ការប្រយុទ្ធនៅអាហ្គានីស្ថាន៖ ភាពទល់ច្រកគ្មានទីបញ្ចប់

(VOVWORLD) - នាប៉ុន្មានថ្ងៃកន្លងទៅ រដ្ឋធានី Kabul របស់អាហ្គានីស្ថាន រងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរអំពីអាយុជីវិតដោយសារការវាយប្រហារភេរវកម្មដ៏បង្ហូរឈាមដែលបានកើតមានឡើងជាបន្តបន្ទាប់។ អាចនិយាយបានថា៖ នេះជាបណ្ដាការវាយប្រហារដ៏បង្ហូរឈាមបំផុតគិតតាំងពីពេលអាមេរិកនិងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បញ្ចប់ជាផ្លូវការសកម្មភាពប្រយុទ្ធនៅអាហ្វានីស្ថាននាឆ្នាំ ២០១៤។ ប្រការនេះបណ្តាលឲ្យឡើងការព្រួយបារម្ភ អំពីប្រសិទ្ធភាពនៃការជួយឧបត្ថម្ភរបស់អាមេរិកសំរាប់រដ្ឋអំណាចអាហ្គានីស្ថានក្នុងការស្ថិរភាពប្រទេសជាតិនិងវាយបរាជ័យកំលាំងជ្រុលនិយម។ 
ការប្រយុទ្ធនៅអាហ្គានីស្ថាន៖ ភាពទល់ច្រកគ្មានទីបញ្ចប់ - ảnh 1 ការប្រយុទ្ធនៅអាហ្គានីស្ថាន៖ ភាពទល់ច្រកគ្មានទីបញ្ចប់

នាថ្ងៃទី ២៩ មករា ទាហានអាហ្វានីស្ថានចំនួន ១១ នាក់បានស្លាប់បាត់បង់ ជីវិតក្នុងការវាយប្រហាររបស់អង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS)។ មុននោះ ២ ថ្ងៃ ប៉ុណ្ណោះ ការវាយប្រហារអត្តឃាតដោយគ្រាប់បែកផ្ទុកក្នុងរថយន្តដែលកំលាំង ជ្រុលនិយមតាលីបង់ឈរនៅខាងក្រោយបានកើតមានឡើងនៅមជ្ឈមណ្ឌលរដ្ឋធានី Kabul ដែលធ្វើឲ្យមនុស្សជាង ១០០ នាក់ត្រូវស្លាប់។ ក្នុងអំឡុង ១ ខែកន្លង ទៅនេះ ទាំង IS និងងកំលាំងតាលីបង់បានវាយប្រហារផ្ទួនៗទៅលើរដ្ឋធានី Kabul ក្នុងការអសមត្ថភាពរបស់រដ្ឋាភិបាលអាហ្វានីស្ថាន។

ចន្លោះប្រហោងផ្នែកខាងសន្តិសុខ

អាប់ហ្វានីស្ថានធ្លាក់ចូលក្នុងស្ថានភាពអស្ថិរភាពខាងសន្តិសុខពីយូរយារ ណាស់មកហើយដោយសារការប៉ះទង្កិចនានារវាងកងកំលាំងនៃប្រទេសនេះ ជាមួយកំលាំងជ្រុលនិយមតាលីបង់។ ឆ្លៀតយកស្ថានភាពអស្ថិរភាពពោលខាង លើ អង្គការភេរវកម្មផ្សេងៗទៀតក៏បានបង្កើតបណ្តាញរបស់ខ្លួននៅប្រទេសនេះ ជាពិសេសគឺ IS។ ដើម្បីទប់ទល់នឹងសភាពការពោលខាងលើ នាពេលថ្មីៗនេះ បណ្ដាកំលាំងសន្តិសុខរបស់អាហ្គានីស្ថានបានបង្កើនបណ្ដាយុទ្ធនាការយោធា ក្នុងទូទាំងប្រទេសដើម្បីប្រយុទ្ធប្រឆាំងនឹងជនប្រដាប់អាវុធឥស្លាមជ្រុលនិយម។ ប៉ុន្តែ បណ្ដាការប៉ះទង្កិចរវាងកងទ័ពរដ្ឋាភិបាលជាមួយបណ្ដាជនប្រដាប់អាវុធ ឥស្លាមជ្រុលនិយមបានធ្វើឲ្យទាហានអាហ្គានីស្ថានត្រូវស្លាប់បាត់បង់ជីវិតជាច្រើន។

អាចឃើញថា៖ គិតតាំងពីពេលអាមេរិកនិង NATO ដកទ័ពចេញពី អាហ្វានីស្ថាន តាលីបង់បានស្តារការជះឥទ្ធិពលរបស់ខ្លួនជាបណ្តើរៗ កសាង កំលាំងហើយងើបឡើងនិងទន្ទ្រានកាន់កាប់តំបន់ជាច្រើននៅអាហ្វានីស្ថាន។ តាលីបង់បានដំណើរការវាយប្រហារជារៀលរាល់ថ្ងៃ ភាគច្រើនក្នុងនោះតម្រង់ទៅ លើកំលាំងសន្តិសុខអាហ្វានីស្ថានដែលអាមេរិកជួយឧបត្ថម្ភ។ តាមរបាយការណ៍ របស់ អ.ស.ប. ដែលបានប្រកាសនាចុងឆ្នាំ ២០១៧ តាលីបង់មិនត្រឹមតែបើកទូ លាយបណ្តាញរបស់ខ្លួន ប៉ុណ្ណោះទេ ថែមទាំង ពង្រឹកបានទីកន្លែងដែលពួក គេកំពុងទន្ទ្រានកាន់កាប់ទៀតផង។ គ្រោះថ្នាក់ថែមទៀតខណៈពេលដែលតាលីបង់បានជ្រៀតចូលក្នុងកំលាំងសន្តិសុខអាហ្វានីស្ថានដើម្បីដំណើរការវាយប្រហារពីខាងក្នុងដែលធ្វើឲ្យស្ថានភាពសន្តិសុខកាន់តែអាក្រក់ទៅៗពីមួយថ្ងៃទៅ

មួយថ្ងៃ។

សំណួរបានសួរថា៖ ហេតុអ្វីកំលាំងសន្តិសុខអាហ្វានីស្ថានដែលបានអាមេរិកជួយឧបត្ថម្ភនិងបណ្តុះបណ្ដាលនោះកាន់តែក្លាយទៅជាអសមត្ថភាពយ៉ាងដូច្នេះចំពោះការវាយប្រហារទាំងនោះ? តាមមជ្ឈដ្ឋានអ្នកសង្គេតថា៖ បញ្ហាសំខាន់គឺកំលាំងនេះត្រូវបានបង្កើតដ៏ប្រញាប់ប្រញាល់ពេកដែលប្រមូលផ្តុំសេនាជនគ្រប់ប្រភេទកាន់សាសនាខុសពីគ្នា។ មូលហេតុដទៃទៀតគឺ អាមេរិកត្រូវប្រមូលទ័ពសំដៅប្រយុទ្ធប្រឆាំងនឹង IS នៅអ៊ីរ៉ាក់និងស៊ីរី ដោយហេតុនេះ បានបង្កើតឡើងចន្លោះប្រហោងសន្តិសុខនៅអាហ្វានីស្ថាន។

ការប្រយុទ្ធប្រឆាំងគ្មានទីបញ្ចប់

នាខែសីហាឆ្នាំ ២០១៧ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសយុទ្ធនាការមួយសំរាប់អាហ្វានីស្ថាន។ តាមនោះ ដាក់សម្ពាធខ្លាំង ថែមទៀតទៅលើកំលាំងតាលីបង់ដើម្បីចាប់បង្ខំពួកគេត្រូវចរចាសន្តិភាពជាមួយ រដ្ឋាភិបាលអាហ្វានីស្ថាន។ ក្រៅពីនោះ អាមេរិកក៏ដាក់សម្ពាធន៍ទៅលើប៉ាគីស្ថាន ចាប់បង្ខំ Islamabad មានវិធានការរឹតបន្តឹងប្រកបដោយប្រសិទ្ធភាពដើម្បី ទប់ស្កាត់សកម្មភាពជួយឧបត្ថម្ភតាលីបង់ដែលកំពុងទន្ទ្រានកាន់កាប់តំបន់ព្រំ ដែនភាគច្រើនរវាងប៉ាគីស្ថាននិងអាហ្វានីស្ថានដើម្បីធ្វើជាមូលដ្ឋានអនុវត្តសកម្ម ភាព។

រហូតមកដល់ពេលនេះ បណ្ដាសេចក្តីប្រកាសនិងការដាក់សម្ពាធពីសតវិ មានមិនទាន់ពង្រីកបានប្រសិទ្ធភាពនៅឡើយទេ។ ដើម្បីឈ្នះតាលីបង់និង IS រដ្ឋអំណាច Kabul ត្រូវដណ្តើមឲ្យបានជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋដោយ បញ្ជាក់ថា៖ រដ្ឋាភិបាលកំពុង គ្រប់គ្រងប្រទេសជាតិ ធានាសុវត្ថិភាពសំរាប់គេ ប៉ុន្តែប្រការនេះមិនងាយស្រួលអនុវត្តបាន។ បណ្ដាការវាយប្រហារជាបន្តបន្ទាប់របស់

តាកីបង់និង IS នាពេលថ្មីៗនេះ បង្ហាញនូវសមត្ថភាពអន់ខ្សោយរបស់រដ្ឋអំណាចអាហ្វានីស្ថានក្នុងការធានាសន្តិសុខសំរាប់ប្រទេសជាតិ។

បន្តពង្រឹងប្រៀបខ្លាំងរបស់កងទ័ពអាហ្វានីស្ថាន បង្កើនចំនួនទាហាន អាមេរិកប្រចាំនៅប្រទេសនេះដែលត្រូវបានហៅថា «យុទ្ធនាការថ្មី» របស់អាមេរិក នៅអាហ្វានីស្ថាន។ ប៉ុន្តែ ការដែល ក្រុមជាច្រើនឡើងសម្លេងទទួលខុសត្រូវក្នុង បណ្ដាការវាយប្រហារបានសរឲ្យឃើញថា៖ ការគំរាមកំហែងសន្តិសុខរបស់ អាហ្វានីស្ថានមិនមែនមានតែតាលីបង់ទេ ហើយនៅមាន IS បណ្តាញភេរវកម្ម Haqqani និង al-Qaeda រួមជាមួយអង្គការជ្រុលនិយមផ្សេងៗទៀតផង។ នេះជា សំណួរធំមួយចំពោះប្រធានាធិបតីអាមេរិក លោក Donald Trump។ មជ្ឈដ្ឋានអ្នក ប្រាជ្ញាអន្តរជាតិបញ្ជាក់ថា៖ ប្រៀបខ្លាំងយោធាមិនអាចដោះស្រាយជំលោះនៅ ប្រទេសអាស៊ីខាងត្បូងនេះបានឡើយ។ កិច្ចព្រមព្រៀងមួយសំរាប់ជំលោះនៅ អាហ្វានីស្ថានប្រហែលពិបាកទទួលឲ្យបាននាបច្ចុប្បន្ន ហើយអនាគតខាងមុខ របស់អាហ្វានីស្ថាននៅពោពេញទៅដោយអស្ថិរភាពនិងអំពើហឹង្សា៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ