ការប្រកួតប្រជែងពាណិជ្ជកម្មគប្បីមានតុល្យភាព១។
TUNG QUYNH-LE PHUONG -  
(VOV WORLD) /  
Vovworld-តាម សេចក្តីសំរេចនៃ DOC កំរិតហូតពន្ឋសំរាប់ផលិតផលត្រីប្រានិង
ba sa ក្លាសេ នៃបណ្តាអង្គភាពអាជិវកម្មវៀតណាមនឹងកើនខ្ពស់ពីប៉ុន្មាន centក្នុង
១គីឡូក្រាមឡើងដល់រាប់សិបcentក្នុង១គីឡូក្រាមឬពីរ-បីដុល្លារអាមេរិក។
ឧទាហរណ៍ កំរិតពន្ឋនៃក្រុមហ៊ុន Vinh Hoanជាក្រុមហ៊ុនដែលមានប្រាក់ចំណូល
អាជីវកម្មជាច្រើនក្នុងការនាំចេញត្រីប្រានិងba saចូលក្នុងទីផ្សារអាមេរិកនឹងកើន
ពី០%ឡើងដល់១៩centក្នុង១គីឡូក្រាម។និងកំរិតពន្ឋពី៧៧centដល់ជាង៣,៨ដុល្លារ
ក្នុង១គីឡូក្រាមនិងបានអនុវត្តចំពោះអង្គភាពអាជិវកម្មវៀតណាមចំនួន១៦ដែល
ក្នុងនោះមានក្រុមហ៊ុន Binh An- Hung Vuong- Cadovimex-Anvifishe –Docifish ជាដើម។ប្រការនេះនឹងជះឥទ្ឋិពលខ្លាំងទៅលើអ្នកចិញ្ចឹមត្រីប្រានិងba saនៅដំបន់វាលសណ្តរ
ទន្លេCuu Longវៀតណាម។ព័ត៏មាននេះបង្កការព្រួយបារម្មណ៍ដល់អ្នកចិញ្ចឹមត្រីនៅ
វៀតណាមជាថ្មីម្តងទៀត។លោក TranVan Trung ជាអ្នកចិញ្ចឹមត្រី១នាក់នៅស្រុក
Chau Phu ខេត្តAn Giangភាកខាងត្បូងវៀតណាមអោយដឹងថា៖ “ ឆ្នាំនេះជាឆ្នាំទី២
ជាប់គ្នាដែលយើងខ្ញុំបន្តជួបការលំបាកក្នុងការ ចិញ្ចឹមត្រី។មានជនមួយចំនួនមិន
ចិញ្ចឹមត្រីទៀតទេ។គ្រួសារមួយចំនួនខំប្រឹងប្រែងចិញ្ចឹមត្រីតទៅទៀត បើគិតជាទូទៅ
គឺរកស៊ីខាតដោយសារតំលៃចំណីកើនឡើងខ្លាំង“។
|
ការចិញ្ចឹមត្រីប្រានៅវៀតណាម(រូបថតInternet) |
ការដែល DOCបានជ្រើសរើសតំលៃរបស់ឥណ្ឌូនេស៊ីដើម្បីគិតគូពន្ឋជាប្រការគ្មាន
ភ័ស្តុតាងជាក់ស្តែងទេ។ប្រធានដំណាងនៃស្ថាប័នពាណិជ្ចកម្មវៀតណាមនៅអាមេរិក
លោក Dao Tran Nhanចាត់ទុកថា៖“ ក្រសួងពាណិជ្ជកម្មអាមេរិកបាន អនុវត្តកំរិត
ពន្ឋខ្ពស់ចំពោះបណ្តាអង្គភាពអាជិវកម្មវៀតណាម ដោយសារមានការចលនាខ្លាំងពី
បណ្តាក្រុមផលប្រយោធន៍នៅអាមេរិក។ជាពិសេសក្រសួងនេះបានរិះរកគ្រប់វិធីដើម្បី
ជ្រើសរើសឥណ្ឌូនេស៊ីជំនួសឲ្យបង់ក្លាដែស “។
ក្នុងវគ្គពិនិត្យមើលមុននោះ DOCបានប្រឆាំងជំទាស់ការជ្រើសរើសឥណ្ឌូនេស៊ីក្នុងការ
ស្រាវជ្រាវតំលៃចិញ្ចឹមត្រីប្រានៅវៀតណាមពីព្រោះថាប្រទេសនេះគ្មានទិន្នន័យគ្រប់
គ្រាន់ខាងតំលៃ។ម៉្យាងទៀតឥណ្ឌូនេស៊ីជាប្រទេសដែលនាំចូលត្រីក្លាសេភាកច្រើន
ពីវៀតណាម។និងប្រទេសនេះចិញ្ចឹមត្រីប្រាខុសប្លែកពីប្រភេទត្រីដែលបានចិញ្ចឹមនៅ
វៀតណាម។
ចំពោះសេចក្តីសំរេចអយុត្តិធម៏នេះរបស់DOC ដំណាងសម្ព័ន្ឋសមាគមកែឆ្នៃនិងនាំ
ចេញជលផលវៀតណាមនិងបណ្តាអង្គភាពអាជីវាកម្មវៀតណាមអះអាងថា៖នឹងបន្ត
អនុវត្តវិធានការទាំងឡាយដើម្បីការពារផ្នែកចឹញ្ចិមត្រីប្រាតាមរយះសកម្មភាពកតិយុត្ត
ចាំបាច់ដើម្បីស្នើឲ្យកែសម្រួលសេចក្តីសំរេចនេះតាមច្បាប់អាមេរិកក៍ដូជាការព្រម
ព្រៀងនៃអង្គការពាណិជ្ជកម្មពិផពលោក(WTO).ប្រធានដំណាងនៃស្ថាប័នពាណិជ្ចកម្ម
វៀតណាមនៅអាមេរិក លោក Dao Tran Nhanអោយដឹងថែមទៀតថាៈ“ បណ្តាមេធាវី
របស់អ្នកចុងចោទរួមជាមួយក្រសួងពាណិជ្ជកម្មអាមេរិកនឹងពិនិត្យមើលវិធីគិតពន្ឋ។ប្រសិនជាមិនត្រឹមត្រូវអ្នកចុងចោទអាចសំណូមពរក្រសួងពាណិជ្ជកម្មអាមេរិកកែ
សម្រួលកំរិតពន្ឋនេះ “។
សម្ព័ន្ឋសមាគមកែឆ្នៃនិងនាំចេញជលផលវៀតណាមអោដឹងថា៖អាមេរិកកំពុងជាទីផ្សារ
នាំចូលត្រីប្រាច្រើនទី២របស់វៀតណាមបន្តាប់ពីទីផ្សារទ្វីបអឺរ៉ុបដោយមានតំលៃប្រាក់
ជាង៣៥៨លានដុល្លរ ស្មើនឹង២០%នៃដំលៃប្រាក់នាំចេញមុខទំនិញនេះរបស់វៀតណាម។ដូចច្នេះការដែលអាមេរិកបង្កើនពន្ឋបង្ខូចតំលៃខ្ពស់មិនត្រឹមតែជះឥទ្ឋិពលដល់បណ្តា
អង្គភាពអាជីវកម្មផ្នែកចិញ្ចឹមត្រីប្រានៅវៀតណាមប៉ុណ្ណោះទេថែមទាំអដល់ទីផ្សារនិង
អ្នកប្រើប្រាស់អាមេរិកទៀតផង៕
TUNG QUYNH-LE PHUONG
-VOV WORLD