ការស្រុះចិត្តគំនិតក្នុងអាស៊ានជាកូនសោនៃជោគជ័យក្នុងឆ្នាំ ២០១២

(VOVworld) - ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តកសាងនិងអភិវឌ្ឍន៍របស់ខ្លួន​ ASEAN  មិនអនុម័តបានលើសេចក្តីថ្លែងការណ៍រួមដោយមានទស្សនះខុសពីគ្នារបស់ភាគីនានា​អំពីបញ្ហាសមុទ្រខាងកើតក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តីការបរទេស ASEANនាខែកក្កដា
ឆ្នាំ២០១២។ប៉ុន្តែដោយប្រពៃណីសាមគ្គីរបស់ខ្លួន ASEAN បានឈានទៅទទួលបាន
ការស្រុះចិត្តគំនិតអំពីគោលការណ៍រួមដើម្បីផលប្រយោធន៍រួមនៃសមាគមន៍ASEAN។
លោក Nguyen Tien  Minh ប្រធាននាយកដ្ឋានASEAN​នៃក្រសួងការបរទេសវៀតណាម
បានពិនិត្យថា៖ ​​      

"ក្រោយពី មិនអនុម័តបានលើសេចក្តីថ្លែងការណ៍រួមនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តី
ការបរទេស ASEAN លើកទី៤៥ (AMM 45) ប្រទេសទាំងឡាយឃើញថា៖ប្រការនេះ
នឹងបង្កមហន្តរាយដ៍ធ្ងន់ធ្ងរដល់ ASEAN។ប្រសិនជាមិនជំនះពុះពារលើបញ្ហានេះ
ASEAN នឹងធ្លាក់ក្នុងវិបត្តិ១។ដោយហេតុនេះប្រទេសទាំងឡាយឆាប់យល់ព្រម
ការផ្តួចផ្តើមគំនិត៦ខលើកឡើងដោយឥណ្ឌូនេស៊ី។ប្រទេស ASEAN ទាំងឡាយ
សុទ្ឋតែមានសកម្មភាពជាក់ស្តែងដើម្បីពង្រឹងសាមគ្គីភាពរបស់ខ្លួន"។

ការស្រុះចិត្តគំនិតក្នុងអាស៊ានជាកូនសោនៃជោគជ័យក្នុងឆ្នាំ ២០១២ - ảnh 1
ASEAN បានទទួលគោលជំហរឯកភាពរួម១។ (Image: Internet)

ASEANបានទទួលគោលជំហរឯកភាពរួម១។នោះគឺបញ្ហារក្សាសន្តិភាព​ស្ថិរភាព
សន្តិសុខល់សមុទ្រខាងកើត។បណ្តាប្រទេសជាសមាជិកទាំងឡាយបានឯកភាព
អនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត
(DOC) និងឈានទៅការចុះហត្ថលេខាលើក្រមបតិបត្តិ (COC) នៅសមុទ្រខាងកើត
។ល។ ដោយមានប្រធានបទ “ASEAN ៖ សហគមន៍១វេសនា១ “កិច្ចសហប្រតិបត្តិ
ការ ASEANក្នុងឆ្នាំ២០១២នៅតែសំដែងនូវការស្រុះចិត្តគំនិតខ្ពស់ក្នុងការផ្តល់អាទិភាព
របស់ខ្លួនទៀតផង។រួមជាមួយការប្រកាសបង្កើតវិទ្យាស្ថានសន្តិភាពនិងសម្រុះសម្រួល
ASEANគឺASEANបានអនុម័តលើសេចក្តីថ្លែងការណ៍ស្តីពីសិទ្ឋិមនុស្សទៀតផង។នេះជា
ការបោះជំហានសំខាន់១ក្នុងដំណើរការកសាងសហគមន៍នយោបាយសន្តិសុខ។
លោក Nguyen Tien  Minh ប្រធាននាយកដ្ឋាន ASEAN​នៃក្រសួងការបរទេស
វៀតណាមបានចាត់ទុកថា៖

“នេះគឺជាការបោះជំហានដ៏សែនសំខាន់ក្នុងអាស៊ាន។ គ្រោះតែ បណ្ដាប្រទេសជា
សមាជិកអាស៊ានមានរបបនយោបាយខុសពីគ្នា។ ដូច្នេះ ការទាក់ទងផ្ទាល់ដល់
បញ្ហាសិទ្ធិមនុស្សក៏ខុសពីគ្នាដែរ។ក្រៅពីការប្រតិបត្តិតាមរាល់ស្តង់ដាសិទ្ធិមនុស្សរួម បណ្ដាប្រទេសអាស៊ានត្រូវយកចិត្តទុកដាក់ដល់បញ្ហាផ្សេងទៀតក្នុងតំបន់។
ការគោរពស្តង់ដានិងច្បាប់នៃប្រទេសនិមួយៗគឺជាប្រការសំខាន់ក្នុងសេចក្តីថ្លែង
ការណ៍អំពីសិទ្ធិមនុស្ស។ នេះគឺជាជោគជ័យក្នុង ដំណើរការជួបចរចារ ដើម្បី
ឈានដល់ការឯកភាព រវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន។”

ការស្រុះចិត្តគំនិតក្នុងអាស៊ានជាកូនសោនៃជោគជ័យក្នុងឆ្នាំ ២០១២ - ảnh 2
បណ្ដាប្រទេសអាស៊ានប្រតិបត្តិតាមរាល់ស្តង់ដាសិទ្ធិមនុស្សរួម (Image: Internet)


ឆ្នាំ 2012 ទន្ទឹមនឹងការអនុវត្តដំណើការចងសម្ព័ន្ធ និងតភ្ជាប់អាស៊ាន ​ប្រកប​ដោយ
ប្រសិទ្ធភាព អាស៊ានក៏សកម្មបើកទូលាយ​កិច្ចសហប្រតិបត្តិការ​ ជាមួយ​ដៃគូផ្សេងៗ
នៅខាងក្រៅទៀតផង។ ​បណ្ដាដៃគូនេះ​បាននាំចេញការផ្តួចផ្តើម​គំនិត​សហប្រតិ​បត្តិ​ការជាក់ស្ដែងជាមួយអាស៊ាន។​ជប៉ុនបានសន្យាផ្តល់ជំនួយ ODA ៥០០​ពាន់​លាន​​យេន អោយបណ្ដាប្រទេសមេគង្គ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ​ក្នុងរយះ​ពេល​
៣​ឆ្នាំ​ខាងមុខនេះ។ ចិនបានស្នើអោយ​បង្កើតគណះកម្មាធិការតភ្ជាប់អាស៊ាន-ចិន ​
ជួយឧបត្ថម្ភបណ្ដាគំរោងការណ៍តភ្ជាប់ អាស៊ាន តាមរយះបណ្ដាខ្ទង់ឥណទានចំនួន
១០ពាន់លានដុល្លារអាមេរិក…ជាដើម។ ហេតុអ្វី ទៅបានជាសមាគមដែលមិនទាន់​
អភិវឌ្ឍន៍និងរីកធំធាត់ ជួរមុខលើពិភពលោក បែរជាទទួលបានការយកចិត្តទុកដាក់
របស់មហាអំណាចជាច្រើនដូច្នេះ? ចម្លើយនោះគឺ ដោយផ្អែកទៅលើសាមគ្គីភាព
ស្មារតីបើកទូលាយជាមួយប្រទេសទាំងឡាយ។

ចំណុចសំខាន់នៃការជោគជ័យរបស់អាស៊ាន នោះគឺការស្រុះចិត្តគំនិត ឯកភាពក្នុង
ពហុបែប រក្សារអត្តសញ្ញាណ រួមកំលាំងកាយចិត្តឆ្ពោះទៅ សន្តិភាពស្ថិរភាពនិង
កិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍។បន្តរក្សារមាំមួនគោលការណ៍នេះ ក្នុងឆ្នាំ
២០១៣ អាស៊ាននឹងរក្សារបានកំលាំងរស់ និងតួនាទីរបស់ខ្លួនជាពិប្រាកដ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ