ការសាកល្បងដ៏ធំធេងក្នុងទំនាក់ទំនងរបស់ប្រទេសកូរ៉េទាំង ២
Hong Van -  
(VOV WORLD) /  
VOV-អ្វីៗទាំងអស់ហាត់ដូចជាបានចាប់ផ្ដើមពីការធ្វើសមយុទ្ធក្នុងរយៈពេល១១ថ្ងៃរវាងអាមេរិកនិងកូរ៉េខាងត្បូងមានឈ្មោះ “ដំណោះស្រាយគន្លឹះ” ដោយមានការចូលរួមរបស់ទាហានចំនួន១៣ពាន់នាក់របស់ប្រទេសទាំងពីររួមជាមួយយន្តហោះ
ប្រយុទ្ធនាវាចម្បាំងជាច្រើនប្រភេទ។ មន្ត្រីព្យុងយ៉ាងបានចោទប្រកាន់ថា៖នេះជាការ
ឈ្លានពានដោយកូរ៉េខាងត្បូងអនុវត្តដោយមានការជួយឧបត្ថម្ភរបស់សម្ព័ន្ធមិត្ត
អាមេរិក។ ជាងនេះទៅទៀត“ដំណោះស្រាយគន្លឹះ”ត្រូវបានប្រព្រឹត្តទៅពេលដែលការ
ធ្វើសមយុទ្ធអាមេរិក-កូរ៉េខាងត្បូង១ទៀតមានឆ្មោះថា “ឥន្ទ្រីក្មេង” ដែលអូសបន្លាយក្នុងរយៈពេល២ខែ។
|
ការសាកល្បងដ៏ធំធេងក្នុងទំនាក់ទំនងរបស់ប្រទេសកូរ៉េទាំង ២ (Image: Internet) |
ក្នុងកាយវិការតវិញមួយសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនាថ្ងៃទី១១
មិនាបានប្រកាសដោយឯកកោភាគីលប់ចោលកិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាមដែល
បានចុំហត្ថលេខាក្នុងសង្គ្រាមកូរ៉េ១៩៥០-១៩៥៣។ ជាងនេះទៅទៀតកាសែត Rodong
Sinmun ស្ថាប័នឃោសនារបស់បក្សពលករសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត
កូរ៉េបានអះអាងថាអាវុធរបស់ប្រទេសនេះត្រូវបានដាក់ក្នុងស្ថានភាពត្រៀមខ្លួនជា
ស្រេចប្រយុទ្ធ។ ថ្នាក់ដឹកនាំសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េលោក Kim
Jong Un នាថ្ងៃទី១១មិនាបានព្រមានថានឹងវាយកំទេចកោះ។ កោះ Baengnyeong ជាកោះតូចមួយរបស់កូរ៉េខាងត្បូងស្ថិតក្នុងដំបន់សមុទ្រជំលោះរវាងប្រទេសទាំងពីរ
ដែលកូរ៉េខាងត្បូងកំពុង កាន់គាប់។
|
ថ្នាក់ដឹកនាំសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េលោក Kim Jong Un (Image: Internet) |
អំពីទ្រឹស្តីកូរ៉េទាំងពីរភាគគ្មានពេលណាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
ទ្វេភាគីណាមួយឡើយ ប៉ុន្តែការដែលសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
ប្រកាសដោយឯកកោភាគីដកចេញពីកិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាមធ្វើឲ្យបណ្ដាភាគី
ទាក់ទិននិងសាធារណៈមតិពិភពលោកព្រួយបារម្មណ៍ដែរ។ក្នុងបទថ្លែងមតិថ្មីបំផុត អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ Martin Nesirky បានអះអាងថាកិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាមលើឧបទ្វិបកូរ៉េនៅមានសុពលភាពពីព្រោះឯកសារនេះ
ត្រូវបានអង្គការសហប្រជាជាតិអនុម័តនិងបណ្ដាមាត្រាក្នុងនោះមិនអនុញាត្តឲ្យភាគី
ណា១លុបចោលដោយឯកកោភាគីឡើយ។ ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park
Geun Hye បានសន្យាទប់ទល់យ៉ាងខ្លាំងក្លាចំពោះការបង្ករឿងហេតុរបសាសាធារណៈ
រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនិងអះអាងថារដ្ឋាភិបាលនឹងមិនបោះបង់ចោលការខំប្រឹងប្រែងសន្ទនាជាមួយព្យុយ៉ាងឡើយ។ ក្នុងពេលនោះ លោកខាងលិចនិងអាមេរិក
ក៏ចូលរួម ពេលដែលអាមេរិកនិងប្រទេសជាច្រើនបង្កើនបទដាក់ទណ្ឌកម្មចំពោះសាធា
រណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។
|
អ្នកនាំពាក្យនៃក្រសួងការបរទេសកូរ៉េខាងត្បូង។ |
សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េមានសកម្មភាពតឹងរឹងដូច្នេះគឺ សំដៅ
បង្រឹងទឹកចិត្តស្មោះត្រង់របស់ប្រជាជននិងកងទ័ពចំពោះថ្នាក់ដឹកនាំ Kim Jong Un។ សកម្មភាពនេះក៏ជាការខំប្រឹងប្រែងបង្ហាញការប្តេជ្ញាចិត្តរបស់សាធារណៈរដ្ឋប្រជាធិ
បតេយ្យប្រជាមានិតកូរ៉េថា គេត្រៀមខ្លួនជាស្រេចឆ្លងផុតពីគ្រោះអាសន្នធំធេងជាង
ជាមួយក្តីសង្ឃឹមថា បណ្ដាប្រទេសនឹងសម្បទាន និងបំពេញអ្វីដែលគេចង់បាន។
ដោយអ្វីៗដែលកំពុងប្រព្រឹត្តទៅលើឧបទ្វិបកូរ៉េ សាធារណៈមតិបានចាត់ទុកថា ឧបទ្វិបកូរ៉េកំពុងនៅក្បែរសង្គ្រាមមួយ គ្រោះថ្នាក់បំផុតគឺមានទាំងអាវុធនុយក្លេអ៊ែរ
ទៀតផង។ប៉ុន្តែសង្គ្រាមមួយប្រសិនបើកើតមានឡើងពិតប្រាកដណាស់ថាគ្មាន
ផលប្រយោជន៍សំរាប់ភាគីទាំងពីរវាអាចបណ្ដាលប្រតិកម្មខ្សែសង្វាក់ជំរុញការ
រត់ប្រណាំងអាវុធលើដំបន់ទាំងមូលធ្វើឲ្យផ្លាស់ប្តូរមុខម៉ាត់នយោបាយក្នុងដំបន់៕
Hong Van
-VOV WORLD