ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ ជំងឺរាតត្បាត Covid-19 នាំឲ្យការប្រកួតប្រជែងកាន់តែពិបាកព្យាករណ៍

(VOVWORLD) - ជំងឺរាតត្បាត Covid-19 កំពុងក្លាយទៅជាគ្រោះមហន្តរាយថ្មីរបស់សហរដ្ឋអាមេរិក។ ក្នុងខែកក្កដា សហរដ្ឋអាមរិកបានរកឃើញករណីឆ្លងជំងឺ Covid-19 ចំនួន ១ លាន ៨០០ នាក់ ហើយមានករណីស្លាប់ចំនួន ២ ម៉ឺន ៥ ពាននាក់។ 

ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ ជំងឺរាតត្បាត Covid-19 នាំឲ្យការប្រកួតប្រជែងកាន់តែពិបាកព្យាករណ៍ - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump និងគូប្រជែង លោក Joe Biden (រូបថតៈ USAToday)

ក្នុងបរិបទ ដែលការបោះឆ្នោតប្រធានាធិបតីអាមេរិកនឹងខិតជិតមកដល់ក្នុងរយៈពេល ១០០ ថ្ងៃខាងមុខនោះ SarCov2 កំពុងក្លាយជាហេតុផលមួយ ដែលធ្វើឲ្យការបោះឆ្នោតឆ្នាំ ២០២០ ក្លាយទៅជាការបោះឆ្នោតដ៏ពិបាកកំណត់បំផុតក្នុង ប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។

រយៈពេលប៉ុន្មានខែមុនពេលជំងឺរាតត្បាត Covid-19 បានផ្ទុះឡើងនៅសហរដ្ឋអាមេរិកនោះ ប្រហែលជាទាំងប្រធានាធិបតីលោក Donald Trump និងគូប្រជែង លោក Joe Biden មិនអាចគិតថាវីរុស SarsCov 2 នឹងជះឥទ្ធិពលដ៏គំហុកដល់លទ្ធផលនៃការរត់ប្រណាំងចូលកាន់សេតវិមាន ដូចពេលនេះឡើយ។

វិធីដោះស្រាយវិបត្តិ

ប្រវត្តិសាស្ត្រនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិកបានបង្ហាញថា នៅពេលដែលប្រទេសជួបប្រទះនឹងវិបត្តិធំៗនោះ អ្នកបោះឆ្នោតនឹងមានទំនោរស្វែងរកបេក្ខជនណា ដែលមានស្ថិរភាពនិងបទពិសោធន៍ ហើយត្រូវបានចាត់ទុកថាមានទំនុកចិត្តជាង ដើម្បីដឹកនាំប្រទេស។ រយៈពេល ៨០ ឆ្នាំមុនពេលសង្រ្គាមលោកលើកទី ២ បានផ្ទុះឡើង នោះ អ្នកបោះឆ្នោតអាមេរិកបានផ្ដល់ទំនុកទុកចិត្តដល់ប្រធានាធិបតីលោក F. Roosevelt ដើម្បីលោកក្លាយទៅជាប្រធានាធិបតីអាមេរិកតែមួយគត់ដែលកាន់អាណត្តិទី ៣ ដោយលើកលែងការកំណត់របស់រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ពោលគឺមិនអនុញ្ញាតឱ្យប្រធានាធិបតីណាមួយ ដែលកាន់អំណាចក្នុងអាណត្តិចំនួន ២ ។ រយៈពេល ៤០ ឆ្នាំក្រោយ ដោយទទួលបរាជ័យក្នុងការដោះស្រាយវិបត្តិចំណាប់ខ្មាំងនៅអ៊ីរ៉ង់ និងសង្គ្រាមត្រជាក់ជាមួយសហភាពសូវៀតកាន់តែឡើងជណ្ដើរនោះ អ្នកបោះឆ្នោតអាមេរិកបានសម្រេចចិត្តគាំទ្របេក្ខជននៃគណបក្សសាធារណរដ្ឋលោក R. Reagan ជំនួសឱ្យប្រធានាធិបតី កាន់អំណាច លោក Jimmy Carter នៃគណបក្សប្រជាធិបតេយ្យ។

ទាក់ទងនឹងស្ថានភាពនៃជំងឺរាតត្បាតនៅសហរដ្ឋអាមេរិកនោះ  បញ្ហាតែមួយគត់នាបច្ចុប្បន្ននេះ គឺធ្វើយ៉ាងដូចម៉្ដេចដើម្បីដោះស្រាយវិបត្តិជំងឺ COVID – 19 យ៉ាងត្រឹមត្រូវបំផុត។ តើអ្នកណាគួរឲ្យជឿទុកចិត្តសម្រាប់អ្នកបោះឆ្នោតអាមេរិក។ អ្នកសង្កេតការណ៍ជាច្រើនរូបបានវាយតម្លៃថា នឹងគ្មានការយុទ្ធនាការបោះឆ្នោតណាមួយ អាចជួយលោក Trump បានឡើយ ប្រសិនបើលោកត្រូវបានគេមើលឃើញថាជាប្រធានាធិបតីដែលទទួលបរាជ័យក្នុងការប្រយុទ្ធប្រឆាំង វីរុស SarsCov 2 ។

នាបច្ចុប្បន្ន ប្រធានាធិបតីលោក Donald Trump កំពុងប្រឈមមុខនឹងការសាកល្បងដ៏ធំធេង មិនធ្លាប់មានតាំងពីមុនមក ក្នុងបុព្វហេតុនយោបាយកាន់អំណាចរយៈពេល ៤ ឆ្នាំ ។ ខណៈដែល លោកកំពុងអនុវត្តន៍ ពាក្យស្លោក "សហរដ្ឋអាមេរិកជាចម្បង" គឺទាក់ទាញបានការគាំទ្រពីអ្នកបោះឆ្នោតមួយចំនួន ប៉ុន្តែ ជំងឹរាតត្បាត Covid -19 បានលុបចោលនូវសមិទ្ធផលសេដ្ឋកិច្ចស្ទើរតែទាំងអស់ ដែលលោកប្រធានាធិបតី Trump ចាត់ទុកថាជាសន្លឹកបៀរសម្រេចកំណត់ក្នុងការបោះឆ្នោតនេះ។ ជំងឺរាតត្បាត Covid -19 មិនត្រឹមតែធ្វើឲ្យវិស័យសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះប៉ុណ្ណោះទេ ថែមទាំងបង្ករស្ថានភាពអត់ការងារធ្វើយ៉ាងទូលំទូលាយ និងបង្កបញ្ហាជាតិសាសន៍នៅសហរដ្ឋអាមេរិកទៀតផង។

ការប្រណាំងដ៏ពិបាករំពឹងទុក

គូប្រជែងរបស់លោក Donald Trump នាបច្ចុប្បន្ននេះ គឺបេក្ខជន Joe Biden។ លោកមិនមែនជាមនុស្សដែលបង្កការបែកបាកគ្នា ឬត្រូវប្រព័ន្ធផ្សព្វផ្សាយរិះគន់ ដូចជាលោកស្រី Clinton កាលពីឆ្នាំ ២០១៦ ឡើយ។ គួរកត់សម្គាល់ថា ស្ថានភាពនៃជំងឺរាតត្បាតនាបច្ចុប្បន្ននេះ បានជួយដល់លោក Joe Biden ទទួលបានការគាំទ្ររបស់អ្នកបោះឆ្នោត ជាពិសេសគឺអ្នកបោះឆ្នោតដែលមានអាយុពី ៦៥ ឆ្នាំ ឡើងទៅ និងអ្នកបោះឆ្នោតនៅរដ្ឋ Florida។

យោងតាមការស្ទង់មតិនាពេលថ្មីៗនេះ បានសរឲ្យឃើញថា លោកប្រធានធាធិបតី Donald Trump ដែលមានអាយុ ៧៤ ឆ្នាំកំពុងធ្លាក់ប្រជាប្រិយភាពនៅតាមរដ្ឋសំខាន់ៗ ដែលលោកចាំបាច់ដណ្ដើមបាន ដើម្បីធ្វើជាម្ចាស់សេតវិមាន។ យោងតាមការស្ទងមតិជាមធ្យមនាពេលថ្ម៏ៗនេះបាឲ្យដឹងថា លោក Joe Biden កំពុងនាំមុខលោក Trump ប្រមាណ ៨,៧% ។

ប៉ុន្តែការស្ទង់សាធារណៈ មតិមិនមែនជាត្រីវិស័យសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅអាមេរិកឡើយ។ មនុស្សជាច្រើនបានចាត់ទុកថា លោកប្រធានាធិបតី Donald Trump នឹង"ដណ្ដើមបានជ័យជំនះឡើងវិញ" ដូចដែលលោកបានធ្វើកាលពី ៤ ឆ្នាំមុន។ ប៉ុន្តែអ្វីៗទាំងអស់ជាការព្យាករណ៍តែប៉ុណ្ណោះ ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19 នៅសហរដ្ឋអាមេរិក នៅតែមិនទាន់ដល់ទីបញ្ចប់នៅឡើយ ហើយនេះគឺជាអាថ៌កំបាំងដ៏គួរឱ្យកត់សម្គាល់បំផុត សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ ២០២០ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ