ការបោះជំហានដ៏សំខាន់ក្នុងដំណើរការអនុវត្តកិច្ចព្រមព្រៀង EVFTA

(VOVWORLD) - ក្រុមប្រឹក្សាអឺរ៉ុប (EC) ទើបនឹងបានអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីវៀតណាម-EU (EVFTA) ក្រោយពីកិច្ចព្រមព្រៀងនេះត្រូវបានសភា អឺរ៉ុបអនុម័តកាលពីថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២០។ សេចក្ដីសម្រេចនេះជាការ បោះជំហានចុងក្រោយខាងគតិយុត្តតាមនីតិវិធីអនុម័តផ្ទៃក្នុងរបស់ EU ដើម្បីកិច្ចព្រមព្រៀង EVFTA ចូលជាធរមាន។ ឥឡូវនេះ EVFTA ត្រូវការរដ្ឋ សភាវៀតណាមអនុម័តទៀត ហើយភាគីទាំងពីរសម្រេចនីតិវិធីពាក់ព័ន្ធ នានា ទើបកិច្ចព្រមព្រៀងនេះនឹងចូលជាធរមានជាផ្លូវការចំពោះទាំង EU និង វៀតណាម។

ការដែល EC អនុម័តលើ EVFTA ត្រូវបានទាំង EU និង វៀតណាម ជាពិសេសគឺសហគមន៍សហគ្រាសនៃភាគីទាំងពីរទន្ទឹងរង់ចាំក្នុងអំឡុង ពេល៨ឆ្នាំមកហើយ ចាប់ពីការចាប់ផ្ដើមកិច្ចចរចា EVFTA កាលពីខែមិថុនាឆ្នាំ២០១២ មក។ សេចក្ដីសម្រេចនេះក៏បានសរឲ្យឃើញការគោរពរបស់ EU ចំពោះ តួនាទី ឋានៈនិងសក្ដានុពលអភិវឌ្ឍរបស់វៀតណាមផងដែរ។

       បង្ហាញការគោរពទំនាក់ទំនងជាមួយវៀតណាម

        លោក Gordan Grlic Radman រដ្ឋមន្រ្តីការបរទេសក្រូអាត ជាប្រធាន EU ដោយប្ដូរវេន បានសង្កត់ធ្ងន់ថា EVFTA ជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីពោរពេញទៅដោយមហិច្ឆតាបំផុតរបស់ EU ជាមួយប្រទេសកំពុង អភិវឌ្ឍមួយ។ សមាជិក EU ជាច្រើនដូចជា ហូឡង់ អេស្ប៉ាញ់ និងបែល ហ្ស៊ិកបានចេញសេចក្ដីថ្លែងការណ៍អបអរសាទរសេចក្ដីសម្រេចរបស់ EU ដែលសង្កត់ធ្ងន់ទៅលើអត្ថន័យដ៏សំខាន់នៃកិច្ចព្រមព្រៀងនេះ ជាពិសេសគឺ ក្នុងបរិបទដែលកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគសកលកំពុងរង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត Covid-19។ ការដែលEU បាន សម្រេចយ៉ាងឆាប់រហ័សនូវដំណើរការអនុម័តលើ EVFTA បានសរឲ្យឃើញ ថា EU គោរពទំនាក់ទំនងជាមួយវៀតណាមហើយវាយតម្លៃខ្ពស់ចំពោះ តួនាទីរបស់វៀតណាមនៅក្នុងតំបន់។ វាយតម្លៃចំពោះកិច្ចព្រមព្រៀងនេះ លោកឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មសហភាពអឺរ៉ុបប្រចាំវៀតណាម Pier Giorgio Aliberti បានឲ្យដឹងថា៖

        “កិច្ចព្រមព្រៀង EVFTA ជាកិច្ចព្រមព្រៀងពោរពេញទៅដោយសក្ដានុ ពលដែល EU បានចុះហត្ថលេខាជាមួយប្រទេសកំពុងអភិវឌ្ឍមួយ។ យើង អាចឃើញថា វៀតណាមបានកែទម្រង់យ៉ាងខ្លាំងក្លាសំដៅបង្កើតបរិ យាកាសអាជីវកម្មដ៏ងាយស្រួលសម្រាប់សហគ្រាសនៃភាគីទាំងពីរ នាំមក នូវផលប្រយោជន៍សម្រាប់ភាគីទាំងពីរ ក៏ដូចជាសម្រាប់កម្មករ ពលករនិង កសិករ ជាដើមផងដែរ។ យើងខ្ញុំបានពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា របស់វៀតណាម ហើយយើងខ្ញុំទទួលស្គាល់ការសន្យារបស់វៀតណាមក្នុង ដំណើរការអនុវត្តកិច្ចព្រមព្រៀងនាពេលខាងមុខ”។

       វៀតណាមបានត្រៀមខ្លួនជាស្រេច

        ចំពោះវៀតណាមវិញ នាចុងខែមីនាកន្លងទៅ ក្រសួងឧស្សាហ-ពាណិជ្ជកម្មបានដាក់ជូននាយករដ្ឋមន្រ្តីរដ្ឋាភិបាលនូវសេចក្ដីព្រាងសំណុំឯកសាររបស់រដ្ឋាភិបាល ដើម្បីឆ្ពោះទៅដាក់ជូនប្រធានរដ្ឋនិងរដ្ឋសភាពិចារណា និងសម្រេចការអនុម័តលើកិច្ចព្រមព្រៀងនេះ។ ទន្ទឹមនឹងនោះ ដើម្បីត្រៀម រៀបចំឲ្យការអនុវត្តកិច្ចព្រមព្រៀង រដ្ឋាភិបាលបានដឹកនាំឲ្យក្រសួង ស្ថាប័ន ពាក់ព័ន្ធនានា ត្រួតពិនិត្យឡើងវិញនូវការកសាង ធ្វើវិសោធនកម្ម បំពេញ បន្ថែមឯកសារច្បាប់ផងដែរ។ រដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្មលោក Tran Tuan Anh បានឲ្យដឹងថា៖

        “យើងខ្ញុំកំពុងទន្ទឹងរង់ចាំកិច្ចប្រជុំរដ្ឋសភានាពេលខាងមុខ។ សំណុំ ឯកសារស្ដីពីកិច្ចព្រមព្រៀង EVFTA នឹងត្រូវបានដាក់ជូនរដ្ឋសភា ហើយ ការងារត្រៀមរៀបចំនាបច្ចុប្បន្នកំពុងត្រូវបានជំរុញយ៉ាងខ្លាំងក្លា។ តាមផែន ការ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមាននាខែកក្កដាខាងមុខ។ ហេតុដូច្នេះ សហគមន៍សហគ្រាស ប្រជាជន និងអង្គការនានានៃភាគីទាំងពីរនឹងទទួល បានផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះដោយទាន់ពេលវេលា”។  

       ក្រោយពីត្រូវបានរដ្ឋសភាវៀតណាមអនុម័តហើយចូលជាធរមាន តាម ការគ្រោងទុកចាប់ពីដើមត្រីមាសទី៣ឆ្នាំ២០២០ EVFTA នឹងបង្កើតសន្ទុះ សម្រាប់ការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារ EU រួមចំណែកកាត់ បន្ថយការលំបាកបង្កឡើងដោយផលប៉ះពាល់ដ៏អវិជ្ជមាននៃជំងឺ Covid-19។  

       សហភាពអឺរ៉ុបជាដៃគូមួយក្នុងចំណោមដៃគូពាណិជ្ជកម្មជួរមុខរបស់ វៀតណាម ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៩សម្រេចបាន ជាង៥៦ពាន់លានដុល្លាអាមេរិក។ ការដែល EU សម្រេចយ៉ាងឆាប់ៗនូវ ដំណើរការអនុម័តលើកិច្ចព្រមព្រៀង EVFTA មិនត្រឹមតែអះអាងយ៉ាងខ្លាំង ក្លានូវសាររបស់ EU ស្ដីពីការបន្តជំរុញកិច្ចសហប្រតិបតិ្តការ ការតភ្ជាប់ខាង សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងសរឲ្យឃើញនូវឋានៈ សក្ដានុពលអភិវឌ្ឍនិង កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ