ការបំផ្លាញចោលអាវុធគីមី នៅស៊ីរី-ភារកិច្ចមិនងាយស្រួល។

គ្រោះថ្នាក់អន្ទោលតាម

Vovworld- ក្រុមការងារដើមដំបូងរបស់ OPCWបានមានវត្តមាន​នៅស៊ីរីកាលពីថ្ងៃទី១
តុលា។ប៉ុន្តែ១សប្តាហ៍ក្រោយនោះ ការ​បំផ្លាញ​ចោលអាវុធ​គីមីត្រូវបានចាប់ផ្តើម។អគ្គនាយកOPCWលោក Ahmed Uzumcu​ធ្លាប់ទទួលស្គាល់ថា៖​នេះជាកិច្ចការពិបាក១
និងត្រូវបានដំណើរការក្នុងពេលវេលា១ដ៍យូរៗ។តាមការវាយតំលៃថា៖នៅប្រទេស ស៊ីរីនាសព្វថ្ងៃមាន អាវុធគីមីប្រមាណ១ពាន់តោនដែលបានផ្ទុកនៅឃ្លាំងចំនួន៤៣
កន្លែងក្នុងទូទាំងប្រទេស។ជាងនេះទៅទៀតនេះជាលើកដំបូងដែលបណ្តាអ្នកជំនាញ
ការរបស់OPCWត្រូវបំពេញភារកិច្ចនេះ។មុននោះរដ្ឋមន្រ្តីការ​បរទេសស៊ីរីលោកWalid
Muallem បានអោយដឹងថា៖ឃ្លាំងអាវុធចំនួន៧ក្នុងឃ្លាំងចំនួន៤៣កន្លែងស្ថិតនៅដំបន់
កំពុងមានស្ថានភាពសឹក។ក្នុងរបាយការណ៍ផ្ញើរដល់ក្រុមប្រឹក្សាសន្តិសុខ អង្គការ​សហ
ប្រជាជាតិនាថ្ងៃទិ៧តុលា​​​​អគ្គលេខា អង្គការនេះលោកBan Ki Moon ចាត់ទុកថា៖នឹង
ត្រូវការអ្នកជំនាញការបរទេសចំនួន១០០នាក់ដើម្បីចូលរួមសកម្មភាពអធិការកិច្ច្ចអាវុធ
គីមីនៅស៊ីរី។លោកក៍បានព្រមានអំពីគ្រោះថ្នាក់នៅប្រទេសនេះផងដែរ។១ថ្ងៃក្រោយ
ពីការព្រមាននោះ​ពួកឧទ្ទាមនៅស៊ីរីបានដំណើរការវាយប្រហារទៅលើទីតាំងយោធារបស់
រដ្ឋាភិបាលចំ​នួន២នៅខែត្រ Idlib។ការវាយប្រហារនេះបានធ្វើអោយការព្រួយបារម្មចំពោះ
ក្រុមអធិការ អង្គការសហប្រជាជាតិនិងOPCWកើនឡើងពី១ថ្ងៃទៅ១ថ្ងៃ។ទោះបីជាមាន
ការលំបាកជាច្រើនក្តី ប៉ុន្តែដំណើរការបំផ្លាញចោលឃ្លាំងអាវុធ គីមីនៅស៊ីនៅតែមានវិជ្ច
មាន។ ប្រការគួរឲ្យកត់សម្គាល់គឺ បន្ទាប់ពីសេចក្តីសម្រេចចិត្តរបស់អ.ស.បបានអនុម័ត
មកឃ្លាំងអាវុធគីមីមួយចំនួនត្រូវបានបំផ្លាញ ចោល។ អង្គការហាមឃាត់អាវុធគីមីបាន
គំាទ្រស្មារតីសហប្រតិបត្តិការនេះ របស់ រដ្ឋាភិបាលស៊ីរី។

​​​​            

ការបំផ្លាញចោលអាវុធគីមី នៅស៊ីរី-ភារកិច្ចមិនងាយស្រួល។ - ảnh 1
រូប​ថតVNA

ការចាប់ផ្តើមប្រព្រឹត្តទៅដ៍រលូន

 ដោយគ្មានអើពើការលំបាកល្បឿនបំផ្លាញចោលអាវុអគីមីនៅស៊ីរីប្រព្រឹត្តទៅដ៍រលូន។OPCWបានអបអរសារទរស្មារតីសហប្រតិបត្តិការស្ថាបនានេះរបស់រដ្ឋាភិបាលស៊ីរី។ដោយសន្ទុះនេះOPCWអោយដឹងថានឹងចាត់ក្រុមការងារទី២ទៅកាន់ស៊ីរីដើម្បីឧបត្ថម្ភការ
បំផ្លាញចោលអាវុអគីមីដំណើរវិវឌ្ឍន៌គួរឲ្យគត់សម្គាល់ក្នុងការបំផ្លាញចោលឃ្លាំងអាវុធគីមី
របស់ ស៊ីរីទទួលបានការវាយតម្លៃសកម្មពីសហគមអន្តរជាតិ។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឲ្យដឹងថា ស៊ីរីបានសកម្មសហប្រតិបត្តិការជាមួយបណ្តា អធិកាទទួលបន្ទុក
អាវុធគីមីរបស់អ.ស.ប។ ពុំនោះសោធ រដ្ឋមន្រ្តីការបរទេស​អាមេរិក John Kerry នាថ្ងៃទី៧
តុលា ក៏ប្រកាសថា ប្រធានាធិបតីស៊ីរី លោក Bashar al-Assad គប្បីទទួលការកោតសរសើរ ដោយសារចាប់ផ្តើមដំណើរការ បំផ្លាញចោលឃ្លាំងអាវុធគីមីបានឆាប់រហ័ស។មិនអាច
បដិសេធថា បណ្តាអធិការទទួលបន្ទុកអាវុធគីមីរបស់ OPCW ដែលកំពុងមានជំហានយ៉ាង
ងាយស្រួលក្នុងការបំពេញភារកិច្ចដ៏ធ្ងន់ធ្ងរនៅ ស៊ីរី។ ប៉ន្តែ ត្រូវចាំថា កំណាត់ផ្លូវសម្រាប់
បំផ្លាញចោលចំនួនអាវុធគីមីរាប់ពាន់តោននេះនៅវែងឆ្ងាយ។​នោះមិនគិតដល់បំរែបំរួល
នៃស្ថានភាពយោធានៅស៊ីរីដែលអាចជះឥទ្ធិពលដល់ដំណើរការបំផ្លាញចោលចំនួនអាវុធ
គីមីនេះ។ តើបេសកកម្មបំផ្លាញចោលអាវុធគីមីនៅស៊ីរីអាចសម្រេចបានឬទេចំលើយនៅ
ជាការបើកជំហ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ