(VOVworld)-Internet មានវត្តមាននៅវៀតណាមកាលពីឆ្នាំ១៩៩៧មកនិងដល់ឆ្នាំ២០១២នេះ បានមានការបោះជំហានលោតផ្លោះយ៉ាងខ្លាំង។ ដើម្បីមានសមិទ្ធផល
នេះ គឺដោយសារវៀតណាម មានគោលនយោបាយដ៏ត្រឹមត្រូវ ក្នុងការគ្រប់គ្រងនិង
ជំរុញការអភិវឌ្ឍន៍របស់ Internet។
|
វៀតណាមបានចាប់ផ្តើមតភ្ជាប់Internet ពីថ្ងៃទី១៩វិច្ឆិកាឆ្នាំ១៩៩៧
(រូបថតៈ Internet)
|
វៀតណាមបានចាប់ផ្តើមតភ្ជាប់Internet ពីថ្ងៃទី១៩វិច្ឆិកាឆ្នាំ១៩៩៧។ ក្រោយ
រយះពេល ១៥ឆ្នាំ ការអភិវឌ្ឍន៍ Internet នៅវៀតណាម បានមាសនការផ្លាស់ប្តូរ
ខ្លាំងក្លា និងទទួលបានល្បឿនកំណើនខ្ពស់។ ដល់នាបច្ចុប្បន្ន វៀតណាមមានអ្នក
ផ្គត់ផ្គង់ Internet ចំនួន១៩ អត្រានិងចំបនួនអ្នកប្រើប្រាស់ Internet កើនឡើង
១០ដង ពី៣លាន១សែននាក់ នាឆ្នាំ ២០០៣ ឡើងដល់៣១លាន១សែននាក់នាខែ
កញ្ញា ឆ្នាំ ២០១២។ ការបង្កើតសេវាកម្ម ប្រើប្រាស់ Internet តាមបណ្ដាញ3G នាខែតុលា ឆ្នាំ ២០០៩ បានគូសសញ្ញាសំគ្គាល់សម័យកាលអភិវឌ្ឍន៍ Internet ថ្មី
របស់វៀតណាម។ ក្រោយរយះពេល៣ឆ្នាំចំនួនអ្នកប្រើប្រាស់ គិតដល់ខែកក្កដាឆ្នាំ
២០១២ បានឡើងដល់ ១៦លាននាក់ ស្មើនឹង ១៨%នៃចំនួនប្រជាជនវៀតណាម។
តាមការវាយតំលៃរបស់ អង្គការសហព័ន្ធទូរគមនាគមន៍អន្តរជាតិ (ITU) ថា÷ គិតត្រឹម
តែឆ្នាំ២០១១ប៉ុណ្ណោះ វៀតណាមបានឈរលំដាប់ថ្នាក់ទី៤ ក្នុងតំបន់អាស៊ីអាគ្នេយ៍
អំពីអត្រា (%) អ្នកប្រើប្រាស់ Internetតាមចំនួនប្រជាជន។ គិតដល់នាបច្ចុប្បន្ន វៀត
ណាមជាប្រទេស មានអាត្រាកំណើន Internet លឿនបំផុតក្នុងតំបន់ និងស្ថិតនៅ
ក្នុងចំណោមប្រទេសមានអាត្រាកំណើនខ្ពស់បំផុត លើពិភពលោក ជាមួយអាត្រា
ជាង ១២% ក្នុងដំណាក់កាល ២០០០-២០១០។ នាសព្វថ្ងៃអាត្រាឃុំមានInternet
នៅទីរួមខេត្តគឺ៩៩,៨៥% និងនៅជនបទទទួលបាន ៨៤,៤៦%។ Internet មាន
ការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់បែបនេះ គឺដោយសារ វៀតណាមយកចិត្តទុកដាក់
បង្កលក្ខណះងាយស្រួលជាច្រើន ក្នុងការអភិវឌ្ឍន៌ Internet។ ទស្សនះនេះត្រូវ
បានវៀតណាមអនុវត្តមុនក៏ដូចជាក្រោយ ក្នុងដំណើការ កសាងប្រព័ន្ធឯកសារច្បាប់
និងគោលនយោបាយអំពីការគ្រប់គ្រង Internet ដូចជា÷ ច្បាប់បច្ចេកវិទ្យាព័ត៌មាន
ច្បាប់ទូរគមនាគមន៍…។ល។ លោក Luu Vu Haiនាយក នាយកដ្ឋានផ្សព្វផ្សាយ
ទូរទស្សន៍ និងព័ត៌មានអេឡិកត្រូនិក នៃក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាម
បានអោយដឹងថា÷
“ឯកសារច្បាប់ទាំងឡាយរបស់វៀតណាមសុទ្ឋតែបានអះអាងនូវប្រការ
១ ។នោះគឺ ជំរុញការប្រើប្រាស់អ៊ីនធឺណិតលើវិស័យសេដ្ឋកិច្ច វប្បធម៏
សង្គមដើម្បីលើកកំពស់ទិន្នផលពលកម្ម បើកទូលាយបណ្តាសកម្មភាព
ពាណិជ្ជកម្ម ជួយឧបត្ថម្ភកំណែទម្រង់រដ្ឋបាលនិងការពារសន្តិសុខ
ការពារប្រទេស។ល។រួមជាមួយនោះ ឯកសារច្បាប់ទាំងឡាយនៅ
លើកឡើងវិធានការទប់ស្កាត់រាល់សកម្មភាពប្រើប្រាស់ អ៊ីនធឺណិតដែល
ជះឥទ្ឋពលដល់សន្តិសុខជាតិ រំលោក ទៅលើទំនៀមទំលាប់ដ៍ល្អប្រសើរ
សិលធម៏និងការកំណត់នៃច្បាប់ជាដើម។នេះជាគោលនយោបាយគ្រប់
គ្រង ដែលវៀតណាមអនុវត្ត សំដៅពង្រីកអ៊ីនធឺណិត “។
ក្រោយរយៈពេល១៥ឆ្នាំ Internet បានជះឥទ្ធពលលើគ្រប់វិស័យក្នុងជីវភាព
រស់នៅ សង្គមនិងបង្កើតកំលាំងចលករយ៉ាងខ្លាំងក្លាដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋ
កិច្ច-សង្គមនៅវៀតណាម។ ក្នុងនិន្នាការសមាហរណកម្ម Internet គឺជាស្ពាន់ត
ភ្ជាប់ សំខាន់ រវាងវៀតណាមជាមួយពិភពលោក និងជាកូនសោសំរាប់ការទាក់ទង
ផ្ទាល់នឹងព័ត៌មាននិងការអភិវឌ្ឍន៍បច្ចេកវិទ្យា។ ដូច្នេះ វៀតណាមយកចិត្តទុកដាក់ ដល់ការគ្រប់គ្រង Internet ដើម្បីធានាការអភិវឌ្ឍន៍មានផលប្រយោជក្នុងជីវភាព រស់នៅសេដ្ឋកិច្ចសង្គម ពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្លែងមតិក្នុងពិធីនេះ អតីតអនុរដ្ឋ
មន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍វៀតណាម បណ្ឌិត Mai Liem Truc
បានឲ្យដឹងថា៖
“ការត្រិះរិះគ្រប់គ្រង Internet ក្នុងតំណាក់កាលនីមួយៗមានការផ្លាស់ប្តូរ។ មុន
ឆ្នាំ១៩៩៧ ខណៈពេលដែល Internet ទើបនឹងបានអនុវត្តន៌នៅវៀតណាម គឺយើង គ្រប់គ្រងតាមទស្សនៈ គ្រប់គ្រង់បានដល់ទីណាគឺបើកចេញដល់ទីនោះ។ បុន្តែ
ក្រោយនេះ យើងខ្ញុំបានអនុវត្តន៌គោលនយោបាយផ្លាស់ប្តូរថ្មី គឺគ្រប់គ្រងត្រូវដើរឲ្យ
ទាន់ជាមួយតំរូវការអភិវឌ្ឍន៌។”។
ក្នុងការខំប្រឹងប្រែងផ្លាស់ប្តូរថ្មីរាល់គោលនយោបាយគ្រប់គ្រង ជម្រុញ Internet
អភិវឌ្ឍន៌ ក្នុងឆ្នាំ២០១២នេះ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ វៀតណាមបានដាក់
ជូនរដ្ឋាភិបាលនូវអនុក្រិត្យថ្មីអំពីការគ្រប់គ្រង Internet ក្នុងនោះមានការជម្រុញ
អភិវឌ្ឍន៌អំពីខ្លឹមសារការប្រើប្រាស់ Internet ជាដើម។ អនុក្រិត្យនេះបានអនុម័ត
នឹងក្លាយទៅជាច្បាប់គតិយុត្តិងាយស្រួលដើម្បី Internet អភិវឌ្ឍន៌ និងឆ្លើយតបនឹង
តំរូវការអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គម៕