ការផ្លាស់ប្តូរថ្មីក្នុងអាណត្តិរដ្ឋសភាវៀតណាមនីតិកាលទី១៣

(VOV)_រដ្ឋសភាវៀតណាមនីតិកាលទី១៣កំពុងដំណើការកិច្ចប្រជុំចុង ក្រោយ 
អាណត្តិ៥ឆ្នាំ។ ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ​រដ្ឋសភាបានមាន សកម្មភាព​ជាច្រើន
ដែលទទួលបានការវាយតំលៃខ្ពស់ពីអ្នកបោះឆ្នោត។ រដ្ឋសភាមួយ​សកម្ម ផ្លាស់ប្តូរថ្មី
 ​ ឆ្លើយតបទាន់ពេលវេលានូវ​តម្រូវការនៃស្ថាន ភាពជាក់ស្ដែង រួមចំណែកសកម្មចូល
ក្នុងបុព្វហេតុកសាង ការពារ​អភិវឌ្ឍន៍ប្រទេសជាតិ និងធ្វើសមាហរណកម្មអន្តរជាតិ។

ការផ្លាស់ប្តូរថ្មីក្នុងអាណត្តិរដ្ឋសភាវៀតណាមនីតិកាលទី១៣ - ảnh 1
ការផ្លាស់ប្តូរថ្មីក្នុងអាណត្តិរដ្ឋសភាវៀតណាមនីតិកាលទី១៣

ក្នុងអាណត្តិ ទី១៣ រដ្ឋសភាមានសមិទ្ធិផលជាច្រើន ក្នុងការងារនីតិបញ្ញត្តិ នីតិ
ប្រតិបត្តិ និងការឃ្លាំមើលកំពូល។ រដ្ឋសភាក៏ទទួលបានសមិទ្ធិគួរអោយកត់សម្គាល់​
ជាច្រើន ស្ដីពីសកម្មភាពកិច្ចការបរទេស។ វាយតំលៃជាទូទៅ លោក Tran Du Lich
សមាជិកសភាមណ្ឌលទីក្រុងហូជីមិញ បានចាត់ទុកថា៖

          “ រដ្ឋសភានីតិកាលមានការរីកចំរើនសំខាន់ចំនួន៤។ នោះគឺ ផ្លាស់ប្តូរថ្មីខ្លាំង
ក្លាជាងមុន ប្រជាធិបតេយ្យជាងមុនក្នុងការពិភាក្សានិងចេញសេចក្ដីសម្រេចចិត្ត 
មានការ ទទួល ខុសត្រូវខ្ពស់ជាងមុនចំពោះអ្នកបោះឆ្នោត និងទទួលបានទំនុកទុក
ចិត្តច្រើនជាងមុន។”

          គូសសញ្ញាអំពីនីតិបញ្ញត្តិ

        ក្នុងអាណត្តិ៥ឆ្នាំរដ្ឋសភាមិនគ្រាន់តែសម្រេចបរិមាណច្បាប់ដ៏ច្រើនលើសលុប
ប៉ុណ្ណោះទេ ថែមទាំង ពោពេញទៅដោយស្មារតីការពារសិទ្ធិមនុស្សទៀតផង។ 
សមិទ្ធិផលលេចធ្លោ ក្នុងអាណតិ្តទី១៣គឺរដ្ឋសភាបានបំពេញល្អការងារចេញ
ផ្សាយរដ្ឋធម្មនុញ្ញ ឆ្នាំ ២០១៣ និងសម្រេចជាសារវ័ន្តការងារអនុវត្តរដ្ឋធម្មនុញ្ញ 
ចូលក្នុងច្បាប់។ 

          រួមជាមួយការអនុម័តទៅរដ្ឋធម្មនុញ្ញថ្មី ក្នុងអាណត្តិកន្លងទៅ រដ្ឋសភាបាន
ប្រមូលផ្តុំអនុវត្តបរិមាណការងារនីតិបញ្ញត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ ពិនិត្យមើល 
ធ្វើវិសោធនកម្ម បំពេញបន្ថែម ឬផ្សព្វផ្សាយបណ្ដាច្បាប់ធំៗ និងច្បាប់សំខាន់ៗ។
 អនុប្រធាន លេខាធិការដ្ឋាននៃរដ្ឋសភាវៀតណាម លោក Le Minh Thong បាន
អោយដឹងថា៖

          “ រដ្ឋសភា នីតិកាលទី១៣ បានគូសសញ្ញាសំខាន់ជាច្រើននៅពេលអនុម័ត
​រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ និងច្បាប់សំខាន់ៗ ផ្សាភ្ជាប់ជាមួយក្បាលម៉ាស៊ីនរដ្ឋ សិទ្ធិ
មនុស្ស សិទ្ធិប្រជាពលរដ្ឋ តាមបទដ្ឋាននៃរដ្ឋធម្មនុញ្ញ។ អាចនិយាយបានថា៖ រដ្ឋ
សភានីតិកាលទី១៣ បានអនុម័តទៅលើបរិមាណច្បាប់ច្រើនបំផុតពីមុនមក ច្បាប់
ចំនួន១០៧ និងសេចក្ដីសម្រេចចិត្តជាច្រើនទៀត។ វាបានគូសសញ្ញាអំពីការរីកធំ
ធាត់របស់រដ្ឋសភាវៀតណាម។ រដ្ឋសភាមួយដាក់ផលប្រយោជន៍របស់ប្រជាជន
ជាឬសគល់នៃច្បាប់។”

          ឃ្លាំមើលការផ្លាស់ប្តូរថ្មីខ្លាំងក្លាក្នុងការអនុវត្តច្បាប់

        សកម្មភាពឃ្លាំមើលរបស់រដ្ឋសភាមានការផ្លាស់ប្តូរថ្មីជាច្រើន បង្កើតឡើង
ការផ្លាស់ប្តូរថ្មីខ្លាំងក្លា ក្នុងសកម្មភាពរបស់ក្បាលម៉ាស៊ីនរដ្ឋពីមជ្ឈឹមរហូតដល់មូល
 ដ្ឋាន។ ក្របខ័ណ្ឌនៃការឃ្លាំមើលរបស់រដ្ឋសភាមានច្រើនបែបចាប់ពីបញ្ហាម៉ាក្រូ
សេដ្ឋកិច្ចរហូតទៅដល់បញ្ហាស្មុគ្រស្មាញបានប្រជាជនយកចិត្តទុកដាក់​។ស្ដី អំពី
ការសួរដេញដោល ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បាន
ចាត់ទុកថា៖

          “ សកម្មភាពសួរដេញដោលរបស់រដ្ឋសភាមានការផ្លាស់ប្តូរថ្មីជាច្រើន យក
ចិត្ត ទុកដាក់ខ្លាំងចំពោះ​គុណភាព ការលើកកំពស់ស្មារតីកសាង ស្មារតីប្រជាធិប តេយ្យ បើកចំហរ ប្រកួតប្រជែង ពិភាក្សាជួបសន្ទនា និងស្មារតីទទួលខុសត្រូវ 
 ​ទិតៀន និងស្វ័យទិតៀន របស់អ្នកបានសួរដេញដោល។ ពិសេស នៅ សម័យ
ប្រជុំលើកទី១០ រដ្ឋសភាបានអនុវត្តការសួរដេញដោលចំពោះអ្នកប្រមុខស្ថាប័ន
រដ្ឋ ក្នុងការអនុវត្តសេចក្ដីសម្រេចចិត្តនានារបស់រដ្ឋសភា ស្ដីអំពីការឃ្លាំ មើលតាម
ប្រធានបទ ការសួរដេញដោល និងឆ្លើយការសួរដេញដោលពីដើម អាណត្តិ។ អាច
និយាយបានថា រដ្ឋសភាបានតាមដានការអនុវត្តសេចក្តីសម្រេច ចិត្តរបស់រដ្ឋសភា
ដល់ទីបញ្ចប់។”

          សកម្មភាពកិច្ចការបរទេសរួមចំណែកបង្កើនទំនាក់ទំនងមិត្តភាព សហ
ប្រតិបត្តិការជាមួយប្រទេសនានាលើពិភពលោក

        ៥ឆ្នាំកន្លងទៅ សកម្មភាពកិច្ចការបរទេសជាច្រើននៃរដ្ឋសភារបស់ថ្នាក់ដឹកនាំ
រដ្ឋសភា ស្ថាប័នរដ្ឋសភា និងសមាជិកសភា ត្រូវបានជំរុញខ្លាំង រួមចំណែក ជំរុញ
ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងរដ្ឋសភា វៀតណាម
ជាមួយសភានៃប្រទេសផ្សេងៗ ក៏ដូចជាអង្គការអន្តរជាតិ នាំទំនាក់ទំនងនេះ
 អភិវឌ្ឍន៍ខ្លាំងក្លា បង្កើតបរិយាកាសអន្តរជាតិងាយស្រួល សំរាប់បុព្វហេតុ
កសាងនិងការពារមាតុប្រទេស។ ​លោក Ngo Duc Manh អនុប្រធាន  គណៈ
កម្មាធិការ កិច្ចការបរទេសរដ្ឋសភា បានចាត់ទុកថា៖

          “ តួនាទីលេចធ្លោក្នុងសកម្មភាពកិច្ចការបរទេសរដ្ឋសភានោះគឺការបង្កើត
 បរិយាកាសមួយប្រកបដោយសន្តិភាព ស្ថិរភាពដើម្បីប្រទេសជាតិអភិវឌ្ឍន៍។
  រួមជាមួយការងារកិច្ចការបរទេសរបស់បក្ស រដ្ឋ កិច្ចការបរទេសប្រជាជននេះ 
ការងារកិច្ចការបរទេសនៃរដ្ឋសភាក៏ត្រូវបានធ្វើអោយកាន់តែស៊ីជំរៅថែមទៀត
 ទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម ជាមួយរដ្ឋសភានៃប្រទេស
នានាទៀតផង។”

          អាណត្តិរដ្ឋសភានីតិកាលទី១៣ ជិតដល់ទីបញ្ចប់។ ក្នុងរយៈពេល៥ឆ្នាំកន្លង
ទៅ ដោយមានការខំប្រឹងប្រែងជាច្រើន របស់សមាជិក សមាជិកាសភាម្នាក់ៗ 
ស្ថាប័នជំនាញ រដ្ឋសភាបានសម្រេចបរិមាណការងារយ៉ាងច្រើនសន្ធឹកសន្ធាប់​រដ្ឋ
សភានី តិកាលទី១៣ បានបំពេញបេសកកម្មជាស្ថាប័នអំណាចខ្ពស់បំផុត និងជា
ស្ថាប័ន ដំណាងខ្ពស់បំផុតរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ