ការប្រជែងសម្លេងគាំទ្រដ៏ក្តៅគគុកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក២០១៦
ANH HUYEN -  
|
អ្នកនយោបាយ Hilary Clinton មានអាយុ៦៨ឆ្នាំដែលជាភរិយារបស់ប្រធានាធិបតី Bill Clinton និងជាអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក (Reuters) |
Vovworld-ការស្វែងរកបេក្ខជននៃគណបក្សទាំងពីរប្រជាធិបតេយ្យនិង
សាធារណៈរដ្ឋបានចាប់ផ្ដើមតាំងពីដើមឆ្នាំនេះដោយការចូលរួមរបស់អ្នកនយោបាយ
ជាច្រើនរូប។ ប៉ុន្តែចាប់ត្រឹមពីពេលអតីតរដ្ឋមន្ត្រីការបរទេសលោកស្រី Hilary Clinton
បានប្រកាសជាផ្លូវការថា លោកស្រីឈរឈ្មោះជាបេក្ខនារីសំរាប់ការបោះឆ្នោត
ប្រធានាធិបតីអាមេរិកក្នុងប៉ុន្មានថ្ងៃមុននេះបានធ្វើឲ្យការប្រជែងសម្លេងគាំទ្របាន
ពុះកញ្ជ្រោលឡើង។
ស្វែងរកបេក្ខជនតំណាងដែលសក្តិសម
អ្នកនយោបាយ Hilary Clinton មានអាយុ៦៨ឆ្នាំដែលជាភរិយារបស់ប្រធានាធិបតី
Bill Clinton និងជាអតីតរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបានការគាំទ្រដ៏ធំធេងនិង
ជាបេក្ខជនល្អបំផុតសំរាប់តួនាទីឈរឈ្មោះជាបេក្ខជននៃដំណែងប្រធានាធិបតីរបស់
គណបក្សប្រជាធិបតេយ្យរហូតមកដល់ពេលនេះ។
រីឯនៅគណបក្សសាធារណរដ្ឋនោះ នាពេលថ្មីៗនេះព្រឹទ្ធសមាជិក Marco Rubio
មានអាយុ៤៣ឆ្នាំបានក្លាយទៅជាព្រឹទ្ធសមាជិកនៃគណបក្សសាធារណរដ្ឋថ្មីនិងក្មេង
បំផុតចូលរួមការប្រជែងក្លាយទៅជាអ្នកប្រមុខសេតវិមានខណៈដែលប្រកាសជាផ្លូវការ
នឹងអនុវត្តយុទ្ធនាការប្រជែងសម្លេងគាំទ្រក្លាយទៅជាប្រធានាធិបតីអាមេរិក។ ហេតុ
នេះហើយអ្នកនយោបាយថ្មីនេះត្រូវប្រឈមមុខជាមួយបណ្ដាអ្នកនយោបាយជើងចាស់
ផ្សេងៗដូចជាលោក Jeb Bush នៃរដ្ឋ Florida នៃគណបក្សសាធារណៈរដ្ឋ ក្នុងការក្លាយ
ទៅជាតំណាងនៃគណបក្សនេះ។ មុននោះគណបក្សសាធារណៈរដ្ឋបានមានបេក្ខជន
២នាក់ទៀតបានប្រកាសនឹងឈរឈ្មោះប្រជែងជាប្រធានាធិបតី។
|
ព្រឹទ្ធសមាជិក Marco Rubio ជាព្រឹទ្ធសមាជិកនៃគណបក្សសាធារណរដ្ឋថ្មីនិងក្មេងបំផុតចូលរួមការប្រជែងក្លាយទៅជាអ្នកប្រមុខសេតវិមាន (AP) |
បេក្ខជនគណបក្សប្រជាធិបតេយ្យឬសាធារណៈរដ្ឋមានប្រៀបខ្លាំង
ចំណុចស្នូលនៃយុទ្ធនាការប្រជែងសម្លេងគាំទ្ររបស់លោកស្រី Hilary Clinton គឺ
ជួយឧបត្ថម្ភវណ្ណៈកណ្ដាលនិងបង្រួញគំលាតចំណូលក្នុងសង្គម។ តាមបណ្ដាអ្នកវិភាគ
ថា មានមូលហេតុជាច្រើនជួយឲ្យអតីតភរិយាប្រធានាធិបតីអាមរិកដណ្ដើមបានប្រៀប
ខ្លាំងក្នុងការប្រជែងចូលសេតវិមានឆ្នាំ២០១៦។ មុនបង្អស់គឺចលនាសង្គមនាំនារីឡើង
តួនាទីមានសិទ្ធិអំណាចខ្ពស់បំផុតកំពុងប្រព្រឹត្តទៅលើទូទាំងប្រទេសអាមេរិក។ ក្រៅពី
នេះលទ្ធភាពហិរញ្ញវត្ថុខ្លាំងក្លានិងទ្រពសម្ប័ត្តិមិនអាចកាត់ថ្លៃបានមួយគឺស្វាមីជា អតីតប្រធានាធិបតីលោក Bill Clinton បាននាំមកនូវភាពខ្លាំងលេចធ្លោបំផុតដល់អតីតរដ្ឋមន្ត្រី
ការបរទេស។ ជាពិសេសការប្រជែងក្នុងផ្ទៃក្នុងគណបក្សប្រជាធិបតេយ្យហាក់ដូចជា
មិនសូវជាមានភាពតានតឹងខ្លាំងខណៈដែលមិនទាន់មានគូរបដិបក្សណាខ្លាំងក្លាក្រៅ
ពីអនុប្រធានាធិបតីលោក Joe Biden ឡើយ។
ការប្រជែងសម្លេងគាំទ្រនៅមានភាពខ្លាំងក្លា
បុព្វហេតុនយោបាយរបស់អតីតភរិយាប្រធានាធិបតីអាមេរិកនៅមានការសាកល្បង
ជាច្រើនខណៈដែលភាគីគណបក្សសាធារណៈរដ្ឋបានខំប្រឹងប្រែងទប់ស្កាត់យុទ្ធនាការ
ប្រជែងសម្លេងគាំទ្រឆ្នាំ២០១៦របស់លោកស្រីជាមួយគោលដៅមិនទុកឲ្យប្រជាជន
អាមេរិកឃើញ Clinton ម្នាក់ទៀតនៅសេតវិមាន។ នាបច្ចុប្បន្នគណបក្សនេះមានបេក្ខជនចំនួន១០នាក់មានលទ្ធភាពប្រជែងសម្លេងគាំទ្រ។ ក្នុងនោះបេក្ខជនដែលត្រូវបានចាត់
ទុកមានលទ្ធភាពបំផុតគឺអតីតទេសភិបាលរដ្ឋ Florida លោក Jeb Bush ប្អូនប្រុសអតីត
ប្រធានាធិបតី George W Bush។ ក្រៅពីនោះនៅមានគូរបដិបក្សខ្លាំងផ្សេងទៀតគឺបេក្ខជន
Ted Cruz។ ទោះបីជាលើកដំបូងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីក្តី ប៉ុន្តែលោក Ted
Cruz មានបទពិសោធន៍ជាច្រើនក្នុងយុទ្ធនាការចលនា។ នាឆ្នាំ២០០០ លោកធ្លាប់ជា
ទីប្រឹក្សាគោលនយោបាយកិច្ចការផ្ទៃក្នុងក្នុងយុទ្ធនាការប្រជែងសម្លេងគាំទ្ររបស់អតីតប្រធានាធិបតី George W Bush។
ជាក់ស្ដែងគឺការបោះឆ្នោតប្រធានាធិបតីអាមេរិកជានិច្ចកាលមានភាពចៃដន្យដល់
នាទីចុងក្រោយ។ ហេតុនេះហើយមិនទាន់អាចឃើញថាអ្នកណាជាអ្នកមានសក្ដានុភាព
បំផុតឡើយ។ ការត្រឡប់មកឆាកនយោបាយរបស់លោកស្រី Hilary Clinton រួមជាមួយ
ការឈរឈ្មោះប្រជែងសម្លេងគាំទ្ររបស់អ្នកនយោបាយផ្សេងៗមកពីគណបក្សទាំងពីរ
កំពុងធ្វើឲ្យការប្រជែងដណ្ដើមដំណែងប្រធានាធិបតីជំនាន់ទី៤៥នៃមហាអំណាចលេខ
មួយលើពិភពលោកនៅមិនទាន់អាចព្យាករណ៍បាន៕
ANH HUYEN