ការបញ្ចេះភ្លើងថ្មី សំរាប់ ជំលោះ
ANH HUYEN -  
(VOVWORLD) /  
|
Image: Internet |
Vovworld-ព័ត៍មានស្តីអំពីការដែលរដ្ឋាភិបាលជប៉ុនអនុម័តលើផែនការណ៍ទិញ កោះ
ចំនួន៣ក្នុង ប្រជុំកោះជំលោះ Senkaku / ដាយយូ ត្រូវបាននាំចេញនាថ្ងៃទី១០កញ្ញា
បន្ទាប់ពីកិច្ចប្រជុំរបស់គណះរដ្ឋមន្រ្តី។ប្រធានគណះរដ្ឋមន្រ្តីជប៉ុនលោកOsamu Fujimura អោយដឹងថារដ្ឋាភិបាល ទិញកោះធំៗចំនួនបី ក្នុង ប្រជុំកោះជំលោះ Senkaku ដោយមាន
ទឹកប្រាក់ប្រមាណជា ២,០៥ពាន់លានយ័ន ស្មើនឹង ២៦លានដុល្លារអាមេរិក។
ទោះបីជាភាគីជប៉ុនចាត់ទុកថាផែនការណ៍ទិញ បណ្តាកោះនេះគឺសំដៅរក្សាស្ថិរភាព
និងភាពភាពស្ងៀមស្ងាត់រវាងប្រទេសទាំង២តែប៉ុណ្ណោះ។ប៉ុន្តែក្នុងការពិតជាក់ស្តែង
នោះគឺសេចក្តីសំរេចនេះរបស់តូក្យូបានធ្វើអោយប៉េកាំងខឹងសម្បារយ៉ាងខ្លាំង។នាថ្ងៃ
ទី១០កញ្ញានាយករដ្ឋមន្រ្តីចិនលោកWan Cha Paoបានប្រកាសថាប៉េកាំងនឹងមិនរាថយ
ក្នុងការប្រកែកអំពីអធិបតេយ្យភាពដែនដីជាមួយជប៉ុននៅជំវិញ ប្រជុំកោះជំលោះ
Senkaku / ដាយយូទេ។បន្ទាប់នោះក្រសួងការបរទេសចិនបានបានចេញសេចក្តីប្រកាស
ឲ្យដឹងថា ប៉េកាំងបានកោះហៅឯកអគ្គរដ្ឋទូតជប៉ុនដើម្បីសំដែងការប្រឆាំងជំទាស់យ៉ាង
ខ្លាំងក្លារបស់ខ្លួនចំពោះមុខកាយវិការពោលខាងលើរបស់ជប៉ុន។មុននោះក្នុងការជួប
ប្រាស្រ័យជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihiko Noda នៅខាងក្រៅនៃសន្និសីទ
កំពូលវេទិការសហប្រតិតបត្តិការនៅទីក្រុង Vladivostok (រុស្ស៊ី) ប្រធានរដ្ឋចិនលោកហូជិនតាវបានរំលឹកឡើងវិញនូវទស្សនះរបស់រដ្ឋអំណាចប៉េកាំងគឺប្រឆាំងជំទាស់ការ
ដែលជប៉ុនទិញប្រជុំកោះនេះ។Senkaku /ដាយយូជាប្រជុំកោះដើរតួនាទីជាយុទ្ឋសាស្រ្ត
ខាងគមនាគមនាវាចរណ៍នៅសមុទ្រ Hoa Tung ដោយហេតុនេះជិននិងជប៉ុនសុទ្ឋតែ
ប្រកាសអំពីអធិបតេយ្យភាព។ជំលោះនេះជាហេតុផលធ្វើឲ្យទំនាក់ទំនងរវាងប្រទេស
ទាំង២កើតតានតឹងជារឿៗវិបត្តិថ្មីបំផុតក្នុងទំនាក់ទំនងរវាងប្រទេសទាំង២កើតមានឡើង
ពេលដែលសកម្មជនចិន១ក្រុមនាថ្ងៃទី១០សីហាបានសម្រុកដោតទង់លើកោះSenkaku / ដាយយូក្នុងបំណងអះអាងនូវ អធិបតេយ្យភាពចំពោះដំបនើដែនដីនេះ។ភាគីជប៉ុនទៅ
វិញបានចាប់ខ្លួនសកម្មជនចិនចំនួន១៤នាក់ និងដំណើរការធ្វើសមយុទ្ឋជាមួយអាមេរិក។អំពើនេះរបស់ភាគីជប៉ុនបានជួបប្រទះនឹងប្រតិកម្មពីភាគីចិន។
|
Image: Internet |
ចំពោះមុខសេចក្តីប្រកាសដ៍តិងរឹងពីភាគីប៉េកាំង តូក្យូមិនមានការសម្បទានទេ។ដោយ
ការទិញប្រជុំកោះជំលោះនេះ តូក្យូបានផ្សាយសារច្បាស់លាស់ថា Senkakuជាចំណែក
១នៃដែនដីជប៉ុន។មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថាប្រទេសជប៉ុនកំពុងមានឧត្តមភាព
ក្នុងការសំរេចវេសនានៃប្រជុំកោះនេះ។
ដោយបំរែបំរួលដូច្នេះដំបន់អាស៊ីបូពា៏បាននិងកំពុងក្លាយទៅជាទីសំខាន់ដែលទាក់ទាញ
ការយកចិត្តទុកដាក់តាមដានពីសហគមអន្តជាតិ។គ្មាននតណាចង់ថាភាពតានតឹងក្នុង
ដំបន់ឡើងជណ្តើរទេ។ប៉ុន្តែបំរែបំរួលនៃសភាពការណ៍មិននាំមកសុទិដ្ឋិនិយមណាឲ្យបណ្តាអ្នកសង្កេតការណ៍ទេ៕
ANH HUYEN
-VOVWORLD