ចំណុចលេចធ្លោនៅលើកាសែតនិទាឃរដូវឆ្នាំ២០១២

ក្នុងបទឆ្លើយតបសម្ភាសជាមួយអ្នកសារព័ត៌មាននាដើមនិទាឃរដូវ ប្រធាន
រដ្ឋវៀតណាម Truong Tan Sang បានអះអាងថា ៖ឆ្នាំ ២០១១ជាឆ្នាំដណ្តើម
បានជ័យជំនៈលើវិស័យ សេដ្ឋកិច្ចសង្គម។ លើវិស័យកិច្ចការបរទេស វៀត ណាមទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៌ អន្តរជាតិ។ បណ្តាអ្នក វិនិយោគបរទេសនៅចាត់ទុកវៀតណាមជាកន្លែងមកគួរឲ្យជឿទំនុកទុក
ចិត្ត ។ បរិមាណទុនវិនិយោគផ្ទាល់ពីបរទេស(FDI)និងទុនវិនិយោគអភិវឌ្ឍន៌
ផ្លូវការ(ODA)សម្រាប់ វៀតណាមនៅកម្រិតខ្ពស់។ ប្រធានរដ្ឋ Truong Tan Sang បានលើកច្បាស់ទៀតថា៖ ក្នុងឆ្នាំ ២០១២ ទោះបីជាជួបការលំបាក ការសាក
ល្បងជាច្រើនក្តី ប៉ុន្តែបក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនវៀតណាម
ទាំងមូល ប្តេជ្ញាចិត្តចិត្តរក្សាស្ថិរភាពនយោបាយសង្គម ការពារប្រទេស
សន្តិសុខ និងសម្រេចគោលដៅភារកិច្ចសម្រាប់ឆ្នាំ២០១២ប្រកបដោយ
ជោគជ័យ។ ក្នុងឳកាសនេះដែរ កាសែតជាច្រើនបានចុះផ្សាយអត្ថបទ ស្តីពីសមិទ្ធិខាងសេដ្ឋកិច្ចសង្គម នាឆ្នាំ ២០១២ និងព្យាករណ៌អំពីយកថា
ទស្សន៌នៃឆ្នាំ២០១២។ កាសែត  “Times សេដ្ឋកិច្ច” របស់វៀតណាមបាន មានអត្ថបទស្តីពីបម្រែបម្រួលម៉ាក្រូសេដ្ឋកិច្ច សមិទ្ធិលេចធ្លោចំនួន១០ នៃ ខឿនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០១១។ ។ក្នុងនោះចាត់ទុកថា វៀតណាម
ជាទីផ្សារ១ក្នុង ចំណោមទីផ្សារ ១៥ ពេញទៅដោយសក្តានុភាពវិនិយោគ។ ឯកាសែតវិនិយោគព្យាករណ៌ថា ៖ GDP របស់វៀតណាមអាចមានពី ៦ ដល់
៦,៥% នាឆ្នាំ២០១២។ អត្រាអតិផរណាគឺប្រមាណ ៩%និងទុន FDI ដាក់ឲ្យ
ប្រើប្រាស់ទទួល ១១ពាន់លានដុល្លារ។ កាសែត Nhan dan-Quan doi nhan dan
- Ha noi moi សុទ្ធតែចុះផ្សាយអត្ថបទស្តីពីគោលដៅអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គម
សម្រាប់ឆ្នាំ ២០១២។ល។         ឆ្នាំ ២០១២ ជាឆ្នាំរោង បានជាកាសែតនានា ដែលបានផ្សាយនាដើមនិទាឃរដូវ បានមាន អត្ថបទ រឿងនិទានប្រជានប្រីយ ស្តីពីសត្វដ៏ពិសិដ្ឋនេះ។ តាមគំនិតរបស់ជនអាស៊ី គឺសត្វនាគ ជា និមត្តរូប
របស់សិទ្ធិអំណាច ភាពសក្តិសិទ និងប្រការល្អប្រសើ។ កាសែតជាច្រើនដែល បានចេញនៅឳកាសនេះ បានឆ្លុះបញ្ចាំងបរិយាកាសទទួលបុណ្យ តេត (បុណ្យ ចូលឆ្នំាថ្មីជាប្រពៃណីរបស់ប្រជាជនវៀតណាម)។ បទយកការណ៌របស់
កាសែត “Lao động” បានឧទេ្ទសនាមភាពល្អជាប្រពៃណីរបស់ជនជាតិ Ca Dong
 នៅតំបន់ Tay Nguyen របស់វៀតណាមក្នុងបុណ្យតេត។ នោះគឺទំនៀមទម្លាប់
រៀបចំសការបូជា លោកអ៊ុំ Hồ ក្នុងផ្ទះ។ អត្ថបទ “ដើម្បី Truong Sa ជាទីស្រឡាញ់”
របស់ កាសែត Nhan dan បានគូសបញ្ជាក់ដល់ មនោសញ្ចេតនារបស់ប្រជាជនលើ
ដីគោក ចំពោះកងទ័ពនិងប្រជាជននៅប្រជុំកោះ Truong Sa ។         ចំណុចវប្បធម៌ ពិសេសទំនៀមទម្លាប់ទទួលបុណ្យតេត និងពិធីបុណ្យនា និទាឃរដូវ បរិយាកាស ប្រឡងប្រណាំងធ្វើពលកម្មផលិតកម្ម នាដើមឆ្នាំនៅគ្រប់ទិសទីរបស់មាតុប្រទេស
វៀតណាមក៏ គ្របដណ្តប់លើកាសែតនានាដែរ។ ក្រៅពីនោះ កាសែតជាច្រើន នៅ
ឆ្លុះបញ្ចាំង បរិយាកាសទទួលបុណ្យតេត របស់អាណិកជនវៀតណាមនៅប្រទេស ជាច្រើនលើសកលលោក ។ ទន្ទឹមនឹងនោះ បណ្តាកាសែតបានចុះផ្សាយ ព័ត៌មាន អត្ថបទស្តីពីការយកចិត្តទុកដាក់ របស់ បក្ស និងរដ្ឋាវៀតណាម ក្នុងការថែទំាបុណ្យ
តេត សម្រាប់ជនក្រីក្រ គ្រួសារគោលនយោបាយ និងជនទាំងឡាយដែលមាន
គុណូបការៈ ចំពោះមាតុប្រទេសទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ