ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិក
ANH HUYEN -  
(VOVworld)-មូលហេតុដែលបានហៅថា ការបោះឆ្នោតពាក់កណ្តាលអាណត្តិ គឺ
ដោយ សារ ការបោះឆ្នោតនេះ បានរៀបចំឡើងក្នុងរយៈពេលពាក់កណ្តាលនៃ
អាណត្តិ ៤ឆ្នាំរបស់ប្រធានាធិបតី សំដៅបោះឆ្នោតជ្រើសរើសអសនៈទាំងក្នុងសភា
ជាន់ ទាបនិងព្រឹទ្ធសភាផង និងអាសនៈជាអភិបាលរដ្ឋ។ ឆ្នាំ២០១៤នេះ អាសនៈ
ក្នុង ព្រឹទ្ធសភាមានចំនួន ៣៧ និងអាសនៈជាអភិបាលរដ្ឋមាន៣៧ សម្រាប់អ្នក
បោះ ឆ្នោតទៅបោះឆ្នោត។
ហេតុអី្វការបោះឆ្នោតពាក់កណ្តាលអាណត្តិមានសារៈសំខាន់
មុនបង្អស់ ការបោះឆ្នោតនេះជាការរត់ប្រណាំង “ស្លាប់ រស់” ជាមួយនឹង
គោលនយោបាយរបស់បណ្តាគណៈបក្សក្នុងការបោះឆ្នោតប្រធានាធិបតី និងរដ្ឋ
សភានានារយៈ២ឆ្នាំខាងមុខ។ យោងតាមលទ្ធផលនៃការបោះឆ្នោតនេះ បេក្ខជន
របស់គណបក្សសាធារណរដ្ឋនិងគណៈបក្សប្រជាធិបតេយ្យដែលត្រូវបានឧទ្ទេស
នាមជាថ្នាក់ដឹកនាំ នឹងពិនិត្យឡើងវិញ គោលជំហរ ទស្សនៈនយោបាយរបស់ខ្លួន
កែសម្រួលសកម្មភាព និងរៀបចំផែនការបោះឆ្នោតឲ្យស្របនឹងបំណងប្រាថ្នា
របស់ប្រជាជន។
|
ប្រធានាធិបតីអាមេរិកលោក Barack Obama ក្នុងការបោះឆ្នោត
នាថ្ងៃទី២០តុលា (រូបថតៈ Reuters) |
នាបច្ចុប្បន្ន គណៈបក្សប្រជាធិបតេយ្យកំពុងស្រូបយកអាសនៈភាគច្រើន
ក្នុងព្រឹទ្ធសភាដោយមានចំនួនអាសនៈ ៥៣ប្រៀបនឹងអាសនៈចំនួន៤៥នៃគណៈ
បក្សសាធារណរដ្ឋ។ នៅសភាជាន់ទាបវិញ គណៈបក្សសាធារណរដ្ឋកំពុងទទួល
បានសម្លេងគាំទ្រភាគច្រើនដោយទទួលបានអាសនៈចំនួន២៣៣ បើប្រៀបនឹង
អាសនៈចំនួន១៩៩របស់គណៈបក្សប្រជាធិបតេយ្យ។ គណៈបក្សទាំងពីរ សុទ្ធតែ
សង្ឈឹមថានឹងដណ្តើមបានជ័យជំនះ ដោយសារ គណៈបក្សណាទទួលបានសម្លេង
គាំទ្រភាគ ច្រើន គណបក្សនោះនឹងមានសិទ្ធត្រួតពិនិត្យទាំងព្រឹទ្ធសភានិងសភា
ជាន់ទាប។
តើអ្នកបោះឆ្នោតមានជំនឿជាក់របស់ខ្លួនលើគណៈបក្សមួយណា?
នេះជាកង្វល់របស់អ្នកបោះឆ្នោតស្ទើតែទាំងអស់ក្នុងការបោះឆ្នោតលើកនេះ
។ការបារម្ភរបស់អ្នកបោះឆ្នោតនោះគឺមិនពិបាកយល់ឡើយ ដោយសារ រដ្ឋសភា
នីតិកាលទី១១៣ នាបច្ចុប្បន្ន ត្រូវរងការរិះគន់ថា មានសកម្មភាពអន់ខ្សោយបំផុត
ក្នុងប្រវត្តិសាស្រ្ត។ ឆាកនយោបាយរបស់អាមេរិកក្នុងរយៈពេល៦ឆ្នាំកាន់អំណាច
របស់លោកប្រធានាធិបតី Obama ជានិច្ចកាលធ្លាក់ក្នុងស្ថានភាពកក់ស្ទះលើ បញ្ហា
ជាច្រើនដូចជា ចំណាយថវិការ កែទម្រងប្រព័ន្ធធានារ៉ាប់រង និងថែទាំសុខភាពជា
ដើម។ ម្យ៉ាងវិញទៀត ក្រោមការដឹកនាំរបស់លោក Obama ប្រទេស អាមេរិកត្រូវ
ប្រឈមមុខនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងពួកឧទ្ទាម IS នៅអ៊ីរ៉ាក់ និង ស៊ីរីហើយ
មិនទាន់ដឹងថានឹងបញ្ឈប់ពេលណាដែរ។ ដំណើរការសន្តិភាពរវាង ប៉ាឡែស្ទីននិង
អ៊ីស្រាអ៊ែលគ្មានការវិវឌ្ឍន៍ល្អ ពុំនោះសោតធ្លាក់ក្នុងភាពទាល់ច្រក ។ ទំនាក់ទំនង
រវាងអាមេរិកនិងរុស្ស៊ីមាននិន្នាការត្រឡប់មកអំឡុងពេលសង្រ្គាមត្រជាក់។ទន្ទឹម
នឹងនោះ អាមេរិកក៏ត្រូវចំណាយប្រាក់ ធនធានមនុស្ស សម្រាប់ ការប្រយុទ្ធប្រឆាំង
អាសន្នរោគអេបូឡាដែលកំពុងរីករាលដាលក្នុងប្រទេស។
|
សម័យប្រជុំ១របស់ព្រឹទ្ធសភាអាមេរិក (រូបថត AP) |
ការសាកល្បងចំពោះប្រធានាធិបតីអាមេរិកលោក Barack Obama
នៅក្នុងសភាពការណ៍ពោលខាងលើ មជ្ឈដ្ឋានអ្នកវិភាគបានព្យាករណ៍ថា
គណៈបក្សសាធារណរដ្ឋអាចទទួលជ័យជម្នះក្នុងការបោះឆ្នោតពាក់កណ្តាល
អាណាត្តិនេះ។ ប្រសិនបើប្រការនេះក្លាយទៅជាការពិតមែននោះ ប្រធានាធិបតី
នៃគណៈ បក្សប្រជាធិបតេយ្យ លោក Barack Obama នឹងជួបប្រទះនឹងការលំបាក់
ជាច្រើន ក្នុងអំឡុងអាណាត្ត២ឆ្នាំនៅសល់របស់ខ្លួន។
ប្រវត្តិសាស្រ្តនយោបាយរបស់អាមេរិកសរឲ្យឃើញថា ការបោះឆ្នោតពាក់
កណ្តាលអាណត្តិជាការបោះឆ្នោតដែលប្រជាជនប្រើប្រាស់សន្លឹកឆ្នោត ដើម្បី
បង្ហាញ ពីទស្សនៈរបស់ខ្លួនចំពោះប្រធានាធិបតី និងគណៈបក្សរបស់ប្រធានាធិ
បតី។ នា សព្វថ្ងៃមិនទាន់ដឹងថាលទ្ធផលយ៉ាងមេច ប៉ុន្តែមជ្ឈដ្ឋានអ្នកសង្កេតការ
បានពិនិត្យថា អាណត្តិនៅសល់របស់លោក Obama ពិតជាជួបប្រទះនឹងការលំ
បាកជាច្រើន៕
ANH HUYEN