ការស្រុះចិត្តគំនិតបង្កើតប្រកបខ័ណ្ឌប្រតិបត្តិច្បាប់ក្នុងបញ្ហាសមុទ្រខាងកើត
ANH HUYEN -  
(VOVworld)-អាស៊ាននិងចិនទើបនឹងឯកភាពជម្រុញកិច្ចចរចារដើម្បីបំពេញក្រប
ខ័ណ្ឌនៃក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) នៅពាក់កណ្តាលឆ្នាំ២០១៧
ខាងមុខ។ លទ្ធ ផលនេះបានឆ្លុះបញ្ជាំងនូវបម្រែបម្រួលថ្មីនៅក្នុងអាកប្បកិរិយា
របស់ប៉េកាំងនៅចំពោះមុខបញ្ហា ដ៏ស្មុគ្រស្មាញរបស់តំបន់ ខណៈដែល នេះជា
លើកទី១មានក្របខ័ណ្ឌពេលវេលាសម្រាប់ COC ត្រូវបានដាក់ចេញជាផ្លូវការ។
|
មន្ត្រីអាស៊ាននិងចិនថតរូបនៅក្នុងកិច្ចប្រជុំពិភាគ្សាអំពី DOC (រូបថតៈXinhua ) |
ចាប់ពីឆ្នាំ២០១០ ចិននិងប្រទេសជាសមាជិកសមាគមន៍ប្រជាជាតិអាស៊ី
អាគ្នេយ៍ (អាស៊ាន)ទាំង១០បានជួបជុំពិភាគ្សាលើក្រមប្រតិបត្តិមួយសំដៅឆ្ពោះ
ទៅការជៀសវាង ជម្លោះរវាងភាគីដែលនាំចេញការទាមទារនៅសមុទ្រខាងកើត
។ប៉ុន្តែរហូតដល់ឆ្នាំ២០១៣ ភាគីទាំងពីរទើបអនុវត្តការពិគ្រោះយោបល់ជាផ្លូវការ
អំពីឯកសារគតិយុត្តនេះ។ ក៏ប៉ុន្តែវាពុំទាន់មានការបោះជំហានគួរឲ្យកត់សម្គាល់
ណាមួយ ដោយសាររាល់កិច្ចចរចារស្តីពី COC ត្រូវពន្យាពេលជាបន្តបន្ទាប់ ដោយ
សារឥទ្ធិពលនៃភាពតានតឹងក្នុងតំបន់។
ទទួលបានការស្រុះចិត្តគំនិត
កិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់ចិន-អាស៊ានស្តីពីការប្រតិបត្តិសេចក្តីថ្លែងការណ៍
ស្តីពីការ ប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) បានប្រព្រឹត្តទៅក្នុង
រយៈពេលពីរថ្ងៃគឺថ្ងៃ ទី១៥និងទី១៦សីហា នៅ Mǎnzhōulǐ ជាក្រុងកំពង់ផែភាគ
ខាងជើងប្រទេសចិន។កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅបន្ទាប់ពីសន្និសីទរដ្ឋមន្ត្រីការ
បរទេសអាស៊ាន-ចិននាខែកក្កដាកន្លងទៅនៅ ប្រទេសឡាវ។នៅក្នុងកិច្ចប្រជុំនេះ
អាស៊ាននិងចិនបានឯកភាពគ្នាលើផែនការដោះស្រាយ ជម្លោះនៅសមុទ្រខាង
កើតតាមរយៈកិច្ចចរចារនិងប្រើប្រាស់ក្របខ័ណ្ឌនៃគោលការណ៍នានាក្នុងតំបន់។
ភាគីទាំងពីរបានឯកភាពបន្តប្រតិបត្តិ DOC និងអះអាងជាថ្មីម្តងទៀតនូវផែនការ
ដោះស្រាយជម្លោះដោយការសន្ទនា គ្រប់គ្រងការខ្វែងគំនិតដោយឈរលើក្រប
ខ័ណ្ឌនៃគោលការណ៍ក្នុងតំបន់ បង្កើនកិច្ចសហប្រតិបត្តិការសមុទ្រ និងឆ្ពោះទៅ
ជួបចរចារអំពីក្រម ប្រតិបត្តិតំបន់របស់ភាគីនានានៅសមុទ្រខាងកើត (COC)
សំដៅធានាសន្តិភាពនិងស្ថិរភាព ក្នុងតំបន់។
មុននោះ អាស៊ាននិងចិនបានឯកភាពបង្កើតខ្សែ Hotline និងអនុវត្តក្រមប្រ
តិបត្តិមួយ សម្រាប់រាល់ការប៉ះទង្គិចគ្នាលើសមុទ្រខាងកើត។ សេចក្តីព្រាងនៃខ្សែ
Hotline និងកិច្ចព្រម ព្រៀងជៀសវាងការប៉ះទង្គិចគ្នាលើសមុទ្រខាងកើតគ្រោង
នឹងបានអនុម័តនៅសន្និសិទកំពូល អាស៊ាន-ចិនដែលនឹងរៀបចំឡើងនៅប្រទេស
ឡាវនាថ្ងៃទី៧កញ្ញាខាងមុខ។
បម្រែបម្រួលយ៉ាងសកម្ម
ចំពោះមុខគ្រោះអាសន្នជម្លោះលើសមុទ្រខាងកើតកើតមានឡើងជាបន្តៗនោះ
ទស្សនៈ របស់អាស៊ានគឺគួរតែមានឆាប់ៗ COC ដែលមានចរិតលក្ខណៈចាប់បង្ខំ
និងសេចក្តីកំណត់ នូវគោលការណ៍ ការប្រតិបត្តិរបស់ភាគីនានា សំដៅធានាសន្តិ
ភាព សន្តិសុខ សុវត្ថភាពនាវា ចរណ៍លើសមុទ្រខាងកើត ជាពិសេសគឺដោះ
ស្រាយជម្លោះដោយសន្តិវិធីឈរលើមូលដ្ឋាន គោរពច្បាប់អន្តរជាតិនិងអនុសញ្ញា
អ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ ប៉ុន្តែ តាំងពីចាប់ ផ្តើមអនុវត្តការពិគ្រោះ
យោបល់COC រវាងអាស៊ាននិងចិននាឆ្នាំ២០១៣មក វង់ចរចារបន្តជា ច្រើនត្រូវ
ពន្យាដោយសារសំណាក់ចិន។ ដោយហេតុនេះ នេះជាលើកដំបូងដែល អាស៊ាន
និងចិនទទួលបានការស្រុះចិត្តគំនិតលើសេចក្តីព្រាងក្របខ័ណ្ឌ COC នាពាក់
កណ្តាលឆ្នាំ២០១៧នោះ គឺទាក់ទាញការយកចិត្តទុកដាក់ពិសេសរបស់អ្នក
សង្កេតការច្រើន រូប។ដោយសារព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅបន្ទាប់ពីតុលា
ការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ (PCA) ចេញសាលក្រមច្រានចោល “ផែនទី៩កំ
ណាត់” មិនសមហេតុសមផលដោយចិនបានគូរ ដោយឯកតោភាគីលើសមុទ្រ
ខាងកើត។ដោយហេតុនេះ ការដែលចិនជាលើកដំបូងបានរួម ជាមួយអាស៊ាន
នាំចេញសាធារណៈកាលបរិច្ឆេតសម្រាប់ COC នោះត្រូវបានទទួលស្គាល់ថា
សម្តែងនូវសុឆន្ទៈចំពោះការដោះស្រាយជម្លោះលើសមុទ្រខាងកើតដោយ DOC។
បន្ទាប់ពីជំនួបលើកនេះ សារព័ត៍មានជាផ្លូវការរបស់ចិន បានជូនដំណឹងថា៖
អនុរដ្ឋមន្ត្រីការបរទេសចិន លោក Liu Zhenmin បានអះអាងថា៖ ប៉េកាំងមាន
គោលបំណងរក្សាទំនាក់ទំនងល្អប្រសើរជាមួយអាស៊ាន។ លោកក៏បានហៅ
នេះជា៖សមិទ្ធិផលមួយរវាងអាស៊ាននិងចិន បន្ទាប់ពីពេលភាគីទាំងឡាយបាន
ឯកភាពរក្សាកាណាល់ចរចារ និងការប្តេជ្ញាចិត្តសម្រេចក្រមប្រតិបត្តិ COC នៅ
ពាក់កណ្ដាលឆ្នាំ២០១៧។ មុននោះ នាខែកក្កដាឆ្នាំ២០១៦ នៅសន្និសីទរដ្ឋមន្ត្រី
ការបរទេស អាស៊ាន-ចិន ចិនបានអះអាងជាថ្មីម្តងទៀតថា៖មិនបង្កើនសកម្ម
ភាពនៅសមុទ្រខាងកើតបណ្ដាលអោយស្ថានភាពស្មុគ្រស្មាញថែមទៀត ឬ
ជំរុញភាពតានតឹងអោយឡើងជណ្ដើរឡើយ ហើយសន្យាដោះស្រាយជំលោះ
ដែនដីដោយសន្តិវិធី មិនគំរាមគំហែងឬប្រើប្រាស់អំពើហឹង្សា។
ប្រវត្តិសាស្ត្របានបញ្ជាក់ថា៖ សន្តិភាព និងស្ថិរភាពនាំមកនូវភាពសម្បូរ
រុងរឿងនិងអភិវឌ្ឍន៍ក្នុងតំបន់។ ស្ថានភាពតានតឹង ប្រឈមមុខគ្នានៅសមុទ្រ
ខាងកើត អាចនាំមកនូវផលវិបាកដែលមិនអាចព្យាករណ៍បាន។ ដូច្នេះ ជាង
ពេលណាទាំងអស់អាស៊ាននិងចិនត្រូវកសាងក្រមប្រតិបត្តិមួយ ដើម្បីដោះ
ស្រាយបញ្ហានៅសមុទ្រខាងកើត។ COC ឯកសារមានចរិតលក្ខណះខាងគតិ
យុត្តិខ្ពស់ជាង ដោយបានកសាងឡើងជំនួសអោយDOC ដែលបានមានស្រាប់
ជាង១០ឆ្នាំហើយ ដោយសុទិដ្ឋិនិយម របស់ភាគីទាំងឡាយ៕
ANH HUYEN