(VOV)_ក្នុងសម័យអធិប្បាយអំពីគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ គណៈកម្មាធិការបណ្ដាបញ្ហាសង្គមរបស់រដ្ឋសភាវៀតណាម រៀបចំឡើងនាព្រឹក ថ្ងៃទី២៥ មេសា ដំណោះស្រាយជាច្រើនអំពីការជួយឧបត្ថម្ភជនរួមជាតិជាជនជាតិ
ភាគតិច ត្រូវបាននាំចេញ។ នេះក៏គឺជាបណ្ដាដំណោះស្រាយសំដៅជួយវៀតណាម កាត់បន្ថយភាពក្រីក្រដ៏ចីរភាព។
|
គោលនយោបាយកាត់បន្ថយភាពក្រីក្រនឹងប្រមូលផ្តុំទៅលើតំបន់ជនរួមជាតិភាគតិច
(www.nganhangonline.com) |
តាមតួរលេខស្ថិតិបានសរអោយឃើញថា៖ អត្រាគ្រួសារក្រីក្រនៅបណ្ដាភូមិ ឃុំ ជួបការលំបាកជាពិសេសត្រូវបានថយពី៤៧% នាឆ្នាំ ២០០៦ចុះ២៨,៨% នាឆ្នាំ ២០១០។ ប៉ុន្តែ អត្រាគ្រួសារនៅតំបន់ព្រៃភ្នំភាគពាយ័ព្យនៅតែខ្ពស់ជាង២,៩៧ដង បើប្រៀប នឹង អត្រាគ្រួសារក្រីក្រក្នុងទូទាំងប្រទេស។ និយាយរួម អត្រាគ្រួសារក្រីក្រជាជនជាតិភាគ
តិចស្រូបយកជិត៥០%នៃបរិមាណគ្រួសារក្រីក្រក្នុងទូទាំងប្រទេស។
ស្ថានភាពជាក់ស្ដែងនេះគឺដោយសារការកាត់បន្ថយភាពក្រីក្រមិនទាន់បានរឹងមាំ
មានភាពខុសគ្នារវាងអ្នកមាន អ្នកក្រ រវាងបណ្ដាតំបន់និងទីប្រជុំជនផ្សេងៗ មិនទាន់
បាន បង្រួញគម្លាតជាពិសេសគឺបណ្ដាតំបន់ព្រៃភ្នំនៅភាគខាងជើង និង Tay Nguyen ។
ជៀសវាងស្ថានភាពគោលនយោបាយជាន់លើគ្នា
តាមការវាយតំលៃរបស់ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម ថា៖ កត្តាមួយក្នុងចំណោមកត្តាដែលធ្វើអោយការកាត់បន្ថយភាពក្រីក្រមិនទាន់ទទួល
បានលទ្ធផលដូចគោលបំណងនោះ គឺបណ្ដាគោលនយោបាយស្ដីពីការ កាត់បន្ថយ ភាពក្រីនិយាយរួម និងនៅតំបន់ជនរួមជាតិភាគតិចនិយាយដោយឡែកជាន់លើគ្នា។ ស្ថានភាពនេះបានធ្វើអោយគោលនយោបាយត្រូវបានបែងចែកជាច្រើន ខ្វះការព្រមៗ
គ្នា។ ហើយការអនុវត្តគោលនយោបាយនៅតំបន់មួយចំនួនមិនបានទាន់ពេលវេលា រំលងមុខសញ្ញា ខ្វះការផ្សាភ្ជាប់រវាងការជួយឧបត្ថម្ភអភិវឌ្ឍន៍ផលិតកម្ម ជាមួយការ
ផ្ទេរប្តូរបច្ចេកវិទ្យា និងភាពជឿនលឿនបច្ចេកទេស ការពារបរិស្ថាននិងទាក់ទាញការ
វិនិយោគ។ ដើម្បីជំនះពុះពារលើស្ថានភាពនេះ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម លោកស្រី Pham Thi Hai Chuyen បានអោយដឹងថា៖
“ ដំណោះស្រាយអាទិភាព១ក្នុងចំណោម ដំណោះស្រាយអាទិភាពគឺបន្ត ប្រ
មូល ផ្តុំវិនិយោគទៅលើតំបន់ជួបការលំបាកនិងតំបន់ជួបការលំបាកជាពិសេស។ ទី១គឺប្រមូលកំលាំងសំរាប់ស្រុកនិងឃុំក្រីក្រនិងប្រគល់ប្រភពទុនវិនិយោគដ៍ស្ថេរ
ភាព។ទី២គឺកាត់បន្ថយគោលនយោបាយឧបត្ថម្ភជាផ្ទាល់ដោយគោលនយោបាយ លើកទឹកចិត្តប្រជាជនឈានទៅមុខដោយខ្លួនឯង។ទី៣គឺបែងចែកមុខសញ្ញាក្រី ក្រដើម្បីជួយឧបត្ថម្ភប្រកបដោយហ
ប្រសិទ្ឋភាព ។ “
ការខ្វះដីធ្វើផលិតកម្មនៅតំបន់ជនរួមជាតិជាជនជាតិភាកតិចក៍ជាកត្តាសំខាន់
ដែលជះឥទ្ឋិពលទៅលើប្រសិទ្ឋភាពក្នុងការងារកាត់បន្ថយភាពក្រីក្រផងដែរ។ទោះបី ខ្វះប្រភពដីក្តីប៉ុន្តែបក្សរដ្ឋាភិបាលនិងរដ្ឋអំណាចតំបន់បានខិតខំប្រឹងប្រែងអនុវត្តការ
ប្រគល់ ដីនៅនិងដីផលិតកម្មសំរាប់មុខសញ្ញាទាំងអស់នេះ។ដើម្បីដោះស្រាយបញ្ហា
នេះរដ្ឋ មន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោកម Cao Duc Phat
ចាត់ទុកថា៖
“ បញ្ហាពិបាកបំផុតគឺប្រភពដី ។យើងខ្ញុំនឹងពិនិត្យមើលឡើងវិញដីធ្លីរបស់
កសិដ្ឋានរដ្ឋ។ដោយឈរលើមូលដ្ឋាននោះអាចប្រមូលយកផ្ទៃដី ១ផ្នែកឡើង វិញដើម្បី ជនរួមជាតិដំណើរការបង្កបង្កើនផល។ទីពីរគឺនៅតំបន់ជាច្រើន គ្មាដីសំរាប់ប្រជាជន ធ្វើកសិកម្ម ហើយបរិមាណផ្ទៃដីរុក្ខកម្មនៅមានច្រើន។ ដូច្នេះ រដ្ឋមានការផ្តើមគំនិតថា៖ជំរុញខ្លាំងការផ្ទេរប្រគល់ព្រៃសំរាប់ជនរួមជាតិ។ទីបីគឺត្រូវបន្ដរាល់ការខំប្រឹងប្រែងជួយ
ឧបត្ថម្ភជនរួមជាតិផលិតកម្ម ប្រកបដោយប្រសិទ្ធិភាពជាង ។“
ទន្ទឹមនឹងការរៀបចំផ្ទៃដីឡើងវិញ សំរាប់ជនរួមជាតិជាជនជាតិភាគតិច នាពេល
ខាងមុខនេះ រដ្ឋាភិបាលវៀតណាមក៏បានប្តេជ្ញាផ្តល់អាទិភាពរៀបចំប្រភពកម្លាំង សំ
រាប់គំរោងការណ៍កាត់បន្ថយភាពក្រីក្រនៅតំបន់ជនរួមជាតិជាជនជាតិភាគតិច ដល់ អាទិភាពបណ្ដុះបណ្ដាវិជ្ជាជីវះ បង្កើតការងារធ្វើសំរាប់ជនរួមជាតិជាជនជាតិភាគតិច…។ល។
រួមជាមួយការអនុវត្តបណ្ដាដំណោះស្រាយព្រមៗគ្នានោះ វៀតណាមនឹងខំប្រឹង
ប្រែងកាត់បន្ថយភាពក្រីក្រដ៏ចីរភាព នៅតំបន់ជនរួមជាតិជាជនជាតិភាគតិចនិងរួម
ចំណែកធានាសុខុមាលភាពសង្គម៕