ការបោះឆ្នោតប្រធានាធិបតីនៅអាមេរិក

(VOVworld)-យុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីលើកទី៤៥របស់អា
មេរិកកំពុង បានចាប់ផ្តើមដោយព្រឹត្តិការណ៍ដែលរដ្ឋ Iowa បានអនុវត្ត ការបោះ
ឆ្នោតដំបូង។​ការចៃដន្យបានកើតមានឡើងនោះគឺ លទ្ធផលនៃការបោះឆ្នោត
របស់រដ្ឋ Iowa នេះ ជាការគូសសញ្ញានូវកំណាត់ផ្លូវបោះឆ្នោតយ៉ាងតានតឹងនា
ពេលខាងមុខ ហើយផ្លូវទៅកាន់សេតវិមានពោរពេញទៅដោយឧបសគ្គ។

ការបោះឆ្នោតប្រធានាធិបតីនៅអាមេរិក - ảnh 1
មហាសេដ្ឋីអចលនទ្រព្យលោក Donald Trump

       ថ្មីៗនេះអ្នកបោះឆ្នោតរបស់គណៈបក្សសាធារណរដ្ឋនិងប្រជាធិប តេយ្យនៅ
រដ្ឋ Iowa បានទៅបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតីដែល ជាតំណាងរបស់
គណៈបក្សទាំងពីរ។ ជ័យជំនះរបស់រដ្ឋ Iowa បានបង្កើតនូវ បុព្វបទសម្រាប់បេក្ខ
ជនបន្តការប្រកួតប្រជែងនៅរដ្ឋ New Hampshire នាថ្ងៃទី ៩កុម្ភៈខាងមុខ។

       ភាពចៃដន្យសម្រាប់គណបក្សទាំងពីរ

       តាមលទ្ធផលបោះឆ្នោតចុងក្រោយដែលបានប្រកាសនាថ្ងៃទី២កុម្ភៈថាអតីត
រដ្ឋមន្ត្រីការបរទេស Hillary Clinton ទទួលបានជ័យជំនះដ៏ប្រផិតប្រ ផើយលើព្រឹទ្ធ
សមាជិក Bernie Sanders ក្នុងការបោះឆ្នោតដំបូងដោយ ដណ្តើមបានសន្លឹកឆ្នោត
សម្រាប់ការបោះឆ្នោតប្រធានាធិបតេយ្យអាមេរិកនា ខែវិច្ចិកាខាងមុខ។ ក្នុងការ
បោះឆ្នោតនៅរដ្ឋ Iowa លោកស្រី Clinton ទទួល បានសម្លេងគាំទ្រចំនួន៤៩,៨%
ខណៈដែល ព្រឹទ្ធសមាជិក Sander ទទួល បាន៤៩,៦% ពោលគឺលទ្ធផលដែល
បេក្ខជនទាំងពីររូបនេះទទួលបានដ៏​ប្រ ផិតប្រផើយបំផុតក្នុងប្រវត្តិសាស្ត្របោះ
ឆ្នោតនៅរដ្ឋនេះ។ ជ័យជំនះដ៏ប្រផិត ប្រផើយនេះ គូសសញ្ញានូវការប្រគួតប្រជែង
យ៉ាងខ្លាំងក្លាកំពុងរង់ចាំលោកស្រី Hilary Clinton ក្នុងរបោះឆ្នោតនាថ្ងៃទី៩កុម្ភៈនៅ
រដ្ឋ New Hampshire ខាងមុខ។

       ការប្រកួតប្រជែងរបស់គណៈបក្សសាធារណរដ្ឋដូចជាពិបាកព្យករណ៍
ជាង។ ព្រឹទ្ធសមាជិករដ្ឋ Texasលោក Ted Cruz ដណ្តើមបានជ័យជំនះដោយ ចៃដន្យលើមហាសេដ្ឋីអចលនទ្រព្យលោក Donald Trump។ យោងតាមលទ្ធ
ផលចុងក្រោយ បេក្ខជន Ted Cruz ទទួលបានសម្លេងគាំទ្រចំនួន២៧,៧០
ខណៈដែលលោក Donald Trumpទទួលបានសម្លែងគាំទ្រចំនួន២៤,៣១%
តែប៉ុណ្ណោះ។ ​ឈរលំដាប់ទី២គឺព្រឹទ្ធសមាជិករដ្ឋ Flodia លោក Marco Rubio។នេះជាលទ្ធផលចៃសន្យដែលលើសពីការព្យាករណ៍ទៅទៀត។ហើយ សំបុត្រតែមួយគត់ជាតំណាងរបស់គណៈបក្សសាធារណរដ្ឋចូលរួមការ បោះឆ្នោតប្រធានាធិបតី២០១៦គឺអាស្រ័យទៅលើបេក្ខជនមួយក្នុងចំណោម បេក្ខជនទាំងបីនាក់ពោលខាងលើ។

       ការប្រគួតប្រជែងពិបាកព្យាករណ៍

       រដ្ឋ​Iowa ជាកន្លែងប្រព្រឹត្តទៅការបោះឆ្នោតដំបូងតាមរូបភាពបោះឆ្នោត
ក្នុងគណៈបក្ស រីឯរដ្ឋ New Hampshireវិញ បានប្រព្រឹត្តទៅការបោះឆ្នោតតាម
រូបភាពបោះឆ្នោតសកល។ តាមការស្ថិតិនៃសម័យបោះឆ្នោតមុនៗនេះ ឲ្យ
ឃើញថា បេក្ខភាពក្លាយទៅជាប្រធានាធិបតី តែងតែជាបេក្ខភាពនាំ មុខក្នុង
ការប្រគួតប្រជែងនៅរដ្ឋ Iowa។ ប៉ុន្តែប្រវត្តិសាស្ត្របោះឆ្នោតនៅ អាមេរិកក៏
បានឃើញករណីពិសេសមួយចំនួនដែរ។ សម្បីតែ លោក Bill Clinton ក៏ត្រូវប
រាជ័យចំនួន៦លើកក្នុងការបោះឆ្នោតដំបូងនាឆ្នាំ២០១២ ហើយបេក្ខជន
Santorum ទទួលបានជ័យជំនះ ប៉ុន្តែជាទីបំផុត បេក្ខជនទាំង ពីររូបនេះនៅ
តែបរាជ័យ។

       រហូតមកដល់ថ្ងៃប្រព្រឹត្តទៅមហាសន្និបាតទូទាំងប្រទេសរបស់គណៈ
បក្សទាំងពីរ នា ខែកក្កដាឆ្នាំ២០១៦ខាងមុខ ការប្រកួតប្រជែងទៅដល់វិមាន
ស នៅជួបការបត់ បែនជាច្រើន ហើយមិនលើកលេងលទ្ធភាពថាភាពចៃដន្យ នៅរងចាំខាងមុខឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ