ការប្រណាំងចូលវិមានElysse-នៅមានប្រការចៃដន្យជាច្រើន
ANH HUYEN -  
(VOVWORLD) /  
(VOVworld) – ការបោះឆ្នោតប្រធានាធិបតីបារាំង កំពុងឈានទៅដល់កំណាត់ផ្លូវ
ចុងក្រោយ។ លទ្ធផលនៃការស្ទង់មតិនាពេលថ្មីៗនេះ បានឆ្លុះបញ្ឆាំងនូវការពិត
ជាក់ស្ដែង១គឺការប្រណាំងចូលវិមាន Elysse មិនងាយស្រួលចំពោះបណ្ដាបេក្ខជន
ទេ។ សូមអញ្ចើញលោកអ្នកនាង មកដល់បទសរសេររបស់ Anh Huyen - អ្នកយក
ព័តមាននៃវិទ្យុសម្លេងវៀតណាម ដោយប្រធានបទ៖ការប្រណាំងចូលវិមានElysse-នៅមានប្រការចៃដន្យជាច្រើន។
|
ការបោះឆ្នោតប្រធានាធិបតីបារាំង កំពុងឈានទៅដល់កំណាត់ផ្លូវចុងក្រោយ(http://baotintuc.vn) |
តាមលទ្ធផលនៃការស្ទង់មតិ របស់វិទ្យាស្ថានស្រាវជ្រាវសាធារណះមតិ និង
ទីផ្សារបារាំង (CSA) ប្រកាស នាថ្ងៃទី 19 មេសា ថា៖ ចន្លោះរវាងបេក្ខជនជួរមុខចំនួនពីររូបគឺ ប្រធានាធិបតី Nicolas Sarkozy នៃគណះបក្សស្ដាំនិយម សម្ព័ន្ធភាព ដើម្បីចលនាប្រជាជន (UMP) និងគូរប្រជែង គឺលោក Francois Hollande នៃគណះបក្សឆ្វេងនិយម សង្គមនិយម (PS) កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។តាមលទ្ធផល នោះ បេក្ខជន Francois Hollande មានការបោះជំហានយ់ាងខ្លឺងក្លា ក្នុងវង់ទីមួយ នៃ
ការបោះឆ្នោត ប្រធានាធិបតី ដោយទទួលបានសំលេងគាំទ្រចំនួន 29 % កើន 2%
បើប្រៀបទៅនឹងសប្ដាហ៍មុន ចំពោះគូរប្រជែង Nicolas Sarkozy ចំនួន៥ពិន្ទុ។ ក៏តាម
CSA ថា៖ ក្នុងវង់ទីពីរ បេក្ខជនគណះបក្សឆ្វេងនិយមសង្គមនិយម(PS)កាន់តែឃ្លាត ឆ្ងាយជាងទៀត ជាមួយសំលេងគាំទ្រចំនួន 58% កើន ១% បើប្រៀបទៅនឹងប្រធានា
ធិបតីជិតអស់អាណត្តិ Nicolas Sarkozy (42% ថយចុះ ១%)…
ការចលនារកសម្លេងឆ្នោត កំពុងចូលក្នុងដំណាក់កាលចុងក្រោយ បេក្ខជនទាំង
អស់ សុទ្ធតែប្រមូលផ្តុំ បង្កើតរូបភាពស្រស់ស្អាត ចំពោះអ្នកបោះឆ្នោត។នាបច្ចុប្បន្នការ យកចិត្តទុកដាក់កំពុងផ្តោតទៅលើ បេក្ខជនNicolas Sarkozy និង លោក Francois Holl
ande ។ តាមសាធារណះមតិថា៖ចំណុចពិសេស ក្នុងការបោះឆ្នោតលើកនេះគឺ នេះគឺ ជាលើកដំបូងដែល ប្រធានាធិបតីកំពុងកាន់អំណាច ធ្លាក់ក្នុងស្ថានភាពលំបាក់ ។
|
បេក្ខជនជួរមុខចំនួនពីររូបគឺ ប្រធានាធិបតី Nicolas Sarkozy នៃគណះបក្សស្ដាំនិយម សម្ព័ន្ធភាព ដើម្បីចលនាប្រជាជន និងគូរប្រជែង គឺលោក Francois Hollande នៃគណះបក្សឆ្វេងនិយម សង្គមនិយម (http://www.vietnamplus.vn) |
សេចក្តីសង្ឃឹមរបស់លោក Sarkozy គឺជាឧត្តមភាពអំពីបទពិសោធក្នុងពេលប្រឈម
មុខជាមួយគូរប្រជែង Hollande នៅការសន្ទនាផ្ទាល់ចំនួន២ប្រសិនបើការបោះឆ្នោត ប្រ ធានាធិបតីនេះត្រូវចូលវគ្គទី២។ ប៉ុន្តែក្តីសង្ឃឹមនោះមិនងាយស្រួលនាំមកនូវប្រការចៃ
ដន្យទេ មូលហេតុគឺក្នុងអាណាត្តិ៥ឆ្នាំរបស់ខ្លួនលោក Sarkozy មិនទទួលបានជោគជ័យ ជាច្រើនឡើយ។ អាត្រាបំណុលសាធារណកើនឡើងយ៉ាងធ្ងន់ធ្ង ការបាត់អាជិពកើនខ្ពស់ កំណើនត្រូវធ្លាក់ចុះ សង្គមអស្ថិរភាពជាង។ ទោះបីមិននិយាយចេញក៏ដោយ ប៉ុន្តែក្នុងផ្ទៃ
ក្នុង UMP បានមានអ្នកគិតថា លោក Sarkozyនឹងមិនអាចឈ្នះទេ។
ក្នុងពេលនោះសញ្ញាសម្គាល់ដែលបេក្ខជនឆ្វេងនិយម Hollande ដណ្ដើមបានក្នុងយុទ្ធនាការប្រជែងសន្លឹកឆ្នោតគឺមានគោលមាគា៍មួយជាមួយបណ្ដាកិច្ចសន្យាដ៏ច្បាស់លាស់ ប្រសិន
បើ ជាប់ឆ្នោតជាប្រធានាធិបតី។ ក្នុងនោះគួរឲ្យយកចិត្តទុកដាក់គឺកិច្ចសន្យានឹងកាត់ បន្ថយប្រាក់ខែ៣០%របស់ប្រធានាធិបតីនិងបណ្ដាសមាជិករដ្ឋាភិបាល តាក់តែងធម្មនុញ្ញ អំពីសីលធម៍វិជ្ជាជីវះសំរាប់សមាជិកគណៈរដ្ឋមន្ត្រីជាដើម។
នាបច្ចុប្បន្នការស្ទង់ប្រជាមតិថ្មីបំផុតសុទ្ធតែសឲ្យឃើញថា លោក Sarkozy មានពិន្ទុតិចជាងលោក Hollande។ ប៉ុន្តែមជ្ឈដ្ឋានអ្នកវិភាគបានឲ្យដឹងថាកំរិតសម្លេងគាំទ្រ ដែល
បេក្ខជន នាំមុខទាំង២រូបនេះ អាចទទួលបានប្រហាក់ប្រហែលគ្នាគឺ៣០%។ ដូច្នេះអាច និយាយបានថាដល់ឥឡូវនេះមិនអាចមាន
ទស្សទាយ ច្បាស់លាស់៣ក្នុងវគ្គទី១បានឡើយ។ ការលំបាករបស់លោក Sarkozy គឺ ប្រហែលជាលោកគ្មានសម្ព័ន្ធមិត្តដើម្បីអាចរកសម្លេងគាំទ្រសំរាប់វគ្គទី២។ ពីព្រោះ បេក្ខជនចំនួន២រូបគឺលោកស្រី Marine Le Pen និងលោក Francois Bayrou សុទ្ធតែរិះគន់ យ៉ាងខ្លាំងប្រធានាធិបតីនាបច្ចុប្បន្ន។ ប៉ុន្តែប្រការនោះមិនមានន័យថា បេក្ខជនគណៈបក្ស សង្គមនិយម Francois Hollande អាចរកបានសម្លេងគាំទ្រចាំបាច់យ៉ាងគ្រប់គ្រាន់ឡើយ។ ទាំងអស់នោះបានសឲ្យឃើញថា ម្នាក់ៗមិនទាន់អាចបញ្ជាក់យ៉ាង ច្បាស់លាស់ក្នុងការ សម្លេងគាំទ្រសំរាប់បេក្ខជន ក្នុងវគ្គទី២ទេ។ ដូច្នេះការប្រណាំងចូលវិមាន Elysee នៅមានប្រការចៃដន្យជាច្រើន៕
ANH HUYEN
-VOVWORLD