ការទទួលដំណែងជាប្រធាន G 8៖ភាពងាយស្រួលនិងការសាកល្បងលំបាកចំពោះរុស្ស៊ី

          (VOV World)_នាថ្ងៃទី ១ មករា ឆ្នាំ ២០១៤ រុស្ស៊ីបានទទួលដំណែងជា​ប្រធាន ប្តូរវេននៃក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍( G-8)។ ត្រូវបានចាត់​ទុកជា​អាណត្តិមាន ភាពងាយស្រួលផង ពេលដែលខឿនសេដ្ឋកិច្ចរបស់​ប្រទេស​ជាសមាជិកកំពុងមាន
សញ្ញា​ស្ដាឡើងវិញ និងក៏មានការលំបាកផង​ខណះដែលរុស្ស៊ីត្រូវបញ្ជុះបញ្ជូលប្រ
ទេសជាសមាជិក​នានាឯកភាពចំពោះការដោះស្រាយរាល់បញ្ហាអន្តរជាតិ​។ ​

ការទទួលដំណែងជាប្រធាន G 8៖ភាពងាយស្រួលនិងការសាកល្បងលំបាកចំពោះរុស្ស៊ី - ảnh 1
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ( TTXVN)

          តាមសេចក្ដីប្រកាសរបស់មជ្ឈដ្ឋានមន្ត្រីរុស្ស៊ីថា៖ ចំណុចសំខាន់របស់​ប្រទេស​នេះ ក្នុងឆ្នាំ ២០១៤ជាឆ្នាំដែលរុស្ស៊ីទទួលដំណែងជាប្រធានប្តូរវេន ​( G-8)​គឺបញ្ហា​ប្រឆាំងភេរវកម្ម ជួញគ្រឿងញៀន និងដោះស្រាយ​វិបត្តិក្នុងតំបន់។ ​រុស្ស៊ីក៏យកចិត្តទុក
ដាក់​ដល់ការធានាសេដ្ឋកិច្ចកំណើន រួមជាមួយសមាជិក​( G-8) ផ្សេងៗទៀត អភិវឌ្ឍន៍​តាមទិសស្ថិរភាព។

          ភាពងាយស្រួលដោយសារខឿនសេដ្ឋកិច្ចកំពុងស្ដាឡើងវិញនិងការគ្រប់
គ្រងជំលោះ

          រុស្ស៊ីបានទទួលដំណែងជាប្រធាន( G-8) ក្នុងសភាពការណ៍ខឿន​សេដ្ឋកិច្ចរបស់​ប្រទេសជាសមាជិកដូចជា៖​អាមេរិក អាលឺម៉ង់ បារាំងនិង​អង់គ្លេស​ មានព័ត៍មានសុទិដ្ឋ
និយម ។ នេះគឺជាកត្តាសំខាន់ដើម្បីអនុវត្តរាល់​គោលដៅរួមរបស់( G-8) អោយមាន
ភាពងាយស្រួល​ក្នុងអាណត្តិនេះ។

          នៅអាមេរិក សន្ទុះស្ដាឡើងវិញរបស់ខឿនសេដ្ឋកិច្ច នាចុងឆ្នាំ ២០១៣ ​បានមាន
សញ្ញា​សុទិដ្ឋនិយមយ៉ាងច្រើន បើប្រៀបទៅនឹងការព្យាករណ៍។ ល្បឿនកំណើនក្នុងត្រី
មាស​ទី៣ របស់ខឿនសេដ្ឋកិច្ចអាមេរិក ទទួលបានកំរិត​ខ្ពស់ក្នុងរយះពេលជាង២ឆ្នាំ
កន្លងទៅ ​ពេលដែលផលិតផលក្នុងស្រុក​ (GDP) កើនឡើង ៤,១%។

ក្នុងពេលនោះ ស្ថាប័នស្ថិតិរបស់អាល្លឺម៉ង់ជា​ខឿនសេដ្ឋ​កិច្ចធំបំផុតនៅអ៊ឺរ៉ុបទើប​
ឲ្យដឹងថា ចំនួនមនុស្សមានការងារធ្វើគឺ៤២លាននាក់ ជាកំណើនឯកទគ្គកម្មក្នុងឆ្នាំ
២០១៣។ អត្រាអ្នកអត់អាជីពថយចុះ១,៦% ប្រៀបនឹងឆ្នាំទៅមិញ។ សេដ្ឋកិច្ចរបស់​អាល្លឺម៉ងអាចនឹងទទួលបានកំណើន ចំនួន ១,៧%ក្នុងឆ្នាំ២០១៤ បើប្រៀបនឹងល្បឿន​កំណើនគឺ០,៥%​នាឆ្នាំ​២០១៣​។ ធនាគាកណ្តាលបារំាងនិងវិទ្យាស្ថាន​ស្ថិតិនិងស្រាវ​ជ្រាវសេដ្ឋកិច្ចជាតិ​បារាំង​ជា ថ្មីៗនេះ បានព្យាករណ៍ថា បារំាងនឹងសម្រេចបាន​ល្បឿន
កំណើនពី​០,៤​ដល់​០,៥%ក្នុងត្រីមាសទី៤របស់ឆ្នាំ២០១៣។ តាមអ្នកជំនាញការខាង​
សេដ្ឋកិច្ច សន្ទុះ ងើបឡើងវិញរបស់អង់គ្លេសនឹងត្រូវបានពង្រឹងក្នុងឆ្នាំ២០១៤នេះ
ដោយល្បឿន កំណើនអាចទទួលបាន២,៤% បើប្រៀបនឹងកម្រិក​១,៤%​នា​ឆ្នាំទៅមិញ។

          ចំពោះការដោះស្រាយចំណុចក្តៅលើពិភពលោក ប្រទេសរុស្ស៊ីក៏ទទួល បាន​សញ្ញាវិជ្ជមានក្នុងអាណត្តិ​ជាប្រធាន G8របស់ខ្លួន។ ប្រធាន គណៈកម្មាធិការ​កិច្ចការ​បរទេសនៃរដ្ឋសភាជាតិរុស្ស៊ីលោក Alexei Pushkov ពិនិត្យថា រុស្ស៊ី​ទទួល ដំណែងជា
ប្រធានប្តូរវែន G8 ចំពេលដែល​លេចឡើងការវិវត្តន៍​អំពីបញ្ហាអ៊ីរ៉ងនិងស៊ីរី។ លោក
Alexei Pushkov សង្កត់ធ្ងន់ ទៅលើការទទួលខុសត្រូវរបស់ G8 ក្នុងការកសាងនិន្នាការ
សកម្ម​ហើយរុស្ស៊ីអាច​ ពង្រីករាល់និន្នាការនេះក្នុងតួនាទីជាប្រធានក្រុមG8។

          ការសាកល្បង

          មិនមែនជាភាពចៃដន្យទេ ពេលដែលមន្ត្រីរុស្ស៊ី​បានកំណត់ថា៖បណ្ដា​អាទិភាព
ក្នុង​ឆ្នាំ២០១៤គឺប្រឆំាងភេរវកម្ម ជួញដូរគ្រឿងញ្ញៀន និងដោះស្រាយរាល់វិបត្តិក្នុងតំ
បន់។ ទាំងអស់នេះជា​ការសាកល្បង ដែលបានចោទឡើង​ចំពោះរុស្ស៊ីនិងបណ្តាប្រ
ទេស​ជាសមាជិកក្រុម G8។ ការ​​សាកល្បងនេះកាន់តែធ្ងន់ធ្ងរជាង បន្ទាប់ពីប៉ុន្មានថ្ងៃ
ចុងឆ្នាំ២០១៣ ប្រទេសរុស្ស៊ីមានការភ្ញាក់ផ្អើលដោយសារការវាយប្រហារដោយគ្រាប់
បែគអត្តឃាត នៅចំកណ្តាលទីក្រុង Volgograd​បានធ្វើអោយមនុស្សជាង៣០នាក់ត្រូវ
ស្លាប់ ​និងរាប់សិបនាក់ផ្សេងទៀត​រងរបួស។ ​បណ្ដាមន្ត្រីទីក្រុងមូស្គូវ ​បានព្រួយបា
រម្មណ៍​ថា៖ បណ្ដាក្រុមទាហាន​កំពុងបង្កើនអំពើហឹង្សា ពីឥឡូវនេះ​ទៅដល់ពេលដែល​ការប្រកួតកីឡាសរទៈរដូវ​ ២០១៤ បើកសម្ពោធន៍នៅទីក្រុង Sochi។ ពិសេសគឺមណ្ឌល
សំរាក់​លំហែរកាយ Sochi ក៏គឺជាតំបន់ដែលរុស្ស៊ីរៀបចំសន្និសីទកំពូលG8 នាខែមិថុនា​ឆ្នាំ២០១៤ដែរ។

          ក្រៅពីនោះ ភាពតានតឹងរវាងរុស្ស៊ីនិងប្រទេសលោកខាងលិចក៏បាន​ជៈឥទ្ធិពល​ជាច្រើន ទៅលើតួនាទីជាប្រធាន G8 របស់រុស្ស៊ី ពេលដែល​អ៊ុយក្រែនមិនចុះហត្ថលេខា​លើសន្ធិសញ្ញា​សម្ព័ន្ធភាពជាមួយ EU ដែរ។

          ការទទួលដំណែងជាប្រធាន G 8 ក្នុងឆ្នាំ ២០១៤ ជាឱកាសផង និងការ​​សាកល្បង​ដ៏ធំផងចំពោះរុស្ស៊ី។ ​សហគមន៍អន្តរជាតិ​កំពុងរង់ចាំមើល​រុស្ស៊ី​ឆ្លៀតយកឱកាសនេះ​ ដើម្បីអះអាងនូវតួនាទីរបស់ខ្លួនក្នុងទីលាននយោបាយពិភពលោក​ដែរឬទេ? 

ប្រតិកម្មទៅវិញ

ផ្សេងៗ