ការអនុម័តលើសេចក្តីព្រាងច្បាប់សិទ្ធិមនុស្សវៀតណាមជាទង្វើខុសឆ្គង។

ការអនុម័តលើសេចក្តីព្រាងច្បាប់សិទ្ធិមនុស្សវៀតណាមជាទង្វើខុសឆ្គង។ - ảnh 1
ព្រឹទ្ធសមាជិក Eni Faleomavaega សមាជិកអនុគណៈកម្មាការកិច្ចការបរទេសរដ្ឋសភាអាមេរិកទទួលបន្ទុកអាស៊ី-ប៉ាស៊ីហ្វិក (vov.vn)


        VOV-សេចក្តីព្រាងច្បាប់សិទ្ធិមនុស្សវៀតណាម HR 1897​ដោយព្រឹទ្ធសមាជិក
​២រូប​នៃគណៈបក្សសាធារណៈរដ្ឋគឺ Ed Royce និង Chris Smith បំផុសជំនឿជឿ​ជាក់​
ថា​សេចក្តីព្រាងច្បាប់នេះនឹងជួយកែលំអរស្ថានភាពសិទ្ធិមនុស្សនៅវៀតណាម
ជំរុញ​វៀតណាមគោរពសេរីភាពខាងជំនឿ សេរីភាពខាងនិយាយស្ដីនិងបណ្ដា​
សិទ្ធិ​ប្រជាធិបតេយ្យ។ បានដឹងថា ព្រឹទ្ធសមាជិកទាំងពីររូបនេះមិន​ដែលធ្លាប់បាន
មកវៀតណាម។ ដើម្បីយកព័ត៌មានកសាងសេចក្តីព្រាងច្បាប់ HR ១៨៩៧ គេ​បានរៀបចំការជួបមុខជាមួយអ្នកសាក្សីជាជនជាតិវៀតណាម ក្នុងនោះមាន​មនុស្សជាច្រើនដែលធ្លាប់បានរំលោភលើច្បាប់វៀតណាម ហើយនាំចេញការ
ចោទប្រកាន់ថា​វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសរំលោភជាច្រើន
បំផុតអំពីសេរីភាពខាងសាសនាលើពិភពលោក។ ត្រឹមតែតាមរយៈ​ករណី​ចំឡែកមួយចំនួនមិនមែនជាគំរូ បណ្ដាព្រឹទ្ធសមាជិកអាមេរិកបានគូរគំនូរជ្រុង
តែ​មួយ​មិនត្រូវនឹងស្ថានភាពជាក់ស្ដែងអំពីសិទ្ធិមនុស្សវៀតណាម។ ដូច្នេះបណ្ដា
ព័ត៌មានក្នុង សេចក្តីព្រាងច្បាប់​សិទ្ធិមនុស្សវៀតណាម HR 1897 របស់គេមិនមែន
ជាព័ត៌មានគ្រប់គ្រាន់ជិត​នឹង​ស្ថានភាពជាក់ស្ដែងបំផុតអំពីសេរីភាពសិទ្ធិមនុស្ស
របស់វៀតណាមឡើយប្រសិនបើមិនចង់និយាយថា បានបំប្លែងស្ថានភាពជាក់
ស្ដែងនៃសិទ្ធិមនុស្សវៀតណាម។

        ក្នុងពេលដែលនិយាយអំពីវៀតណាមខ្វះសេរីភាពខាងសិទ្ធិមនុស្ស ព្រឹទ្ធ
សមាជិក Ed Royce និង Chris Smith គឺជាបណ្ដាមនុស្សពីយូរមកហើយខ្វះយុត្តិធម៍
ចំពោះបញ្ហាសិទ្ធិ​មនុស្សវៀតណាម បានបំភ្លេចដោយចេតនាស្ថានភាពជាក់ស្ដែង
ដែលវៀតណាម​ទទួល​បានសមិទ្ធិជាច្រើនក្នុងការធានាសិទ្ធិមនុស្សលើគ្រប់វិស័យ
ស៊ីវិល នយោបាយ សេដ្ឋកិច្ចប្បធម៍សង្គមដែលត្រូវបានសហគមន៍អន្តរជាតិកត់
សម្គាល់។ ក្នុងពេលនិយាយថា​វៀតណាមខ្វះសេរីភាពខាងសាសនា ព្រឹទ្ធសមាជិក
Chris Smith មិនចាំដោយចេតនាថា គិតតាំងពីឆ្នាំ២០០៦មក ក្រសួងការបរទេស
​អាមេរិក​បានដកចេញវៀតណាមពីបញ្ជីរាយនាមបណ្ដាប្រទេសត្រូវយកចិត្តទុក
ដាក់​ពិសេសអំពីសេរីភាពខាងសាសនា។ ព្រឹទ្ធសមាជិក Smith បាននិយាយថា
​វៀត​ណាម​ត្រួតពិនិត្យគ្រប់ក្រុមសាសនា រារាំងនិងផ្ដន្ទាទោសដ៏តឹងរឹងចំពោះ​បណ្ដា​
ជំនឿឯករាជ្យ ដែលមិនបានឃើញថា​គិតមកដល់ឥឡូវនេះ វៀតណាមបានមាន
​សាសនិក​ជិត២០លាននាក់នៃបណ្ដាសាសនាជាមួយមន្ត្រីនិងឧបាសកឧបាសិការ​
ជាង៥៦ពាន់នាក់ នោះមិនទាន់គិតដល់មនុស្សរាប់ម៉ឺននាក់ធ្វើសកម្មភាពមិន​ជំនាញ​ក្នុងបណ្ដាសាសនា។ បណ្ដាតួលេខនេះបាននិយាយអំពីសាសនានៅ​វៀត​ណាម
ល្អជាងរាល់ព័ត៌មានដែលព្រឹទ្ធសមាជិក Chris Smith បានផ្តោតទៅ​លើ។

         សេចក្តីព្រាងច្បាប់សិទ្ធិមនុស្សវៀតណាម HR 1897 ជាមួយព័ត៌មានបំប្លែង​ស្ថានភាពសិទ្ធិមនុស្សសាសនាវៀតណាមផ្សាភ្ជាប់បញ្ហាសិទ្ធិមនុស្សជាមួយជំនួយ
ក្រៅមនុស្សធម៍សំរាប់វៀតណាមនិងសំណូមពររដ្ឋាភិបាលអាមេរិកដាក់លក្ខខ័ណ្ឌ
អំពីសិទ្ធិមនុស្សក្នុងដំណើរការចរចារអំពីការដែលវៀតណាមចូលរួមកិច្ចព្រមព្រៀង
ដៃគូអន្តរប៉ាស៊ីហ្វិក (TPP) បានធ្វើឲ្យសាធារណៈមតិអរិចិត្ត។ តាំងពីផ្ទៃក្នុង​ប្រទេស​
អាមេរិក ព្រឹទ្ធសមាជិក Eni Faleomavaega សមាជិកអនុគណៈកម្មាការកិច្ចការ​បរទេសរដ្ឋសភាអាមេរិកទទួលបន្ទុកអាស៊ី-ប៉ាស៊ីហ្វិកបានចេញសេចក្តីប្រកាស​សារព័ត៌មានប្រឆាំងជំទាស់ក្រោយពេល គំរោងច្បាប់សិទ្ធិមនុស្សវៀតណាម HR 1897ត្រូវបានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាអាមេរិកអនុម័ត។ តាម​លោក​
ថា បណ្ដាឧបាយកលផ្ដួលរលំរដ្ឋអំណាចនិងដាក់ចេញព័ត៌មានខុសឆ្គង​អំពី
ស្ថានភាពសិទ្ធិមនុស្សវៀតណាមមិនមែនជារបៀបធ្វើដ៏ត្រឹមត្រូវ។ តាមលោក​ថា​ ដល់ត្រូវបំភ្លេចអតីតកាលនិងចាប់ផ្ដើមដំណើរការផ្សះផ្សាស្នាមរបួសដោយសង្គ្រាម​រវាងជនអាមេរិកនិងវៀតណាម។

        មានស្ថានភាពជាក់ស្ដែងមួយគឺបណ្ដាថ្នាក់ដឹកនាំវៀតណាមនិងអាមេរិកបាន
និងកំពុងធ្វើអស់ពីកំលាំងកាយចិត្តដើម្បីជំរុញទំនាក់ទំនងរវាងអាមេរិក-វៀតណាម​និងជំរុញការយល់ដឹងសិទ្ធិមនុស្សរវាងប្រទេសទាំងពីរ។​ ដល់ឥឡូវនេះ​យន្តការ​សន្ទនាសិទ្ធិមនុស្សរវាងវៀតណាមនិងអាមេរិកត្រូវបានដំណើរការជាប្រចាំនិង
មានប្រសិទ្ធភាព។​ ដូច្នេះការដែលគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភា​
អាមេរិក​អនុម័ត​លើ សេចក្តីព្រាងច្បាប់សិទ្ធិមនុស្សវៀតណាម HR 1897​ ជាច្បាស់
ថា មិន​ជួយអ្វីសោះសំរាប់ដំណើរការជំរុញទំនាក់ទំនងរវាងវៀតណាមនិងអាមេរិក
ឡើយ។ ការងារខុសឆ្គងពោលខាងលើដើរផ្ទុយនឹងចរន្តហូរសំខាន់ក្នុងទំនាក់ទំនង
វៀត​ណាម-អាមេរិកនឹងត្រឹមតែជាសកម្មភាពគ្មានន័យតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ