ចំណងមេត្រីភាពវៀតណាម-ឡាវរុងរឿងជានិច្ច

(VOVWORLD) - នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ វៀតណាមនឹងរំលឹកខួបអនុ ស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាមនៅឡាវ។ ការសម្រេចចិត្តរៀបចំកម្លាំងយុទ្ធជនស្ម័គ្រចិត្តនិងជំនាញការទៅជួយ ឧបត្ថម្ភបដិវត្តន៍ឡាវកាលពី៧០ឆ្នាំមុននេះរបស់បក្សនិងលោកប្រធានហូជីមិញ គឺជាគោលជំហរយុទ្ធសាស្ត្រដែលមានអត្ថន័យសំខាន់ពិសេសចំពោះបុព្វហេតុ តស៊ូរំដោះប្រជាជាតិនៃប្រទេសទាំងពីរ បង្ហាញនូវស្មារតីកុម្មុយនិស្តអន្តរជាតិដ៏ ស្មោះស ព្រមទាំងជានិមិត្តរូបដ៏រស់រវើកនៃចំណងសាមគ្គីភាពមិត្តភាពពិសេស រវាងវៀតណាមនិងឡាវផងដែរ។
ចំណងមេត្រីភាពវៀតណាម-ឡាវរុងរឿងជានិច្ច - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou (រូបថត៖ TTXVN) 

  ដើម្បីអនុវត្តកិច្ចព្រមព្រៀងរវាងបក្ស រដ្ឋ កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរវៀតណាម-ឡាវ ផ្នែកមួយនៃកងទ័ពប្រជាជនវៀតណាមត្រូវបានប្រគល់ភារកិច្ចអន្តរជាតិ ដោយជួយឧបត្ថម្ភបដិវត្តន៍ឡាវក្នុងបុព្វហេតុរំដោះប្រជាជាតិនិងការពារមាតុភូមិនៃប្រទេសមិត្ត។ ដោយធ្វើត្រាប់តាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ “ជួយប្រជាជនមិត្តគឺជួយខ្លួនឯងដែរ” មានយុទ្ធជនស្ម័គ្រចិត្តនិងជំនាញការវៀតណាមជាច្រើនជំនាន់បានប្រកៀកស្មាជាមួយកម្លាំងបដិវត្តន៍ឡាវ។

        អនុវត្តកាតព្វកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់

        ក្នុងការតស៊ូប្រឆាំងនឹងអាណានិគមបារាំង ចក្រពត្តិអាមេរិកនិងពួកបរិវារនោះ វៀតណាមបានបញ្ជូនកម្មាភិបាលនិងយុទ្ធជនរាប់សែននាក់ទៅចូលរួមប្រយុទ្ធនៅសមរភូមិឡាវ។ កងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាមបានជួយរដ្ឋាភិបាលឡាវលើកកំពស់កម្លាំងប្រយុទ្ធរបស់កងទ័ពនិងកម្លាំងប្រដាប់អាវុធស្នេហាជាតិ តភ្ជាប់យ៉ាងស្អិតរមួតរវាងការកសាងកងទ័ពរំដោះប្រជាជាជាមួយ នឹងការអភិវឌ្ឍកម្លាំងប្រដាប់អាវុធតាមមូលដ្ឋាន ដើម្បីបង្កើតឡើងប្រភពកម្លាំងដ៏ធំធេងសម្រាប់បដិវត្តន៍ឡាវ។ វរីសេនីយ៍ឯក Tran Huy Tuan ដែលធ្លាប់បានចូលរួមកងទ័ពស្ម័គ្រចិត្តវៀតណាមនៅឡាវ បានអោយដឹងថា៖

        “ខ្ញុំនៅតែចាំថា ពេលទៅកាន់ឡាវ នាយឧត្តមសេនីយ៍ Vo Nguyen Giap បានផ្ដែផ្ដាំថាចំពោះ ឡាវត្រូវតែចាំឃ្លាចំនួន៣គឺ អស់ពីចិត្ត អស់ពីថ្លើមនិងអស់មួយជីវិត។ ហើយលោកប្រធានហូជីមិញក៏បាននិយាយថាទៅជួយមិត្តក៏ជាការជួយខ្លួនឯងដែរ”។

        ដោយឈរលើស្មារតីនោះ កងទ័ពស្ម័គ្រចិត្តវៀតណាមមិនភ័យខ្លាចការលំបាកលំបិននិងការពលីជីវិតនោះទេ ហើយទៅកន្លែងណាក៏ដោយ ធ្វើការងារណាក៏ដោយអោយតែបដិវត្តន៍ឡាវត្រូវការ។ គេយល់ថា បើចលនាបានប្រជាជនឡាវក្រោកឈឡើងទើបវាយឈ្នះលើពួកអាណានិគមបារាំងឈ្លាន ពាន។ ហេតុដូច្នេះហើយ គេបានចែកជាក្រុមៗនៅតាមមូលដ្ឋានដើម្បីជួយប្រជាជនឡាវបង្កើតអង្គការមហាជន រៀបចំកម្លាំងសេនាជន ហើយឆ្ពោះទៅរកការកសាងអាជ្ញាធរ។ កងទ័ពស្ម័គ្រចិត្តវៀតណាមនិងប្រជាជនឡាវបានរួមរស់ជាមួយគ្នា រួមគ្នាធ្វើពលកម្ម ផលិតកម្ម ហើយរួមគ្នាច្បាំងសត្រូវឈ្លានពាន ការពារភូមិស្រុក។ លោកNguyen Van Nghiep ជំនាញការវៀតណាមជាន់ខ្ពស់ នៅឡាវ បានចែករំលែកថា៖

        “កងទ័ពស្ម័គ្រចិត្តវៀតណាមធ្វើការងារចលនាមហាជនយ៉ាងល្អប្រពៃណាស់។ អាស្រ័យហេតុនោះ បង្កើតឡើងជំនឿទុកចិត្តចំពោះថ្នាក់ដឹកនាំ កម្មាភិបាល កងទ័ពនិងប្រជាជនឡាវ ហើយថែមទាំងបង្កើតឡើងមនោសញ្ចេតនាដ៏ស្និទ្ធស្នាលរវាងកងទ័ពស្ម័គ្រចិត្តវៀតណាមជាមួយប្រជាជនឡាវផងដែរ”។

        ដោយទទួលបានការថែទាំនិងគាំទ្ររបស់ប្រជាជនបណ្ដាកុលសម្ព័ន្ធឡាវ ក៏ដូចជាចំណងសាមគ្គីភាព សហការប្រយុទ្ធរបស់បណ្ដាកម្លាំងប្រដាប់អាវុធបដិវត្តន៍ឡាវ កងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាមបានសម្រេចយ៉ាងល្អប្រពៃនូវភារកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់ រួមចំណែកដ៏សំខាន់ទៅក្នុងជ័យជំនះដ៏ភ្លឺស្វាងរបស់បដិវត្តន៍ឡាវក្នុងការតស៊ូប្រឆាំងនឹងអាណានិគមបារាំងនិងចក្រពត្តិអាមេរិក។ នោះក៏ជាជ័យជំនះនៃចំណងសាមគ្គីភាពប្រយុទ្ធដ៏ពិសេសរវាងវៀតណាមនិងឡាវផងដែរ។

ចំណងមេត្រីភាពវៀតណាម-ឡាវរុងរឿងជានិច្ច - ảnh 2ក្រុមហ៊ុន Unitel ទទួលបានគ្រឿងឥស្សរិយយសសេរីភាពថ្នាក់ទី១ពីរដ្ឋាភិបាលឡាវ (រូបថត៖ PLVN) 

        ពូនជ្រុំនិងអភិវឌ្ឍទំនាក់ទំនងដ៏ស្មោះស

        នាបច្ចុប្បន្ន វៀតណាមនិងឡាវកំពុងជំរុញខ្លាំងនូវបុព្វហេតុផ្លាស់ប្ដូរថ្មី សមាហរណកម្មអន្តរជាតិ ខិតខំប្រឹងប្រែងកសាងនិងអភិវឌ្ឍប្រទេសជាតិអោយកាន់តែខ្លាំងមាំមួនពីមួយថ្ងៃទៅមួយថ្ងៃ។ រាល់មនោសញ្ចេតនាដ៏ស្មោះត្រង់របស់កងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាមដែលបានទៅជួយឧបត្ថម្ភបដិវត្តន៍ឡាវ៧០ឆ្នាំមុននេះ បានរួមចំណែកពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងជាអ្នកជិតខាងមិត្តភាព សាមគ្គីភាពពិសេស កិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ។ វរសេនីយ៍ឯក Bangsy Xay Xom Khot អនុព័ន្ធយោធានៅស្ថានទូតឡាវប្រចាំវៀតណាមបានចាត់ទុកថា៖

        “ចូរយើងនឹងបន្តរក្សា ពង្រីកថែមទៀតនូវចំណងមេត្រីភាពដ៏ជិតស្និទ្ធនិងពិសិដ្ឋនេះ ដើម្បីអោយកាន់តែរីកចម្រើនខ្លាំងក្លា ស៊ីជំរៅ ពីមួយថ្ងៃទៅមួយថ្ងៃ។ នោះគឺជាទ្រព្យសម្បត្តិដ៏ថ្លៃថ្លាដែលត្រូវការមរតកជារៀងរហូតជូនជំនាន់ក្រោយៗ”។

        ប្រវត្តិសាស្ត្របានតភ្ជាប់ប្រជាជាតិទាំងពីរវៀតណាមនិងឡាវ។ សាមគ្គីភាព ការជួយឧបត្ថម្ភ គាំទ្រគ្នាទៅវិញទៅមកជាក្រិត្យក្រមបរានុម័តក្នុងប្រវត្តិសាស្ត្របដិវត្តន៍នៃប្រជាជាតិទាំងពីរ។ ការជួយឧបត្ថម្ភដ៏ស្មោះស្ម័គ្ររបស់កងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាមចំពោះបដិវត្តន៍ឡាវ គឺជានិមិត្តរូបដ៏រស់រវើកជានិច្ចនៃចំណងសាមគ្គីភាពមិត្តភាពពិសេសវៀតណាម-ឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ