|
ការផ្ដល់ជំនួយអាវុធមិនមែនជាដំណោះស្រាយល្អបំផុតសំរាប់សម្ព័ន្ធភាពប្រឆាំង IS ឡើយ |
Vovworld-សម្ព័ន្ធភាពអារ៉ាប់ស៊ីរីជាក្រុមទាហានដែលទើបនឹងបានបង្កើតរួម
មានក្រុមសេនាជនជនជាតិឃឺត និងក្រុមអារ៉ាប់ផ្សេងៗដូចជា Jaysh al Thuwwar
និង Arab Jaysh al Sanadeed។ កំលាំងនេះកំពុងប្រយុទ្ធនៅភាគខាងជើងស៊ីរី ជួយ
អាមេរិកនិងសម្ព័ន្ធមិត្តប្រមូលព័ត៌មានចារកម្មអំពីគោលដៅរបស់ IS។ នាបច្ចុប្បន្ន
SAC មានជនប្រដាប់អាវុធប្រមាណ៤ដល់៥ពាន់នាក់។
ក្នុងវគ្គផ្ដល់ជំនួយដើមដំបូងដោយជើងអាកាសសំរាប់ SAC អាមេរិកបានផ្គត់
ផ្គង់អាវុធ៥០តោនក្នុងនោះមានអាវុធធុនស្រាលភាគច្រើនគឺកាំភ្លើងនិងគ្រាប់បែក។
អ្នកនាំពាក្យបញ្ជាការដ្ឋានកណ្ដាលអាមេរិក (USCC) Patrick Ryder បានអះអាងថា
កំលាំងអាមេរិកបានត្រួតពិនិត្យម៉ត់ចត់ថ្នាក់ដឹកនាំ SAC ដើម្បីធានាក្រុមនេះប្រឆាំង
នឹង IS ដែលមិនមែនបន្តដៃឲ្យភេរវកម្មឡើយ។
លុបចោលភារកិច្ចហ្វឺកហាត់ដែលមិនអាចធ្វើទៅបាន ប្តូរទៅផ្ដល់ជំនួយអាវុធ
ក្នុងការខំប្រឹងប្រែងរុញថយក្រោយការវាយប្រហាររបស់កំលាំង IS នោះ ពីដើម
ឆ្នាំមក អាមេរិកបានលៃទុកចំនួនប្រាក់៥០០លានដុល្លារអាមេរិកសំរាប់កម្មវិធីហ្វឹក
ហាត់ឲ្យទាហានចំណាន៥៤០០នាក់។ ប៉ុន្តែផែនការនេះត្រូវដួលរំលំក្នុងកន្លះឆ្នាំតែ
ប៉ុណ្ណោះ កម្មវិធីទើបនឹងបានហ្វឺកហាត់សំរាប់ទាហានជាង១០០នាក់ប៉ុណ្ណោះ។ ជាង
នេះទៅទៀតនាបច្ចុប្បន្នត្រឹមតែ២/៣ទាហាននោះនៅតែចូលរួមសង្គ្រាមប្រឆាំងនឹង
IS នៅស៊ីរី។
ចំពោះស្ថានភាពពោលខាងលើ វ៉ាស៊ីនតោនបានផ្លាស់ប្តូររបៀបជួយឧបត្ថម្ភភាគី
ប្រឆាំងនៅស៊ីរីតាមទិសដៅប្រសិទ្ធិភាពជាង។ ដោយមានបរិមាណអាវុធដែលបាន
ជួយឧបត្ថម្ភពីអាមេរិក សម្ព័ន្ធភាពអារ៉ាប់ស៊ីរីនឹងដំណើរការវាយប្រហារទៅលើទីក្រុង
Raqqa សំបុករបស់ IS នៅស៊ីរី។
ផលប្រយោជន៍តិច
គោលដៅផ្ដល់ជំនួយអាវុធរបស់អាមេរិកគឺទទួលបានប្រសិទ្ធិភាពខ្ពស់ជាងក្នុង
សង្គ្រាមប្រឆាំង IS ប៉ុន្តែប្រការនេះមិនទាន់ត្រឹមត្រូវឡើយ។ មជ្ឈដ្ឋានអ្នកសង្កេតការណ៍
បានចាត់ទុកថា វ៉ាស៊ីនតោនពិបាកទទួលបានជោគជ័យក្នុងការប្រមូលផ្ដុំក្រុមប៉ះបោរ
នានាមានគោលដៅរួមធ្វើឲ្យចុះខ្សោយកំលាំង IS។
នោះគឺមិនទាន់និយាយដល់អាវុធដែលបាននាំចូលសមរភូមិដែលមិនបាន
ឃ្លាំមើលម៉ត់ចត់នឹងបង្កើតសោកនាដកម្ម ពិសេសគឺបរិមាណអាវុធរបស់អាមេរិក
ធ្លាក់ក្នុងបាតដៃរបស់ IS ឬកំលាំងបះបោរផ្សេងៗ។ ប្រការគួរឲ្យបារម្ភនេះមាន
មូលដ្ឋានខណៈស្ថានភាពជាក់ស្ដែងសឲ្យឃើញថា ទាហាន Dzhebhat en Nusra
(ទាហានរបស់ Al Qaeda នៅស៊ីរី) នាសប្ដាហ៍ខាងមុខបានបង្អូតលើបណ្ដាញអិនធឺណែត
រូបថតមានកាំភ្លើងអាមេរិក ប្រភេទអាវុធដែលបានអាមេរិកបញ្ជូនទៅដំបន់នេះ។
ខណៈពេលនោះអ្នកជំនាញការអំពីស៊ីរី John Landis សាស្ត្រាចារ្សនៃមហាវិទ្យាល័យ
Oklahoma បានឲ្យដឹងថា អាវុធពី៦០ដល់៨០%ដោយអាមេរិកផ្គត់ផ្គង់សំរាប់កំលាំង
ប្រឆាំងបានធ្លាក់ក្នុងបាតដៃ Al Qaeda និងបណ្ដាក្រុមនៃអង្គការភេរវកម្មនេះ។
អ្នកជំនាញការអន្តរជាតិជាច្រើនបានចាត់ទុកថា ការដែលអាមេរិកគួរតែធ្វើឥឡូវ
នេះគឺរង់ចាំបំរ៉ែបំរួលធំធេងលើសមរភូមិជាងប្រថុយប្រថានផ្ដល់ជំនួយអាវុធសំរាប់ភាគី
ប្រឆាំង។ ដំណោះស្រាយអាចអនុវត្តបានពេលនេះគឺជំរុញការលោតផ្លោះអំពីការទូត
បើកផ្លូវឲ្យយុទ្ធនាការឯកភាពប្រឆាំង IS នៅស៊ីរី។
មិនទាន់ដឹងថាការផ្ដល់ជំនួយអាវុធសំរាប់ភាគីប្រឆាំងនៅស៊ីរីដោយជើងអាកាស
របស់អាមេរិកអាចរុញថយក្រោយកំលាំង IS បានដែរឬទេ ប៉ុន្តែជាច្បាស់ណាស់ថា
សកម្មភាពរបស់អាមេរិកបាននាំវិបត្តិនយោបាយនៅស៊ីរីចូលរបត់ថ្មី ដែលអាចធ្វើឲ្យ
ស្ថានភាពកាន់តែស្មុគស្មាញថែមទៀត៕