(VOVWORLD) - សេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី ៥ គណៈកម្មាធិការ មជ្ឈឹមបក្សកម្មុយនិស្តវៀតណាម នីតិកាលទី ១២ ស្តីអំពីការៀបចំរចនាសម្ព័ន្ធ ឡើងវិញផ្លាស់ប្តូរថ្មីនិងលើកកំពស់ប្រសិទ្ធភាពរបស់សហគ្រាសរដ្ឋដែលទើបនឹង ត្រូវបានចេញផ្សាយ រួមជាមួយច្បាប់ស្តីអំពីការជួយឧបត្ថម្ភសហគ្រាសខ្នាតតូច និងមធ្យមដែលរដ្ឋសភាវៀតណាមទើបនឹងបានអនុម័ត សុទ្ធតែត្រូវបានសហគមន៍សហគ្រិនវាយតំលៃខ្ពស់។ មជ្ឈដ្ឋានជំនាញការសេដ្ឋកិច្ចចាត់ទុកថា៖ នេះគឺជាពេលវេលាត្រឹមត្រូវដើម្បីសហគ្រាសរដ្ឋនិងសហគ្រាសខ្នាតតូចនិងមធ្យមពង្រីក តួរនាទីរបស់ខ្លួនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ៕
ការអភិវឌ្ឍន៍សហគ្រាសគឺជាកំលាំងចលករសំខាន់ក្នុងការជំរុញខឿនសេដ្ឋកិច្ច |
(VOVworld) – សេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី ៥ គណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម នីតិកាលទី ១២ ស្តីអំពីការៀបចំរចនាសម្ព័ន្ធ ឡើងវិញផ្លាស់ប្តូរថ្មីនិងលើកកំពស់ប្រសិទ្ធភាពរបស់សហគ្រាសរដ្ឋដែលទើបនឹង ត្រូវបានចេញផ្សាយ រួមជាមួយច្បាប់ស្តីអំពីការជួយឧបត្ថម្ភសហគ្រាសខ្នាតតូច និងមធ្យមដែលរដ្ឋសភាវៀតណាមទើបនឹងបានអនុម័ត សុទ្ធតែត្រូវបានសហគមន៍សហគ្រិនវាយតំលៃខ្ពស់។ មជ្ឈដ្ឋានជំនាញការសេដ្ឋកិច្ចចាត់ទុកថា៖ នេះគឺជាពេលវេលាត្រឹមត្រូវដើម្បីសហគ្រាសរដ្ឋនិងសហគ្រាសខ្នាតតូចនិងមធ្យមពង្រីក តួរនាទីរបស់ខ្លួនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ៕
គោលការណ៍របស់បក្សស្តីអំពីសហគ្រាសរដ្ឋគឺជំរុញយ៉ាងខ្លាំងការរៀបចំរច នាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញ ផ្លាស់ប្តូររូបសណ្ឋានគ្រប់គ្រង ភាគហ៊ុនភាវូបនី យកម្មសហគ្រាសរដ្ឋតាមរូបសណ្ឋានជឿនលឿនលើពិភពលោក។
ជំរុញល្បឿនភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋ
តាមមជ្ឈដ្ឋានអ្នកជំនាញការសេដ្ឋកិច្ច បក្សនិងរដ្ឋាភិបាលវៀតណាមបាន កំណត់ច្បាស់លាស់ថា៖ ប្រសិនបើ សហគ្រាសរដ្ឋមិនទាន់ធ្វើភាគហ៊ុនភាវូបនីយ
កម្មនោះទេគឺនឹងបង្កើតការរាំងស្ទះដល់ខឿនសេដ្ឋកិច្ច។ បណ្ឌិត Tran Du Lich អតីតអនុប្រធានគណៈប្រតិភូសមាជិកសភាទីក្រុងហូជីមិញភាគខាងត្បូងវៀតណាម បានចាត់ទុកថា៖
«យើងកំពុងកែលំអរខាងយន្តការ បង្កលក្ខណៈងាយស្រួលដើម្បីសហគ្រាស អភិវឌ្ឍន៍។ នេះគឺជាសញ្ញាវិជ្ជមានមួយ។ ស្តីអំពីតួនាទីសេដ្ឋកិច្ចរបស់រដ្ឋ នេះគឺជា និយមន័យដ៏ធំធេង។ រដ្ឋាភិបាលវៀតណាមបាននិងកំពុងកែទម្រង់សេដ្ឋកិច្ចរដ្ឋ ក្នុងអំឡុងរាប់សិបឆ្នាំហើយ។ ពេលនេះគឺជាដំណាក់កាលកំណត់ទិសដៅ អភិវឌ្ឍន៍សំរាប់សហគ្រាសរដ្ឋ។»
នាបច្ចុប្បន្ន វៀតណាមមានអង្គភាពអាជីវកម្មរដ្ឋចំនួនជាង ៧០០។ មាន វិធានការចំនួន ២ ដើម្បីអនុវត្តភាគហ៊ុនភាវូបនីយកម្មប្រកបដោយប្រសិទ្ធភាព។ ទី ១ គឺ៖ នាំអគ្គក្រុមហ៊ុនវិនិយោគនិងធ្វើអាជីវកម្មដែលមានប្រភពទុនរបស់រដ្ឋ (SCIC) ក្លាយទៅជាអគ្គក្រុមហ៊ុនធំជាង ហើយគ្រប់គ្រងទ្រពសម្បិត្តរបស់រដ្ឋ។ ទី ២ គឺ បង្កើតឡើងស្ថាប័នដោយឡែកមួយដែលចំណុះរដ្ឋាភិបាលវៀតណាមដើម្បី គ្រប់គ្រងសហគ្រាសរដ្ឋនៅសេសសល់។ បណ្ឌិត Vu Thanh Tu Anh នាយក កម្មវិធីបង្វាត់បង្រៀនសេដ្ឋកិច្ច Fullbright នៅទីក្រុងហូជីមិញ (ភាគខាងត្បូង វៀតណាម) បានលើកមតិថា៖
«លក្ខ័ណ្ឌដំបូងដើម្បីកែទម្រង់សហគ្រាសរដ្ឋគឺត្រូវកាត់បន្ថយចំនួនសហ គ្រាសរដ្ឋដល់ ១៥ ទៅ ៣០។ នេះគឺជាបរិមាណសហគ្រាសរដ្ឋសមស្របដើម្បី គ្រប់គ្រង។ ជំហានទី ២ គឺ រដ្ឋនឹងរក្សាបរិមាណសហគ្រាសពោលខាងលើ អង្គភាពអាជីវកម្មសេសសល់នឹងត្រូវបានធ្វើភាគហ៊ុនភាវូបនីយកម្មជាជំហានៗ។ ពេលនោះនឹងមានឱកាសកែទម្រង់សហគ្រាសរដ្ឋប្រកបដោយប្រសិទ្ធភាព។»
តាមបណ្ដាអ្នកជំនាញការ ចំពោះសហគ្រាសរដ្ឋដែលកំពុងធ្វើអាជីវកម្មប្រ កបដោយប្រសិទ្ធភាព រដ្ឋាភិបាលវៀតណាមគប្បីពិនិត្យឡើងវិញការគ្រប់គ្រង ដើម្បីអង្គភាពទាំងនេះធ្វើសកម្មភាពល្អថែមទៀត។
កំលាំងចលករដើម្បីសម្រេចគោលដៅទទួលបានសហគ្រាសចំនួន ១ លាន នាឆ្នាំ ២០២០
ធ្វើជាអ្នករួមដំណើរនិងដឹងច្បាស់ការលំបាកសាកល្បងរបស់មជ្ឈដ្ឋាន សហគ្រិននាបច្ចុប្បន្ន អនុប្រធាននិងជាអគ្គលេខាធិការសមាគមសហគ្រាសខ្នាត តូចនិងមធ្យមវៀតណាម លោក To Hoai Nam បានឲ្យដឹងថា៖ ការអនុម័តលើ គំរោងច្បាប់ស្តីអំពីការជួយឧបត្ថម្ភសហគ្រាសខ្នាតតូចនិងមធ្យមនាពេលថ្មីៗនេះ គឺជាជំហានជាក់ស្តែងក្នុងការអនុវត្តសេចក្តីសម្រេចចិត្តសន្និបាតមជ្ឈឹមបលើកទី ៥ នីតិកាលទី ១២ ស្តីអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន រួមចំណែកបង្កើត សមភាពសំរាប់សហគ្រាសខ្នាតតូចនិងមធ្យម។ លោក To Hoai Nam បានសង្កត់ ធ្ងន់ថា៖
«ក្នុងពេលច្បាប់ត្រូវបានចេញផ្សាយ ក្តីសង្ឃឹមធំបំផុតគឺការអនុវត្តឲ្យទាន់ ពេលវេលា តំបន់នានាគប្បីយកចិត្តទុកដាក់ជួយឧបត្ថម្ភមជ្ឈដ្ឋានសហគ្រិន។ បំណងប្រាថ្នាជាបន្តគឺប្រភពជួយឧបត្ថម្ភ។ ក្នុងច្បាប់ថ្មី ខ្ញុំសង្ឃឹមថា៖ នឹងទាក់ ទាញឲ្យបានការជួយឧបត្ថម្ភពីសង្គម។ ម្ប៉ាងទៀតគឺ យើងគប្បីជួយឧបត្ថម្ភសហ គ្រាសក្នុងការច្នៃប្រឌិតផ្លាស់ប្តូរថ្មីនិងការចូលរួមសង្វាក់ផលិតកម្មអាជីវកម្មទៀត ផង។»
បណ្ដាអ្នកជំនាញការសេដ្ឋកិច្ចក៏បានចាត់ទុកដែរថា៖ ការអនុវត្តសេចក្តី សម្រេចចិត្តមជ្ឈឹម ០៥ ស្តីអំពីភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋនិងច្បាប់ ជួយឧបត្ថម្ភសហគ្រាសខ្នាតតូចនិងមធ្យមនឹងជំរុញការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច ព្រមទាំងគឺជាកំលាំងពលំដើម្បីវៀតណាមដាក់ចេញគោលដៅទទួលបានសហ គ្រាសចំនួន ១ លានដែលធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពនាឆ្នាំ ២០២០៕