ការប្រសើរសម្រាប់ទីផ្សារអចលនទ្រព្យវៀតណាម។
HONG VAN -  
(VOVWORLD) /  
Vovworld-យោងទៅតាម ច្បាប់ស្តីពីលំនៅដ្ឋាន(ធ្វើវិសោធនកម្ម)ក្រុមអង្គការបុគ្គល
បរទេសដែលត្រូវបានអនុញ្ញាតឲ្យស្នាក់នៅនិងដំណើរការអាជីវកម្មនៅក្នុងប្រទេស
វៀតណាមអាចជាម្ចាស់លើអចនទ្រព្យផ្ទាល់ទាំងនោះ។
ការប្រសើរសម្រាប់ទីផ្សារអចលនទ្រព្យ
លើការពិតជាក់ស្តែងការកំណត់ពោលខាងលើត្រូវបានអនុវត្តជាសាកល្បងនៅវៀត
ណាមក្នុរយះពេល៥ឆ្នាំកន្លងទៅ។ប៉ុន្តែដោយសារការរិតបន្តឹងច្បាប់នានានោះចំនួន
ជនបរទេសមានផ្ទះនៅវៀតណាមនៅតិចតួចណាស់។ហេតុដូច្នេះការការបន្ឋូស្រាល
លក្ខណះដើម្បីផ្តល់សិទ្ឋិក្រុមជនបរទេសទិញផ្ទះដោយខ្លួនឯងនិងមានកម្មសិទ្ឋិនៅ
វៀតណាមលើកនេះទទួលបានប្រតិកម្មយ៉ាងសកម្មពីសាធារណមតិ។លោក Le
Hoang Chau ប្រធានសមាគមអចនទ្រព្យទីក្រុងហូជីមិញភាកខាងត្បូងវៀតណាមចាត់
ទុកថា៖“ច្បាប់ស្តីពីលំនៅដ្ឋានលើកនេះបានបង្កលក្ខណះងាយស្រួលសំរាប់ជនបរទេស
មានផ្ទះនិងកម្មសិទ្ឋិនៅវៀតណាម។តាមនោះ ជនបរទេសដែលត្រូវបានអនុញ្ញាតឲ្យ
ឆ្លងដែនចូលវៀតណាមអាចទិញផ្ទះវីឡានិងល្វែងខុនដូតាមការកំណត់ទៀតផង។ “
|
រូបថត អិនធឺណែត |
នៅវៀតណាមនាបច្ចុប្បន្ននេះមានជនបរទេសចំនួន៧ម៉ឺននាក់រស់នៅ។ដូច្នេះតម្រូវការ
ខាងផ្ទះនៅគឺធំធេងណាស់។ការដែលវៀតណាមបំពេញតម្រូវការនេះបានសរឲ្យឃើញ
ថា៖វៀតណាមកំពុងជំរុញខ្លាំងការធ្វើសមាហរណកម្មអន្តរជាតិ។បណ្ឌិត Pham Sy Liem
អនុប្រធានសមាគមសំណង់ទូទៅវៀតណាមអោយដឹងថា៖“ ការបើកទ្វាសំរាប់ទីផ្សារ
ទាំងឡាយដែលក្នុងនោះមានទីផ្សារអចនទ្រព្យនិងធ្វើឲ្យប្រភពផ្គត់ផ្គង់កើនឡើង។លើពី
នេះទៀតយើងនឹងមានបន្ថែមបទពិសោជន៍ក្នុងការធ្វើអាជីវកម្មអចនទ្រព្យទៀតផង។ “
ចក្ខុវិស័យដ៍យូរអង្វែង
ការអនុញ្ញាតឲ្យជនបរទេសមានផ្ទះនៅវៀតណាមត្រូវបានចាត់ទុកជារូបភាពនាំចេញ
នៅនឹងកន្លែង១។ លោក Le Ba Chi Nhan សេដ្ឋវិទូអោយដឹងថា៖“ការដែលជនបរទេស
អាចទិញផ្ទះនៅវៀតណាមក្រោយពីបានអនុញ្ញាតឆ្លងដែនជាកត្តាងាយស្រួល១។ លំហូរ
សាច់ប្រាក់ចូលក្នុងវិស័យអចលនទ្រព្យនេះ ត្រូវបានជាប់គាំង អស់រយៈពេលពី៤ឆ្នាំទៅ
៥ឆ្នាំមកហើយ ។ “
ទីផ្សារអចលនទ្រព្យវៀតណាមត្រូវបានចាត់ទុកជាទីផ្សារ១គួរឲ្យទាក់ទាញ។ ការធ្វើ
វិសោធនកម្មច្បាប់ស្តីពីលំនៅដ្ឋានលើកនេះផ្តល់មកនូវឱកាសផងនិងការសាកល្បង
សំរាប់អង្គភាពអាជីវកម្មផង។លោកNguyen Ngoc Thanh អនុប្រធានសមាគមអចលន
ទ្រព្យវៀតណាមចាត់ទុកថា៖“នេះជាឱកាសថ្មីសំរាប់វិនិយោគិន ព្រមទាំងបង្កើតតម្រូវ
ការថ្មីឲ្យ ទីផ្សារអចលនទ្រព្យ។ប៉ុន្តែវាទាមទារស្តង់ដាក្នុងការវិនិយោគតាមទំលាប់
អន្តរជាតិ។វាក៍ជាការសាកល្បងសំរាប់វិនិយោគិនផងដែរ។ “
សាស្រ្តាចារ្យ Dang Hung Vo ចាត់ទុកថា៖នេះជាឱកាសយ៉ូអង្វែងឲ្យផ្សារអចលនទ្រព្យ
វៀតណាម។លោកមានបហ្រសាសន៍ថា៖“ រួមជាមួយការបន្ឋូស្រាលការកំណត់ច្បាប់
នោះយើងនៅមានបញ្ហាជាច្រើនដែលត្រូវតែធ្វើដែលក្នុងនោះមានប្រការធ្វើឲ្យជន
បរទេជឿជាក់ទៅលើប្រព័ន្ឋច្បាប់របស់វៀតណាម។ “
ច្បាប់ស្តីពីលំនៅដ្ឋាននេះនឹងចាប់ចូលជាធរមានតាំងពីថ្ងៃទី១កក្កដាឆ្នាំ២០១៥ខាងមុខ
តទៅ។ច្បាប់នេះនឹងផ្តល់មកឱកាសថ្មីឲ្យទីផ្សារអចនទ្រព្យវៀតណាមរួមចំណែក
អភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងប្រទេសជាពិតប្រាកដ៕
HONG VAN
-VOVWORLD