គ្រោះអាសន្នក្រិកក្ស័យធុនបានខិតមកជិត

គ្រោះអាសន្នក្រិកក្ស័យធុនបានខិតមកជិត - ảnh 1
គ្រោះអាសន្នក្រិកក្ស័យធុនបានខិតមកជិត (Internet)

        Vovworld-ក្នុងបំរ៉ែបំរួលថ្មីៗនេះ ធនាគារកណ្ដាលអឺរ៉ុប (ECB) នាថ្ងៃទី២២
​មេសាបានប្រកាសថា ​ECB ត្រឹមតែបន្តបញ្ជូនប្រាក់សំរាប់ធនាគារនានារបស់​ក្រិក​
ដរាបណាដែលបណ្ដាធនាគារនេះមានលទ្ធភាពទូទាត់បំណុលនិងមានទ្រព​សម្បត្តិ
ដាក់បញ្ជាំមានតំលៃ។ មុននោះអគ្គនាយិការមូលនិធិរូបីយវត្ថុ​អន្តរជាតិ (IMF) លោក
ស្រី Christine Lagarde បានប្រកាសមិនឲ្យក្រិកលើក​ពេល​ទូទាត់ខ្ទង់បំណុល២,៥ពាន់
លានអឺរ៉ូនាខែឧសភាខាងមុខ។ ដោយមាន​ថវិការរដ្ឋទទេនាបច្ចុប្បន្នសេចក្តីប្រកាស
និងលក្ខខ័ណ្ឌដែលម្ចាស់បំណុលនាំ​ចេញជាការសាកល្បងចំពោះរដ្ឋអំណាចក្រិក
និងគ្រោះអាសន្នក្ស័យធុននៃ​ប្រទេសនេះកំពុងខិតមកជិត។

ខឿនសេដ្ឋកិច្ចធ្លាក់ទៅស្ថានភាពទាល់ច្រក

        ខណៈពេលនោះភាពតានតឹងកំពុងក្រូបដណ្ដប់ទៅលើក្រិក​បន្ទាប់ពី​រដ្ឋាភិបាល​
នៃប្រទេសនេះបានចេញក្រិត្យប្រមូលជាបណ្ដុះអាសន្នប្រភពថវិការ​ផ្ទុកបំរុងនៃ
បណ្ដាស្ថាប័នរដ្ឋអំណាចអង្គការសាធារណៈមន្ទីពេទ្យមហាវិទ្យាល័យដល់បណ្ដា
មូលនិធិដើម្បីជួយឲ្យរដ្ឋទូទាត់បំណុល។​ កាយវិការនេះបានសឲ្យ​ឃើញថា ភាព
ទាល់ច្រករបស់រដ្ឋាភិបាលក្រិកខណៈដែលថវិការរដ្ឋទទេនិងសម្ភាធ​របស់​ម្ចាស់
បំណុលកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ចំពោះប្រជាជន​ក្រិក​នោះ ទោះបី
ជាក្រិត្យត្រូវបានរដ្ឋសភាអនុម័តទើបនឹងបានចូលជាធរមានក្តី ប៉ុន្តែ​នោះហាក់ដូច
ជាដំណក់ទឹកធ្វើឲ្យហៀកែវតែប៉ុណ្ណោះបន្ទាប់ពីប៉ុន្មានខែឆ្នាំរិតត្បិតដ៏លំបាកលំបិន។

បណ្ដារដ្ឋអំណាចដំបន់នៅក្រិកបានប្រឆាំងជំទាស់យ៉ាងពេញទំហឹងការសំរេចចិត្ត
នេះដោយចាត់ទុកថា​ការដែលរដ្ឋគ្រប់គ្រងប្រភពមូលនិធិរបស់​បណ្ដា​ដំបន់​​គឺមិន
​សមភាព  មិនអាចយល់ព្រមបានឡើយនិងប្រការនេះអាចធ្វើឲ្យ​ស្ថាប័នដំបន់ត្រូវ
បញ្ចប់សកម្មភាព។ ប៉ុន្តែដោយមិនអើពើរដល់មតិប្រឆាំងជំទាស់​នោះ​រដ្ឋាភិបាល
នៅរក្សាការសំរេចចិត្តនេះខណៈចាត់ទុកនេះជារបៀបខ្ចីក្នុងរយៈ​ពេលខ្លីរបស់រដ្ឋ
ទន្ទឹមនឹងនោះបានឲ្យដឹងថា ប្រភពមូលនិធិនេះនឹងបានទូទាត់​សំរាប់​ដំបន់តាម
តម្រូវការចាំបាច់ក្នុងអំឡុង១៥ដល់២០ថ្ងៃ។

      ប៉ុន្តែប្រភពថវិការចំណាយទូទាតយកពីណាមកគឺរដ្ឋអំណាចក្រិកគ្មានចម្លើយ
ទេ។

សេណារីអូបន្តណាសំរាប់ក្រិក?

        នាថ្ងៃទី២២មេសាជាកាលកំណត់ចុងក្រោយបណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុទ្វីប​អឺរ៉ុប
ប្រជុំនៅប្រទេស​ឡេតូនីនាំចេញការសំរេចចិត្តអំពីការជួយឧបត្ថម្ភក្រិក។ ប៉ុន្តែដល់
ឥឡូវនេះក្រិកមិនទាន់នាំចេញកម្មវិធីកែទម្រង់សេដ្ឋកិច្ចតាមសំណូមពររបស់ម្ចាស់
បំណុលអន្តរជាតិឡើយ។ ការខ្វែងគំនិតធ្វើឲ្យក្រិកនិងម្ចាស់បំណុល​មិន​អាចឈាន
ទៅដល់កិច្ចព្រមព្រៀងចុងក្រោយដោយសារភាគីទ្វីបអឺរ៉ុបចង់ឲ្យក្រិក​ធ្វើជាច្រើន
ថែមទៀតដើម្បីកែលំអរខឿនសេដ្ឋកិច្ចលិចលង់ក្នុងជំពាក់ជំបិននិងរដ្ឋអំណាចមិន
យល់ព្រមកាត់បន្ថយចំណាយសាធារណៈ ជំនួសពីនោះគឺពិនិត្យបង្កើនប្រមូលថវិការ
រដ្ឋ​ដោយការកែលំអរសកម្មភាពប្រមូលពន្ធ។

        គណបក្ស​ Syriza កាន់អំណាច់នៅក្រិកកំពុងប្រឈមមុខនឹងសម្ភាធ​ជា​ច្រើន។
គណៈ​បក្សនេះបានសន្យាជាមួយប្រជាជនថា ក្រិកនឹងរួចផុតពី​គោល​នយោបាយ​
សេដ្ឋកិច្ចរិតត្បិតនិងបន្តគង់វង្សនៅ Eurozone ប៉ុន្តែប្រការនេះមិន​អាច​អនុវត្តបាន
ឡើយ។ ដើម្បីរកឃើញច្រកចេញ​គណបក្ស Syriza បានគិតដល់​វិធានការ​​សម្ព័ន្ធភាព
ជាមួយគណបក្សឆ្វេងកណ្ដាលចំនួន​២សំដៅបន្តរក្សាបាន​អត្រា​ភាគច្រើននៅរដ្ឋសភា។
ក្នុងករណីនេះ រដ្ឋាភិបាល​ក្រិកអាចត្រៀមខ្លួនជាស្រេចចុះ​ហត្ថលេខា​ទៅលើកិច្ចព្រម
ព្រៀងថ្មីជាមួយ​តំណាងរបស់ eurozone និងមូលនិធិ​រូបីយវត្ថុ​អន្តរជាតិ។ ប៉ុន្តែយថាទស្សន៍
​សេដ្ឋកិច្ច​របស់ក្រិកនឹងពិបាកកែលំអរបាន។

        ប្រសិនបើក្រិកត្រូវចាកចេញពី EU នោះ ប្រទេសនេះនឹងត្រូវវាយតំលៃ​ឡើងវិញ
​សម្ព័ន្ធភាពសេដ្ឋកិច្ចនយោបាយនិងយោធារបស់ខ្លួន។ ទោះបីជា​សេណារីអូ​នេះពិបាក
​ក្លាយទៅជាការពិតក្តី​ប៉ុន្តែនាបច្ចុប្បន្នក្រិកត្រូវ​ត្រៀមខ្លួនជាស្រេច​សំរាប់សេណារីអូ
អាក្រក់​បំផុត​អាចកើតមានឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ