកិច្ចចំពោះថឲដៃគូអង្វែងកាល
របស់វៀតណមជាមួយ ​មជ្ឈមណ្ដលនយោបាយនិងសេដ្ឋកិច្ចចម្បងល់សកលលោក។
តាម​ឯកអគ្គ រដ្ឋទូតវៀតណាមប្រចាំ​EU  លោក​​ Pham Sanh Chau ថា៖ចំណុចស្នូលដើម្បី
អនុវត្តល្អនូវភារកិច្ចការទូតសេដ្ឋកិច្ចគឺព្យាករណ៍ជាប់សភាពការណ៍ នៃប្រទេសសាមី
ពីនោះធ្វើសេនាធិការជាមួយបក្សនិងរដ្ឋក្នុងការនាំ​ចេញ គោលនយោបាយកិច្ចការ
បរទេសសំខាន់ៗ។ “EU កំពុងអនុវត្តគោលមាគា៏កិច្ចការបរទេសយ៉ាងសកម្មនិងផ្តោត
សំខាន់ដល់ ទ្វីបអាស៊ីជាពិសេសតំបន់អាស៊ានដែលក្នុងនោះមានវៀតណាមផង។ក្នុង កាលទេសះនេះវៀតណាម ជំរុញបានទំនាក់ទំនងលើគ្រប់វិស័យ។ជាលើក   ដំបូង
ដែលវៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងកំពុងដំណើរការអនុម័តកិច្ចព្រម
ព្រៀងដៃគូសហប្រតិបត្តិការលើគ្រប់វិស័យធ្វើជាមូលដ្ឋាន កតិយុត្តសំរាប់កិច្ច
សហប្រតិបត្តិការរវាងវៀតណាម​ជាមួយEU នាពេល ខាងមុខ។“

        ការជោគជ័យចំពោះទីផ្សារឥណ្ឌូនេស៊ី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ​
ឥណ្ឌូនេស៊ីលោក Nguyen Xuan Thuy ក៏អះអាងថា ការទូតត្រូវភារកិច្ចបើកផ្លូវជានិច្ចកាល
វាយតំលៃនិងព្យាករណ៍ការកែប្រែគោលនយោបាយនៅប្រទេសម្ចាស់ផ្ទះ។ ក្នុងកាលៈ
ទេសៈស្ថានភាពលំបាករួមរបស់ពិភពលោក ក៏ប៉ុន្តែតំលៃ​ពាណិជ្ជកម្ម​ទ្វេភាគីវៀតណាម
ឥណ្ឌូនេស៊ីនៅទទួលបានកំរិត៤,៧ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំនិងសំខាន់បំផុត
គឺភាគីទាំងពីរបានកំណត់បានក្របខ័ណ្ឌទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ។

        “ឥណ្ឌូនេស៊ីកំពុងបានលេចឡើងជាទីផ្សារមួយពោពេញទៅដោយសក្ដានុ​ភាព។ ឥណ្ឌូនេស៊ីក៏មានការកែប្រែអំពីម៉ាក្រូគោលនយោបាយ ទន្ទឹមនឹងនោះ​ពង្រីកបាន
តួនាទីលើឆាកអន្តរជាតិ។ នោះជាមេរៀនដែលយើងអាចរៀនសូត្រនិង​យើងខ្ញុំបាន
ឃើញថាមានការទទួលខុសត្រូវស្រាវជ្រាវ សេនាធិការឲ្យបក្សរដ្ឋ​ដើម្បី​រកឃើញ
វិធានការបង្កើនកិច្ចសហប្រតិបត្តិការ។”

        ដល់ឥឡូវនេះ ទំនិញនាំចេញរបស់វៀតណាមបានឈានជើងលើទីផ្សារ​២០០ ប្រទេសនិងដំបន់ដែនដី។ ក្នុងឆ្នាំ២០១៣ ទីផ្សារស្ទើរតែទាំងអស់សុទ្ធតែ​ទទួលបាន តំលៃពាណិជ្ជកម្មនាំចេញដូចនឹងគោលដៅដែលបានដាក់ចេញ។ នេះ​ជាលទ្ធផល ដោយមានការរួមចំណែករបស់បណ្ដាស្ថាប័នដំណាងការទូតនៅ​ឯបរទេស។

រួមកំលាំងដើម្បីគោលដៅសមាហរណកម្ម

        បានប្រព្រឹត្តទៅក្នុងខណៈប្រទេសជាតិកំពុងមានការផ្លាស់ប្តូរជាច្រើន សន្និសិទ​​ការទូតលើកនេះមានអត្ថន័យជាច្រើន។ ក្នុងកាលៈទេសៈ ដែលនៅសល់៧ឆ្នាំ​ទៀត វៀតណាមសំរេចគោលដៅឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្ម រាល់​មតិរួម ចំណែករបស់ស្ថាប័នដំណាងការទូតនៅឯបរទេសនឹងរួមចំណែកលាត​ត្រដាង ប្រកបដោយប្រសិទ្ធភាពគោលមាគ៌ាកិច្ចការបរទេស គោលនយោបាយ​សមាហរណ កម្មអន្តរជាតិលើគ្រប់វិស័យ នាំមកនូវសមិទ្ធិផលជាច្រើនថែមទៀត​សំរាប់​ប្រទេស
ជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ