|
ការប្រណាំងទៅប៉ូលខាងជើង (Moscow Times) |
Vovworld-បំរ៉ែបំរួលអាកាសធាតុក្នុងប៉ុន្មានឆ្នាំកន្លងទៅកំពុងធ្វើឲ្យទឹកកកនៅ
ប៉ូលខាងជើងរលាយយ៉ាងលឿននិងនេះអាចជាសោកនាដកម្មបរិស្ថានយ៉ាងធ្ងន់
ធ្ងរបំផុតដែលមនុស្សលោកកំពុងត្រូវប្រឈមមុខ។ ប៉ុន្តែការផ្លាស់ប្តូរអំពីអាកាស
ធាតុនៅប៉ូលខាងជើងបានបើកចេញឱកាសមិនដែលធ្លាប់មានសំរាប់មនុស្សអាច
អាជីវកម្មប្រភពធនធានធម្មជាតិដ៏សម្បូរនៅទីនេះ។
ការប្រណាំងរវាងបណ្ដាមហាអំណាច
នាពេលកន្លងទៅរុស្ស៊ីបានបើកទូលាយឥទ្ធិពលរបស់ខ្លួននៅប៉ូលខាងជើង
ដោយការបង្កើនហេដ្ឋានរចនាសម្ព័ន្ធនិងវត្តមាននៃកំលាំងយោធា។ នាឆ្នាំ២០១៤
ប្រធានាធិបតីរុស្ស៊ីលោក Putin បានសំរេចចិត្តចំណាយចំនួនប្រាក់៤ពាន់២រយលាន
ដុល្លារអាមេរិកសំរាប់កម្មវិធីអភិវឌ្ឍន៍ប៉ូលខាងជើង។ នាពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួង
ការពារជាតិរុស្ស៊ីលោក Sergei Shoigu បានអះអាងថា ចុងឆ្នាំ២០១៥ រុស្ស៊ីនឹងបង្កើន
ការដាក់ពង្រាយកំលាំងប្រដាប់អាវុធនៅដំបន់នេះ តាមនោះដាក់ពង្រាយកងវរៈសេនា
ធំយន្តហោះចម្បាំងកងទ័ពជើងទឹកមួយនិងកងវរៈសេនាធំការពារដែនអាកាសសំរាប់
កំលាំងដែលមានស្រាប់។
ដោយមិនចង់យឺតយាវបើប្រៀបនឹងរុស្ស៊ីនោះ អាមេរិកបានអនុវត្តយុទ្ធសាស្ត្រជាតិ
ថ្មីចំពោះដំបន់ពោពេញទៅដោយសក្ដានុភាពនេះ។ ជាស្ដែងគឺប្រទេសនេះបានជំរុញ
កិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តក្នុងការដោះស្រាយបញ្ហាបរិស្ថានសន្តិសុខនិង
សេដ្ឋកិច្ចនៅប៉ូលខាងជើង។
មិនត្រឹមតែមានអាមេរិកនិងរុស្ស៊ីសំដៅមកប៉ូលខាងជើងប៉ុណ្ណោះទេ ប្រទេសជា
ច្រើនផ្សេងទៀតក៏កំពុងខំប្រឹងប្រែងបង្កើនក្របខ័ណ្ឌនិងវត្តមាននៅដំបន់នេះដែរ។
ចិនបានប្រកាសថា ប្រទេសនេះមានផលប្រយោជន៍យុទ្ធសាស្ត្រនៅសមុទ្រខាងជើង
និងកសាងកំលាំងនាវាបំបែកទឹកកក។ប៉េកាំងក៏ខំប្រឹងប្រែងដណ្ដើមបានតួនាទីឃ្លាំ
មើលអចិន្ត្រៃយ៍នៅក្រុមប្រឹក្សាប៉ូលខាងជើងផងដែរ។ ក្នុងកាយវិការមួយបង្ហាញនូវ
មហិច្ឆតារបស់ខ្លួនគឺនៅចំថ្ងៃលោក Obama ទៅកាន់ប៉ូលខាងជើងនោះ គឺនៅលំហរ
សមុទ្រ Alaska មានវត្តមានក្រុមនាវាចម្បាំងចំនួន៥គ្រឿងរបស់ចិន។
តើអ្នកណានឹងដណ្ដើមបានសិទ្ធិត្រួតពិនិត្យ
តាមទិន្នន័យរបស់អង្គការសហប្រជាជាតិថា សមុទ្រទឹកកកខាងជើងមាន
ធនធាន១/៤លើផែនដីដែលមិនទាន់បានរកឃើញ។ រីឯតាមការវាយតំលៃរបស់
ស្ថាប័នភូមិសាស្ត្រអាមេរិកគឺដំបន់នេះមានបរិមាណឧស្ម័នដុត៣០% ប្រេងរ៉ែ១៣%
ធ្យូងថ្ម១០% ផលរ៉ែផ្សេងៗនៃពិភពលោក។
ប៉ុន្តែតាមការវាយតំលៃរបស់អ្នកជំនាញការថា ក្នុងការប្រណាំងនេះរុស្ស៊ីកំពុង
បង្ហាញនូវប្រៀបខ្លាំងរបស់ខ្លួន។ សមត្ថភាពរបស់អាមេរិកនៅដំបន់នេះច្បាស់ណាស់
ថានៅមានកំហិត ក្នុងនោះកំហិតធំបំផុតគឺអាមេរិកខ្វះហេដ្ឋានរចនាសម្ព័ន្ធចាំបាច់
ដើម្បីរក្សាវត្តមាននៅប៉ូលខាងជើង។ ក្រុមនាវាយាមល្បាតនៅប៉ូលខាងជើងរបស់អាមេរិកនាបច្ចុប្បន្នត្រឹមតែមាននាវាបំបែកទឹកកកចំនួន២គ្រឿង ប៉ុណ្ណោះខណៈដែល
រុស្ស៊ីមាននាវាបំបែកទឹកកក់ចំនួន៤០គ្រឿងរួមជាមួយនាវាចំនួន១១គ្រឿងកំពុងបាន
ដំឡើង។ បន្ថែមនោះទៀត អាមេរិកគ្មានប្រៀបខ្លាំងអំពីភូមិសាស្ត្រនិងមនុស្សបើប្រៀប
ជាមួយរុស្ស៊ីឡើយ ខណៈដែលផ្ទៃដី៦០%នៅប៉ូលខាងជើងរបស់ដែនដីរុស្ស៊ីនិងចំនួនប្រជាជន៨០%នៅប៉ូលខាងជើងរបស់រុស្ស៊ី។ ប្រធានាធិបតី Obama បានស្នើរបង្កើន
បន្ថែមថវិការរដ្ឋដើម្បីកសាងក្រុមនាវាបំបែកទឹកកកថ្មីសំរាប់កំលាំងយាមល្បាតអាមេរិក
អាចយាមល្បាតក្នុងដំបន់ពេញឆ្នាំ។
ខណៈពេលនោះចិនទោះបីជាមានមហិច្ឆតាជាច្រើនក្តី ប៉ុន្តែជាច្បាស់ណាស់ថា
ចម្ងាយភូមិសាស្ត្រនិងការលំបាកខាងសេដ្ឋកិច្ចនាបច្ចុប្បន្ននឹងបណ្ដាលកំហិតលើមាគ៌ា
ស្វែងរកផ្លូវនាវាចរណ៍ថ្មីនៅសមុទ្រទឹកកកខាងជើង។ ការប្រណាំងដណ្ដើមសិទ្ធិ
អធិបតេយ្យភាពនៅប៉ូលខាងជើងទើបតែចាប់ផ្ដើមហើយនិងពិតប្រាកដនឹងខ្លាំងក្លានា
ពេលខាងមុខ៕