|
ការទទួលខុសត្រូវចំពោះសង្គមរបស់អង្គភាពអាជីវកម្ម អាជីវករ |
VOV-ការទទួលខុសត្រូវចំពោះសង្គមរបស់អង្គភាពអាជីវកម្ម អាជីវករ ត្រូវ
បានយល់ថា៖កិច្ចសន្យារបស់អង្គភាពអាជីវកម្មក្នុងការ រួមវិភាគទាន សំរាប់ការ
អភិវដ្ឍន៍សេដ្ឋកិច្ច ចីរភាព តាមរយះបណ្ដាការលើកស្ទួយជីវភាពរស់នៅរបស់
ប្រជាពលករ និងសមាជិកគ្រួសាររបស់គេ សំរាប់សហគមន៍និងសង្គមទាំងមូល
តាមរបៀបនាំមកនូវផលប្រយោជន៍អោយអង្គភាពអាជីវកម្មផង និងការអភិវឌ្ឍន៍
រួមរបស់សង្គមផង។ ក្នុងស្ថានភាពលំបាករួម នៃខឿនសេដ្ឋកិច្ចនៅក្នុងនិងក្រៅ
ប្រទេស ការទទួលខុសត្រូវសង្គមធំបំផុតរបស់រាល់អង្គភាពអាជីវកម្ម អាជីវករ
វៀតណាមគឺត្រូវរក្សារការអភិវឌ្ឍន៍ ផលិតកម្ម អាជីវកម្ម រួមវិភាគទានអោយ
សហគមន៍សង្គម តាមរយះការធានាផ្គត់ផ្គង់ទំនិញប្រើប្រាស់អោយប្រទេសជាតិ។
អង្គភាពអាជីវកម្មជាច្រើន បានពិនិត្យមើលឡើងវិញ បណ្ដាបញ្ជីរាយនាមវិនិយោគ
អាជីវកម្មដើម្បីលៃទុកប្រភពកម្លាំងចូលក្នុងមុខទំនិញសំខាន់ៗ…ជាដើម។ លោក
Huynh Van Tam នាយកក្រុមហ៊ុនភាគហ៊ុន Dong Tam នៅខេត្ត Quang Nam (ភាគកណ្ដាលវៀតណាម) បានអោយដឹងថា៖
“បន្ទាប់ពីពិនិត្យគិតគូរចំណាយ ឲ្យផលិតផលនីមួយៗយើងខ្ញុំនិងបង្កើតប្រព័ន្ធ វាស់វែងចំណាយនៃផលិតផលនីមួយៗ។ កសិករត្រូវដឹងពីចំណាយនៃផលិតផល
នីមួយៗគឺប៉ុន្មាន។ ជារៀងរាល់ឆ្នាំត្រូវពិនិត្យឡើងវិញដោយឈរលើមូលដ្ឋាននោះ
ប្រសិនជា កើនឡើងក៏ត្រូវពិនិត្យដើម្បីកាត់បន្ថយចំណាយ”។
ជាអង្គភាពអាជីវកម្មធ្វើអាជីវកម្មគ្រឿងម៉ាស៊ីនអេឡិកត្រូនិក ទន្ទឹមនឹងសកម្មភាព ធ្វើអាជីវកម្មប្រកបដោយជោគជ័យ ក្រុមហ៊ុមចំកាត់ពាណិជ្ជកម្ម និងសេវ៉ាកម្ម Thien
Nam Hoa នៅ Dong Nai ជានិច្ចកាលយកចិត្តទុកដាក់ដល់ សកម្មភាពមនុស្សធម៌ និងចាត់ទុកនោះជាភារកិច្ចចំពោះសហគមន៍។ លោក Nguyen Minh Thu
អគ្គនាយករងក្រុមហ៊ុន Thien Nam Hoa ឲ្យដឹងថា៖
“គោលការណ៍របស់ថ្នាក់ដឹកនាំក្រុមហ៊ុន Thien Nam Hoa គឺអប់រំនិងឆ្ពោះ
ទៅឲ្យកម្មាភិបាលចំនួន១៥០០នាក់របស់ខ្លួនរស់មានការទទួលខុសត្រូវខ្ពស់
ជាងទៀតចំពោះសហគមន៍សង្គម។ ជាមួយរាល់កម្មវិធីសម្បុរសធម៍ដែល
យើងខ្ញុំបានអនុវត្តនាពេលកន្លងទៅនោះយើងខ្ញុំឃើញថា បានចែករំលែកការ
លំបាកជាមួយប្រជាជនទទួលរងឥទ្ធិពលនៃគ្រោះធម្មជាតិព្យុះទឹកជំនន់និង
គ្រួសារក្រីក្រនៅដំបន់នានា។”
|
ក្រុមហ៊ុនជីគីមី Nam sao របស់វៀតណាមបានរៀបចំផ្ដល់ទំនិញជួយសង្គ្រោះសំរាប់ប្រជាជនក្រីក្រនៅកម្ពុជា |
មិនត្រឹមតែអនុវត្តការទទួលខុសត្រូវសង្គមចំពោះសហគមន៍ក្នុងប្រទេស
ប៉ុណ្ណោះទេ ថែមទាំងអង្គភាពអាជីវកម្ម អាជីវករវៀតណាមនៅតែអនុវត្តការ
ទទួលខុសត្រូវសង្គមចំពោះសហគមន៍សង្គមនៅប្រទេសជិតខាងដូចជា
កសាងផ្ទះកុសលទានសំរាប់ជនក្រីក្រ កសាងសាលារៀនប្រគល់អាហារូបករណ៍ សំរាប់កូនចៅប្រទេសមិត្តផ្ដល់ថ្នាំឥតគិតថ្លៃសំរាប់ប្រជាជនក្រីក្រទៀតផង។
ក្រុមហ៊ុនជីគីមី Nam sao របស់វៀតណាមបានរៀបចំផ្ដល់ទំនិញជួយសង្គ្រោះសំរាប់
ប្រជាជនក្រីក្រនៅកម្ពុជា ចាត់ទុកនេះជាការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន
ចំពោះសហគមន៍នៅកន្លែងក្រុមហ៊ុនអាជីវកម្មផលិតកម្ម។ លោក Tran Van Nghia
អគ្គក្រុមហ៊ុន Nam Sao កម្ពុជាបានចែករំលែកថា៖
“យើងខ្ញុំមានកម្មវិធីគឺក្នុងគ្រាទឹកជំនន់នេះនៅខេត្តចំនួន៥របស់កម្ពុជា ពិសេស
គឺខេត្តកណ្ដាល ជាកន្លែងដែលយើងខ្ញុំវិនិយោគ យើងខ្ញុំយកចិត្តទុកដាក់ដល់ជីវភាព
រស់នៅប្រជាជន ពិសេសគឺប្អូនៗសិស្សានុសិស្សនិងប្រជាកសិករដូច្នេះទើបបានបំផុសចលនាជួយសង្គ្រោះសំរាប់កុមារនិងប្រជាជននៅទីនេះ។”
ទោះបីផលិតកម្មអាជីវកម្មជួបការលំបាកក្តី ប៉ុន្តែក្រុមហ៊ុនស្ថាបត្យកម្មសំណង់
Nha Vui នៅទីក្រុងហូជីមិញនៅមានសកម្មភាពសម្បុរសធម៍សហគមន៍ជាច្រើននៅ
ទូទាំងប្រទេស។ លោក Nguyen Nhu Phong ប្រធានក្រុមប្រឹក្សាអភិបាលនិងជាអគ្គនាយកក្រុមហ៊ុនបានឲ្យដឹងថា៖
“ខ្ញុំគិតថានាបច្ចុប្បន្នមានអាជីវករនិងថ្នាក់ដឹកនាំអង្គភាពអាជីវកម្មជាច្រើនបានយល់ដឹងថាអាជីវករនិងអង្គភាពអាជីវកម្មត្រូវមានការទទួលខុសត្រូវសង្គម
ចំពោះសហគមន៍។ពិសេសគឺក្នុងដំណាក់កាលប្រទេសជាតិជួបការលំបាកនេះ
ការទទួលខុសត្រូវបានបង្ហាញតាមរយៈដែលគេបានធានាការងារធ្វើសំរាប់ពលករ។ គេនៅមានការទទួលខុសត្រូវផ្សាភ្ជាប់និងអភិវឌ្ឍន៍បរិយាកាសចីរភាពមួយសំរាប់
គ្រួសារពលករទៀតផង។”
ក្នុងកាលៈទេសៈលំបាក ការដែលអង្គភាពអាជីវកម្មវៀតណាមសកម្មអនុវត្តការទទួលខុសត្រូវសង្គមបាននាំមកផលប្រយោជន៍ជាក់ស្ដែងក្នុងការរក្សារូបភាព
ល្អរបស់អង្គភាពអាជីវកម្ម អាជីវករក្នុងសហគមន៍។ក្រៅពីនោះអង្គភាពអាជីវកម្មនៅមានប្រយោជន៍គឺមានតំលៃបន្ថែមដើម្បីរក្សាផលិតកម្មអាជីវកម្មក្នុងកាលៈទេសៈលំបាកនៃខឿនសេដ្ឋកិច្ចរួមចំណែកនាំខឿនសេដ្ឋកិច្ចឆ្លងផុតពីការ សាកល្បងនាបច្ចុប្បន្ន៕