“គំរោងការណ៍ ស្ដីពីការអនុវត្តពិសោធន៏ ជ្រើសរើសបញ្ញាវ័ន្តឆ្នើមចំនួន 600 នាក់
មានសមត្ថកិច្ចឧត្តមសិក្សា ទៅធ្វើជា អនុប្រធានគណះកម្មាធិការប្រជាជនឃុំ នៅស្រុក
ក្រីក្រ ចំ នួន 62” របស់នាយករដ្ឋមន្ត្រី រដ្ឋាភិបាលត្រូវបានវាយតំលៃជា ការផ្តើមគំនិតធំ
មួយ ដែលរួម ចំណែកបង្កើនកំលាំងពលំថ្មី ចំពោះបណ្ដាឃុំនៅស្រុកក្រីក្រចំនួន 62 ។ ក្រោយរយះពេល 1ឆ្នាំ អនុវត្តគំរោងការ រដ្ឋអំណាចដំបន់នៅក្នុងទូទាំងប្រទេស បាន
ស្ដែងការគាំទ្រចំពោះការផ្តើមគំនិត បញ្ជូនជួរបញ្ញាវ័ន្តវ័យក្មេង ចូលរួមការកសាង និង អភិវឌ្ឈន៏ស្រុកកំណើត របស់គេ។ អ្នកយកព័តមាននៃវិទ្យុសម្លេងវៀតណាម _Thu Hang បានមានអត្ថបទស្ដីពីបញ្ហានេះ ដោយមាន ចំណោងជើងថា៖បង្កើនថ្នាក់ដឹកនាំ អោយ
ថ្នាក់មូលដ្ឋាន ។
|
ការអនុវត្តពិសោធន៏ជ្រើសរើសបញ្ញាវ័ន្តឆ្នើមទៅធ្វើជាអនុប្រធានគណះកម្មាធិការប្រជាជនឃុំ
(http://tintuc.vatgia.com) |
ពីការផ្តើមគំនិតអនុវត្តគោលនយោបាយជាច្រើន សំដៅ សម្របសម្រួលប្រភពធនធាន
មនុស្ស ធានាការអភិវឌ្ឍន៍ប្រកបដោយសមភាព ចីរភាព រវាងបណ្ដាដំបន់ក្នុងទូទាំង
ប្រទេស នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម បាន អនុម័ត្តលើ៖ “គំរោងការណ៍
អនុវត្ត ពិសោធន៏ ជ្រើសរើសបញ្ញាវ័ន្តចំនួន 600 នាក់ មានសមត្ថកិច្ច ឧត្តមសិក្សា ទៅ
ធ្វើជា អនុប្រធានគណះកម្មាធិការប្រជាជនឃុំ នៅស្រុកក្រីក្រចំនួន 62” សំដៅបង្កើត កំលាំងលេចធ្លោថ្មី ក្នុងបំណងកាត់បន្ថយភាពក្រីក្រយ៉ាងចីរភាព និងលើកកំពស់សមត្ថ កិច្ចរបស់ជួរថ្នាក់ដឹកនាំ អោយដំបន់ជនបទ ពិសេសគឺដំបន់ព្រៃភ្នំ ឆ្ងាយដាច់ស្រយាល ដំបន់ជនជាតិភាគតិចព្រៃភ្នំ។ ខេត្ត Cao Bang ជាខេត្តដើមដំបូង ក្នុងប្រទេសដែល
បានទទួលបញ្ញាវ័ន្តចំនួន 40 នាក់ មកធ្វើអនុប្រធានឃុំ នៅស្រុកក្រីក្រចំនួន5។ ស្ដីអំពី
បញ្ហានេះ ប្រធានគណះកម្មាធិការប្រជាជនខេត្ត Cao Bang Nguyen Hoang Anh បាន
អោយដឹងថា៖
“ខ្ញុំគិតថា ប្រការសំខាន់មួយចំពោះជំនាន់វ័យក្មេងគឺស្មារតីហ៊ានគិតហ៊ានធ្វើ សកម្មច្នៃ
ប្រឌិត ពេលមកដល់ដំបន់លំបាក ពិតប្រាកដថានឹងរកឃើញបញ្ហាជាច្រើនដែលត្រូវ បានយកចិត្តទុកដាក់។ ខ្ញុំក៏ចាត់ទុកដែរថាចំពោះបញ្ញាវ័ន្តវ័យក្មេងត្រូវបានបង្កលក្ខណៈ និងត្រូវធ្វើយ៉ាងម៉េចដើម្បីគេប្រកៀកនឹងការងារពីព្រោះចំណេះដឹងរបស់គេដែល បាន សិក្សារមិនទាន់គ្រប់គ្រាន់ទេ ត្រូវការបទពិសោធន៍ កំណត់ទឹស និងជួយជ្រោមជ្រែង។”
|
គំរោងការណ៍ស្ដីពីការអនុវត្តពិសោធន៏ជ្រើសរើសបញ្ញាវ័ន្តឆ្នើមទៅធ្វើជាអនុប្រធានគណះកម្មាធិការ
ប្រជាជនឃុំ(http://diendantre.qtv.vn) |
នាយករងមម្ទីផ្ទៃខេត្ត Kon Tum Dang Viet Cuong បានឲ្យដឹងថាក្នុងពេលទទួល បញ្ញាវ័ន្តវ័យក្មេងចំនួន១៨នាក់មកធ្វើជាអនុប្រធាននៅបណ្ដាខេត្តក្រីក្រ ខេត្ត Kon Tum
បានប្រគល់ឲ្យគេទទួលបន្ទុកបណ្ដាការងារសមស្របទៅនឹងបណ្ដាវិស័យគឺ៖ សេដ្ឋកិច្ច
កសិ-រុក្ខកម្មរដ្ឋបាលច្បាប់។ បណ្ដាបញ្ញាវ័ន្តវ័យក្មេងនេះសកម្មបង្ហាញសម័ត្ថភាពជា ជំហានដំបូង ក៏ដូចជាលើកឡើងមតិបញ្ជាដឹកនាំសកម្មភាពនៅមូលដ្ឋានរួមចំណែកទៅ
ក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់បណ្ដាឃុំក្រីក្រ។
“ការរៀបចំបញ្ញាវ័ន្តវ័យក្មេងចំនួន១៨នាក់ទៅបណ្ដាឃុំនៅដំបន់ខេត្ត Kon Tum បានប្រ
ព្រឹត្ត ទៅយ៉ាងងាយស្រួល។ នាបច្ចុប្បន្នបណ្ដាបញ្ញាវ័ន្តនេះស្ថិតក្នុងរយៈពេល ស្ថិរភាព ជាប់ជាមួយការងារនិងត្រូវបានសមូហភាពបក្សភាគ អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជន
គណៈកម្មាធិការប្រជាជនបណ្ដាឃុំប្រគល់ភារកិច្ច។”
ជួរបញ្ញាវ័ន្តវ័យក្មេងមកដល់បណ្ដាឃុំធ្វើជាថ្នាក់ដឹកនាំគឺជាគោលការណ៍ថ្មីក្នុងការងារ
ចាត់តាំងកម្មាភិបាលរបស់បក្សនិងរដ្ឋសំដៅបង្កើនប្រភពកំលាំងថ្នាក់ដឹកនាំវ័យក្មេង មានចំណេះដឹងជួយឲ្យប្រជាជននៅបណ្ដាកន្លែងក្រលំបាក។ ប្រធានគណៈកម្មាធិការ
ប្រជាជនស្រុក Tuong Duong ខេត្ត Nghe An Nguyen Ho Canh ថា អនុប្រធានឃុំថ្មី ចំ
នួន ១៣នាក់នៅស្រុក Tuong Duong គឺថ្លៃថ្លាណាស់។ គេមានរបៀបគិតគូរធ្វើការល្អ។
នេះជាលក្ខណៈចាំបាច់ដែលស្រុក Tuong Duong កំពុងត្រូវការ។ លោក Nguyen Ho
Canh បានអះអាងថា៖
“យើងខ្ញុំឃើញថា សមាជិក១៣នាក់ជាសារវន្តរៀបបញ្ចូលក្នុងជួរកម្មាភិបាលឃុំ បំពេញឲ្យបណ្ដាវិស័យនៅខ្វះកម្មាភិបាល។ ការដែលបណ្ដាសមាជិកត្រូវបាន ជ្រើស
រើស គឺជាជំហានសាកល្បងសំរាប់គេ ក៏ដូចជារដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ពីព្រោះ
ក្រោយ រយៈពេល៥ឆ្នាំអនុវត្តគំរោងការគេនឹងទៅកន្លែងណា ធ្វើអ្វី ប៉ុន្មានអ្នកបាន
ក្លាយ ទៅជាអនុប្រធាន។ ក្រោយពេលមានបណ្ដាការសំរេចចិត្តនៃគំរោងការ យើង ខ្ញុំធ្វើជាសេនាធិការអោយ អចិន្ត្រៃន៍ គណះកម្មាធិការបក្សខេត្ត ចេញេកំរិត បតដ្ឋាន បញ្ជាណែនាំ គណះកម្មាធិការអចិន្ត្រៃន៍ស្រុកនានា។ គណះកម្មាធិការបក្ស គ្រប់ជាន់ ថ្នាក់ត្រូវការវាយតំលៃបណ្ដាសមាជិក ពីនោះ បំប៉ន់ដើម្បីនាំបញ្ជូនក្នុងជួរថ្នាក់ដឹកនាំ។
”
រយះពេល ១ឆ្នាំ ជារយះពេលចាប់ផ្តើមអោយ ដំណើការ ៥ឆ្នាំ ធ្វើអនុប្រធាន
គណះកម្មាធិការប្រជាជនឃុំ របស់ជួរបញ្ញាជនវ័យក្មេងចំនួន 600 នាក់។ តាមការ វាយតំលៃរបស់ ក្រសួងមហាផ្ទៃថា៖ក្នុងរយះពេល កន្លងទៅជួរបញ្ញាជនវ័យក្មេង
ចំនួន 600 នាក់នេះ បានទទួលការងារជាក់ស្ដែងដែលបានប្រគល់ជូន ជំហាន ដំបូង ជួបការងាយស្រួលជាច្រើន និងការគាំទ្ររបស់សង្គម។ លោក Nguyen Tien Dinh អនុរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ប្រធានគណះកម្មាធិការបញ្ជាណែនាំគំរោងការ បាន
អោយដឹងថា៖
“គំរោងការណ៍នេះជាការពិសោធន៏ ប៉ុន្តែ ក្នុងការពិតជាក់ស្ដែង បណ្ដាសមាជិកបាន
ធ្វើអនុប្រធានភ្លាម និងមានលក្ខណះសម្ប័ត្តិសមត្ថកិច្ចហើយ។ និយាយថា នេះគឺជា គំរោងការណ៍ធ្វើពិសោធន៍ ពីព្រោះនេះគឺជា លើកដំបូង ដែលយើងបញ្ជាបញ្ញាជនវ័យ
ក្មេងទៅធ្វើថ្នាក់ដឹកនាំឃុំ។ នៅស្ថានភាពជាក់ស្ដែង នៅក្នុងទូទាំងប្រទេស បញ្ញាជន
វ័យ ក្មេងដែលបានជូនទៅធ្វើជាកម្មាភិបាលគឺច្រើនណាស់ ប៉ុន្តែនេះគឺជា លើកដំបូង
ដែលបញ្ជូនមកធ្វើជាអនុប្រធានពីដើមដំបូង។”
ថ្នាក់ដឹកនាំបណ្ដាខេត្ត ទីក្រុងក្នុងទូទាំងប្រទេស ពិសេសគឺបណ្ដាឃុំដែល ទទួលផ្ទាល់ជួរបញ្ញាជនវ័យក្មេងមក ធ្វើជាថ្នាក់ដឹកនាំ បានវាយតំលៃថា៖ នេះគឺជា
ការងារត្រឹមត្រូវចំពោះស្ថានភាពជាក់ស្ដែងនៅមូលដ្ឋាន។ ពីព្រោះ ជួរថ្នាក់ដឹកនាំ
មូល ដ្ឋានខ្លាំងអំពីចំណេះដឹង ពុកែអំពីជំនាញ នេះគឺជាគម្នាស់សំរាប់ការអភិវឌ្ឍន៍ដំបន់ជនបទនិយាយរួម និងបណ្ដាស្រុកក្រីក្រនិយាយដោយឡែក៕