ការបោះឆ្នោតរដ្ឋសភាកម្ពុជាឆ្នាំ២០១៣៖សន្លឹកឆ្នោតសំរាប់ស្ថិរភាព។

ការបោះឆ្នោតរដ្ឋសភាកម្ពុជាឆ្នាំ២០១៣៖សន្លឹកឆ្នោតសំរាប់ស្ថិរភាព។ - ảnh 1
គណៈបក្សប្រជាជនកម្ពុជា (CPP) របស់នាយករដ្ឋមន្ត្រីសម្ដេចហ៊ុនសែន ចាប់ផ្ដើមយុទ្ធនាការប្រជែងសន្លឹក (vov.vn)



        VOV-តាមគណៈកម្មាធិការបោះឆ្នោតកម្ពុជាថា​នឹងមានអ្នកបោះឆ្នោត​ប្រមាណ៩,៦លាននាក់ក្នុងចំណោមចំនួនប្រជាជន១៤លាននាក់ទៅបោះឆ្នោត​ដើម្បីជ្រើសរើសអាសនៈចំនួន១២៣នៅរដ្ឋសភាក្នុងការបោះឆ្នោតលើកនេះ។
មុន​នេះ១ខែ គណៈបក្សនយោបាយចំនួន៨នៅកម្ពុជា ក្នុងនោះមានគណៈបក្ស​នយោបាយធំបំផុតចំនួន៣គឺគណៈបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាច
គណៈ​​បក្សសង្គ្រោះជាតិកម្ពុជា (CNRP) និងគណៈបក្ស FUNCINPEC ចាប់ផ្ដើម
យុទ្ធនាការប្រជែងសន្លឹកដោយការសន្យានឹងកែលំអរជីវភាពរស់នៅរបស់ប្រជាជន
ប្រសិនបើដណ្ដើមបានជ័យជំនះ។

        ជាមួយក្បាលម៉ាស៊ីនប្រជែងសម្លេងគាំទ្រដ៏សម្បូរ កម្មវិធីប្រជែងសម្លេងគាំទ្រ
​របស់គណៈបក្ស CPP បានសង្កត់ធ្ងន់ដល់ការបន្តគាំទ្រសម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុនសែនធ្វើជាបេក្ខជនដំណែងនាយករដ្ឋមន្ត្រីអាណត្តិ៥ឆ្នាំនិងបណ្ដា​អាណត្តិ​ជា
បន្ត ទន្ទឹមនឹងនោះបន្តចងសម្ព័ន្ធភាពជាមួយគណៈបក្ស FUNCINPEC ដើម្បី​បង្កើត
រដ្ឋាភិបាលថ្មីប្រសិនបើឈ្នះឆ្នោត ពង្រឹងនិងពង្រីកទំនាក់ទំនង​សហប្រតិបត្តិការ
ជាមួយគ្រប់កំលាំងនយោបាយដើម្បីកសាងនិងការពារមាតុ​ប្រទេស។ កម្មវិធី
ប្រជែងសន្លឹកក៏បានសន្យាកម្ពុជាក្រោមកិច្ចដឹកនាំរបស់ CPP នឹងបន្តដោះស្រាយ
បញ្ហាព្រំដែនជាមួយប្រទេសជិតខាងដោយឈរលើរដ្ឋធម្មនុញ្ញច្បាប់ជាតិនិង
អន្តរជាតិ អនុសញ្ញាអន្តរជាតិសំដៅធានាបូរណភាពដែនដីកម្ពុជា ខំប្រឹង​ប្រែង
តស៊ូតាមរយៈតុលាការយុត្តិធម៍អន្តរជាតិដើម្បីតុលាការនេះបន្តទទួលស្គាល់
អធិបតេយ្យភាពរបស់កម្ពុជាអំពីប្រាសាទព្រះវិហារដូចជាសាលក្រមនាឆ្នាំ
១៩៦២។ ក្នុងពេលនោះ តាមកម្មវិធីប្រជែងសន្លឹករបស់គណៈបក្សប្រឆាំង CNRP របស់លោកសមរង្ស៊ីថា​ប្រសិនបើឈ្នះឆ្នោតគណៈបក្សនេះនឹងផ្ដល់ឲ្យប្រជាជន
​កម្ពុជាដែល​មានអាយុជាង៦៥ឆ្នាំឡើងទៅចំនួនប្រាក់១០ដុល្លារអាមេរិកក្នុងមួយ
ខែ បង្កើន​ប្រាក់​ខែអប្បបរិមាសំរាប់ពលករឡើង១៥០ដុល្លារ​ប្រាក់ខែកម្មាភិបាល
ឡើង២៥០​ដុល្លារ បន្ថយតំលៃប្រេងស៊ាំងជាដើម។ រីឯគណៈបក្ស FUNCINPEC
ដោយព្រះ​រាជបុត្រី Norodom Arun Rasmey កូនស្រីពៅរបស់អតីតព្រះមហាក្សត្រ
Norodom Sihanouk ដឹកនាំបានសន្យាការពាររបបរាជាធិបតេយ្យ ការពារបូរណ
ភាពដែនដី រក្សាសន្តិភាពឯកភាពនិងសម្រុះសម្រួលជាតិ។

ទោះបីជាបណ្ដាគណៈបក្សចលនាប្រជែងសន្លឹកនិងរៀបចំបណ្ដាព្រឹត្តិការណ៍អូស
ទាញអ្នកបោះឆ្នោត ប៉ុន្តែតាមបណ្ដាអ្នកសង្កេតការណ៍ថា ​លទ្ធភាពសម្ដេច​ហ៊ុនសែននិងគណៈបក្សកាន់អំណាច CPP របស់សម្ដេចអាចឈ្នះឆ្នោត។ សម្ដេច
ហ៊ុន​សែនបានកាន់អំណាចនៅកម្ពុជាក្នុងរយៈពេល២៨ឆ្នាំរួមជាមួយព្រះមហាក្សត្រ​ប៊្រុយណេក្លាយទៅជាបណ្ដាថ្នាក់ដឹកនាំកាន់អំណាចយូរបំផុតនៅអាស៊ី-អាគ្នេយ៍។​មិនអាចបដិសេធបានថា ក្រោយកិច្ចដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន
កម្ពុជា​បាន​ផ្ទេរប្តូរពីប្រទេសត្រូវសង្គ្រាមបំផ្លិចបំផ្លាញក្លាយទៅជាខឿនសេដ្ឋកិច្ច
មួយក្នុង​ចំណោមខឿនសេដ្ឋកិច្ចមានកំណើនលឿនបំផុតនៅអាស៊ី-អាគ្នេយ៍។
ផ្នែក​ឧស្សាហកម្មគ្មានផ្សែងនៅប្រទេសនេះត្រូវបានចាត់ទុកជាផ្នែកមួយដែលកំពុង
អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ឆ្នាំ ២០១២ កម្ពុជាបានទួលភ្ញៀវទេសចរណ៍ចំនួន ៣,៥
លាននាក់ ប្រាក់ចំណូលគឺ ២,២ ពាន់លានដុល្លារអាមេរិក ស្មើនឹង ១២% GDP របស់ប្រទេសទាំងមូល។ ពីខឿនប្រជាធិបតេយ្យភាពក្មេងខ្ចីមួយ ដែលទើបនឹង
បានបង្កើតឡើង ដោយការបោះឆ្នោត នាឆ្នាំ ១៩៩៣ នាបច្ចុប្បន្ន ​កម្ពុជាបានមាន
ការបោះជំហានខ្លាំងក្លា និងរក្សារបានកំណើនសេដ្ឋកិច្ច ១០% ក្នុងរយះពេលជាង
១០ឆ្នាំកន្លងទៅ។ ដូច្នេះ មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា÷​ជាមួយអ្វីៗក្នុងស្ថានភាព
ជាក់ស្ដែង ដែលសម្ដេចហ៊ុនសែនបានធ្វើនោះ ពិតប្រាកដថា÷​អ្នកបោះឆ្នោតនឹងមិន
ចង់មានការផ្លាស់ប្តូរថ្មីណាក្នុងខឿននយោបាយនាបច្ចុប្បន្នទេ។ ថែមទាំង មុនពេល
បោះឆ្នោតនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុនសែនបានស្នើព្រះមហាក្សត្រលើកលែង
ទោសសមរាប់ថ្នាក់ដឹកនាំគណះបក្សប្រឆាំង លោក Sam Raisy ។ អំពើនេះរបស់
សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាហ៊ុនសែន ទទួលបានសម្លេងគាំទ្រកាន់តែច្រើនជាង 
ពីអ្នកបោះឆ្នោត ចំពោះថ្នាក់ដឹកនាំមួយរូបប្រកបដោយប្រជាធិបតេយ្យភាព គាំទ្រ
ប្រព័ន្ធពហុគណះបក្ស។ 

        ជាមួយការគាំទ្រជាខ្លាំងក្លាពីអ្នកបោះឆ្នោត គណះបក្ស CPP ជាពិតប្រាកដថា÷
នឹងដណ្ដើមបានភាគច្រើនអាសនះនៅក្នុងរដ្ឋសភា ក្នុងការបោះឆ្នោតខាងមុខនេះ។ 
ប្រការនេះមានន័យថា÷ សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន នឹងបន្តកាន់អំណាច ដឹកនាំ
ប្រទេសជាតិ នាំប្រទេសកម្ពុជាបន្តអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព សម្បូររុងរឿង ធ្វើ
សមាហរណកម្មគ្រប់គ្រាន់ជាងចូលក្នុងសហគមន៍សេដ្ឋកិច្ចតំបន់និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ