ការយកសន្លឹកទំនុកទុកចិត្តនិងការទទួលខុសត្រូវចំពោះប្រជាជន

(VOV)_នាព្រឹកថ្ងៃទី១៥ វិច្ឆិកា បណ្ដាសមាជិក សមាជិកាសភាវៀតណាម ​ចូល
រួមកិច្ចប្រជុំ លើកទី៨ រដ្ឋសភាវៀតណាម នីតិកាលទី១៣ នឹងដំណើការយកសន្លឹកទំ
នុកទុកចិត្តចំពោះបណ្ដាមុខងារដែលបានរដ្ឋសភាជ្រើសតាំង និងអោយសច្ចានុម័ត។ 
នេះគឺជាលើកទី២ហើយ ដែលរដ្ឋសភាវៀតណាមតាងនាមអោយអ្នកបោះឆ្នោតក្នុង​
ទូ​ទាំងប្រទេសអនុវត្តភារកិច្ចនេះ។ ការយកសន្លឹកទំនុកទុកចិត្តជាជីវភាពនយោ​បាយ
ដ៏សែនសំខាន់ បង្ហាញសិទ្ធិឃ្លាំមើលកំពូលរបស់រដ្ឋសភា ក្នុងការងារតែង​តាំងផង និង
ជួយអោយអ្នកដែលបានយកសន្លឹកទំនុកទុកចិត្តត្រូវខំប្រឹងប្រែង ​លើកកំពស់ការទ
ទួលខុសត្រូវក្នុងវិស័យដែលខ្លួនគ្រប់គ្រងទៀតផង។

ការយកសន្លឹកទំនុកទុកចិត្តនិងការទទួលខុសត្រូវចំពោះប្រជាជន - ảnh 1
រដ្ឋសភាដំណើការយកសន្លឹកទំនុកទុកចិត្តចំពោះមុខងារចំនួន៥០

នៅលើកនេះ រដ្ឋសភាដំណើការយកសន្លឹកទំនុកទុកចិត្តចំពោះមុខងារចំនួន៥០
 ​ដោយរដ្ឋសភាជ្រើសតាំងនិងអោយសច្ចានុម័ត កើនថែម​៣រូបទៀត បើប្រៀបនឹងកា
រយកសន្លឹកទំនុកទុកចិត្ត​មុននេះ។

ត្រៀមរៀបចំអោយការយកសន្លឹកទំនុកទុកចិត្តយ៉ាងម៉ត់ចត់

ដកបទពិសោធន៍ពីការយកសន្លឹកទំនុកទុកចិត្តពីលើកមុន គណៈកម្មការអំពីការ
ងារ​ដំណាងបានបង្កើតបណ្ដាក្រុមជួយឧបត្ថម្ភត្រៀមរៀបចំសំណុំឯកសារទាក់ទិន ​
ដើម្បីធានាលក្ខណហវិទ្យាសាស្ត្រ ត្រឹមត្រូវ។

ដើម្បីបង្កើតការឯកភាពក្នុងការត្រៀមរៀបចំឯកសារ គណៈកម្មការអំពីការងារ
ដំណាងបានណែនាំទម្រង់របាយការណ៍ ដែលក្នុងនោះស្ដីពីវិស័យអនុវត្តតួនាទី ភារ
កិច្ច​ដែលបានប្រគល់ ការហ្វឹកហាត់ដោយខ្លួនឯង និងស្វ័យទិតៀន…ជាដើម។ លោក
ស្រី Vo Thi Dung អនុប្រធានគណៈប្រតិភូសមាជិក សមាជិកា​សភាមណ្ឌល​ទីក្រុងហូ
ជីមិញ បានអោយដឹងថា៖

“ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ញើឯកសារទៅដល់គ្រប់សមាជិក​ សមា ជិកាសភា មុននឹងកិច្ចប្រជុំលើកទី៨នេះប្រព្រឹត្តទៅ។ បណ្ដាខ្លឹមសាររបាយការណ៍
របស់បណ្ដាអ្នកដែលបានយកសន្លឹកទំនុកទុកចិត្តនេះ ក៏បានត្រៀមរៀបចំយ៉ាងម៉ត់
ចត់ និងបំពេញបានគោលបំណងរបស់អ្នកយកសន្លឹកហើយដែរ។”

ពិនិត្យមើលលើគ្រប់វិស័យក្នុងពេលទទួលកំរិតទំនុកទុកចិត្ត

គោលដៅរបស់ការយកសន្លឹកទំនុកទុកចិត្តនេះគឺលើកកំពស់ប្រសិទ្ធិភាព​ឃ្លាំ
មើល របស់រដ្ឋសភា ចំពោះអ្នកកាន់ដំណែងដោយរដ្ឋសភាជ្រើសតាំង ឬសច្ចានុម័ត​
 ដើម្បីតាម នោះ គេបានឃើញកំរិតទំនុកទុកចិត្តដើម្បី​​ខំប្រឹងប្រែងហ្វឹកហាត់ លើក
កំពស់ស្មារតីទទួលខុសត្រូវ និងប្រសិទ្ធិភាពនៃសកម្មភាពរបស់ខ្លួន។ ស្ថានភាពជាក់
ស្ដែងបានសរអោយឃើញថា៖ ការយកសន្លឹកទំនុកទុកចិត្តលើកដំបូងត្រូវបានអនុ
វត្តក្នុងកិច្ចប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៣ បង្កើតឡើងការផ្លាស់ប្តូរថ្មីជាច្រើន។
 លោកស្រី Vo Thi Dung ​ សមាជិកាសភាមណ្ឌល​ទីក្រុងហូជីមិញ បានអោយដឹងថា៖

“ ដូចជានៅក្នុងវិស័យធនាគារ ថ្វីត្បិតជាមិនអស់​ទោះបីជាមិនទាន់លុខចោល
រាល់ការលំបាក​ក្តី​ ប៉ុន្តែតាមរយៈការបញ្ជាណែនាំពីទេសាភិបាលធនាគារជាតិ វិស័យ
រូបីយវត្ថុ​ត្រូវបានធានា។ ដូចជាក្រសួងគមនាគមន៍ និងដឹកជញ្ជូន ដោយមានការទ
ទួលខុស​ត្រូវ និងការប្តេជ្ញាចិត្តរបស់រដ្ឋមន្ត្រី ក្នុងការដោះស្រាយរាល់ការជំពាក់ជំពិន
របស់ផ្នែកនាពេលកន្លងទៅ ជាសញ្ញា១គួរអោយសប្បាយរីករាយ។​”

លោកស្រី  Bui Thi An សមាជិកាសភាទីក្រុងហាណូយ បានវាយតំលៃថា៖

          “ការយកសន្លឹកឆ្នោតទំនុកទុកចិត្តជាខ្លឹមសារ១ក្នុងចំណោមខ្លឹមសារឃ្លាំ មើល
មានប្រសិទ្ធិភាពចំពោះថ្នាក់ដឹកនាំនៅគ្រប់ជាន់ថ្នាក់។ នេះជារូបភាពឃ្លាំ មើលមាន
ឥទ្ធិពលខ្លាំង ដោយខ្ញុំសង្កេតឃើញថាបើ ប្រៀបនឹងការយកសន្លឹកឆ្នោតមុន នេះ
ទោះបីជាកម្រិតខុសគ្នាក្តី​ប៉ុន្តែមានបំរ៉ែបំរួល សមាជិក សមាជិកនានា បាន ក្រឡែក
មើលឡើងវិញគុណសម្បត្តិរបស់ខ្លួនក្នុងការដឹកនាំរបស់ខ្លួនដើម្បីមាន ការកែលំអរ។
 ប្រការនេះល្អណាស់”។

          តាមលោក Nguyen Ngoc Phuong សមាជិកសភាមណ្ឌល Quang Binh ថា ប្រ
ការងាយស្រួលក្នុងការយកសន្លឹក​ទំនុកទុកចិត្តលើកនេះគឺ នាពេលវេលា កន្លងទៅ​
បណ្តាមុខងារស្នូលៗ មានការឆ្លងកាត់បទពិសោធន៍ តាមរយៈការអនុវត្ត កិច្ចការ
របស់ខ្លួន ដើម្បីសមាជិក សមាជិការសភាពិនិត្យនិងវាយតម្លៃ។​និយាយ អំពីបញ្ហា
នេះ លោក Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖

  “ ការយកសន្លឹកទំនុកទុកចិត្តនេះមិនគ្រាន់តែអនុវត្តនៅរដ្ឋសភាប៉ុណ្ណោះទេ​
 ថែមទាំងតាមការផ្តួចផ្តើមគំនិតរបស់បក្ស គឺបានអនុវត្តនៅ​ស្ថាប័នគ្រប់​ជាន់​ថ្នាក់។
 ប៉ុន្តែការយកសន្លឹកទំនុកទុកចិត្តនៅរដ្ឋសភាលើកនេះជាលើកដំបូងដូច្នេះ​វាដើតួ
នាទិដ៏សែនសំខាន់។”

នៅកិច្ចប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៣ (ខែមិថុនាឆ្នាំ២០១៣) នេះគឺជា
លើកដំបូងក្នុងប្រវត្តិសាស្ត្រនីតិបញ្ញត្តិ រដ្ឋសភាបានដំណើការយកសន្លឹកទំនុក​ទុក
ចិត្ត ចំពោះអ្នកកាន់ដំណែងចំនួន៤៧រូប ក្នុងក្បាលម៉ាស៊ីនរដ្ឋ ដោយរដ្ឋសភាជ្រើស​
តាំងឬសច្ចានុម័ត។ ក្នុងការយកសន្លឹកទំនុកទុកចិត្តលើកនេះ អ្នកយកសន្លឹកគ្រប់
រូប​សុទ្ធតែមានគោលបំណងថា៖ ដោយមានការទទួលខុសត្រូវ និងត្រៀមរៀបចំ​
យ៉ាងម៉ត់ចត់ រដ្ឋសភានឹងសម្រេចល្អភារកិច្ចនេះចំពោះប្រជាជន ចំពោះបក្ស ​ចំពោះ
រដ្ឋ ដោយសន្លឹកឆ្នោតវាយតំលៃប្រកបដោយតម្លារភាព បរានុម័ត្ត ត្រឹមត្រូវ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ