(VOVworld)-នាថ្ងៃទី២៤មិនា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បាន
ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទកំពូលត្ថិភាពសន្តិសុខ
នុយក្លេរអ៊ែរលើកទី៣ដែលបានប្រារព្វឡើងនៅប្រទេសហូឡង់។ នេះជាសកម្ម ភាពកិច្ចការ
បរទេសដ៏សំខាន់របស់វៀតណាមក្នុងឆ្នាំ២០១៤ និងជាឪកាស ដើម្បីវៀតណាមបន្ត
អះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់ខ្លួន ក្នុងការប្រើប្រាស់ថាម
ពលនុយក្លេអ៊ែរ ដើម្បីគោលដៅសន្តិភាព និងធានាសន្តិសុខ សុវត្ថិភាពនុយក្លេអ៊ែរ។ វៀតណាមគាំទ្រសិទ្ធិរបស់បណ្តាប្រទេសក្នុងការប្រើប្រាស់ថាមពល នុយក្លេអ៊ែរ
ដើម្បីគោលដៅសន្តិភាព គាំទ្ររាល់ការខំប្រឹងប្រែងក្នុងការរំសាយសព្វាវុធនិងមិន
រីកសាយអាវុធនុយក្លេអ៊ែរ។
គិតតាំងពីសន្និសីទកំពូលស្តីអំពីសុវត្ថិភាពសន្តិសុខនុយក្លេអ៊ែនៅកូរ៉េ ខាងត្បូង
នាឆ្នាំ២០១២មក បញ្ហាសន្តិសុខ សុវត្ថិភាពនុយក្លេអ៊ែរបាននឹងកំពុង ទាក់ទាញការ
យកចិត្តទុកដាក់ពីប្រទេសទាំងអស់លើសកលលោក រួម ទាំងប្រទេសមាននិងមិន
ទាន់មាននុយក្លែអ៊ែរផងដែរ។ ដោយហេតុនេះ សន្និសីទលើកនេះ ដោយមានការ
ចូលរួមរបស់ប្រមុខដឹកនាំគ្រប់ប្រទេសលើពិភពលោក ឆ្ពោះទៅកាន់គោលដៅ
រួមគឺផ្លាស់ប្តូរទៅវិញទៅមកអំពីបណ្តាវឌ្ឍនភាពក្នុងការអនុវត្តន៍រាល់ការ ព្រម
ព្រៀងនយោបាយ ដែលបានលើកឡើងក្នុងសន្និសីទកំពូលពីសុវត្ថិភាពនុយក្លេអ៊ែរ
លើកទី២ស្តីហើយដាក់ចេញទិសដៅសកម្មភាពសម្រាប់យន្តការនៃសន្និសីទកំពូល
ស្តីពីសុវត្ថិភាពនុយក្លេអ៊ែរលើកនេះ។
|
ថ្នាក់ដឹកនាំនៃប្រទេសនានាចូលរួមសន្និសីទកំពូលលើកទី២ស្តីពីសន្តិសុខ
នុយក្លេអ៊ែរនៅកូរ៉េខាងត្បូងនាខែមិនាឆ្នាំ២០១២
(រូបថតៈ baomoi.com) |
កិច្ចខំប្រឹងប្រែងអនុវត្តន៍រាល់ការព្រមព្រៀងនយោបាយអំពីសុវត្ថិភាព សុវត្ថិ
ភាពនុយក្លេអ៊ែរ
ចូលរួមតាំងពីសន្នសីទកំពូលសន្តិសុខនុយក្លេអ៊ែរដែលបើកកិច្ច ប្រជុំជាលើក
ដំបូង វៀតណាមបានចូលរួមយ៉ាងសកម្មនិងខំប្រឹងប្រែងអនុវត្តន៍រាល់ខ្លឹមសារនិង
បណ្តាវិធានការក្នុងសេចក្តីថ្លែងការរួមរបស់បណ្តា សន្និសទីកំពូលនេះ រួមទាំងអះ
អាងនូវការទទួលខុសត្រូវទាក់ទិនដល់កាតព្វកិច្ច របស់ខ្លួនក្នុងការរក្សាសន្តិសុខ
ប្រកបដោយប្រសិទ្ធភាព។ ដោយហេតុនេះព្រឹត្តការណ៍ នាយករដ្ឋមន្រ្តីវៀតណាម
លោក Nguyen Tan Dung ដឹកនាំគណៈប្រតិភូ វៀតណាមចូលរួមសន្និសីទកំពូល
លើកទី៣ស្តីអំពីសន្តិសុខនុយក្លេអ៊ែរនៅប្រទេសហូឡង់ជាឪកាសដើម្បីវៀតណាម
បន្តអះអាងឡើងវិញនូវកិច្ចសន្យារបស់ខ្លួន ជាមួយពិភពលោកអំពីបញ្ហារួមយក
ចិត្តទុកដាក់របស់ពិភពលោក ទាំងមូលគឺអាវុធនុយក្លេអ៊ែរ។ អ្នកនាំពាក្យក្រសួង
ការបរទេសវៀតណាមលោក Le Hai Binh បានលើកច្បាស់ថា៖
“គណៈប្រតិភូវៀតណាមចូលរួមសន្និសីទលើកនេះជាមួយគោលដៅអះអាង នូវគោលនយោបាយរបស់វៀតណាមគឺការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដើម្បី
គោលដៅសន្តិភាព ធានាសុវត្ថិភាពនិងសន្តិសុខនុយក្លេអ៊ែរ រួមទាំងជូនដំណឹង អំពីរាល់វិធានការដែលវៀតណាមបានអនុវត្តន៍ក្នុងក្របខ័ណ្ឌសន្តិសីទកំពូលស្តីពី
សុវត្ថិភាពនុយក្លេអ៊ែរ រួមចំណែកយ៉ាងសកម្មចូលក្នុងការខំប្រឹងប្រែងរួមរបស់ សហ
គមន៍អន្តរជាតិ"។
បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិលើបញ្ហាធានាសុវត្ថិភាពសុវត្ថិភាព
នុយក្លេអ៊ែរ
|
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Tan Dung ក្នុងការចូលរួមសន្និសីទ
កំពូលលើកទី២ស្តីពីសន្តិសុខនុយក្លេអ៊ែរនៅកូរ៉េខាងត្បូងនាខែមិនាឆ្នាំ២០១២
(រូបថតៈAFP ) |
នាបច្ចុប្បន្ន វៀតណាមកំពុងបន្តបំពេញក្របខ័ណ្ឌគតិយុត្តក្នុងប្រទេសស្តីអំពី
សុវត្ថិភាព សន្តិសុខ និងធ្វើអទិការកិច្ចនុយក្លេអ៊ែរឲ្យស្របនឹងសំណូមពរថ្មីរបស់ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។
ជាមួយនឹងកិច្ចសហប្រតិបត្តិការរបស់IAEA វៀតណាមកំពុងអនុវត្តន៍ផែន ការឧបត្ថម្ភសន្តិសុខនុយក្លេអ៊ែរ ក្នុងនោះមានវិធីសាស្រ្ត ស្តីអំពី ការវាយតម្លៃរាល់
គ្រោះអាសន្ន ធ្វើជាមូលដ្ឋាននិងចូលរួមបណ្តាញអន្តរជាតិនៃ បណ្តាមជ្ឈ
មណ្ឌលឧបត្ថម្ភបច្ចេកទេសអំពីការត្រួតពិនិត្យនុយក្លេអ៊ែរនៅវៀត ណាម។
វៀតណាមជានិច្ចកាលចែករំលែកព័ត៌មានអំពីការជួញដូរខុសច្បាប់នូវសម្ភារៈ
នុយក្លេអ៊ែរនិងសម្ភារៈវិទ្យុសកម្ម សហប្រតិបត្តិការជាមួយ IAEA តាមរយៈការចូល
រួមក្នុងមូលដ្ឋានទិន្នន័យរបស់អង្គការនេះ។ ដោយឡែកក្នុង ឆ្នាំ២០១៣វៀតណាម
បានដំឡើង និងដាក់ដំណើការសរុបច្រកគំហើញវិទ្យុសកម្ម នៅព្រលានយន្ត
ហោះអន្តរជាតិ Noi Bai និងកំពង់ផែ Cai Mép-Thị Vải នៅខេត្ត Ba Ria Vung Tau។ ថ្មីៗ
នេះ នាថ្ងៃទី២៦កុម្ភៈ វៀតណាមនិងកូរ៉េខាងត្បូង បានរួមជាមួយ IAEA ចុះហត្ថលេ
ខាលើ កិច្ចព្រមព្រៀងដើម្បីលាតត្រដាងធ្វើពិសោធការប្រើប្រាស់ប្រព័ន្ធកំណត់
ទីតាំងប្រភពវិទ្យុសកម្ម (RADLOT)នៅវៀត ណាម។ នេះជាសកម្មភាពសំដៅ
អនុវត្តន៍កិច្ចព្រមព្រៀងរបស់នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Tan Dung និងប្រធានាធិបតីកូរ៉េខាងត្បូងក្នុងសន្និសីទ កំពូលលើកទី២ស្តីពីសន្តិសុខនុយ
ក្លេអ៊ែនៅទីក្រុងសេអ៊ុល កូរ៉េខាងត្បូងនាខែមិនា ឆ្នាំ២០១២កន្លងទៅ។
ក្នុងដំណើការអនុវត្តន៍គោលដៅក្លាយទៅជាប្រទេសឧស្សាហកម្ម ទំនើបនា
ឆ្នាំ២០២០ វៀតណាមបានកំណត់ថា ការអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរជាគំរោង ការសំខាន់របស់ប្រទេសជាតិ។ អនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀត
ណាម លោក Le Dinh Tien សង្កត់ធ្ងន់ថា៖
“កត្តាសំខាន់១ក្នុងចំណោមកត្តាសំខាន់ក្នុងការស្រាវជ្រាវគឺត្រូវជ្រើស
រើសឲ្យបានបច្ចេកវិទ្យាដែលបំពេញតម្រូវការដាក់ចេញគឺធានាសុវត្ថិភាព សន្តិ
សុខ ប្រកបដោយប្រសិទ្ធភាព”។
ពង្រីកសមិទ្ធិផលពីបណ្តាសន្និសីទកំពូលមុននេះ ការចូលរួមសន្និសីទ
កំពូលសន្តិ សុខនុយក្លេអ៊ែរនៅហូឡង់លើកនេះ វៀតណាមបន្តអះអាងនូវគោល
នយោបាយមុន ក៏ដូចជាក្រោយរបស់ខ្លួនគឺរំសាយសព្វាវុធនិងមិនរីកសាយអាវុធ
នុយក្លេអ៊ែរនិងប្រើប្រាស់ថាមពលនុយក្លេអ៊ែរក្នុងគោលដៅសន្តិភាព។ ពុំនោះ
សោធ វៀតណាមបានអះអាងពីការចូលរួមដោយមានការទទួលខុសត្រូវរបស់ខ្លួន
ក្នុង សហគមន៍អន្តរជាតិ ជាពិសេសក្នុងថានៈដែលវៀតណាមកាន់ដំណែងជាប្រ
ធានក្រុមប្រឹក្សាទេសាភិបាល IAEA ដំណាក់កាល២០១៣-២០១៤៕