ការបោះឆ្នោតប្រធានាធិបតីអាមេរិក: កំណាត់ផ្លូវប្រគួតប្រជែងសម្រេចកំណត់

(VOVworld)-ដូចជាព័ត៌មានដែលបានជូនដំណឹង ប្រធានាធិបតីអាមេរិកដែលកំពុង​
កាន់ដំណែង Barak Obama និងគូរបដិបក្ខប្រគួតប្រជែងកៅអីម្ចាស់សេតវិមាន ជា
ព្រឹទ្ធសមាជិកគណបក្សសាធារណរដ្ឋ Mitt Romneyនាយប់ថ្ងៃទី៣តុលា​(ម៉ោងតំបន់) គឺព្រឹកថ្ងៃទី៤តុលា (ម៉ោងវៀតណាម) បានឈានចូលការជជែកសួរដែញដោល
លើកតំបូង ចាប់ផ្តើមឲ្យដំណាក់កាលចុងក្រោយនៃយុទ្ធនាការចលនាប្រគួតប្រជែង ដណ្តើមកៅអីម្ចាស់សេតវិមានឆ្នាំ២០១២។ បក្ខជនដំណែងប្រធានា ធិបតីអាមេរិក
ទាំងពីររូបនេះ សុទ្ធតែមានការត្រៀមរៀបចំយ៉ាងម៉ត់ចត់សម្រាប់ការជជែកដេញ
ដោលលើកដំបូងនេះ ក៏ដូចជាកំណាត់ផ្លូវ ប្រគួតប្រជែងសម្រេចកំណត់នាពេលខាង
មុខ។

ការបោះឆ្នោតប្រធានាធិបតីអាមេរិក: កំណាត់ផ្លូវប្រគួតប្រជែងសម្រេចកំណត់ - ảnh 1
ប្រធានាធិបតីអាមេរិក Obama និងគូរបដិបក្ខ Mitt Romney
(រូបថតៈ Internet)

        ការជជែកដេញដោលនាយប់ថ្ងៃទី៣តុលាឆ្នាំ២០១២នៅរដ្ឋColoradoមាន
អត្ថន័យសំខាន់ក្នុងការក្រគួតប្រជែងកៅអី​ម្ខាស់សេតវិមាន។​ការជជែកដេញដោល
ផ្ទាល់លើទូរទស្សន៌នេះ នឹងចាប់ផ្តើមសម្រាប់ការជជែកដេញដោលចំនួន៤បន្ទាប់
មកទៀត។ តាមគំរោងនឹងមានប្រជាជនអាមេរិក ចំនួនជាង៦០លាននាក់តាម
ដានការជជែកដេញដោលជាលើកដំបូងនេះ។ ដូច្នេះ បក្ខជន ទាំងពីរបាននិង
កំពុងចំណាយពេលវេលាដើម្បីចលនា និងឆ្លើយការសួរដេញ ដោលដែលគ្រោង
នឹងបាននាំ ចេញក្នុងការជជែកដេញដោលផ្ទាល់នេះ។

        ចំពោះបក្ខជនគណបក្សសាធារណរដ្ឋ លោក Mitt Romney នាចុងសប្តាហ៌
មុនបានមនាវត្តមាននៅរដ្ឋ Massachusets និងចំណាយពេលវេលារួមជាមួយសមា
ជិកសភាសាធារណរដ្ឋ Rob Portman  ធ្វើការជជែកដេញដោលអំពីរាល់បញ្ហា
ដែលអ្នកបោះឆ្នោតអាមេរិកយកចិត្តទុកដាក់។ ប្រការដែល បក្ខជនគណបក្សសា
ធារណរដ្ឋផ្តោតសំខាន់ដើម្បីជជែក គឺល្បឿនកំណើន យឺតរបស់ខឿនសេដ្ឋកិច្ចអា
មេរិក។អ្នកនយោបាយនេះបានចាត់ទុកថា ល្បឿនកំណើន GDP របស់អាមេរិក
ក្នុង​ត្រីមាសទី២ឆ្នាំនេះត្រឹមតែទទួលបាន១,៣%ជាប្រការមិនអាចទទួលបាន។ និងបានដល់ពេលអ្នកបោះឆ្នោតអាមេរិកត្រូវ​ជ្រើសរើសអ្នកជំនួសឲ្យដំណែង
ម្ចាស់សេធវិមាន ជាមួយរាល់គោលនយោបាយ​សេដ្ឋកិច្ចល្អជាង។ លោក
Romney ក៏រិះគន់គោលការណ៍របស់រដ្ឋអំណាច Obama ដែលបានកាត់បន្ថយចំ
នួនប្រាក់ថវិការការពារជាតិអាមេរិកប្រមាណ៥សែនលានដុល្លារអាមេរិកក្នុងរយៈ
ពេល១០ឆ្នាំខាងមុខ និងចាត់ទុកថាប្រការនោះបានធ្វើឲ្យកំលាំងខ្លាំងយោធាអា
មេរិក​ថយចុះបណ្ដាលការខូចខាតដល់សន្តិសុខជាតិ។
       ក្នុងពេលនោះចំពោះប្រធានាធិបតីអាមេរិក Obama ក៏កំពុងមានការបោះ
ជំហានសមស្របដើម្បីឈានទៅមុខក្នុងវគ្គចុងក្រោយនេះដែរ។ នាថ្ងៃទី៣០កញ្ញ
​ថ្លែងមតិជាមួយអ្នកគាំទ្រខ្លួននៅទីក្រុង​ Las Vegas ប្រធានាធិបតី Obama បាន​
លើកច្បាស់ថា ប្រការសំខាន់បំផុតគឺ​ភាគីទាំងពីរត្រូវពិភាគ្សាយ៉ាងហ្មត់ចត់អំពី​វិធានការជួយរក្សាកំណើនរបស់ខឿនសេដ្ឋកិច្ចអាមេរិកនិងធានាសន្តិសុខសំរាប់​
ប្រជាជន។ ប្រធានាធិបតី Obama ក៏សង្កត់ធ្ងន់ថា អ្នកបោះឆ្នោតអាមេរិកកំពុង
ប្រឈមមុខនឹងការជ្រើសរើសមិនងាយស្រួល ពីព្រោះគេមិនត្រឹមតែជ្រើសរើស
ប្រធានាធិបតីជ្រើសរើសគណៈប្រជាធិបតេយ្យរឺសាធារណៈរដ្ឋប៉ុណ្ណោះទេ ថែម
ទាំងគឺជ្រើសរើសឲ្យអនាគតទៀតផង។
       តាមលទ្ធផលការស្ទង់មតិថ្មីៗនេះដែលទើបនឹងបានប្រកាសបានសឲ្យ
ឃើញថា​ប្រធានាធិបតី Obama កំពុងនាំមុខគូរបដិបក្ខ ៥% លើទូទាំងប្រទេស
និង​តួលេខនេះអាចខ្ពស់ជាងជាច្រើននៅបណ្ដារដ្ឋមានអ្នកបោះឆ្នោតកំពុង
​អល់អែក។ ប៉ុន្តែជាមួយការខំប្រឹងប្រែងយកវិញរូបភាពសំដៅធ្វើឲ្យផ្ទុយ
ទៅវិញ​ស្ថានភាពនាថ្ងៃទី៦វិច្ឆិកាខាងមុខ ក្នុងរយៈពេលកន្លងទៅលោក​ Romney
បាន​មាន​លទ្ធផលសំខាន់ជាច្រើន។ បេក្ខជននេះបានអះអាងថា​ក្នុងរយៈពេល
ជាង​១ខែ​នៅ​សេសសល់នឹងធ្វើល្អការងារឃោសនានិងសង្ឃឹមថា​ការសន្ទនាលើ
ទូរទស្សន៍​ដែល​ជិតនឹងប្រព្រឹត្តទៅនឹងជួយផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកបោះ
ឆ្នោតអាមេរិក។​ប្រហែលជាការរត់ប្រណាំងនាពេលយប់នេះនឹងមិនងាយស្រួល
ចំពោះបេក្ខជនឲ្យដំណែងប្រធានាធិបតីអាមេរិកទាំងពីររូប៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ