ការបោះជំហានថ្មីក្នុងទំនាក់ទំនងEU- គុយបា។
HONG VAN -  
(VOV WORLD) /  
|
លោក Bruno Rodriguez រដ្ឋមន្រ្តីការបរទេសគុយបា(រូបថតVNA) |
Vovworld-រដ្ឋាភិបាលគុយបាបានយល់ព្រមសំណើរចាប់ផ្តើមការចរចារដោយ
លោកស្រី Catherine Ashton ដំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយ
សន្តិសុខនិងកិច្ចការបរទេសEUនាំចេញនាថ្ងៃទី១០កុម្ភះកន្លងទៅនេះ។តាម
នោះភាគីទាំង២នឹងដំណើរការចរចារហើយឈានទៅដល់ការចុះហត្ថលេខា
លើកិច្ចព្រមព្រៀង១ស្តីពីការ ស្តារទំនាក់ទំនងជាប្រក្រតី រវាងភាគីទាំង២ឡើង
វិញ(ឬកិច្ចព្រមព្រៀងសហប្រតិបត្តិការនិងការសន្ទនានយោបាយ។សេចក្តី
សម្រេចពោលខាងលើជាការផ្លាស់ប្តូរថ្មីដ៍មានអត្ថន័យជាពិសេសលើវិស័យ
ការទូតតាំងពីពេលEU លុបបំបាត់បទហុំព័ទ្ឋសេដ្ឋកិច្ចចំពោះប្រទេស
គុយបាមក។
ត្រួសត្រាយផ្លូវសំរាប់ការ ស្តារទំនាក់ទំនងជាប្រក្រតីទ្វេភាគី
ឯកអគ្គរដ្ឋទូត EUប្រចាំគុយបាលោកHerman Portocarero ចាត់ទុកថា៖ការចាប់ផ្តើម
ការចរចាររវាង EU ជាមួយគុយបាជាជំហាន១មានចរិតលក្ខណះសំរេចកំណត់ហើយ
ចាត់ទុកថា៖ការយល់ដឹងគ្នាទៅវិញទៅមកមានប្រយោជន៍សំរាប់ ភាគីទាំង២។មិន
មែនមកដល់ពេលនេះ EUទើបមានបំណងកែលំអទំនាក់ទំនងជាមួយគុយបានោះទេ។ក្នុងការពិតជាក់ស្តែងទំនាក់ទំនងទ្វេភាគីត្រូវបានស្តារឡើងវិញកាលពីឆ្នាំ២០០៨ក្រោយ
ពីគុយបាដោះលែងបណ្តាមុខសញ្ញាប្រឆាំងរដ្ឋាភិបាល។តាំងពីនោះមកEU បានផ្តល់
ជំនួយអភិឌ្ឍន៍ប្រមាណ៨០លានអឺរ៉ូសំរាប់គុយបានាឆ្នាំ២០០៨។នាខែវិច្ឆិកាឆ្នាំ២០១២ EUបានចាប់ផ្តើមការចរចារស្តីពីកិច្ចព្រមព្រៀងទ្វេភាគីជាមួយគុយបា។និងដើមខែកុម្ភះ
ឆ្នាំ២០១៤នេះបណ្តាមន្រ្តីEU ប្រកាសថា៖EU បានត្រៀមខ្លួនជាស្រេចកែលំអទំនាក់
ទំនងជាមួយគុយបាដើម្បីបើកទូលាយក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងភា គី
ទាំង២។សាស្រ្តាចារ្យ Joaquin Roy នាយកមជ្ឈមណ្ឌលEU ប្រចាំរដ្ឋMiami(អាមេរិក)
ចាត់ទុកថា៖ទោះបីជានៅគងវង្យគោលការណ៍”គោលមា៏គារួម “(ពោលគឺគោលការណ៍
ស្តីពីកំរិតក្នុងទំនាក់ទំនងជាមួយគុយបា)កាលពីឆ្នាំ១៩៩៦ក្តីប៉ុន្តែប្រទេសសមាជិក EU
ជាច្រើននៅរក្សាគោលនយោបាយសហប្រតិបត្តិការជាមួយគុយបាដដែល។
|
ផលប្រយោធន៍សេដ្ឋកិច្ចជាកំលាំងចលករជំរុញកិច្ចសហប្រតិបត្តិការ
តាមមជ្ឈដ្ឋានអ្នកសង្កេតការថា៖ផលប្រយោធន៍សេដ្ឋកិច្ចបានធ្វើឲ្យ EUកែសម្រួល
គោលនយោបាយរបស់ខ្លួនជាមួយគុយបាពេលដែលប្រទេសនេះមានភាពម្ចាស់ការ
ក្នុងការបើកទូលាយទ្វារនិងទទួលជោគជ័យមួយចំនួនក្នុងដំណើរការកែទម្រង់សេដ្ឋ
កិច្ចនិងសង្គម។នេះគឺគុយបាចូលរួមផ្សារណាត់ទេសចរណ៍អន្តរជាតិ២០១៤នៅទីក្រុង
Milan(ប្រទេសអ៊ីតាលី)។ទិសដៅថ្មី១ដែលរដ្ឋាភិបាលគុយបាកំពុងអនុវត្តគឺត្រៀមរៀប
ចំឲ្យការបើកទ្វារនៃមណ្ឌលអភិវឌ្ឍន៍ពិសេសនៅកំពង់ផែរ Mariel សំដៅទាក់ទាញ
ប្រភពទុនវិនិយោគពីបរទេសផលិតទំនិញបំរើការងារនាំចេញនិងការអភិវឌ្ឍន៍សេដ្ឋ
កិច្ចរបស់ប្រទេសទៀតផងរួមជាមួយនេះច្បាប់ស្តីពីការវិនិយោគបរទេសថ្មីដោយមាន
ភាពធូរលងជាងគ្រោងនឹងបានអនុម័តនាចុងត្រីមាសទី១ឆ្នាំ២០១៤នេះ។វិធានការ
សេដ្ឋកិច្ចថ្មីទាំងនេះត្រូវបានព្យាករថា៖នឹងនាំមកនូវឱកាសធ្វើអាជីវកម្មជាច្រើនសំរាប់
ប្រទេសគុយបា។ ឯកអគ្គរដ្ឋទូត EUប្រចាំគុយបាលោកHerman Portocarero នៅវាយ
តំលៃខ្ពស់ចំពោះតួនាទីរបស់គុយបាក្នុងការធ្វើសមាហរណកម្មទៅក្នុងតំបន់អាមេរិក
ឡាទីនទៀតផង។អំពីតំលៃប្រាក់ពាណិជ្ជកម្មគឺទ្វីបអឺរ៉ុបជាដៃគូធំទី២របស់គុយបា
បន្ទាប់ពីVenezuela។តំលៃប្រាក់ពាណិជ្ជកម្មរបស់ទ្វីបអឺរ៉ុបទៅគុយបាគឹមានដល់២ពាន់
លានអឺរ៉ូស្មើនឹងតំលៃទំនិញដែលគុយបានាំចូលពីEU។ការដែលប្រទេសគុយបាព្រម
ព្រៀងចាប់ផ្តើមដំណើរការចរចារជាមួយEUសំដៅបង្កើតទំនាក់ទំនងប្រក្រតីឡើងវិញ
នឹងជួយសហភាពនេះឆ្លៀតយកឱកាសសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្ម
នៅប្រទេសពោរពេញទៅដោយសក្តានុភាពនេះ។ផ្ទុយទៅវិញប្រទេសគុយបានឹងទទួល
ផលចំណេញជាច្រើនពីការកែលំអរទំនាក់ទំនងជាមួយEU ក្នុងការលើកកំពស់តួនាទី
របស់ខ្លួនឆាកអន្តរជាតិជាពិតប្រាកដ៕
HONG VAN
-VOV WORLD