(VOVworld)-លទ្ធផលនៃការបោះឆ្នោតជុំទីមួយនៅបារាំងទើបនឹងបានបញ្ចប់នាថ្ងៃទី
២៤មេសា ហើយបេក្ខជនតំណាងគណៈប្រឆាំងពីរនៅបារាំងទទួលបានជ័យជម្នះ។
ក៏ដូចជារាល់ការបោះឆ្នោតនៅហូឡង់ អាល្លឺម៉ង់ អ៊ីតាលីនោះ នេះត្រូវបានចាត់ទុកជា
ការបោះឆ្នោតមានអត្ថន័យសំខាន់ អាចធ្វើឲ្យការតភ្ជាប់ក្នុងទ្វីបអឺរ៉ុបរស់រានមានជីវិត
ឡើងវិញឬរងការបំផ្លិចបំផ្លាញ់នោះ។
|
លទ្ធផលជុំទី១៖ លោក Emmanuel Macron បេក្ខជនគណៈបក្សកណ្ដាលនិយមទទួលបានសម្លេង គាំទ្រ២៣,៨២% ច្រើនបន្តិចបើប្រៀបនឹងសម្លេងគាំទ្រ ២១,៥៨% ដែលលោកស្រី Marine Le Pen បេក្ខជនគណៈបក្សស្ដាំនិយមជ្រុលទទួលបាន (រូបថតៈ lesechos) |
“ស្រមោលខ្មោច”វិបត្តិហិរញ្ញវត្ថុនៅតាមអន្ទោលទ្វីបអឺរ៉ុបទាំងមូលនៅឡើយ
គ្រោះបាត់អាជីពកើនឡើង រលកជនអន្តោប្រវេសន៍បណ្តាលឡើងភាពច្របូកច្របូល
ក្នុងសង្គម។ប្រការទាំង អស់នេះ បាននិងកំពុងធ្វើឲ្យអ្នកបោះឆ្នោតអឺរ៉ុបមានការព្រួយ
បារម្ភ។ តាមនោះ រាល់ ការបោះឆ្នោតនៅអឺរ៉ុបក្នុងឆ្នាំ២០១៧នេះ សុទ្ធតែបានចាត់ទុក
ដូចជាសមរភូមិយ៉ាងស្វិតស្វាញ។
បានឃើញអ្វីខ្លះពីសន្លឹកឆ្នោតរបស់អ្នកបោះឆ្នោត
នៅបារាំង ទោះបីជាលទ្ធផលបោះឆ្នោតនៅជុំទី១ទទួលជ័យជម្នះគឺចំណុះ
លោក Emmanuel Macron បេក្ខជនគណៈបក្សកណ្ដាលនិយម ដោយទទួលបាន
សម្លេង គាំទ្រ២៣,៨២% ច្រើនបន្តិចបើប្រៀបនឹងសម្លេងគាំទ្រ ២១,៥៨% ដែល
លោកស្រី Marine Le Pen បេក្ខជនគណៈបក្សស្ដាំនិយមជ្រុលទទួលបាននោះ ប៉ុន្តែ
គ្មានអ្នក ណាដឹងបានថា តើលោកស្រី Marine Le Pen អាចនាំមុខគេក្នុងជុំទីពីរដែល
ប្រព្រឹត្តទៅ នាថ្ងៃទី៧ឧសភាខាងមុខដែរឬទេ។ តាមមជ្ឈដ្ឋានអ្នកសង្កេតការថា
ឱកាសសម្រាប់ បេក្ខជនទាំងពីរគឺហាក់ដូចជាស្មើ គ្នា។
លោក Emmanuel Macron បានគាំទ្រសហភាពអឺរ៉ុបនិងដំណើរការសកល
ភាវូបនីយកម្ម។ប្រសិនបើលោកទទួលបានជ័យជម្នះ EU នឹងទទួលបានការកែទម្រង់
ហើយអឺរុបនឹងបានស្តារឡើងវិញ។ក្នុងពេលជាមួយគ្នានោះ បេក្ខជនគណៈបក្សស្ដាំ
និយមជ្រុល លោកស្រី Marine Le Pen ក្នុងសេចក្តីប្រកាសប្រគួតប្រជែងបានសន្យា
ថា នឹងរៀបចំការបោះប្រជាមតិមួយអំពីការនាំបារាំងចាកចេញពីអឺរ៉ុប (Frexit) ខណៈ
ដែលលោកស្រីជាប់ឆ្នោត។
មុននោះ នៅប្រទេសអ៊ីតាលី ការបរាជ័យរបស់អតីតនាយករដ្ឋមន្ត្រី លោក
Matteo Renzi ក្នុងការបោះប្រជាមតិស្តីពីការកែទម្រង់រដ្ឋធម្មនុញ្ញបានសរឲ្យឃើញ
ការមិនស្រុះចិត្តគំនិតរបស់ប្រជាជននៃប្រទេសនេះ។ បច្ចុប្បន្ន អ៊ីតាលីកំពុងទន្ទឹងរង់
ចាំការបោះឆ្នោតមុនកាលកំណត់មួយក្នុងឆ្នាំនេះ គឺទន្ទឹមទៅនឹងការបើកចេញ
ឱកាសសម្រាប់គណៈបក្សស្តាំនិយមជ្រុលមានទស្សនៈមន្ទីលសង្ស័យអឺរ៉ុបចូលក្នុង
ឆាក នយោបាយ។ ហើយ អ៊ីតាលីជាខឿនសេដ្ឋកិច្ចធំទី៣ក្នុងតំបន់ចាយប្រាក់អឺរូរួម
(Eurozone)។ ប្រសិនបើ អ៊ីតាលីធ្លាក់ក្នុងភាពច្របូកច្របលនោះ ប្រការនេះនឹងជះ
ឥទ្ធិពលអសកម្មទៅលើខឿនសេដ្ឋកិច្ចតំបន់ទាំងមូល។
រីឯនៅហូឡង់វិញ ទោះបីជាគណៈបក្ស “ប្រជាជនដើម្បីសេរីភាពនិងប្រជា
ធិបតេយ្យ” (VVD) របស់នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte ដណ្តើមជ័យជម្នះ
ក្នុងការបោះឆ្នោតរដ្ឋសភានាថ្ងៃទី១៥មិនាក៏ដោយ ប៉ុន្តែ រដ្ឋអំណាចថ្មីត្រូវប្រឈមមុខ
នឹងការសាកល្បងជាច្រើន ខណៈដែលការប្រេះឆារកំពុងរីកធំឡើងពីមួយថ្ងៃទៅមួយ
ថ្ងៃ។ ទោះបីជានាំមុខក៏ដោយ ប៉ុន្តែគណៈបក្ស VVD កំពុងបាត់បង់អាសនៈចំនួន៩
ប្រៀប នឹងអាសនៈទាំង៤១ក្នុងរដ្ឋសភាបច្ចុប្បន្ន។ ប្រការនេះក៏សរឲ្យឃើញថា
សណ្តាប់ ធ្នាប់នយោបាយនៅអឺរ៉ុបចាប់ផ្តើមមានការផ្លាស់ប្តូរដែរ។
ក្នុងពេលជាមួយគ្នានោះ ការបោះឆ្នោតនៅអាល្លឺម៉ង់ រំពឹងទុកថាមិនសូវមានភាព
ភ្ញាក់ផ្អើល ខណៈដែល អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel រហូតមកដល់
ពេលនេះនៅតែជាអ្នកនយោបាយមានអំណាចបំផុតនៅអឺរ៉ុប។ លោកស្រី ទទួល
បានការព្យាករណ៍ថា នឹងជាបេក្ខភាពក្នុងអាណត្តិនាយករដ្ឋមន្ត្រីបន្ត។
អនាគតអឺរ៉ុបក្រោយរាល់ការបោះឆ្នោត
ក្នុងបរិបទដែលអឺរ៉ុបកំពុងប្រឈមមុខនឹងការសាកល្បងច្រើននោះ ហើយអារម្ម
ណ៍មានការស្ទាក់ស្ទើរ បានបណ្តាលឲ្យប្រជាជនប្រទេសនានាមិនជឿជាក់ទៅលើអ្នក
នយោបាយតាមរយៈសន្លឹកឆ្នោតឡើយ។
បន្ទាប់ពីការដែលអង់គ្លេសចាកចេញពី EU ការកែទម្រង់រដ្ឋធម្មនុញ្ញបរាជ័យ
នៅអ៊ីតាលី និងការបោះឆ្នោតតំបូងនៅបារាំងនោះ បច្ចុប្បន្ន គេកំពុងនិយាយអំពី
ទស្សនៈថ្មីមានឈ្មោះថា “និទាឃៈរដូវស្នេហាជាតិ”។ ពិតណាស់ថានៅពេលដែល
ភាពហឺហារនៃរលកសកលភាវូបនីយកម្មឆ្លងផុតទៅ ហើយប្រសិនបើមតិរបស់ប្រ
ជាជនគ្មានអ្នកយកចិត្តទុកដាក់ តម្រូវការរបស់ពួកគេពុំទទួលបានដូចបំណងនោះ
មានន័យថា ចលនាប្រជានិយមនឹងត្រូវផុសឡើង។ ហើយតាមនោះ នឹងទាញអូសផល
វិបាកមិនអាចព្យាករណ៍បានឡើយសម្រាប់ខឿននយោបាយសកលលោក៕