|
វេទិកាពាណិជ្ជសញ្ញាសមុទ្រវៀតណាម លើកទី 4 (http://www.nhandan.com.vn) |
វេទិកាពាណិជ្ជសញ្ញាសមុទ្រវៀតណាម លើកទី 4 ដោយប្រធានបទ៖ “សក្ដានុភាព សេដ្ឋកិច្ច និងអេកូឡូស៊ីបរិស្ថាន បណ្ដាកោះ ប្រជុំកោះវៀតណាម” ក្នុងក្របខ័ណ្ឌ
សប្ដាហ៏សមុទ្រ និង កោះសមុទ្រ ដែលកំពុងប្រព្រឹត្តិទៅ នៅខេត្ត Ba Ria Vung Tau (ភាគខាងត្បូងវៀតណាម) គឺជាព្រឹត្តិការណ៍ ដ៏មានអត្ថន័យ ក្នុងការបន្តបណ្ដាការខំប្រឹងប្រែង កសាងពាណិជ្ជសញ្ញាសមុទ្រ និងអភិវឌ្ឍន៍សមុទ្រ កោះ របស់បណ្ដា
ផ្នែកគ្រប់ជាន់ថ្នាក់ និងបណ្ដាដំបន់របស់វៀតណាម។ ក្នុងឱកាសនេះដែរ THU HOA
_អ្នកយកព័តមាននៃវិទ្យុសម្លេងវៀតណាម មានបទសរសេរ ដោយប្រធានបទ៖ កសាងពាណិជ្ជសញ្ញាសមុទ្រកោះវៀតណាម។
|
កសាងពាណិជ្ជសញ្ញាសមុទ្រនិងអភិវឌ្ឍន៍សមុទ្រកោះរបស់បណ្ដាផ្នែកគ្រប់ជាន់ថ្នាក់និងបណ្ដា
ដំបន់របស់វៀតណាម(http://www.cpv.org.vn) |
ដោយមានដែនសមុទ្រទំហំជាងមួយលានគីឡូមែត្រក្រឡារ និងមាត់សមុទ្រប្រវែងជាង ៣២៦០គីឡូមែត្រ និងកោះធំ តូចចំនួន ៤000 វៀតណាមមានសក្ដានុ
ភាពអំពីសេដ្ឋកិច្ចសមុទ្រដ៏សម្បូរ។ ដូច្នេះ រដ្ឋាភិបាលវៀតណាម បានចេញសេចក្ដី
សម្រេច ចិត្ត អំពីយុទ្ធសាស្ត្រសមុទ្រ ដល់ឆ្នាំ ២០២០។ ក្នុងនោះ កំណត់ថា សេដ្ឋកិច្ច សមុទ្រ កោះ ជាការបោះជំហានមួយ ក្នុងការបោះជំហានយ៉ាងខ្លាំងក្លាចំនួន៥ អំពីកំណើន គួបផ្សុំរវាងការអភិវឌ្ឍន៍ដំបន់សមុទ្រ ឆ្នេសមុទ្រ កោះសមុទ្រ និងការអភិវឌ្ឍន៍លើដីគោក តាមទឹសឧស្សហូបនីយកម្ម ទំនើបភាវូបនីយកម្ម។ គោលដៅ គឺ ដល់ឆ្នាំ ២០២0 សេដ្ឋកិច្ចសមុទ្រវៀតណាម ទទួលបានជាង ៥៣%-៥៥%នៃ GDP
និងរួមចំណែកជាង 60% ចូលក្នុងតំលៃប្រាក់ពាណិជ្ជកម្មនាំចេញរបស់ប្រទេសទាំង
មូល។
ក្នុងការពិតជាក់ស្ដែង វៀតណាមទើបចូលក្នុងដំណាក់កាលដើមដំបូង នៃការ
ធ្វើអាជីវកម្មសក្ដានុភាពសមុទ្រ។ ការកសាង និងអភិវឌ្ឍន៍ពាណិជ្ជ សញ្ញាសមុទ្រ វៀតណាម នឹងជាគំណាស់រួមចំណែកជំរុញកំណើនយ៉ាងស្ថិរភាព ពង្រីកឧត្តមភាព
របស់ខឿនសេដ្ឋកិច្ចសមុទ្រនិយាយរួម និងសេដ្ឋកិច្ចកោះសមុទ្រ និយាយដោយ
ឡែក។ លោក Nguyen Chu Boi អនុប្រធាន អគ្គនាយកដ្ឋានសមុទ្រ និង កោះសមុទ្រ
វៀតណាម បានអះអាងថា៖
“ ពាណិជ្ជសញ្ញាសមុទ្រជា ពាណិជ្ជសញ្ញានៃខឿនសេដ្ឋកិច្ច ពាណិជ្ជសញ្ញាសំ រាប់អង្គភាពអាជីវកម្ម និងជា ពាណិជ្ជសញ្ញា ឲ្យបណ្តាមុខទំនិញផលិតពីសមុទ្រ។ដើម្បីធ្វើល្អពាណិជ្ជសញ្ញាសមុទ្រយើងខ្ញុំបានកសាង logo ឲ្យពាណិជ្ជសញ្ញាសមុទ្រ
រួមនិងកសាងលិខិតទទួលស្គាល់ ខៀវសំរាប់ដំបន់សមុទ្រ អង្គភាពអាជីវកម្ម និងបណ្តាផ្នែកដែលធ្វើសកម្មភាពលើសមុទ្រតាមទិសអភវឌ្ឍន៍រឹងមាំ“។
រួមជាមួយការខំប្រឹងប្រែងនៃអគ្គនាយកដ្ឋានសមុទ្រកោះក្រសួងកសិកម្មនិងអភិវឌ្ឃន៍ជនបទវៀតណាមក៍កំពុងដាក់ជូនរដ្ឋាភិបាលនូវសំណើរស្តីពីការផ្សព្វផ្សាយការកំណត់ អំពីការធ្វើអាជីវកម្មនិងការពារប្រភពជលផល។បណ្តាផ្នែកមានសមត្ថកិច្ចកំពុងដំណើរ ការកសាងពាណិជ្ជសញ្ញាសមុទ្រសំរាប់ផលិតផលជលផលរបស់វៀតណាមដែលក្នុង នោះផ្តោតជាពិសេសដល់កត្តាគុណភាព។ដើម្បីទទួលបានគោលដៅក្នុងយុទ្ឋសាស្រ្ត សេដ្ឋកិច្ចសមុទ្រនោះយើងត្រូវរៀបចំឲ្យបានបរិយាកាសសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច
សមុទ្រកោះ។ស្តីពិបញ្ហានេះ លោក Nguen Chu Hoi អនុប្រធាន អគ្គនាយកដ្ឋាន សមុទ្រ កោះវៀតណាមបានចាត់ទុកថា៖
“ យើងត្រូវកំណត់ដំបន់សេដ្ឋកិច្ច កំលាំងចលកដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច
សមុទ្រ ដ៍ត្រឹមត្រូ ពោលគឺយើងត្រូវរៀបចំបរិយាកាសសេដ្ឋកិច្ចសមុទ្រឡើងវិញ“។
ដោយមូលដ្ឋាន ឈរលើរសេដ្ឋកិច្ចធ្វើជាសរសរទ្រូងអភិវឌ្ឌ្តន៏ដើម្បីដោះស្រាយបណ្តា
ទំនាក់ទំនងរវាងសេដ្ឋកិច្ចជាមួយសន្តិសុខការពារជាតិ រវាងសេដ្ឋកិច្ចជាមួយធនធាន
សមុទ្រនឹងបរិស្ថានតំបន់ឆ្នេរសមុទ្រកោះសមុទ្រ នឹងរវាងសេដ្ឋកិច្ចជាមួយសង្គមកិច្ច។ អគ្គនាយកដ្ឋានសមុទ្រនឹងកោះសមុទ្រកំពុងកសាងគំរោងការណ៏ប្រើប្រាស់សមុទ្រ
កោះសមុទ្រដើម្បីធ្វើជាមូលដ្ឋានសំរាប់បណ្តាផ្នែកសេដ្ឋកិច្ចសមុទ្រ។
អាស្រ័យដោយមានអំណោយផលនៃធម្មជាតិ បណ្តាផ្នែកសេដ្ឋកិច្ចសមុទ្រដូចជាមុខរបរនេសាទត្រី ទេសចរណ៏ សេវាកម្មសមុទ្រ កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ដោយ សារប្រភពហិរញ្ញវត្ថុនៅមានកំហិត នៅចំពោះមុខរដ្ឋាភិបាលប្រមូលផ្តុំកសាងអភិវឌ្ឍន៍
កោះ១ចំនួនអោយមានការបោះជំហានយ៉ាងខ្លាំងក្លា បង្កើតឡើងឧត្តមភាព ដូចជា៖ សេវាកម្មសមុទ្រធ្វើអាជិវកម្មនឹងចិញ្ចឹមជលផលដើម្បីលើកកំពស់ការរួមវិភាគទានរបស់សេដ្ឋកិច្ចសមុទ្រ។
យុទ្ធសាស្រ្តសមុទ្រដល់ឆ្នាំ២០២០ គឺជាទឹសដៅសំខាន់ក្នុងការអភិវឌ្ឌ្យន៏សេដ្ឋកិច្ចសមុទ្រកោះរបស់វៀតណាម។ពីការពិតជាក់ស្តែងក្នុងរយះពេលកន្លងទៅបានសរឲ្យ
ឃើញថា៖យុទ្ធសាស្រ្តនេះត្រូវបានអនុវត្តសកម្ម ដោយការខំប្រឹងប្រែងកសាងពាណិជ្ជសញ្ញាសមុទ្រនឹងលើកកំពស់កំរិតរួមវិភាគទានរបស់សេដ្ឋកិច្ចសមុទ្រកោះចូលរចនា
សំព័ន្ធសេដ្ឋកិច្ចនិយាយរួម។ការដែលបន្តកសាងនឹងធ្វើអាជីវកម្មល្អតំលៃរបស់ពាណិជ្ជ
សញ្ញាសមុត្រវៀតណាម នឹងរួមចំណែកជំរុញកំណើនចីរភាពនឹងពង្រីកប្រៀបខ្លាំងរបស់សេដ្ឋកិច្ចសមុទ្រវៀតណាមក្នុងអនាគត៕