VOV
|
បញ្ជីឈ្មោះបេក្ខជនការបោះឆ្នោតរដ្ធសភាអ៊ីរ៉ង់នៅតាមដងវិថី។ |
ការបោះឆ្នោតរដ្ធសភាលើកនេះជាការស្ទង់មតិដើមដំបូងក្រោយពីការបោះ
ឆ្នោតរដ្ធសភាប្រធានាធិបតីដែលបង្កឲ្យមានការជជែកជាច្រើននាឆ្នាំ២០០៩
មក នាំទៅដល់បណ្ដាការធ្វើបាតុកម្មតាមដងវិថីទាមទារកំណែទំរង់នៅអ៊ីរ៉ង់
ក្នុងរយៈពេល៨ខែ។ អ្នកបោះឆ្នោតអ៊ីរ៉ង់ប្រមាណ៤៨លាននាក់ក្នុងនោះចំនួន
អ្នកបោះឆ្នោតថ្មីគឺជិត៤លាននាក់នាថ្ងៃទី២មិនានឹងទៅបោះឆ្នោតជ្រើសតាំង អសនៈចំនួន២៩០ក្នុងរដ្ធសភាដើម្បីត្រៀមឲ្យការបោះឆ្នោតប្រធានាធិបតី ដែលនឹងប្រព្រឹត្តទៅនាឆ្នាំខាងមុខ។ ជាក់ស្ដែងគឺការបោះឆ្នោតលើកនេះជាការ រត់ប្រណាំងរវាងភាគីអភិរក្សនយោបាយរបស់ប្រធានាធិបតី Mahmoud Ahmadinejad និងភាគីសាសនារបស់មេដឹកនាំAyatollah Ali Khamenei។ នោះគឺអត្ថន័យសំខាន់នៃ ការបោះឆ្នោតលើកនេះ។ មុនបង្អស់ មើលទៅការរត់ប្រណាំងនេះ បណ្ដាអ្នកសង្កេត
ការមិនឃើញសញ្ញាថ្មីណា១ទេ ពីព្រោះគូរប្រជែងទាំងពីររូបនេះសុទ្ធតែច្បាមយក គោលមាគារតឹងរឹងក្នុងបញ្ហានុយក្លេសអ៊ែ។ ប្រធានាធិបតី Ahmadinejad កំពុង ខំប្រឹងប្រែងដើម្បីជំនួសលោក Khamenei ក្នុងប្រព័ន្ធបែងចែកឋានៈនយោបាយ ដ៏ស្មុគស្មាញនៃប្រទេសនេះ ដែលក្នុងក្បាលម៉ាស៊ីននោះ មេដឹកនាំកំពូល កាន់ សិទ្ធិអំណាចដ៏សំខាន់។ តាមច្បាប់របស់អ៊ីរ៉ង់គឺមេដឹកនាំកំពូលអាចតែងតាំង រឺទន្លាក់បណ្ដាដំណែងសំខាន់ដូចជារដ្ធមន្ត្រីចារកម្ម ការពារជាតិនិងកិច្ចការ
បរទេស។ ដូច្នេះទោះបីលទ្ធផលការបោះឆ្នោតយ៉ាងណាក៏ដោយ សិទ្ធិអំណាច ពិតប្រាកដក្នុងបណ្ដាបញ្ហាសំខាន់នៃប្រទេសជាតិដូចជាកម្មវិធីនុយគ្លែសអែ រឺទំនាក់ទំនងជាមួយអាមេរិកនៅស្ថិតក្នុងកណ្ដាប់ដៃនៃមេដឹកនាំកំពូល។
ចំពោះលោក Khamenei វិញ ទោះបីជានិច្ចកាលគាំទ្រប្រធានាធិបតីក៏ដោយ ប៉ុន្តែមេដឹកនាំកំពូលគ្មានពេលណាអនុញ្ញាត្តិឲ្យភាគីអភិរក្សក្ដាប់សិទ្ធិអំណាច គ្រប់គ្រាន់ដើម្បីសាកល្បងតួនាទីរបស់ខ្លួនទេ។ ប៉ុន្តែសាធារណមតិបានចាត់
ទុកថា ការបង្កើតចុងក្រោយនៅមានវត្តមានរបស់លោក Ahmadinejad ដែរ។ ជាពិសេសគឺក្នុងពេលអ៊ីរ៉ង់កំពុងទទួលរងកំលាំងគៀបសង្កត់ពីអន្តរជាតិអំពី
សកម្មភាពនុយក្លេសអ៊ែ កំពុងប្រឈមមុខនឹងការរឹតបណ្តឹងវិធានការដាក់ ទណ្ឌកម្មនិងការគំរាមកំហែងវាយប្រហារយោធារបស់អាមេរិកនិងអ៊ីស្រាអែល
សំដៅទៅលើមូលដ្ធាននុយគ្លេសអែនៃប្រទេសនេះ។ ក្នុងឆាកនយោបាយអ៊ីរ៉ង់
បើខ្វះប្រធានាធិបតី Ahmadinejad អាចជំរុញស្ថានភាពនៃប្រទេសកាន់តែស្មុគ
ស្មាញជាង។ នោះគឺប្រការដែលអ្នកបោះឆ្នោតនិងប្រជាជនអ៊ីរ៉ង់មិនចង់ទេ។ ក្នុងពេលនោះ បណ្ដាវិធានការដាក់ទណ្ឌកម្ម របស់បណ្ដាប្រទេសលោកខាង
លិច សំដៅបង្ខំអ៊ីរ៉ង់ធ្វើសម្បទានអំពីបញ្ហានុយគ្លេអ៉ែ បានចាប់ផ្តើមជះឥទ្ធិពល
ដល់វិស័យថាមពល និង ស្បៀងអាហារនាំចូល។ ក្នុងកាយវិការថ្មី នាថ្ងៃទី
29កុម្ភះ អ្នកនាំពាក្សរបស់សេតវិមានអាមេរិក Jay Carter បានប្រកាសថា៖
អាមេរិកនៅតែបន្តគោលនយោបាយរួមផ្សំរវាង វិធានការការទូត និងបង្កើន បទដាក់ទណ្ឌកម្ម សំដៅរាំងស្កាត់កម្មវិធីនុយគ្លេអ៉ែរបស់អ៊ីរង់។ កាយវិការ
នេះបានចាត់ទុកជាការខំប្រឹងប្រែងមួយ ក្នុងចំណោមបណ្ដាការខំប្រឹងប្រែង
របស់រដ្ឋអំណាច ប្រធានាធិបតី Barak Obama សំដៅនាំចេញសាររួម ដើម្បី
ត្រៀមរៀបចំអោយជំនួបកំពូលរវាងអាមេរិក និង អ៊ីស្រាអែល នាថ្ងៃទី ទី ៥
មិនាខាងមុខនេះ នៅសេតវិមាន។ ពីព្រោះអាមេរិកនិងបណ្ដាសម្ព័ន្ធមិត្ត
ព្រួយបារម្មណ៏ថា៖អ៊ីស្រាអែលនឹងវាយប្រហារទៅលើបណ្ដាមូលដ្ឋាន
នុយគ្លេអែរបស់អ៊ីរ៉ង់ ប្រការនេះអាចនាំមកបណ្ដាផលវិបាក់មិនអាចទាយ
ទុកជាមុននៅក្នុងដំបន់។គោលបំណងរបស់វ៉ាស៊ីងតោននាពេលនេះគឺ
ប្រមូលផ្តុំទៅលើយុទ្ធនាការការទូត សំដៅប្រមូលផ្តុំសហគមអន្តរជាតិ
បង្កកំលាំងសង្កត់ទៅលើអ៊ីរ៉ង់ អនុម័តលើបណ្ដាវិធានការដាក់ទណ្ឌកម្ម។
មេបញ្ជាការកងទ័ពជើងអាកាសអាមេរិក ឧត្តមសេនីយ៏ Norton Schwartz ប្រកាសថា៖ កងទ័ពជើងអាកាសអាមេរិកអាចវាយប្រហារទៅលើអ៊ីរ៉ង់
បើសិនជាបណ្ដាការខំប្រឹងប្រែងការទូតត្រូវបរជ័យ។ អាចបានដឹងថា៖
ជាមួយការបោះឆ្នោតរដ្ឋសភាលើកនេះនៅអ៊ីរ៉ងមានភាពតឹងរឹងយ៉ាង
ណាក្ដី ប៉ុន្តែមានបញ្ហាមួយដែលមិនអាចប្រែប្រួលទេ។ នេះគឺជាគោល
បំណងអំពីនុយគ្លេអ៉ែជាមួយគោលដៅសន្តិភាពរបស់ប្រទេសនេះ។
ប៉ុន្តែ នេះគឺជាប្រការដែលបណ្ដាប្រទេសលោកខាងលិចមិនចង់បាន
ដូច្នេះ និងសារធារណះមតិ ចាត់ទុកថា៖ នេះគឺជាបញ្ហាដែលបណ្ដាល
ឡើងភាពតានតឹងនៅប្រទេសនេះដែលគ្មានពេលណាធូស្រាលឡើយ៕