(VOVWORLD) -នាថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៨ មហាសន្និបាត សហជីពវៀតណាមលើកទី ១២ ដែលជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់វណ្ណៈកម្មករ និងពលករវៀតណាម បានបើកនៅទីក្រុងហាណូយ។ ជាមួយពាក្យស្លោក “ការផ្លាស់ប្ដូរថ្មី ប្រជាធិបតេយ្យ សាមគ្គីភាព និងការទទួលខុសត្រូវ” នោះ មហាសន្និបាត បាន កំណត់ការផ្លាស់ប្ដូថ្មីអង្គការ សកម្មភាពសហជីព កសាងវណ្ណៈកម្មករខ្លាំងមាំមួន និងរួមចំណែកការកសាង និងការពារមាតុប្រទេស។
កសាងវណ្ណៈកម្មករសម័យថ្មី |
នាពេលបច្ចុប្បន្ន វៀតណាមមានសមាជិកសហជីពជា កម្មករ កម្មាភិបាល និងពលករចំនួន ១០ លាននាក់។ បុព្វហេតុជំរុញខ្លាំង ឧស្សាហូបនីយកម្ម និងទំនើបកម្មកាន់តែស៊ីជំរៅនោះ គឺកាន់តែបង្កើតឱកាសក្នុងការអះអាងឋានៈ តួនាទីរបស់វណ្ណៈកម្មករ។
ការសាកល្បងនៃយុគសម័យ
បដិវត្តន៍ឧស្សហកម្មលើកទី ៤ នឹងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់ផលិតកម្ម ជីវភាពរស់នៅ និងការងារធ្វើរបស់ពលករ។ នៅក្នុងស្រុក ផ្ទាំងគំនូរអំពីសេដ្ឋកិច្ច សង្គមត្រូវបានវាយតម្លៃថា មានការវិវឌ្ឍន៍ដ៏ល្អប្រសើរ ជាមួយនឹងការប៉ាន់ស្មានកំណើនជាវិជ្ជមាន។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មានការលំបាកជាច្រើន ដែលបង្កើតទាំងកាលានុវត្តនភាព និងការសាកល្បងចំពោះពលករ។ប្រការនេះ បានទាមទារឲ្យសហជីពវៀតណាមត្រូវប្រមូលផ្ដុំលើការផ្លាស់ប្ដូរថ្មីអង្គការ និងសកម្មភាពសហជីព ព្រមទាំងលើកកម្ពស់សមត្ថភាព ថែទាំផលប្រយោជន៍របស់សមាជិកសហជីព និងការពារសិទ្ធិពលករ។ លោក Bui Van Cuong ប្រធានអគ្គសហព័ន្ធពលករវៀតណាមបានឲ្យដឹងថា៖
“អាណត្តិ ២០១៨ - ២០២៣ គឺជា អាណត្តិ ដែលមានការសាកល្បង ជាច្រើនសម្រាប់អង្គការសហជីពវៀតណាម។ យើងខ្ញុំបានចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីជាច្រើន លាតត្រដាងអនុវត្តន៍រាល់សេចក្ដីសម្រេចចិត្ត និងគោលការណ៍របស់បក្ស ដើម្បីបង្កភាពងាយស្រួលសម្រាប់សហជីព។ ក្រោពីនេះ នាពេលខាងមុខ យើងខ្ញុំនឹងផ្ដោតលើការដោះស្រាយរាល់ការសាកល្បងចំពោះសហជីពផងដែរ”។
កសាងវណ្ណៈកម្មករខ្លាំងមាំមួន
សេចក្ដីសម្រេចិត្តនៃមហាសន្និបាតលើកទី ១២ របស់បក្សកុម្មុយនិស្តវៀតណមបានចែងច្បាស់ថា គប្បីយកចិត្តទុកដាក់ដល់ការអប់រំ ការបណ្ដុះបណ្ដាល ការបំពាក់បំប៉ន អភិវឌ្ឍន៍វណ្ណៈកម្មករទាំងបរិមាណ និងគុណភាព លើកកម្ពស់ឬទ្ធានុភាពនយោបាយ ជំនាញវិជ្ជាជីវៈ វិន័យពលកម្មរបស់ពលករ ធានាការងារធ្វើ លើកកម្ពស់ប្រាក់ចំណូលជាដើម សំដៅការពារសិទ្ធិ និងលើកកម្ពស់ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់កម្មករ។
ដោយឈរលើគោលដៅទាំងនេះ រួមជាមួយការកំណត់យ៉ាងច្បាស់លាស់នូវការសាកល្បង ដែល ដាក់ចេញក្នុងការកសាងជួរកម្មករនោះ នាពេលខាងមុខ សហជីពវៀតណាម ដាក់ចេញគោលដៅអនុវត្តន៍ល្អនូវភារកិច្ចជាតំណាងនៃសិទ្ធិ ផលប្រយោជន៍ស្របច្បាប់ជូនពលករ សមាជិកសហជីពវៀតណាម អនុវត្តន៍ល្អភារកិច្ចផ្សព្វផ្សាយការអប់រំ ដើម្បីកសាងវណ្ណៈពលករខ្លាំងមាំមួននាសករាជខាងមុខ និងជំរុញឧស្សាហូបនីយកម្ម ទំនើបកម្ម និងសមាហរណកម្មអន្តរជាតិ។ លោក Bui Van Cuong ប្រធានអគ្គសហព័ន្ធពលករវៀតណាមបន្តថា៖
“ដើម្បីអនុវត្តន៍ភារកិច្ចទាំងនេះ យើង ខ្ញុំបានកំណត់ជំហានលោតផ្លោះ យុទ្ធសាស្ត្រចំនួន ៣។ ទីមួយគឺ ផ្លាស់ប្ដូថ្មីបែបផែន ថែទាំផលប្រយោជន៍សមាជិកសហជីព និងការពារពលករយ៉ាងសកម្ម។ ទីពីរគឺកសាងជួរកម្មភិបាលសហជីព ជាពិសេសគឺប្រធានសហជីពគ្រប់ជាន់ថ្នាក់ ក្នុងនោះមានប្រធានសហជីពនៃបណ្ដាសហគ្រាសនៅឯបរទេស ដែលជាអ្នកដឹកនាំពលករ។ ទីបីគឺកសាងសហជីពខ្លាំងមាំមួន ដើម្បីអនុវត្តន៍ល្អនូវភារកិច្ចរបស់ខ្លួន ដែលផ្សារភ្ជាប់ជាមួយការជំរុញខ្លាំងការផ្សព្វផ្សាយអំពីសហជីពវៀតណាម។ យើងខ្ញុំនឹងផ្ដោតលើការអនុវត្តន៍ភារកិច្ចទាំងបីនេះក្នុងអាណត្តិ ២០១៨-២០២៣”។
វៀតណាម ក៏ដូចជាបណ្ដាប្រទេសនៅលើពិភពលោក គឺកំពុងឈានចូលបដិវត្តន៍ឧស្សាហកម្មលើកទី ៤ ជាមួយតម្រូវការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ និងផ្លាស់ប្ដូរថ្មី។ ការដែលអគ្គសហព័ន្ធពលករវៀតណាម និងសហជីពគ្រប់ជាន់ថ្នាក់ មានការយល់ដឹងយ៉ាងច្បាស់លាស់ និងយកចិត្តទុកដល់ពលករ នឹងជួយឲ្យវណ្ណៈពលករពង្រីកតួនាទីឈានមុខគេ ក្ដាប់ជាប់ចំណេះដឹងថ្មី ព្រមទាំងជួយឲ្យវៀតណាមដើរតាមបដិរវត្តន៍ឧស្សាហកម្មលើទី ៤ ជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោកផងដែរ៕