ការប្រឈមមុខមិនទាន់មានចុងបញ្ចប់។
ANH HUYEN -  
(VOV) /  
|
បណ្ដាស្ថាប័នរដ្ឋាភិបាលសហរដ្ឋអាមេរិកត្រូវបញ្ឈប់សកម្មភាពដោយសារកង្វះថវិការរដ្ឋ។ (AP) |
Vovworld-ជាមួយសេចក្តីសំរេចចិត្តនេះ មានបុគ្គលិករដ្ឋការពី៨សែនដល់១លាននាក់ក្នុងចំណោមបុគ្គលិករដ្ឋ២,៨លាននាក់ដែលកំពុងធ្វើការឲ្យរដ្ឋាភិបាល
សហរដ្ឋត្រូវបង្ខំឈប់សំរាកដោយគ្មានប្រាក់ខែ ទាហានប្រមាណ១,៤លាននាក់
នៅបន្តបំពេញការងារប៉ុន្តែទទួលប្រាក់ខែយឺតជាដើម។ ក្នុងពេលនោះ លើវិស័យ
សេដ្ឋកិច្ច ការខ្វែងគំនិតដ៏ជ្រាលជ្រៅនៅរដ្ឋសភាអាមេរិកបានធ្វើឲ្យប្រាក់ដុល្លារ
អាមេរិកធ្លាក់តំលៃ។ ក្នុងពេលធ្វើពាណិជ្ជកម្មនាថ្ងៃទី១តុលានៅទីផ្សារតូក្យូ ប្រាក់ដុល្លារអាមេរិកបានប្តូរជាមួយកំរិត៩៨,១៦យេនក្នុង១ដុល្លារអាមេរិក ធ្លាក់ចុះបើប្រៀបនឹងកំរិត៩៨,២១យេនក្នុង១ដុល្លារអាមេរិកនៅចុងថ្ងៃទី៣០កញ្ញា។ ប្រាក់
ដុល្លារអាមេរិកក៏ត្រូវធ្លាក់តំលៃបើប្រៀបនឹងប្រាក់ស្នូលស្ទើរតែទាំងអស់នៅក្នុង
ដំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ។
ជាច្បាស់ណាស់ថា ការជាប់គាំងខាងថវិការរបស់រដ្ឋាភិបាលអាមេរិកមាន
ការផលប៉ះពាល់ដល់ជ្រុងជ្រោយជាច្រើនរបស់ជីវភាពរស់នៅពិភពលោក។
ក្រុមហ៊ុនស្រាវជ្រាវ IHS បានព្យាករណ៍ថាអាមេរិកនឹងត្រូវខូចខាតយ៉ាងតិចបំផុត
ប្រមាណ៣រយលានដុល្លារអាមេរិកក្នុងមួយថ្ងៃដោយសារទិន្នផលសេដ្ឋកិច្ចបាន
ធ្លាក់ចុះ។ កំរិតនេះនឹងកើនឡើងប្រសិនបើស្ថានភាពបិទទ្វារបានអូសបន្លាយដ៏យូរធ្វើឲ្យទំនុកទុកចិត្តនិងការចំណាយរបស់អង្គភាពអាជីវកម្មអ្នកប្រើប្រាស់បន្តថយ
ចុះ។ តាមការព្យាករណ៍ថា រដ្ឋាភិបាលបិទទ្វារក្នុងរយៈពេល២សប្ដាហ៍នឹងធ្វើឲ្យ
កំណើន GDP នៃត្រីមាសទី៤ថយចុះ០,៥% បិទទ្វាររហូតក្នុងខែតុលានឹងធ្វើឲ្យ
GDP ថយចុះ២%។
ចំណងចងធំបំផុតក្នុងការតស៊ូនេះគឺ Obamacare។ តាមនោះក្រមច្បាប់នេះ
កំណត់ប្រជាជនអាមេរិកទាំងអស់ត្រូវមានធានារ៉ាប់រងសុខភាពមុនឆ្នាំ២០១៤។
បើមិនមាន គេនឹងត្រូវផាកពិន័យ។ នាបច្ចុប្បន្ន ប្រទេសអាមេរិកបានមានប្រជាជន
ប្រមាណ៥០លាននាក់ ស្រូបយក១៦%នៃចំនួនប្រជាជនគ្មានធានារ៉ាប់រង
សុខាភិបាល។ ច្បាប់ធានារ៉ាប់រងសុខភាពរបស់លោក Obama ត្រូវបានសង្ឃឹមថា
នឹងជួយមនុស្សប្រមាណ៣២លាននាក់ក្នុងចំណោមពោលខាងលើបានទទួល
សេវាកម្មសុខាភិបាលតាមរយៈធានារ៉ាប់រង។ តាមលទ្ធផលស្តង់មតិរបស់ក្រុមហ៊ុន
CNBC នោះ បានមានមតិប្រមាណ៤៤%គាំទ្រការផ្ដល់ថវិការសំរាប់កម្មវិធីធានារ៉ាប់រង
សុខភាពនេះក្នុងពេលនោះបរិមាណអ្នកប្រឆាំងត្រឹមតែស្រូបយក៣៨%តែប៉ុណ្ណោះ។
ប៉ុន្តែមជ្ឈដ្ឋានអ្នកមាននិងបណ្ដាព្រឹទ្ធសមាជិកគណបក្សសាធារណរដ្ឋបាន
ប្រឆាំងជំទាស់នឹង Obamacare ជាមួយមូលហេតុវានឹងធ្វើឲ្យប្រាក់ពន្ធរបស់ប្រជាជន
អាមេរិកកើនឡើងប្រមាណ៥សែនលានដុល្លារអាមេរិក។ បំរែបំរួលនេះជាការសាកល្បងដ៏ធំធេងចំពោះរដ្ឋាភិបាលរបស់ប្រធានាធិបតី Obama។ ឧបទ្ទេហេតុ
លើកទី១បានប្រព្រឹត្តទៅចុងឆ្នាំ១៩៩៥និងដើមឆ្នាំ១៩៩៦ ក្នុងពេលដែលប្រធានាធិបតី
Bill Clinton និងបណ្ដាថ្នាក់ដឹកនាំរដ្ឋសភាមិនទទួលបានការស្រុះចិត្តគំនិតអំពីមាត្រា
ក្នុងពង្រាងច្បាប់ថវិការរដ្ឋ។ ពេលនោះស្ថាប័នមួយចំនួនរបស់រដ្ឋាភិបាលសហរដ្ឋ
ត្រូវបិទទ្វារក្នុងរយៈពេល២១ថ្ងៃ។
នាបច្ចុប្បន្ន ប្រទេសអាមេរិកកំពុងរង់ចាំការកំណត់ពេលវេលាថ្មីមួយ។ តាមនោះ ថ្ងៃទី១៧តុលាខាងមុខនឹងជារយៈកាលកំណត់ចុងក្រោយសំរាប់ការដម្លើងអតិបរមានៃ
ប្រាក់បំណុលរបស់រដ្ឋាភិបាលដែលកំពុងនៅកំរិត១៦លាន៧សែនលានដុល្លារអាមេរិក។ប្រសិនបើរដ្ឋសភានៃប្រទេសនេះមិនអាចអនុម័តលើការដំឡើងកំរិតអតិបរមានៃប្រាក់
បំណុលនោះ ប្រទេសអាមេរិកនឹងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រត្រូវក្ស័យធុនអំពីខាង
ទ្រឹស្តី។ សាធារណៈមតិបានចាត់ទុកថា រួមជាមួយបញ្ហាកំរិតប្រាក់បំណុលសាធារណៈ បញ្ហាថវិការរដ្ឋនាបច្ចុប្បន្នបាននិងកំពុងគំរាមកំហែងស្ថិរភាពរបស់ខឿនសេដ្ឋកិច្ចធំ
បំផុតលើពិភពលោកនេះ៕
ANH HUYEN
-VOV