ខិតខំប្រឹងប្រែងដើម្បីសម្រេចឲ្យបាននូវគោលដៅកំណើនសេដ្ឋកិច្ច

(VOVWORLD) - សន្និសីទអន់ឡាញទូទាំងប្រទេសត្រូវបានរដ្ឋាភិបាល វៀតណាមរៀបចំឡើងនាថ្ងៃទី២ កក្កដា ក្នុងកាលៈទេសៈដែលកំណើន GDP ក្នុងឆមាសទី១ឆ្នាំ២០១៨ ទទួលបាន៧,០៨% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១១មក។
ខិតខំប្រឹងប្រែងដើម្បីសម្រេចឲ្យបាននូវគោលដៅកំណើនសេដ្ឋកិច្ច - ảnh 1ទិដ្ឋភាពនៃសន្និសីទនេះ (រូបថត៖ news.zing.vn)

សន្និសីទនេះមានអត្ថន័យដ៏សំខាន់ ដើម្បីធ្វើវិភាគឲ្យបានច្បាស់នូវសភាពការណ៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៨ និងលាតត្រដាងអនុវត្តន៍ភារកិច្ចក្នុងរយៈពេល៦ខែចុងឆ្នាំផងដែរ។ នៅសន្និសីទនេះ ថ្នាក់ដឹកនាំខេត្តក្រុងទាំងអស់បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការអនុវត្តគោលដៅកំណើនសេដ្ឋកិច្ច។

        ក្រោយពីពាក់កណ្ដាលឆ្នាំ២០១៨ សេដ្ឋកិច្ចវៀតណាមមានល្បឿនអភិវឌ្ឍគួរឲ្យលើកទឹកចិត្ត។ GDP ក្នុងឆមាសទី១ឆ្នាំ២០១៨កើន៧,០៨%បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ ហើយក៏ជាកម្រិតកំណើនខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១១មក។

        ទុនវិនិយោគសរុបរបស់សង្គមទាំងមូលទទួលបានជាង៧៤៧លានលានដុងក្នុងនោះតំបន់ក្រៅពីរដ្ឋស្រូបយកសមាម័ក្រធំបំផុតនិងមានកំណើនខ្ពស់បំផុតដែរ។

        រាល់លទ្ធផលខាងលើមានអត្ថន័យដ៏សំខាន់ ដែលឆ្លុះបញ្ចាំងនូវគោលជំហរដ៏ត្រឹមត្រូវរបស់បក្សអំពីការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចឯកជន។

        កំណត់ការសាកល្បង

        នៅសន្និសីទនេះ ទន្ទឹមនឹងការទទួលស្គាល់នូវសមិទ្ធផលដែលសេដ្ឋកិច្ចវៀតណាមដណ្ដើមបាន បណ្ដាតំណាងក៏កំណត់ការសាកល្បងដែលប្រទេសជាតិត្រូវប្រឈមមុខនាពេលខាងមុខផងដែរ។ នោះគឺ ល្បឿនកំណើន GDP ក្នុងឆ្នាំ២០១៨មាននិន្នាការថយចុះជាបណ្ដើៗ ចាប់ពីកម្រិត៧,៤៥%ក្នុងត្រីមាសទី បានថយចុះនៅ៦,៧៩%ក្នុងត្រីមាសទី២។ ទោះបីជាកំណើននៅតែខ្ពស់បង្គួរក្ដីប៉ុន្តែដើម្បីសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចចំនួន៦,៧%ក្នុងឆ្នាំ២០១៨គឺចាំបាច់ត្រូវមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាថែមទៀតក្នុងត្រីមាសនៅសេសសល់ទាំងពីរក្នុងឆ្នាំនេះ។

        ទីពីរគឺ ក្នុងរយៈពេល២ខែជាបន្តបន្ទាប់ចាប់ពីខែឧសភាដល់ខែមិថុនាសន្ទស្សន៍ CPI មានការកើនយ៉ាងខ្លាំង។ ប្រការនេះនឹងបង្កឡើងការលំបាកចំពោះការត្រួតត្រាសន្ទស្សន៍ CPI ជាមធ្យមក្នុងឆ្នាំទាំងមូលនៅក្រោម៤%។

        ទន្ទឹមនឹងនោះ អ្នកជំនាញការជាច្រើនបានព្រមានថា សេដ្ឋកិច្ចសកលនឹងមិនរក្សាបាននូវសន្ទុះកំណើនដ៏ខ្ពស់បង្គួរនាឆ្នាំ២០១៩ទៀតឡើយ។ ប្រការនេះនឹងប៉ះពាល់យ៉ាងខ្លាំងក្លាទៅលើប្រទេសកំពុងអភិវឌ្ឍន៍នានា ក្នុងនោះមានវៀតណាមផងដែរ។ ដោយហេតុនេះ ត្រូវត្រៀមរៀបចំវិធានការនិងគោលនយោបាយបម្រុង ដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងកំណើនសេដ្ឋកិច្ច។ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគលោក Nguyen Chi Dung ចាត់ទុកថា៖

        “ចាំបាច់ត្រូវសហការគ្នាយ៉ាងស្អិតរមួត ប្រតិបត្តិយ៉ាងបត់បែន ហើយរៀបចំឲ្យបានល្អនូវការងារឃ្លាំមើលសេដ្ឋកិច្ចសកល ដើម្បីដាក់ចេញដំណោះស្រាយឲ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ សម្រេចយុទ្ធសាស្ត្រជាតិស្ដីពីការធ្វើសមាហរណកម្មក្នុងសម័យកាល៤.០ ជំរុញផ្នែកសេដ្ឋកិច្ចឯកជនចូលរួមក្នុងខ្សែសង្វាក់តំលៃសកលនិងជំរុញការបើកការចំណាយទុនវិនិយោគសាធារណៈផងដែរ”។

        ការស្រុះចិត្តគំនិតរបស់ខេត្តក្រុងទាំងអស់

        ដើម្បីសម្រេចឲ្យបាននូវគោលដៅកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៨ រួមជាមួយការបញ្ជាណែនាំ ការប្រតិបត្តិរបស់រដ្ឋាភិបាលនោះគឺ តួនាទីលាតត្រដាងអនុវតរបស់បណ្ដាតំបន់ក៏សំខាន់ដែរ។ នៅសន្និសីទលើកនេះ ថ្នាក់ដឹកនាំខេត្តក្រុងជាច្រើនបានដាក់ចេញការបោះជំហាននានារបស់ខេត្តក្រុងនីមួយៗ ដើម្បីសម្រេចគោលដៅកំណើន។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung បានឲ្យដឹងថា៖

        “ទីក្រុងហាណូយនឹងបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចនានាតាមសេចក្ដីសម្រេចចិត្តលេខ០១របស់រដ្ឋាភិបាល បន្តកែទម្រង់បែបបទរដ្ឋបាល និងអនុវត្តន៍ច្បាប់ជួយឧបត្ថម្ភសហគ្រាសខ្នាតតូចនិងមធ្យម។ ចាប់ពីថ្ងៃទី១ សីហា ឆ្នាំ២០១៨ ទីក្រុងហាណូយនឹងត្រួតពិនិត្យ រៀបចំអង្គភាពអាជីវកម្មសាធារណៈហើយអភិវឌ្ឍន៍ខ្សែសង្វាក់តភ្ជាប់ការធ្វើផលិតកម្ម ដើម្បីបង្កើតឡើងប្រសិទ្ធភាពសេដ្ឋកិច្ចដ៏ខ្ពស់ជាង”។

        ក្នុងពេលនោះ លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានអះអាងថា៖

        “ទីក្រុងនឹងជួយឧបត្ថម្ភសហគ្រាស ជំរុញខ្លាំងការធ្វើភាគហ៊ុនភាវូបនីយកម្មអភិវឌ្ឍន៍ផ្នែកទេសចរណ៍តាមផ្លូវទឹក និងកសាងគម្រោងការណ៍មណ្ឌលច្នៃប្រឌិតប៉ែកខាងកើតទីក្រុង”។

        ពាក់កណ្ដាលនៃឆ្នាំ២០១៨បានកន្លងផុតទៅ ហើយរាល់លទ្ធផលដែលសេដ្ឋកិច្ចវៀតណាមដណ្ដើមបានគឺការខិតខំប្រឹងប្រែងមិនអាចបដិសេធបានឡើយ។ ប៉ុន្តែ ការដែលរដ្ឋាភិបាលនិងតំបន់ទាំងអស់ម្ចាស់ការកំណត់យ៉ាងច្បាស់នូវការសាកល្បង និងជំនះពុះពារលើភាពអន់ខ្សោយនោះ នឹងរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សំដៅសម្រេចបាននូវគោលដៅដែលបានដាក់ចេញក្នុងឆ្នាំ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ