កសាងរដ្ឋាភិបាលមួយខ្លាំងក្លាសកម្ម


កសាងរដ្ឋាភិបាលមួយខ្លាំងក្លាសកម្ម - ảnh 1
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Nguyen Thai Binh (VOV)

        Vovworld-ច្បាប់ស្ដីពីការចាត់តាំងរដ្ឋាភិបាល(ធ្វើវិសោធនកម្ម)បំពេញបន្ថែម
​គោលការណ៍មួយចំនួនដើម្បីសមស្របនឹងសមត្ថកិច្ចជាស្ថាប័នរដ្ឋបាលរដ្ឋខ្ពស់
បំផុត អនុវត្តសិទ្ធិនីតិប្រតិបត្តិ ស្ថាប័នប្រតិបត្តិនៃរដ្ឋសភា។ ច្បាប់នេះបានកំណត់
ភារកិច្ចសមត្ថកិច្ចរបស់រដ្ឋាភិបាលនាយករដ្ឋមន្ត្រីរដ្ឋាភិបាលនិងរដ្ឋមន្ត្រីប្រមុខស្ថាប័ន
ស្មើរក្រសួងក្នុងការព្យាករណ៍លើកមតិកសាងគោលនយោបាយសំរេច​ចិត្តយន្តការ
គោលនយោបាយមានចរិតយុទ្ធសាស្ត្រម៉ាក្រូក្នុងការគ្រប់គ្រង​ប្រទេសជាតិ។

ធានាចរិតលក្ខណៈសកម្មច្នៃប្រឌិតរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រង

        តាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Nguyen Thai Binh ថា គោលដៅមួយ​ក្នុង
ចំណោមគោលដៅនៃការកសាងគំរោងច្បាប់ចាត់តាំងរដ្ឋាភិបាល(ធ្វើវិសោធន​កម្ម)
គឺសំដៅបន្តធ្វើសុក្រិដយន្តការដឹកនាំបញ្ជាណែនាំនិងគ្រប់គ្រងរបស់រដ្ឋាភិបាលនាយក
រដ្ឋមន្ត្រីធានាចរិតលក្ខណៈសកម្មច្នៃប្រឌិតដើម្បីដោះស្រាយទាន់ពេល​វេលារាល់បញ្ហា
នៃជីវភាពរស់នៅឲ្យសមស្របនឹងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣។ ប្រធានគណៈកម្មាធិការច្បាប់
របស់រដ្ឋសភាលោក Phan Trung Ly បានចាត់​ទុក​ថា៖

        “ក្នុងសម័យកាលសកលភាវូបនីយកម្មនិងសមាហរណកម្មស៊ីជម្រៅនា​បច្ចុប្បន្ន
រដ្ឋាភិបាលជាមួយតួនាទីជាស្ថាប័នអនុវត្តសិទ្ធិនីតិប្រតិបត្តិត្រូវធ្វើល្អ​សមត្ថកិច្ចកសាង
គោលនយោបាយក្របខ័ណ្ឌរបបសមស្របនិងបង្កលក្ខណៈចាំបាច់ដើម្បីពង្រីកសមត្ថ
ភាពនិងការច្នៃប្រឌិតរបស់ប្រជាជន កសាងក្បាលម៉ាស៊ីន​រដ្ឋបាលរដ្ឋប្រសិទ្ធភាព។”

លើកកំពស់ការទទួលខុសត្រូវបុគ្គលរបស់នាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីនានា

        ខឿននីតិប្រតិបត្តិខ្លាំងក្លាមួយគឺបង្ហាញច្បាស់នូវការទទួលខុសត្រូវរបស់បុគ្គល។
ហេតុនេះហើយពង្រាងច្បាប់រដ្ឋាភិបាល(ធ្វើវិសោធនកម្ម)កំណត់លំអិតនិងពេញលេញ
ភារកិច្ចសមត្ថកិច្ចរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលតាមរដ្ឋធម្មនុញ្ញឆ្នាំ​២០១៣និងជាក់ស្ដែង
ភារកិច្ចសមត្ថកិច្ចនិងការទទួលខុសត្រូវរបស់នាយក​រដ្ឋមន្ត្រីសំដៅកំណត់តួនាទីរបស់
នាយករដ្ឋមន្ត្រីជាមួយតួនាទីជាអ្នកប្រមុខ​រដ្ឋាភិបាលម្ចាស់ការដឹកនាំរដ្ឋាភិបាលបង្កើត
ទាន់ពេលវេលាយន្តការគោល​នយោបាយច្បាប់។​ដោយមានការធ្វើវិសោធនកម្មបំពេញ
បន្ថែមនេះ តួនាទី​របស់​នាយករដ្ឋមន្ត្រីត្រូវបានលើកកំពស់។ ​ដើម្បីលើកកំពស់ការ​ទទួល
​ខុសត្រូវរបស់នាយករដ្ឋមន្ត្រី ការបង្កើនការរាយការណ៍របស់នាយករដ្ឋមន្ត្រី​ចំពោះ
ប្រជាជនក៏ជាភារកិច្ចសំខាន់ត្រូវកំណត់ច្បាស់លាស់ក្នុង​ពង្រាងច្បាប់។ ប្រធានគណៈ
កម្មាធិការច្បាប់នៃរដ្ឋសភាលោក Phan Trung Ly បានចាត់ទុកថា៖

“ការទទួលខុសត្រូវរាយការណ៍ចំពោះប្រជាជនជាការទទួលខុសត្រូវបុគ្គលរបស់នាយក
រដ្ឋមន្ត្រីដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ។ ហេតុនេះហើយគំរោង​ច្បាប់ត្រូវកំណត់ច្បាស់
លាស់ករណីណានាយករដ្ឋមន្ត្រីផ្ទេរសិទ្ធិឲ្យអ្នកនាំពាក្យ​របស់រដ្ឋាភិបាល។ រីឯនាយករដ្ឋ
មន្ត្រីនៅមានកាតព្វកិច្ចរាយការណ៍ចំពោះ​ប្រជាជនជាប្រចាំអំពីបញ្ហាសំខាន់ៗដែលរដ្ឋា
ភិបាលត្រូវដោះស្រាយ។”

        ស្ដីពីភារកិច្ចរបស់រដ្ឋមន្ត្រីប្រធានស្ថាប័នស្មើរក្រសួង គំរោងច្បាប់​កំណត់​ត្រូវ​មានការ
ទទួលខុសត្រូវគ្រប់គ្រងរដ្ឋអំពីផ្នែកវិស័យដែលបានប្រគល់។ ការងារ​នេះសំដៅបង្កើត
មូលដ្ឋានសំរាប់ផ្លាស់ប្តូរថ្មីរបៀបសកម្មភាពរបស់រដ្ឋាភិបាល​តាមទិសធានាដោះស្រាយ
បញ្ហាដាក់ចេញក្នុងវិស័យនីមួយៗ។​ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃលោក Nguyen Thai Binh បាន
ឲ្យដឹងថា៖

        “ពង្រាងច្បាប់កំណត់ជាក់ស្ដែងភារកិច្ចសមត្ថកិច្ចនិងការទទួលខុសត្រូវ​របស់រដ្ឋ
មន្ត្រីប្រធានស្ថាប័នស្មើរក្រសួង។​ រួមមាន៖កំណត់អំពីភារកិច្ចសមត្ថកិច្ច​របស់រដ្ឋមន្ត្រី
ប្រធានស្ថាប័នស្មើរក្រសួងជាមួយតួនាទីជាសមាជិករដ្ឋាភិបាលត្រូវម្ចាស់ការចូលរួម
ប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពរបស់រដ្ឋាភិបាល ទទួល​ខុសត្រូវចំពោះសមូហ
ភាពរដ្ឋាភិបាលអំពីភារកិច្ចដែលបានប្រគល់។”

រដ្ឋាភិបាលខ្លាំងក្លាមួយមុនបង្អស់ត្រូវចាប់ប្រភពពីមូលដ្ឋានកត្តិយុតច្បាស់លាស់អំពី
សមត្ថកិច្ចភារកិច្ច។ ការគង់វង់គំហិតក្នុងការចាត់តាំងនិងសកម្មភាព​របស់រដ្ឋាភិបាល
តាមច្បាប់បច្ចុប្បន្នត្រូវបានវិសោធនកម្មនឹងជួយឲ្យរដ្ឋាភិបាលផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លា
ការចាត់តាំងសកម្មភាពដោះស្រាយទាន់ពេលវេលាបញ្ហាដែលជីវភាពរស់នៅបាន
ដាក់ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ