ការវិលត្រឡប់មកទ្វីបអាស៊ីជាមួយការសាកល្បងជាច្រើន

(VOV)_រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក John Kerry បាន​ចាប់ផ្តើមដំណើរ​ទស្សនកិច្ចនៅប្រទេសអាស៊ីចំនួន៤ ចាប់ពីថ្ងៃទី ១៣កុម្ភះ។ នេះគឺជាលើកទី៥ ដែល
លោក ​​ John Kerry មានវត្តមានក្នុង​តំបន់នេះ ​តាំងពីពេលដែលលោកទទួលដំណែងជា រដ្ឋមន្ត្រីក្រសួងការបរទេស​អាមេរិក ​មុននេះ១ឆ្នាំ។ ដំណើរទស្សនកិច្ចលើកនេះ​ត្រូវ
អូសបន្លាយ​ដល់​ថ្ងៃ​ទី​១៨ កុម្ភះ មុនពេលលោក Barack Obama ប្រធានាធិបតីអាមេរិក ​
ចាប់ផ្តើម​ដំណើរទស្សនកិច្ចនៅទ្វីបអាស៊ី នាខែមេសាខាងមុខ​។

ការវិលត្រឡប់មកទ្វីបអាស៊ីជាមួយការសាកល្បងជាច្រើន - ảnh 1
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក John Kerry (TTXVN)

          ប្រទេសអាស៊ីចំនួន៤ ដែលរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក ​John Kerry ទៅបំពេញទស្សនកិច្ចគឺ៖កូរ៉េខាងត្បូង ចិន ឥណ្ឌូនេស៊ី ​និង​បណ្ដា​សហព័ន្ធអា
រ៉ាប់អេមីរេត
( UAE) ។ សេចក្ដីស្នូលក្នុងបណ្ដា​ជំនួប​ប្រាស្រ័យនៅប្រទេសនិមយយៗ  នោះគឺពិភាក្សាអំពីរាល់វិធានការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនិងបណ្ដាបញ្ហា
ក្តៅគគុកក្នុងតំបន់និងលើពិភពលោក។

          បង្កើនកំដៅថ្មីសំរាប់គោលនយោបាយឆ្ពោះទៅទ្វីបអាស៊ី

        នៅទីក្រុង Seul ( កូរ៉េខាងត្បូង) លោក ​ John Kerry ​មានជំនួប​សន្ទនា​ជាមួយមន្ត្រី
ជាន់ ខ្ពស់ របស់រដ្ឋាភិបាលកូរ៉េខាងត្បូង និងអះអាងថ្មីជាម្ដង់ទៀតនូវទំនាក់ ទំនង សម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូង។ ភាគីទាំងពីរ​នឹងពិភាក្សា​អំពី​​វិធានការនានា ដើម្បី
បើក ទូលាយកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងបណ្ដាបញ្ហានៅ ក្នុងតំបន់និងលើ
ពិភព លោក ទន្ទឹមនឹងនោះ ប្រទេសទាំងពីរ​បន្តសហប្រតិបត្តិការក្នុងបញ្ហា សាធារណ រដ្ឋ ប្រជាធិបតេយ្យប្រជាមានឹតកូរ៉េផងដែរ។

ចាកចេញពីSeoul  ក្នុងដំណើរទស្សនកិច្ចប្រទេសចិនលោកJ.Kerry  រួមជាមួយ 
នាក់ ដឹកនាំប៉េកាំងពិភាក្សាអំពីរាល់បញ្ហា​ក្នុងតំបន់ដែលក្នុងនោះមានបញ្ហាដល់សា
ធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ទ​ន្ទឹមនឹងនោះ លោក J.Kerry  នឹងអះ អាងនូវសារសំខាន់ក្នុងកិច្ចសហប្រតិបត្តិការរវាងអាមេរិកនិងចិនអំពីបំរែបំរួលអា
កាសធាតុនិងថាមពលស្អាតទៀតផង។

នៅក្រុង Jakarta(ឥណ្ឌូនេស៊ី) លោកJ.Kerry  នឹងអះអាងជាថ្មីម្តងទៀតនូវការ វាយតំលៃខ្ពស់របស់អាមេរិកចំពោះការខិតខំប្រឹង​ប្រែងរបស់ ឥណ្ឌូនេស៊ីក្នុងការប្
រឈមមុខ នឹងការសាកល្បងសកលក៍ដូចជាបំណងច​ង់បង្កើនកិច្ចសហប្រតិ​បត្តិ
ការជាមួយ ឥណ្ឌូនេស៊ីក្នុង​បញ្ហាប្រែ​ប្រួលអកាសធាតុសន្តិសុខនិងសមាហរណ
កម្ម។ល។

 ទីក្រុងAbu Dhabi​  អេម៉ីរ៉ាតអារ៉ាប់រួម(UAE)នឹងជាទីបង្អង់ដំណើរចុងក្រោយ

ក្នុងដំណើទស្សនកិច្ចនៅអាស៊ី របស់លោកJ.Kerry  លើកនេះ។នៅទីនេះលោករដ្ឋ​មន្រ្តីការបរទេសJ.Kerry  នឹងមានជំនួបជាមួយបណ្តាមន្រ្តីជាន់ខ្ពស់របស់ UAEអំពី
បញ្ហាទ្វេភាគីនិងទំ​នាក់ទំនងវាងប្រទេសទាំង២អាមេរិកជាមួយUAEជាដើម។

ការសាកល្បងក្នុងគោលនយោបាយការទូតនៅទ្វីបអាស៊ី

​          ខ្លឹមសារ១ដែលកំ ពុងទាក់ទាញការយកចិត្តទុកដាក់ពីសាធារណមតិនោះ
គឺជាសារដែល លោករដ្ឋ​មន្រ្តីការបរទេសJ.Kerry  ពាំនាំទៅកាន់ប្រទេសចិន។តាមការថ្លែងមតិរបស់អ្នកនាំពាក្សក្រសួងការបរទេសអាមេរិក          Jen Psaki ​ដែលបាននាំចេញមុនដំណើរទស្សនកិច្ចនេះគឺថា៖អាមេរិកអនុវត្តទំនាក់ទំនង​កចិ្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយចិន។សេចក្តីប្រកាសនេះ ទាក់ ទាញការយកចិត្តទុកដាក់ពីសាធារណមតិពីព្រោះថាវានាំចេញចំពេលដែល
មហិច្ឆតាអំពីដែន​ដីរបស់ចិនកំពុង​កើនឡើងពី១ថ្ងៃទៅ១ថ្ងៃ។ មុនដំណើរទស្សនកិច្ចនេះវ៉ាស៊ីនតោនបានសំណូមពរប៉េកាំងមានការកែ
សម្រួលអំពីអធិបតេយ្យភាពលើសមុទ្រខាងកើតតាមរយះផ្លូវអណ្តាតគោ។

  ​ក្នុងពេលនោះនៅហ្វាទុង មុនពេលទៅបំពេញទស្សនកិច្ចនៅចិន លោក Kerry ក៏បានអះអាងឡើងវិញនូវការសន្យាការពារសម្ព័ន្ធមិត្តជប៉ុន ​ក្នុងករណី​ប្រទេស
នេះត្រូវវាយប្រហារ​ដែលក្នុងនោះមានទាំងតំបន់​កោះនានា ​ដែលចិនប្រកាសអ
ធិបតេយ្យភាព។ ប៉ុន្តែ រហូតមកដល់ពេលនេះ ​ដោយ​សារនៅប៉េកាំង ត្រូវបានអ្នក ជំនាញការជាច្រើននាក់បានដាក់សំនួរថា៖ប្រសិនបើ​វ៉ាស៊ីនតោន អាចរក្សារ បាន យុទ្ធសាស្ត្រតុល្យភាពឡើងវិញបានឬទេ ឬជា​បណ្ដាការសន្យាបណ្ដុះអាសន្ន​តែ
ប៉ុណ្ណោះ? 

          ក្នុងពេលនោះ ចំពោះបញ្ហាសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានឹត​កូរ៉េ តាមការសន្និដ្ឋានរបស់មជ្ឈដ្ឋានអ្នកវិភាគថា៖ដំណើរទស្សនកិច្ចលើកនេះ របស់រដ្ឋមន្ត្រីការបរទេសអាមេរិក អាចនឹងបង្កើនបន្ថែមភាពតានតឹង​ឡើងៗ  ក្នុងសភាពការណ៍ដែលរយៈពេលអនុវត្តការសមយុទ្ធរួមអាមេរិកនិងកូរ៉េខាង
ត្បូងកំពុងខិតជិតមកដល់។

          ដំណើរទស្សនកិច្ចនៅទ្វីបអាស៊ីលើកនេះ រដ្ឋាភិបាលអាមេរិកកំពុង​បញ្ជូនទៅសញ្ញាការទូតស្មុគ្រស្មាញ១ ស្ដែងចេញនូវការ​កែសម្រួលមិនងាយ​ស្រួលក្នុងគោលនយោបាយឆ្ពោះទៅទ្វីបអាស៊ីរបស់ប្រធានាធិបតីអាមេរិក 
លោក Barack Obama។ វ៉ាស៊ីនតោនចង់បង្កើនកិច្ចសហប្រតិបត្តិការផង ​និង
រាំងស្កាត់បេកាំងផង។ ដូច្នេះ បេសកកម្មការទូតដើមដំបូងក្ នុងឆ្នាំ២០១៤នេះ  របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក​​ John Kerry ​នៅទ្វីបអាស៊ី ​នោះគឺដើម្បី
បង្កើន​កំដៅថ្មីសំរាប់ការខំប្រឹងប្រែងឆ្ពោះទៅទ្វីបអាស៊ី​របស់ប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ