ចំណងមិត្តភាពវៀតណាម-ឡាវក្នុងដំណាក់កាលថ្មី។
HUONG GIANG -  
(VOV) /  
|
ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងឡាវត្រូវបានលោកប្រធានហូជីមិញនិង លោកប្រធាន Kayson Phomvihan ដាក់គ្រឹះស្ថាន។ |
VOV-“ក្នុងប្រវត្តិសាស្ត្របដិវត្តពិភពលោកបានមានគំរូភ្លឺចិញ្ចាចជាច្រើន
អំពីស្មារតីអធុនអន្តរជាតិ ប៉ុន្តែគ្មានទីណានិងគ្មានពេលណាបានមានសាមគ្គី
ភាពសម្ព័ន្ធភាពប្រយុទ្ធពិសេសដ៏យូរអង្វែងនិងលើគ្រប់វិស័យដូច្នេះឡើយ”។
នោះគឺការអះអាងរបស់ប្រធាន Kayson Phomvihan ពេលនិយាយអំពីទំនាក់
ទំនងវៀតណាម-ឡាវជាទំនាក់ទំនងរវាងសមាមិត្តរួមសុខរួមទុក្ខដណ្ដើមបាន ជ័យជំនះជាជំហានៗនិងឈានទៅដល់ជ័យជំនះចុងក្រោយ។ ក្រោយពីពេលវៀតណាមសំរេចបុព្វហេតុឯកភាពប្រទេសជាតិនិង សាធារណធរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវបានបង្កើតនាឆ្នាំ១៩៧៥ ទំនាក់ទំនងរវាង វៀតណាមនិងឡាវបានផ្ទេរទៅដំណាក់កាលថ្មី។ នោះគឺទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរដោយភ័ស្តុតាងដ៏រស់រវើសគឺសន្ធិសញ្ញាមិត្តភាពនិងកិច្ច
សហប្រតិបត្តិការវៀតណាម-ឡាវដែលត្រូវបានចុះហត្ថលេខានាថ្ងៃទី១៨
កក្កដាឆ្នាំ១៩៧៧។ ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃវិទ្យុសំលេងវៀតណាម
ប្រចាំនៅវៀងច័ន្ទ អគ្គលេខានិងជាប្រធានរដ្ឋឡាវChumaly Sayason បានអះ
អាងជាថ្មីម្ដងទៀតថា ការតភ្ជាប់រវាងឡាវនិងវៀតណាមជាការតភ្ជាប់ពិសេស
និងជាទំនាក់ទំនងយ៉ាងស្អិតរមួត។
“យើងត្រូវចាត់ទុកថាទំនាក់ទំនងនោះបានបង្ហាញលើគ្រប់វិស័យ និងវាកាន់
តែលេចធ្លោក្នុងទំនាក់ទំនងក្នុងដំបន់និងឆាកអន្តរជាតិនៅដំណាក់កាលថ្មី។
ប្រទេសយើងទាំងពីរត្រូវរួមគ្នាអភិវឌ្ឍន៍។ ប្រទេសយើងទាំងពីរជាប្រទេស
ជិតខាងមានព្រំដែនរួមនិងមានប្រពៃណីសាមគ្គីភាពយូរអង្វែងដែលលោកប្រធានហូជីមិញនិងប្រធាន Kayson Phomvihan បានកសាងនិងពូនជ្រុំ។”
សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការដែលត្រូវបានប្រទេសទាំងពីរចុះហត្ថលេខានាឆ្នាំ១៩៧៧។ នោះគឺដំណាក់កាលដែលបដិវត្តវិទ្យាសាស្ត្រ
បច្ចេកវិទ្យាកំពុងបានប្រព្រឹត្តទៅយ៉ាងខ្លាំងក្លាលើពិភពលោក។ សន្ធិសញ្ញាជា
មូលដ្ឋានដើម្បីប្រទេសទាំងពីរបើកទូលាយទំនាក់ទំនងលើគ្រប់វិស័យ ពី
នយោបាយ ការពារជាតិសន្តិសុខ កិច្ចការបរទេសដល់សេដ្ឋកិច្ចពាណិជ្ជកម្ម
វិនិយោគអប់រំ-បណ្ដុះបណ្ដាលនិងការពារសណ្ដាប់ធ្នាប់នៅដំបន់ព្រំដែននៃ
ប្រទេសទាំងពីរ។ភាគីទាំងពីរក៏ផ្លាស់ប្តូរបទពិសោធន៍សហការសកម្មភាពក្នុង ក្របខ័ណ្ឌអង្គការសហប្រជាជាតិ អាស៊ានក៏ដូចជាក្នុងក្របខ័ណ្ឌប្រទេសទាំងបី
វៀតណាម-ឡាវនិងកម្ពុជា។ ក្នុងរយៈពេល៣៥ឆ្នាំកន្លងទៅ កិច្ចសហប្រតិបត្តិកា រសេដ្ឋកិច្ចជានិច្ចកាលដើរតួនាទីសំខាន់ជួរមុខ។ គិតមកដល់ខែឧសភាឆ្នាំ២០១២ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសនាំមុខចំនួន៣ដែលវិនិយោគនៅ
ឡាវ ជាមួយចំនួនទុនវិនិយោគជាទឹកប្រាក់សរុបគឺ៣ពាន់៤៥០លានដុល្លា
អាមេរិក។ លោក Ta Minh Chau ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវបានឲ្យ
ដឹងថា៖
“ការវិនិយោគរបស់បណ្ដាអង្គភាពអាជីវកម្មវៀតណាមនៅប្រទេសឡាវប្រមូលផ្ដុំ
ទៅលើបណ្ដាវិស័យដែលឡាវមានឧត្តមភាពដូចជាកសិកម្ម-រុក្ខាកម្ម ពិសេសគឺឧស្សាហកម្មកែច្នៃគ្រឿងឈើ។ម៉្យាងទៀត វិស័យហិរញ្ញវត្ថុ-ធនាគារក៏បង្ហាញការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ដោយមានវត្តមានរបស់ធនាគារធំៗចំនួន៣របស់វៀត
ណាមនៅឡាវ។ ទូរគមនាគមន៍ប្រៃសណីទោះបីសហប្រតិបត្តិការយឹតជាងប៉ុន្តែនៅមានកន្លែងឈរយ៉ាងពិតប្រាកដនៅឡាវ។ គំរូគឺអង្គភាពអាជីវកម្ម
ទូរគមនាគមន៍ Viettel។”
|
សប្ដាហ៍វប្បធម៍ឡាវនៅវៀតណាម |
ឆ្នាំ២០១២ជាឆ្នាំពិសេសក្នុងទំនាក់ទំនងវៀតណាម-ឡាវ កត់សម្គាល់រយៈពេល ៥០ឆ្នាំបង្កើតទំនាក់ទំនងការទូតនិងលើកទី៣៥ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការ។ សកម្មភាពមិត្តភាពជាច្រើនបានកំពុង
នឹងប្រព្រឹត្តទៅនៅប្រទេសទាំងពីរ។ ក្នុងបណ្ដាជំនួបសន្ទនាជាន់ខ្ពស់ ភាគីទាំង
ពីរសុទ្ធតែអះអាងថានឹងផ្តោតនិងលៃទុកអាទិភាពគ្រប់បែបយ៉ាងឲ្យការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណីសាមគ្គីភាពពិសេសកិច្ចសហប្រតិបត្តិការ
លើគ្រប់វិស័យវៀតណាម-ឡាវ ព្រមទាំងចាត់ទុកនេះជាទ្រពសម្ប័ត្តិមិនអាចកាត់ ថ្លៃបានដែលត្រូវរក្សានិងបន្សល់ទុកឲ្យជំនាន់គ្រោយៗ។នៅសន្និសីទទំនាក់ទំនង
សហប្រតិបត្តិការរដ្ឋសភាវៀតណាម-ឡាវដែលប្រព្រឹត្តទៅនៅខេត្ត Son La របស់
វៀតណាមនាខែមេសាកន្លងទៅ ប្រធានរដ្ឋសភាឡាវ Pany Yathoutu បានសង្កត់ធ្ងន់
ថា៖
“ទោះបីស្ថានភាពអន្តរជាតិនិងក្នុងដំបន់បានប្រព្រឹត្តទៅយ៉ាងស្មុគស្មាញ លឿនក្តី ប៉ុន្តែចំណងសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឡាវ-វៀតណាមនោបន្តបានពូនជ្រុំនិងអភិវឌ្ឍន៍លើគ្រប់វិស័យ ស៊ិជម្រៅដើម្បីភាពសម្បូររុងរឿងនៃប្រជាជាតិទាំងពីរ។យើងខ្ញុំសន្យានឹងរួមជាមួយសមាមិត្តវៀតណាមបន្ត ការពារនិងពូនជ្រុំទំនាក់ទំនងដ៏មហិមារចំណងសាមគ្គីភាពពិសេសកិច្ច
សហប្រតិបត្តិការលើគ្រប់វិស័យរបស់បក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេស
ទាំងពីរឡាវ-វៀតណាមចីរភាពជាអមាតៈ។”
ធ្វើឲ្យជ្រាលជ្រៅបន្ថែមឲ្យទំនាក់ទំនងវៀតណាម-ឡាវដោយសកម្មភាព
សហប្រតិបត្តិការជាក់ស្ដែង នោះគឺរបៀបដែលរដ្ឋទាំងពីរបានជ្រើសរើសក្នុងរយៈពេល៥០ឆ្នាំកន្លងទៅគិតតាំងពីពេលបង្កើតទំនាក់ទំនងការទូតនិងលើកទី៣៥ទិវា
ចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការ៕
HUONG GIANG
-VOV