(VOVWORLD) - ការប្រឈមមុខខាងពន្ធគយរវាងសហរដ្ឋ អាមេរិកនិងសហភាពអ៊ឺរ៉ុប (EU) កំពុងមានហានិភ័យផ្ទុះឡើងម្តងទៀត ដែលទាក់ទងនឹងការជួយឧបត្ថម្ភ សម្រាប់ក្រុមហ៊ុនផលិតយន្តហោះ Airbus និង Boeing ។
ភាពចម្រូងចម្រាសកាន់តែខ្លាំងឡើង បន្ទាប់ពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានយល់ព្រម ឲ្យអាមេរិកយកពន្ធជាប្រចាំឆ្នាំរហូតដល់ ៧,៥ ពាន់លានដុល្លារអាមរិកលើទំនិញនាំចេញពី EU។ ទំនាក់ទំនងពាណិជ្ជកម្មឆ្លងមហាសមុទ្រអាត្លង់ទិកកំពុងប្រឈមនឹងការប្រេះឆាដ៏ធ្ងន់ធ្ងរហើយទំនងក្លាយទៅជាសង្គ្រាមពាណិជ្ជកម្ម ដែលចំណាយប្រាក់កាសជាច្រើន ហើយគ្មានភាគីណាមួយទទួលបានផលប្រយោជន៍ឡើយ។
"ស្រមោល" នៃសង្គ្រាមពន្ធដារកំពុងកើតមានឡើង
កាលពីដើមខែតុលា អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានចេញសាលក្រមបានឲ្យដឹងថា បណ្តាប្រទេសអឺរ៉ុបបានផ្ដល់ជំនួយឧបត្ថម្ភខុសច្បាប់ដល់ ក្រុមហ៊ុន Airbus អស់រយៈពេល ជាង ១ ទសវត្សរ៍ នោះ អាមេរិកបានប្ដឹងតវ៉ាសហភាពអឺរ៉ុប ពីបទផ្តល់ជំនួយបត្ថម្ភខុសច្បាប់ដល់ក្រុមហ៊ុនផលិតយន្តហោះ Airbus។ ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាជ័យជំនះដ៏ពេញលេញចំពោះក្រុមហ៊ុន Boeing ឡើយ។ ការប្ដឹងតវ៉ារបស់អាមេរិកទៅលើ EU ត្រឹមតែជាផ្នែកមួយនៃជំលោះទ្វេភាគីតែប៉ុណ្ណោះ ព្រោះថា EU ក៏បានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទផ្តល់ជំនួយខុសច្បាប់ដល់ក្រុមហ៊ុន Boeing ដែរ។ នារយៈពេលកន្លងទៅ ក្រុមហ៊ុន Boeing ក៏បានជួបវិបត្តិធំមួយក្នុងប្រវត្តិសាស្ត្រ ១០៣ ឆ្នាំរបស់ខ្លួន បន្ទាប់ពីមានគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរចំពោះយន្តហោះ ៧៣៧ Max។ អតិថិជនរបស់ក្រុមហ៊ុន Boeing ភាគច្រើនបានងាកទៅទិញយន្តហោះរបស់ក្រុមហ៊ុន Airbus ហើយឥឡូវនេះប្រឈមមុខនឹងការចំណាយប្រាក់ជាច្រើន ព្រោះថា ពន្ធដារ។ប្រសិនបើអង្គការពាណិជ្ជកម្មពិភពលោកចេញសាលក្រមស្ដីពីបញ្ហានេះ នាឆ្នាំ ២០២០ ខាងមុខនោះ EU អាចតម្លើងពន្ធលើទំនិញអាមេរិក ដើម្បីតបរវិញទីក្រុងវ៉ាស៊ីនតោន។
ហេតុដូច្នេះហើយ សាលក្រមថ្មីៗនេះរបស់ WTO មិនត្រឹមតែនាំមកនូវផលប្រយោជន៍ដល់ក្រុមហ៊ុន Boeing ប៉ុណ្ណោះទេ ថែមទាំងអាចនាំមកនូវផលវិបាកដែលមិនអាចប៉ានស្មានបានឡើយ។ នេះគឺជាការតបតវិញ ដែលធ្វើឲ្យខាតបង់ប្រាក់កាក់ច្រើនបំផុត ដែល WTO ធ្លាប់បានអនុម័ត ដោយបង្កើនការបារម្ភដល់សេដ្ឋកិច្ចសកលលោក ដែលធ្លាប់រងផលប៉ះពាល់ ដោយសារសង្គ្រាមពាណិជ្ជកម្ម ក៏ដូចជាប៉ះពាល់ដល់ទំនាក់ទំនងរវាងអាមេរិក និង EU ផងដែរ។
យន្តហោះ Airbus (រូបថត៖ vnanet.vn) |
ក្រោយពីសាលក្រមនេះ រដ្ឋអំណាចរបស់លោក Trump បានប្រកាសថា នឹងយកពន្ធ៧,៥ ពាន់លានដុល្លារអាមេរិកលើទំនិញនាំចេញរបស់អឺរ៉ុបជារៀងរាល់ឆ្នាំ។ យោងតាមព័ត៌មានពីការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានឲ្យដឹងថា វិធានការយកពន្ធទាំងនេះនឹងចូលជាធរមាននាថ្ងៃទី ១៨ ខែតុលា ដោយផ្តោតសំខាន់ទៅលើប្រទេសសំខាន់ៗចំនួន ៤ ដែលបានជួយឧបត្ថម្ភដល់ក្រុមហ៊ុន Airbus រួមមានបារាំង អង់គ្លេស អាល្លឺម៉ង់ និងអេស្ប៉ាញ។
គ្មានភាគីណាមួយទទួលបានផលប្រយោជន៍ឡើយ
ពិតណាស់ថា ការកើនឡើងនៃភាពតានតឹងខាងពាណិជ្ជកម្មរវាង EU និងសហរដ្ឋអាមេរិកគឺជាលទ្ធផល ដែលត្រូវបានចាត់ទុកជាមុន ដោយផ្តើមចេញពីគោលនយោបាយ“ អាមេរិកជាចម្បង” របស់ប្រធានាធិបតីលោក Donald Trump។ ក្រុមសេដ្ឋវិទូបានអះអាងថា ជម្លោះរវាងត្រើយទាំងសង្ខាងនៃមហាសមុទ្រអាត្លង់ទិចអាចបង្កការខូចខាតដ៏ធ្ងន់ធ្ងរដល់ទំនាកទំនង
ពាណិជ្ជកម្មទ្វេភាគី។ ចំពោះសហរដ្ឋអាមេរិកការ ប្រឈមមុខផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិង EU អាចធ្វើឲ្យក្រុមហ៊ុនពហុជាតិសាសន៍របស់អាមេរិកត្រូវចុះខ្សោយ បង្រួញទំហំទីផ្សារ បណ្តាលឱ្យពួកគេត្រូវលក់ទ្រព្យសម្បត្តិនៅឯបរទេស។ ទន្ទឹមនឹងនេះ ការដែលអាមេរិកបានយកពន្ធលើទំនិញរបស់ EU និងប៉ពាល់ដល់ទំនិញនាំចេញរបស់ EU ប្រមាណ ៥០០ លាន ដល់ ១ ពាន់លានអឺរ៉ូជារាប់រាល់ឆ្នាំ។
លើសពីនេះទៅទៀត សេដ្ឋកិច្ចសកលនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ យោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយ WTO កាលពីអាទិត្យមុន ក៏បានព្យាករណ៍ថាកំណើនពាណិជ្ជកម្មពិភពលោកនឹងថយចុះដល់ពាក់កណ្តាល បើប្រៀបធៀបនឹងការព្យាករណ៍កាលពីខែសីហាកន្លងទៅ។ ម៉្យាងវិញទៀត
អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ក៏បានព្រមានថាជម្លោះពាណិជ្ជកម្មកំពុងដាក់សម្ពាធលើទំនុកចិត្តនិងសកម្មភាពវិនិយោគរបស់សសហគ្រាស បង្កអស្ថិរភាពនយោបាយ និងបង្កអន្តរាយដល់យថាទស្សន៍កំណើននៃសេដ្ឋកិច្ចពិភពលោក។
ការព្រួយបារម្ភអំពីហានិភ័យនៃវិបត្តិសេដ្ឋកិច្ចកាន់តែខ្លាំងក្លា បន្ទាប់ពីរយៈពេលជាងមួយឆ្នាំ ដែលភាពតានតឹងខាងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនមិនទាន់បានបន្ធូរស្រាលឡើយ។ នាបច្ចុប្បន្ននេះ សង្គ្រាមពាណិជ្ជកម្មផ្សេងទៀតរវាងសហរដ្ឋអាមេរិកនិងអឺរ៉ុបគឺជាការព្រមានមួយគួរឲ្យសោកស្តាយចំពោះសេដ្ឋកិច្ច
ពិភពលោក៕