គណះដឹកនាំថ្មីរបស់អាហ្វហ្កានីស្ថាន៖ការសាកល្បងមិនងាយ ឆ្លងកាត់។
HONG VAN -  
(VOVWORLD) /  
Vovworld- បន្ទាប់ពីបេក្ខជនប្រធានាធិបតីទាំងពីរព្រមចែករំលែកអំណាចគ្នា
ប្រជាជនអាហ្វហ្កានីស្ថាន សហគមន៍អន្តរជាតិទើបនឹងបានសង្កេតឃើញពិធី
ធ្វើសច្ចាប្រនិធានទទួលដំណែងនេះក្រោយរយះពេលច្រើនខែទន្ទឹងរង់ចាំនោះ។
តាមនោះ លោក Abdullah Abdullahគូប្រជែងរបស់លោក Ashraf Ghaniនឹងទទួល
កាន់ដំណែងជាអ្នកចាត់ចែងការកំពូល(CEO)។
ការខ្វែងគំនិតផ្ទៃក្នុង៖ឧបសគ្គធំ១។
សាធារណះមតិនៅក្នុងនិងក្រៅប្រទេស អាហ្វហ្កានីស្ថានមានក្តីសង្ឃឹមថា៖ថ្នាក់
ដឹកនាំទាំង២រូបនេះនឹងបង្កើតបាន រដ្ឋាភិបាលបង្រួបបង្រួមជាតិ១។ប៉ន្តែមជ្ឈដ្ឋាន
អ្នកវិភាគចាត់ទុកថា៖ប្រទេសនេះប្រឈមមុខនឹងការសាកល្បងជាច្រើនតទៅ
ទៀត។ការបង្កើតសម្ព័ន្ធភាពកាន់អំណាចរវាងភាគីប្រឆាំងទាំង២នេះជាប្រការមិន
ងាយស្រួលទេ។លោក Abdullah Abdullahទទួលបានការគាំទ្រពីសំណាក់បណ្តា
ជនជាតិនៅភាគខាងជើង អាហ្វហ្កានីស្ថាន។ក្នុងពេលនោះលោក Ashraf Ghani
មានទំនាក់ទំនងល្អជាមួយក្រុមកុលសម្ព័ន្ធនៅភាគខាងកើតនិងភាគខាងត្បូង។ជាងនេះទៅទៀតការ ចុះកិច្ចព្រមព្រៀងចែកអំណាចរវាងលោក Ashraf Ghani
ជាមួយលោក Abdullah Abdullahគឺដោយសារសម្ពាធពីអង្គការសហប្រជាជាតិ
និងសហគមន៍អន្តជាតិ។ហេតុដូច្នេះអ្នកសង្កេតការណ៍ជាច្រើននាក់ចាត់ទុកថា៖ កិច្ចព្រមព្រៀងនេះគ្រាន់តែជួយប្រទេសនេះរួចផុតពីវិបត្តិនយោបាយជាបណ្តោះ
អាសន្នតែប៉ុណ្ណោះ។
ធានាសន្តិសុខនិងស្តារសេដ្ឋកិច្ចនៃប្រទេសជាតិឡើងវិញ។
|
រូបថតVNA |
ក្រៅពីការស្ថិរភាពផ្ទៃក្នុងគណះដឹកនាំថ្មី អាហ្វហ្កានីស្ថានត្រូវប្រឈមមុខនឹងបញ្ហា
ធានាសន្តិសុខនិងស្តារសេដ្ឋកិច្ចនៃប្រទេសជាតិឡើងវិញ។មុននឹងពិធីធ្វើសច្ចាប្រណិ
ធានទទួលដំណែងនេះការវាយប្រហារដោយអត្តឃាត១ទៅលើប៉ូស្តប៉ូលិសជិតនឹង
ព្រលានយន្តហោះ(រដ្ឋធានីKabul)បានកោះតមានឡើងធ្វើឲ្យមនុស្សជាច្រើននាក់
ត្រូវស្លាប់។លើបណ្តាញសង្គមTwitterពួកឧទ្ទាមTaliban បានទទួលខុសត្រូវអំពីការ
វាយប្រហារនេះ។ប្រការនេះក៍បានសរឲ្យឃើញថា៖ការតស៊ូប្រឆាំងកំលាំងនេះនៅ
តែជាបញ្ហាធំ១សំរាប់រដ្ឋាភិបាលថ្មីអាហ្វហ្កានីស្ថាន។
ដោយហេតុនេះក្នុងបទថ្លែងមតិក្រោយពីប្រកាសទទួលដំណែងប្រធានាធិបតីថ្មីអាហ្វហ្កានីស្ថានបានអំពាវនាវឲ្យ ពួកឧទ្ទាមTalibanចូលរួមការចរចារសន្តិភាព។
ទន្ទឹមនឹងនោះ លោក Ashraf Ghaniបានឆាប់ចុះហត្ថលេខាលើសន្ឋិសញ្ញាសន្តិសុខ
ទ្វេភាគី(BSA)ជាមួយអាមេរិក។តាមនោះទាហាន នៃកំលាំងចម្រុះដឹកនាំដោយអាមេ
រិកជាង១ម៉ឺននាក់នៅមានវត្តមាននៅអាហ្វហ្កានីស្ថានតទៅទៀត។ប៉ុន្ទែការចុះហត្ថ
លេខាលើBSAគឺជាកាំបិតមុខ២ខណះដែលពួកឧទ្ទាមTalibanប្រកាសថា៖នឹងប្រឆាំង
វត្តមានរបស់ ទាហានអាមេរិកនៅប្រទេសនេះក្រោយឆ្នាំ២០១៤។វិបត្តិនយោបាយអំពើហឹង្សានិងកង្វះនៃកំណែទម្រង់ចាំបាច់កំពុងគំរាមកំហែងដល់
ល្បឿនកំណើនសេដ្ឋកិច្ចរបស់ អាហ្វហ្កានីស្ថាន។តាមរបាយការណ៍នៃមូលនិធិរូបី
យវត្ថុអន្តរជាតិ( IMF)ថា៖ផលិតផលក្នុងស្រុកសរុប(GDP) អាហ្វហ្កានីស្ថានអាច
បន្ថយពី៣,៦%នាឆ្នាំ២០១៣ចុះត្រឹម៣,២%នាឆ្នាំ២០១៤នេះ។រដ្ឋាភិបាលថ្មី អាហ្វហ្កានីស្ថាននឹងប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុចាប់បង្ខំផ្អាកបើកបៀវត្តខែតុលាដល់
មន្រ្តីរដ្ឋការដោយសារថវិការនាបច្ចុប្បន្ននេះមិនមានគ្រប់១១៤លានដុល្លារអាមេរិក។
ជាច្បាស់ណាស់ថា៖ការសាកល្បងកំពុងទន្ទឹមរង់ចាំគណះដឹកនាំថ្មី អាហ្វហ្កានីស្ថាន
និងការឆ្លងកាត់លើលំបាកនេះគឺមិនងាយស្រួលទេ។តើរដ្ឋាភិបាលថ្មី អាហ្វហ្កានីស្ថាន
ទទួលបានជោគជ័យក្នុងការរក្សាស្ថិរភាពនយោបាយព្រមទាំងស្តារសេដ្ឋកិច្ចឡើងវិញ
ដូចជាក្តីសង្ឃឹមរបស់អង្គការសហប្រជាជាតិដែរឬទេនៅតែជាសំណួរ១៕
HONG VAN
-VOVWORLD