គណៈកម្មាធិការជាតិ UNESCO វៀតណាមខំប្រឹងប្រែងលើកកំពស់រូបភាពវៀត ណាមលើឆាកអន្តរជាតិ
(VOVWORLD) - ក្នុងឆ្នាំ២០១៧ វិស័យការទូតវប្បធម៌បានរួមចំណែករៀបចំប្រកបដោយ ជោគជ័យនូវព្រឹត្តិការណ៍ជាច្រើន ផ្សព្វផ្សាយរូបភាពទឹកដី មនុស្សនិងវប្បធម៌ វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ។
រួមដំណើរជាមួយកិច្ចខិតខំប្រឹងប្រែងនោះ មានការរួមវិភាគទានមិនតិចតួចរបស់គណៈកម្មាធិការជាតិUNESCO វៀតណាមក្នុងការផ្សព្វផ្សាយរូបភាពខឿនវប្បធម៌វៀតណាមពោរពេញទៅដោយអត្តសញ្ញាណលើឆាកអន្តរជាតិ។ អាចអះអាងថា ក្នុងអំឡុង៤០ឆ្នាំចាប់បដិសន្ធិនិងអភិវឌ្ឍន៍មក គណៈកម្មាធិការជាតិ UNESCO វៀតណាម បានដើរតួនាទីគន្លឹះក្នុងកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងវៀតណាមជាមួយ UNESCO ដែលត្រូវបានបង្ហាញឲ្យឃើញយ៉ាងច្បាស់បំផុត តាមរយៈការអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធីជាច្រើនរបស់ UNESCO នៅវៀតណាម។
ស្ពានតភ្ជាប់ផ្នែកវប្បធម៌
ក្នុងឆ្នាំ២០១៧ គណៈកម្មាធិការជាតិ UNESCO វៀតណាម បានរៀបចំព្រឹត្តិការណ៍ធំៗជាច្រើនដូចជា៖ ពិធីរំលឹកខួបលើកទី៤០ ទិវាបង្កើតគណៈកម្មាធិការជាតិ UNESCO វៀតណាម ម្ចាស់ការផ្ដល់យោបល់រៀបចំបណ្ដាព្រឹត្តិការណ៍សំដៅរំលឹកខួបលើកទី៣០ ទិវា UNESCO ចេញសេចក្ដីសំរេចចិត្តលើកតម្កើងលោកប្រធានហូជីមិញ ម្ចាស់ការអនុវត្តន៍យុទ្ធនាការឃោសនាក្នុងការបោះឆ្នោតអគ្គនាយក UNESCO អាណត្តិ២០១៧-២០២១។
លោក Ha Ke San អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Phu Tho (រូបថត៖ VOV) |
តាមរយៈការចូលរួមយ៉ាងទូលំទូលាយទៅក្នុងវេទិកានានារបស់ UNESCO នោះ វៀតណាមបានការពារប្រកបដោយជោគជ័យនូវការទទួលស្គាល់បេតិកភណ្ឌវប្បធម៌អរូបីតំណាងឲ្យមនុស្សលោកគឺ “ការច្រៀង Xoan Phu Tho” និង “សិល្បៈ Bai Choi ភាគកណ្ដាល”។ ប្រការនេះបានបង្កើនបរិមាណបេតិកភណ្ឌវប្បធម៌អរូបីសរុបរបស់វៀតណាមដែលត្រូវបាន UNESCO ទទួលស្គាល ឡើងដល់១២ តាមនោះអះអាងនូវអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែបរបស់វៀតណាម។ លោក Ha Ke San អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Phu Tho បានអះអាងថា៖
“ការលើកតម្កើងរបស់ UNESCO ចំពោះការច្រៀង Xoan នោះ បានបង្កើតឡើងកម្លាំងចលករដ៏ធំធេងដើម្បីជំរុញសហគមន៍រួមគ្នាការពារ អភិរក្សនិងពង្រីករាល់តំលៃនៃបេតិកភណ្ឌនេះ ឲ្យកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ។ យើងខ្ញុំកំពុងខំប្រឹងប្រែងរួមជាមួយសហគមន៍នៅភូមិច្រៀង Xoan ប្រពៃណី សំដៅនាំបេតិកភណ្ឌនេះរស់រានមានជីវិតឡើងវិញដោយចីរភាព បង្កលក្ខណៈ លើកទឹកចិត្តអ្នកច្រៀង Xoan ក្នុងការបណ្ដុះបណ្ដាលជំនាន់វ័យក្មេង”។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh (រូបថត៖ VOV) |
លទ្ធផលទាំងអស់ខាងលើ បានរួមវិភាគទានដ៏សំខាន់ទៅក្នុងជោគជ័យរួមរបស់ផ្នែកការទូតវប្បធម៌វៀតណាមក្នុងឆ្នាំ២០១៧។ វាយតំលៃអំពីកិច្ចខិតខំប្រឹងប្រែងនេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា៖
“គណៈកម្មាធិការជាតិ UNESCO វៀតណាមបានពង្រីកយ៉ាងល្អនូវតួនាទីជាស្ពានតភ្ជាប់ប្រវត្តិសាស្ត្រ វប្បធម៌ ទឹកដីនិងមនុស្សវៀតណាម ជាមួយពិភពលោក តាមនោះលើកកំពស់តួនាទី ឋានៈនិងកម្លាំងទន់របស់វៀតណាមលើឆាកអន្តរជាតិ។ រាល់កិច្ចខិតខំប្រឹងប្រែងនោះ បានបំផុសឡើងមោទនភាពជាតិ មហិច្ឆតាឈានទៅមុខ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច វិទ្យាសាស្ត្រ អភិរក្ស និងពង្រីកតំលៃបេតិកភណ្ឌវប្បធម៌”។
ជួយមិត្តភក្តិអន្តរជាតិមានការចាប់អារម្មណ៍ចំពោះបញ្ញាវ័ន្ត ភាពស្មោះត្រង់ សុចរិត និងសម្អាតរបស់ប្រជាជាតិវៀតណាម
សេចក្ដីសំរេចចិត្តនៃមហាសន្និបាតបក្សកុម្មុយនីស្តវៀតណាមលើកទី១២បានដាក់ចេញគោលដៅ “កសាងខឿនវប្បធម៌និងមនុស្សវៀតណាមអភិវឌ្ឍន៍យ៉ាងពេញលេញ ឆ្ពោះទៅភាពស្មោះត្រង់ សុចរិត សម្អាត ពោរពេញទៅដោយស្មារតីជាតិ មនុស្សសាស្ត្រ ប្រជាធិបតេយ្យនិងវិទ្យាសាស្ត្រ។ វប្បធម៌ពិតជាគ្រឹះស្ថានខាងស្មារតីដ៏រឹងមាំរបស់សង្គម ជាកម្លាំងផ្ទៃក្នុងសំខាន់ ដើម្បីធានាការអភិវឌ្ឍដោយចីរភាពនិងការពាររឹងមាំមាតុប្រទេសដើម្បីគោលដៅ ប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាពនិងអរិយធម៌។
ដោយឈរលើមូលដ្ឋាននោះ គណៈកម្មាធិការជាតិ UNESCO វៀតណាម បន្តខំប្រឹងប្រែងរួមវិភាគទានធ្វើឲ្យសម្បូរថែមទៀតនូវតំលៃខាងសតិអារម្មណ៍ អប់រំ វប្បធម៌រូបីនិងអរូបីរបស់មនុស្សលោក រួមដំណើរជាមួយ UNESCO ក្នុងដំណើរការអនុវត្តបេសកកម្មដ៏ខ្ពង់ខ្ពស់របស់ខ្លួន៕